ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំពោះបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត គ្រាន់តែឲ្យបានដឹងអំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យ បោះឆ្នោត ប៉ុណ្ណោះ ប្រសិនបើយើងគ្មានអត្តសញ្ញាណប័ណ្ណទេនោះ យេីងមិនអាចធ្វើការបោះឆ្នោតបានឡេីយ ដូច្នេះទេយេីងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដេីម្បីទៅចូលរួមបោះឆ្នោត ក្នុងករណីអត្តសញ្ញាណប័ណ្ណបាត់ ឬខូច សូមប្រញាប់ស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ តាមរយៈអាជ្ញាធរឃុំ-សង្កាត់ ពោលគឺយើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ៊។
លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៃសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ។
លោក អ៊ុន ចាន់ដា ក៏បានប្រាប់សមាជិកបក្ស ឲ្យត្រៀមអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ ដេីម្បីទៅចូលរួមបោះឆ្នោត ខណៈដែលយើងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហេីយ។
បេីតាមរបាយការណ៍របស់ លោកស្រី ប៉ាង ដានី ប្រធានក្រុមការងារចុះជួយ សង្កាត់សំបួរមាស បានឲ្យដឹងថា រយៈពេល៥ឆ្នាំ ក្រោមគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវមិនលំអៀង មានសច្ចៈធម៌ ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងអាស្រ័យដោយការខិតខំប្រឹងប្រែងពី គណបក្សមូលដ្ឋាន សាខាបក្សភូមិ ក្នុងសង្កាត់សំបួរមាស ដោយមានការចង្អុលបង្ហាញ ឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារ និងថវិកាពី លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុង ដែល ញ៉ាំងឲ្យសង្កាត់សំបួរមាស សម្រេចបានការកសាងសមាជិកបក្សបានប្រមាណជាង៨៣% នៃ ប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោត សមិទ្ធិផលជាច្រើន ក្នុងការកែលម្អស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ធ្វើឲ្យប្រជាពលរដ្ឋ ទូទៅកាន់តែមានជំនឿមុតមាំ លើគណបក្សប្រជាជន កម្ពុជា ដែលជាកម្លាំងស្នូល មិនអាចខ្វះបាន ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ អធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕SRP


