Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២២

ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្តកំពង់ចាម លោក ខ្លូត ចិន្តា អភិបាលរងខេត្តបានថ្លែងថា​ ការអនុវត្តគោលនយោបាយ គាំពារសង្គម គឺសំដៅ ជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជា​ពលរដ្ឋ​ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ នោះជាវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំពោះកម្មការនីដែលជាស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ និងកម្មវិធីឧបត្ថម្ភ​ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩​ ផងដែរ​។

ការ​អះអាង​បែប​នេះ​ក្នុងឱកាសជួបពិភាក្សាការងារសហជីព​ និងនាំយកអំណោយជូនដល់កម្មការិនីដែលទើបសម្រាល កូនចំនួន ៥គ្រួសារ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ​ នៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

លោក ខ្លូត ចិន្ដា​ ក៏បានថ្លែងអំណរគុណចំពោះកម្មករ កម្មការិនី ដែលបានអញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសូមអបអរសាទរ ចំពោះការទទួលបាននូវសមាជិកថ្មី ព្រមទាំងបានជម្រាប ជូន​អំពី​គោលនយោបាយ​សំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា ផងដែរ។

គួរ​បញ្ជាក់​ថា​ លោក ខ្លូត ចិន្តា​ ប្រធានក្រុមការងារកសាង គណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្តកំពង់ចាម បានអញ្ជើញចុះជួបពិភាក្សាការងារសហជីព ទាក់ទងនឹង ចំណុចខ្លាំង ចំណុចខ្សោយ នៃលទ្ធនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានស្តាប់នូវបញ្ហាប្រឈម បញ្ហាតម្រូវការ និងសំណូមពរ ពីក្រុមការងារសហជីពស្រុក និងគណបក្សឃុំ ទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះក៏បានពង្រឹងរបៀបរបបរបស់ការងារ សហជីពស្រុក និងក្រុមការងារសហជីពឃុំ ដោយបានជូនក្រមា ដល់អ្នកចូលរួមម្នាក់​ ១ ផងដែរ។

លោកក៏បាននាំយកនូវអំណោយជូនកម្មការិនីដែលទើបសម្រាលកូនចំនួន ០៥គ្រួសារ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយ​ ១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួន លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការប៉ូលិសខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ។

ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។

ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ករណីនេះ
កម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថនិងនគរបាល) ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងប្រពន្ធរបស់ខ្លួន។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសផ្លាស់ប្តូរទីតាំង និងសម្ពោធអគារថ្មី របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។

អគារថ្មីនេះមានទំហំ ១៣៥៨ ម៉ែត្រការ៉េ  ស្ថិតនៅលើផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ នៅជិត ទីប្រជុំជន នៃក្រុងសៀមរាប ដែលនឹងផ្តល់នូវភាពងាយស្រួល ជាងមុន ដល់អតិថិជន ក្នុងការស្វែងរក។ នៅទីតាំងថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានបំពាក់នូវសម្ភារៈបរិក្ខារទំនើបថ្មីៗជាច្រើន ដែលផ្តល់នូវផាសុកភាព និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន។

តាមរយៈសន្ទរកថារបស់លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប នេះ បានបើកដំណើរការតាំងពីឆ្នាំ២០១២ រហូតមកដល់ពេល បច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកទីតាំងថ្មី ដែលអាចដាក់តាំងបង្ហាញរថយន្តជាច្រើនម៉ូឌែល រួមជាមួយយានដ្ឋានជួសជុល ធំទូលាយ មានស្តង់ដារខ្ពស់ ចំណតរថយន្តអតិថិជនប្រកបដោយសុវត្ថិភាព កន្លែងផ្តល់ សេវាកម្មប្រឹក្សាជួសជុលរថយន្តរហ័សទាន់ចិត្ត និងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតដែលអតិថិជនអាចរីករាយ ជាមួយការទទួលទាននូវភេសជ្ជៈជាច្រើនជម្រើស។

លោកបានបន្តទៀតថា៖ ជោគជ័យដែលក្រុមហ៊ុនទទួលបាននាពេលបច្ចុប្បន្ននេះ គឺតាមរយៈទំនុកចិត្តដែលក្រុមហ៊ុនបានកសាងជាមួយអតិថិជនជាយូរមកហើយ ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

​សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ តទៅ ដោយរួមមានការផ្តល់សេវាកម្មដូចជា លក់រថយន្តថ្មី  ផ្តល់សេវាកម្មថែទាំនិងជួសជុលទូទៅ លក់គ្រឿងបន្លាស់សុទ្ធ ទិញចូលនិងលក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ ​(បង់រំលោះ) ជាដើម។

លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តសៀមរាប   ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២៥៥៧/ ០១៧​៣៣៣៥២២។

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២២

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានឃាត់ខ្លួនមន្ត្រីសុខាភិបាលខេត្តក្រចេះចំនួន២នាក់ ក្រោយរកឃើញលុយពុករលួយជាង៨៥ម៉ឺនដុល្លាេ ពាក់ព័ន្ធការចូលក្របខណ្ឌសុខាភិបាល។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពACU  បានរកឃើញជនល្មើសចំនួន២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ក្របខណ្ឌសុខាភិបាលនៅខេត្តក្រចេះ ដែលជនល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។ ជនជាប់ចោទទាំង២នាក់ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន១២៩នាក់ សរុប៨៥ម៉ឺន​៤ពាន់៦៤​ដុល្លារអាមេរិក និង ៧លាន៧៣ម៉ឺន៩០០រៀល។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់ដូច្នោះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកស្រី ម៉ែន សំអន កាលពីរសៀលថ្ងៃទី២៩ កក្កដា ម្សិលមិញ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ACU  បានបន្តថា កាលពីថ្ងៃទី១៦ដល់ទី១៨ខែសីហា ឆ្នាំ២០២១ អង្គភាពACU  រកឃើញប្រាក់ដុល្លារ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល៣៨ម៉ឺន៤ពាន់រៀល។ បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទ​កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់៥៧ម៉ឺន ៤ពាន់៨៦៤ដុល្លារ និងប្រាក់រៀល។ ពីថ្ងៃទី១៩សីហាដល់១៨កញ្ញា ២០២១អង្គភាព ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន៧១នាក់ សរុបទឹកប្រាក់ចំនួន៤៩ម៉ឺន៦ពាន់៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ ១៩ខែតុលា២០២១ បានរកឃើញប្រាក់ចំនួន៧៧ម៉ឺន១ពាន់៨៦៤ដុល្លារទៀត។

លោកឱម យ៉ិនទៀង បញ្ជាក់ទៀតថា ចុងក្រោយACU  បានរុករកពីថ្ងៃទី០៥ខែមីនា ដល់១២ ឧសភាឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន៤ពាន់៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៧លាន៧៣ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ នេះ ប្រគល់ប្រាក់សំណងដល់បេក្ខជនរងគ្រោះចំនួន៤១នាក់ទៀត សរុប២៧ម៉ឺន៤ពាន់២០០ដុល្លារអាមេរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២២

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម​ បានថ្លែងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំ ប្រកបដោយ​និរន្តភាព ចីរ​ភាព​បរិស្ថាន ​ធនធាន​ធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា​ឲ្យ​ជីវភាពរស់នៅ របស់​ ប្រជាពលរដ្ឋ​ទាំងអស់​កាន់តែមានភាពប្រសើរឡើង ទាំងប្រាក់ចំណូល​​គ្រួសារ ទាំងសុខុមាលភាព និងការងារ​អប់រំសិក្សាធិការជាមូលដ្ឋាន។​

ការ​អះអាង​បែប​នេះក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខា សាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ នារសៀល​ថ្ងៃសុក្រ ម្សិលមិញនៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ចាម​។

ក្នុង​កិច្ចប្រជុំ​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​​ រដ្ឋបាល​ខេត្ត បានអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេស ការកែលម្អ សោភ័ណភាពទីក្រុង និងការលើកកម្ពស់ គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជា​ពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់​ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍​ជាតិ​។

អភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ សំណើគម្រោងកម្មវិធីវិនិយោគ របស់រដ្ឋបាលខេត្ត មានចំនួន ៥៥១ គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមាន ចំនួន ៧៤៦ គម្រោង និងសំណើគម្រោង​ វិនិយោគឃុំ សង្កាត់មានចំនួន ៤,៤៣៨ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែង រកថវិកា គាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៣។ ដូចច្នេះ ទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការ​​សង្គមស៊ីវិល វិស័យ​ឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយ​បញ្ហាដែលកើតមាននៅមូលដ្ឋាន​ផងដែរ​។

លោក អ៊ុន​ ចាន់ដា​ ក៏បាន​ស្នេី​ដល់​មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូរនានា បន្តផ្តល់ការគាំទ្រ ដល់ គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្ថែមទៀត​៕ដោយ​ លឹម​ ប៉ៃលិន​

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។
នេះបើតាមរយ:អនុក្រឹត្យដែល អង្គភាពសារព័ត៌មាន « សៀមរាបប៉ុស្ដិ៍ » ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។

រាជរដ្ឋាភិបាលសម្រេច៖
មាត្រា ១: ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖
១-លោក ពេជ្រ កែវមុនី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។

៣-លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌ បឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

៤-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង។

៥-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។

៦-លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។

មាត្រា ២ : តែងតាំងមន្ត្រីរាជការចំនួន ០៣រូប ដូចមានរាយនាមខាងក្រោម៖
៧-លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ។
៨-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន។
៩-លោក ជា ខេមា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ ។
មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​ចេញអនុក្រឹត្យ សម្រេចតែងតាំងមន្ត្រីរាជការចំនួន ៣រូប ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

អភិបាលរងទាំង៣ រូបដែលត្រូវបានតែងតាំង ១.លោក ឃ្លាំង ហួត ជាអភិបារង ២. លោក សុខ ពេញវុទ្ធ ជាអភិបាលរង និង៣.លោក ហ៊ុន សុរិទ្ធី ជាអភិបាល​រង។

នេះ​បើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដែល​ចុះហត្ថលេខា ដោយសម្តេចតេជោហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី  ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម  បានថ្លែងប្រាប់មាជិកសមាជិការ គណបក្សស្រុកកំពង់សៀម  ឲ្យមាន ឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការងាររបស់ខ្លួន ដើម្បីដឹងសុខទុក្ខនិងលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ឋផល សន្និបាត គណកម្មាធិកាកណ្តាល វិសាមញ្ញរបស់ គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥  នៃស្រុកកំពង់សៀម នៅថ្ងៃទី សុក្រនេះ ដោយមានកា អញ្ជើញ ចូលរួម ពីលោកអ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សខេត្ត និង ថ្នាក់ដឹកនាំសមាជិកសមាជិកាបក្សជាច្រើន រូបទៀត។

ថ្លែងក្នុងកិច្ចប្រជុំលោក យឹម ឆៃលី  ក៏បានផ្តល់នូវអនុសាសន៏ ណែនាំដល់សមាជិក សមាជិការ គណបក្សស្រុកកំពង់សៀម សម្រាប់ត្រៀមយកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ បន្តទៀត  ពោលគឺត្រូវការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងទប់ស្កាត់ រាល់ការប៉ុនប៉ងបង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជា ពលរដ្ឋ។

លោកក៏បានណែនាំ ឲ្យបន្តជំរុញ និងពង្រឹង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច  និងខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកប ដោយតម្លាភាព ព្រមទាំង អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”លេីសពី នោះ ត្រូវ ខិតខំដោះស្រាយ ជម្លោះដីធ្លី ក្រៅប្រព័ន្ធ តុលាការឲ្យបានល្អ  និងជំរុញការអនុវត្តគោលនយោ បាយ អភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត ។

លោក យឹម ឆៃលី  ក៏បានណែនាំ ឲ្យពង្រឹងការអនុវត្ត ឲ្យបានល្អនូវ តួនាទី ភារកិច្ច និងរបៀបរបប ធ្វើការរបស់ ក្រុមប្រឹក្សាឃុំ ព្រមទាំង បន្តពង្រឹងការរៀបចំកម្លាំង ដោយឈរលើ ទស្សនៈរក្សាចាស់ កសាងថ្មី  និងពង្រឹងការងារ ចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖មន្ត្រីប៉ុស្ដិ៍ស្លក្រាមបានឲ្យដឹងថានៅវេលា ម៉ោង០៧ ថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ ២០២២  នៅត្រង់ ចំណុចផ្ទះជួល  ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប  មានករណីធ្វើអត្តឃាតចងក សម្លាប់ខ្លួន។

ជនរងគ្រោះ ឈ្មោះ  Loots Andries stephanus  ភេទ ប្រុសអាយុ ៧១ឆ្នាំជនជាតិ អាហ្រ្វិកខាត្បូង  កាន់លិខិតឆ្លងដែនលេខ  M00089421 មុខរបរគ្មានស្នាក់ នៅបន្ទប់ជួល  ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីប៉ុស្ដិ៍បន្តថាផ្អែកតាមសាក្សីនិងតាមការបំភ្លឺពិនិត្យសាកសពនិងផ្អែក លោកគ្រូពេទ្យ កោសល្យវិច័យ ខេត្តសៀមរាប ជនរងគ្រោះ បានស្លាប់ដោយសារមានវបត្តិជម្ងឺទឹកនោមផ្អែមទើបចងកសម្លាប់ខ្លួន។ បើតាមមន្ត្រីសាកសព ត្រូវបានដឹកយកទៅតម្កល់ ទុកនៅវត្តទឹកថ្លាទីក្រុងភ្នំពេញ រង់ចាំសាច់ញាតិនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖ប៊ីចេងសញ្ញារូបវែក ក្លែងក្លាយប្រមាណជិត២០តោន ធ្វើបានសមត្ថកិច្ចចម្រុះធ្វើការដុតកម្ទេចចោលកាលម្សិលមិញ។

ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់ សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។

អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ គ.ប.ផ.ក និងជាអ្នកដឹកនាំការបង្រ្កាប លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានមានប្រសាសន៍នៅក្នុងពិធីដុតបំផ្លាញនេះថា ប៊ីចេងទាំងនេះ មានប្រមាណជាង១៨តោន ត្រូវបានរឹបអូស កាលពីចុងឆ្នាំ ២០១៩ នៅក្នុងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានបន្តថា ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានធ្វើការចាប់ខ្លួនម្ចាស់ទីតាំងខាងលើ យកទៅផ្តន្ទាទោសផងដែរ។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ជារឿយៗនៅពេលទទួលបានព័ត៌មាន អំពីផលិតផលក្លែងក្លាយ កម្លាំងសមត្ថកិច្ច តែងតែចុះធ្វើការបង្រ្កាបទាន់ពេលវេលា ហើយការបង្ក្រាបមានទាំងការដកហូតវត្ថុតាង និងឃាត់ខ្លួនមនុស្ស បើទោះជាអ្នកនោះគេច ខ្លួនរួចក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនដែរ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលើកឡើងថា ការបង្រ្កាបផលិតផល ក្លែងក្លាយជារឿងមួយដែលយើង ត្រូវចូលរួមដោយសារថា ផលិតផលក្លាយក្លាយ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍។

សូមជម្រាបថា កាលពីថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចរបស់ គ.ប.ផ.ក សហការជាមួយ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែក ក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងជាប៊ីចេង បានប្រមាណជាង១៨ តោន និងឃាត់ខ្លួន ម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការសាលាដំបូងខេត្តសៀមរាប។

បើតាម លោក ប៉ុក តារា ជាតំណាងអយ្យការដែលចូលរួមក្នុងពិធីដុតបំផ្លាញប៊ីចេងនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ ម្ចាស់ទីតាំងខាងលើ ត្រូវបានចៅក្រមសាលាដំបូងចេញសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយទោសនោះក៏អនុវត្តរួចរាល់ហើយដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសដឹកនាំ ដុតកម្ទេចប៊ីចេងក្លែងក្លាយ នៅស្រុកប្រាសាទបាគង មន្ត្រីបានឲ្យដឹងថា សមត្ថកិច្ចជំនាញនឹងបន្តសា្រវជ្រាវទប់ស្កាត់បង្ក្រាបការផលិតឬលក់ (លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ដែលមានជនមួយចំនួនបានបង្ហោះលក់តាមប្រព័ន្ធអនឡាញ។

លោកទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបញ្ជាក់ថា កន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់ហើយជនមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ។ ចំណែកជនមួយចំនួនទៀតដែលនៅតែបង្ហោះលក់សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ដោយឡែកចំពោះការបង្ហោះលក់ឡេមួយចំនួនតាមប្រព័ន្ធ online លោកបានបញ្ជាក់ថា ការលក់ទាំងនោះយើងមិនប្រាកដថាខុសច្បាប់នោះទេ គេអាចមានច្បាប់ ហើយប្រសិនបើយើងចុះទៅទុកស្កាត់បង្ក្រាបការលក់នោះលើកលែងតែយើងដឹងច្បាស់ថាការលក់នោះមានអត់ច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ការលក់ឡេតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវបានគេដឹងថា ពួកគេមួយចំនួនបានសុំច្បាប់ទៅតាមក្រសួងជំនាញពាក់ព័ន្ធដែរ។

បើទោះបីសមត្ថកិច្ចជំនាញអះអាងថា កន្លងមកបានទប់ស្កាត់បង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នគេសង្កេតឃើញមានការបង្ហោះលក់ឧបករណ៍បែបនេះនៅតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងផុសផុល៕

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២២

ខេត្តកំពង់ចាម៖ប្រធាន​គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ខេត្តកំពង់ចាម បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋ បាលក្រុង-ស្រុក ពិសេសប៉ុស្តិ៍នគរបាល រដ្ឋបាល ត្រូវពង្រឹងនូវសមត្ថកិច្ចរបស់ខ្លួនបន្ថែមទៀត។ លោកថា ព្រោះថាបើគិតចាប់ពីឆ្នាំ ២០២២ ដល់២០២៤ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ ពាក់ព័ន្ធដល់ការបោះឆ្នោត ជាតិ និងក្រោមជាតិ​ បន្តទៀត​ផងដែរ។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ​ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងកំឡុង ពេលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀល​ថ្ងៃទី​២៧​ ​ខែខែកក្កដាម្សិលមិញ។

ក្នុងដឹកនាំកិច្ចប្រជុំ លោក អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការរៀបចំការបោះឆ្នោត អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិនោះ មានសន្តិភាព ដូចប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ពោលគឺ មានទាំងស្ថេរភាព នយោបាយ សន្តិសុខ សុវត្ថិភាព ក្នុងសង្គមត្រូវបានធានា និងមានការ អភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំការបោះឆ្នោត ប្រកបដោយរលូន និងទទួលបានលទ្ធផលល្អ ដែលយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ ផងដែរ។

ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត​ ក៏បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់​។

លោក អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា​ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ« យុទ្ធនាការជាតិចាក់វ៉ាក់សាំង »​ ទេីបកម្ពុជាអាចម្ចាស់ការបាន និងអាចគ្រប់គ្រងស្ថានការណ៍ ឲ្យស្ថិតនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលនេះជាអំណោយផលដ៏ល្អ ដល់ដំណើរការ នៃរៀបចំការបោះឆ្នោតរបស់ប្រទេសជាតិ យើង ជាលទ្ធផល គឺមានប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ប្រមាណ ៨០% នៃ ចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page229 Page230 Page231 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×