ខេត្តសៀមរាប៖អ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះត្រូវបានរថយន្តបុកចំពេញលំហឹង ក្នុងទិសដៅស្របទិសគ្នា ។
ហេតុការណ៍បានកើតឡើងមនៅវេលាម៉ោង ០៩និង៤៤ នាទី លើផ្លូវជាតិលេខ ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
រថយន្ដដឹកដែកម៉ាក KIA FRONTIER ពណ៌ក្រហម ផ្លាកលេខសៀមរាប 3A-2237 បើកបរដោយឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូង ទៅជើងហើយបត់ឆ្វេង បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ខា ខុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូង ទៅជើង
បណ្ដាលអោយស្លាប់តែម្ដង។
សមត្ថកិច្ចបានបន្តថាហេតុការណ៍នេះបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ខូចខាតម៉ូតូ១ គ្រឿងនិងរថយន្ត ១ គ្រឿង។
បើកតាមសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍
បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់និង អ្នកបើកបររថយន្តបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន។ ទោះជាយ៉ាងណា អ្នកបើកបររថយន្ដបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកសាកសព សមត្ថកិច្ច ប្រគល់ធ្វើឱ្យក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យសពតាមប្រពៃណី។
.
ចំណែកវត្ថុតាងទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕


