ភ្នំពេញ៖ឯកឧត្តម ទ្រី ដាលុច ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈជា អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៨៧ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
មុនទទួលបានការតែងតាំងមុខតំណែង និងផ្ដល់ឋានៈដ៏ឧត្តុង្គឧត្តមនេះរយៈពេលប្រមាណជាង០២ខែ គឺឯកឧត្តម ទ្រី ដាលុច ធ្លាប់ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ និងគ្មានបញ្ជាក់អំពីឋានៈស្មើ ប៉ុន្តែត្រូវបានហៅថា «ឯកឧត្តម» ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២៣/២៦២១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ជូនថា ឯកឧត្តម ទ្រី ដាលុច អាយុ៣០ឆ្នាំ អគ្គនាយករងក្រុមហ៊ុន Try Pheap Group Co.,Ltd. ដែលមានក្របខ័ណ្ឌជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ១៦១៤៩៣ ម្នាក់ផង ធ្លាប់ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា តាំងពីនៅមានអាយុ១៩ឆ្នាំ មកម៉្លេះ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានត្រាស់បង្គាប់បញ្ចប់គោរមងារជា ឧកញ៉ា នេះវិញ ដោយរក្សាក្របខ័ណ្ឌនាយទាហាន ឋានន្តរស័ក្ដិវរសេនីយ៍ទោ នាយរងខុទ្ទកាល័យបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៩/១៤៨០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩៕SRP
ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបាន លោកស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។


យូរអង្វែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕SRP
