
ខេត្តកំពង់ចាម៖ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ក្រុម យុវជន សកម្ម ផ្នែក បណ្ដាញ សង្គម វគ្គទី ១ របស់ ក្រុម ការងារ យុវជន គណបក្សប្រជាជន កម្ពុជា ខេត្ត កំពង់ចាម នៅថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានប្រាប់ដល់ក្រុមយុវជនសកម្ម ផ្នែកបណ្ដាញសង្គម ឲ្យ ធ្វើ ការ ចងក្រង ជា ក្រុម ហើយ ផ្សព្វផ្សាយ ព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក នូវ អ្វី ដែល មាន ប្រយោជន៍ បម្រើដល់សង្គមជាតិទាំងមូល។
ក្នុង ពិធី សំណេះសំណាល ននេះដែរ លោក អ៊ុន ចាន់ដា បាន ថ្លែង ថា វគ្គបណ្ដុះបណ្ដាល ផ្នែកបណ្ដាញសង្គមលើកទី១នេះ ពិតជា មាន សារៈសំខាន់ណាស់ ដេីម្បី ឲ្យ ក្រុមយុវជន របស់ គណបក្សប្រជាជនកម្ពុជាខេត្ត រួម គ្នា ផ្សព្វផ្សាយ អំពីសមិទ្ធផលផ្សេងៗ ជាពិសេសសមិទ្ធផល ដែលរាជរដ្ឋាភិបាល ខិតខំកសាងឡេីង នៅតាមមូលដ្ឋាន រួមទាំង គម្រោងអភិវឌ្ឍន៍ ផ្សេងៗ របស់ អង្កការ ជា ដៃគូ ដែល មាន ដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ ធារាសាស្ត្រ និង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដើម្បី ឲ្យ មហាជន បាន ជ្រាប និង បាន យល់ដឹង ។
លោក អ៊ុន ចាន់ដា ក៏បាន សំណូមពរ សូមឲ្យក្រុមយុវជនសកម្ម ផ្នែកបណ្ដាញសង្គមទាំងអស់ រួមគ្នា ចងក្រង ឡេីងជា ក្រុម មាន ដូចជា ក្រុម ឃោសនឹក ធ្វើ ការ ផ្សព្វផ្សាយ ក្រុម វាគ្មិន និង ក្រុម តស៊ូ មតិ ដេីម្បី ធ្វើ ការ ពី ចម្ងាយ និង ផ្សព្វផ្សាយ ពីការ អភិវឌ្ឍន៍ រីកចម្រើន ជាពិសេស កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល ក៏ ជា សកម្មភាព ដឹកនាំ ដ៏រស់រវើក របស់គណបក្សប្រជាជនកម្ពុជា នៅ គ្រប់ មូលដ្ឋាន រហូត ដល់ ថ្នាក់ ជាតិ ពោលគឺ ត្រូវ ប្រេីប្រាស់ បណ្តាញ សង្គម ឲ្យចំទិសដៅ និង មាន ផលប្រយោជន៍ ដល់សង្គមជាតិ
យើងទាំងមូល៕SRP



ខេត្តកំពង់ចាម៖:កំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធ័ ចំនួន១៤ឈុត ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ត្រូវបានផ្ដល់ជូនឃុំទាំង១១ និងវិទ្យាល័យទាំង៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ភ្នំពេញ៖នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេស ទៅកាន់ ប្រជាពលរដ្ឋ ទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេច ហ៊ុន សែន បានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ដោយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។