ខេត្តកំពង់ចាម៖ខ្យល់កន្ត្រាក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងរោងការខូចខាត។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក ង៉ាន ជឿន អាជ្ញាធរឃុំបឹងណាយ បានឲ្យដឹងថា ចំពោះករណីគ្រោះធម្មជាតិនេះ បណ្តាលឲ្យរលំផ្ទះខូចខាតទាំងស្រុង១ខ្នង ព្រមទាំងរបើកដំបូល និងជញ្ជាំងអស់ ចំនួន៥ខ្នង ក្នុងនោះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ រួមមាន ១-ឈ្មោះ ឃីម នៅ ដែលមានទំហំ៥x៦ម៉ែត្រ ប្រក់ស័ង្គសី ជញ្ជាំងសង្គ័សី រលំទាំងស្រុង បណ្តាលឲ្យរងរបួសកូន និងប្រពន្ធបន្តិចបន្តួច។
២-ឈ្មោះ អួន អ៊ីម ផ្ទះទំហំ៨x៩ម៉ែត្រ របើកក្បឿងប្រមាណជា៥០សន្លឹក ។
៣-ឈ្មោះអួន វន ផ្ទះទំហំ៨x៩ម៉ែត្រ របើកក្បឿងប្រមាណជា១០០សន្លឹក។
៤-ឈ្មោះប៉ោក ធឿន ផ្ទះទំហំ៨x៩ម៉ែត្រ របើកក្បឿងប្រមាណជា១២០សន្លឹក។
៥-ឈ្មោះប៉ោក សុខ ផ្ទះទំហំ៨x៩ម៉ែត្រ របើកក្បឿងប្រមាណជា៥០សន្លឹក។
៦-ឈ្មោះ ហ៊ឹម សៀង ផ្ទះទំហំ៨x៨ម៉ែត្រ ដំបូលក្បឿង ជញ្ជាំងស្លឹក របើកជញ្ជាំងស្លឹក១ផ្ទាំង។ ករណីនេះមានភ្លៀងផងដែរ៕SRP
