ខេត្តកំពង់ចាម៖អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី បានណែនាំដល់ស្រ្តីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់។
ការជំរុញបែបនេះក្នុងពិធីអបអរសាទរខួបទី១៣ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពនៅឆ្នាំ២០៣០ » ដែលបានធ្វេីឡេីងនៅសាលាស្រុកចំការលើ នៅថ្ងៃពុធនេះ។
លោកស្រី ប៉ាង ដានី ក៏បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ៤ចំណុច ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានអំពាវនាវក្នុងសារលិខិតនេះ ពិសេស ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ពិសេស ការស្ម័គ្រចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ស្វាយ រលាកថ្លើមប្រភេទ បេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្ដាយទៅកូន។ ត្រូវសម្រាលកូន នៅមណ្ឌល សុខភាព មានគ្រូពេទ្យជំនាញ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រោយពេលសម្រាល ត្រូវយកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ដោយយកចិត្តទុកដាក់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ២ឆ្នាំ។ ប្រការដែលសំខាន់ គឺ ត្រូវបំបៅកូនដោយទឹកដោះម្ដាយ តែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង )រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់ កុមារ មានអាយុ យ៉ាងតិច ២ឆ្នាំ។ សូមជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព របស់ម្ដាយ និងទារក ផងដែរ។
អភិបាលរងខេត្ត ក៏បាននាំយក វត្ថុអនុស្សាវរីយ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់ជូន ស្រ្តីដែលបានចូលរួម ៧៥នាក់ , ម្នាក់ៗ ទទួលបាន ៖ សារុង ១ ក្រម៉ា ១ កន្សែងពោះគោធំតូច ២ សាប៊ូដុសខ្លួន ១ដប ទឹក អនាម័យ ស្ត្រី ១ដប សាប៊ូលុច្ស ៤ដុំ ម៉ាស់ ១០បន្ទះ និងថវិកា ៥០,០០០រៀល។
លោកស្រីអភិបាលរងខេត្តកំពង់ចាម និងក្រុមការងារ បានបន្ត ចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូន នៅតាមខ្នងផ្ទះ ចំនួន ៥នាក់ ក្នុងឃុំស្វាយទាប ដោយបានឧបត្ថម្ភជូន ក្នុងម្នាក់ៗ នូវ សារុង ១ ក្រម៉ា ១ កន្សែងពោះគោ ២ សាប៊ូដុសខ្លួន ១ដប ទឹកអនាម័យស្ត្រី ១ដប មី ១កេស ស្ករស ទឹកដោះគោ ខោអាវទារក និង ថវិកា៥០,០០០រៀល ផងដែរ៕SRP
អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ

