Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា​ ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធ ចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបាន ជាមួយបុរស ក្នុងការអភិវឌ្ឍ ប្រទេសជាតិ និងរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព។​

លោកស្រីថ្លែង​បែប​នេះ​ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ។

លោកស្រី បាន​ថ្លែង​ថា​ ចំពោះខ្លឹមសារនៃព្រះរាជសារ ព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីការយកព្រះទ័យទុក ដាក់ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គ ដែលជានិច្ចកាលព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់ ត្រជុំសម្រាប់កូនចៅ ចៅទួតទាំងអស់​។

លោកស្រី បាន​សង្កត់​ធ្ងន់​ថា​ ការប្រារព្ធទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ទើបតែខួបលើកទី៤៤ឆ្នាំ ប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ស្ត្រី​ក្នុងការថែរក្សា សុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងភាពជាដៃគូ ទាំងស្ត្រី​ និងបុរស ចូលរួមដោយស្មើភាព​ និងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋ​ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់​ និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។​ ដេីម្បីឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ​ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យក្នុងយុគសម័យឌីជីថល​ ដែលជាការងារ អន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋាន​ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

នាយករដ្ឋមន្ត្រីហ៊ុន សែន បានបដិសេធ មិនទទួលយកនឹងការសុំទោស របស់លោក សុន ឆ័យ ជាដាច់ខាត និងថា « វប្បធម៌លាបពណ៌ និងការប្រមាថ ជារឿងច្រំដែល ត្រូវតែបញ្ចប់គ្នាតាមផ្លូវតុលាការ»។

តាម Channel Telegram នាយករដ្ឋមន្ត្រីហ៊ុន សែន
នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារឆ្លងឆ្លើយរវាងសម្តេចផ្ទាល់ ជាមួយ លោក សយ សុភាព ដោយមានទាំងបង្ហាញលិខិតសុំទោស របស់លោក សុន ឆ័យ និងរូបថតលោក សុន ឆ័យ ​អង្គុយជាមួយលោក សយ សុភាព នៅកន្លែងមួយ ខណៈសម្តេចស្ថិតនៅវៀងចន្ធ័ ប្រទេសឡាវ។

នាយករដ្ឋមន្ត្រី៖ សារឆ្លងឆ្លើយរវាងខ្ញុំនៅវៀងចន្ធ័ប្រទេសឡាវជាមួយ សយ សុភាពរឿងស៊ុន ឆ័យចងសូមទោស។ ថ្ងៃ១៣កុម្ភះ២០២៣ ឆ្លើយពីវៀងចន្ទ័ ប្រទេសឡាវ។

យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។

នាយករដ្ឋមន្ត្រីបន្តថាភាពខ្លួនឯង បានដឹងច្បាស់ហើយតើសម រង្សុី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ។

លោក សយ សុភាព៖ បាទសម្តេច,ក្មួយនឹងបញ្ជូនសាររបស់សម្តេចទៅគាត់។ ដោយក្តីគោរព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។ ការប្រកាសក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សុខសន្តិភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ការរស់នៅរបស់ប្រជាជន។

សម្តេចតេជោបានមានប្រសាសន៍ទៅកាន់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

សម្ដេចតេជោបាមបញ្ជាក់ថា នាពេលខាងមុខ កម្ពុជានឹងទាក់ទាញ​ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើ ឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ និងផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយ។ សម្តេចតេជោអត់មានប្រសាសន៍រំលឹកថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបដើម្បីឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះ តែមកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត ក្នុងការត្រៀមនាំចេញនៅពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយនយោបាយ ឈ្នះឈ្នះនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម។

សម្តេចតេជោបញ្ជាក់បន្ថែមថា ពីអតីតកាលមក កម្ពុជាមានការបែកបាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ សម្តេចតេជោ បានមានប្រសាសន៍ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើននិងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។ សម្តេចតេជោប្រកាសថា មិនយូរទេកម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​បេីក​សន្និបាត​បូកសរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទ នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ត្រី​អប់រំ​ និង​អាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន ឱ្យចេះគោរពវិន័យ​ និងច្បាប់របស់សង្គមជាតិ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស ឬទៅប្រព្រឹត្តអំពើពាលាអវាសែ​។
​
អភិបាលខេត្តកំពង់ចាម​ ក៏បាន​សំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ ​ធ្វើ​យ៉ាងណា​ត្រូវ​លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ​ប្រកបដោយ សមត្ថភាពរីកចម្រើន​​ និង​ពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀនបានគ្រប់ៗគ្នា ជាពិសេសកុមាដែលជួបការលំបាក កុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា​ ព្រមទាំង​បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូបង្រៀន​ទៅកន្លែង ដែលខ្វះគ្រូ​ឲ្យ​បានសមស្រប​ផងដែរ​។​

បេីតាមលោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គិតត្រឹមឆ្នាំសិក្សា២០២១-២០២២​ យើងមានសាលាមត្តេយ្យសិក្សា ៤៦៦សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៥កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦២កន្លែង សាលាបឋមសិក្សា ៤០៧កន្លែង (សាលាបឋមសិក្សា ឯកជន ៧កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ២កន្លែង និង​វិទ្យាល័យ​អប់រំពិសេស ១កន្លែង)ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៨៤ខ្នង ស្មើ ២,៤៣១បន្ទប់ (កើន ១៥ខ្នង។

លោក​ប្រធាន​មន្ទីរ​អប់រំ​ បាន​បញ្ជាក់​ថា​ ការងារ​អប់រំ​កាយ​ និង​កីឡា​ ក្នុងឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ទទួលបានមេដាយសរុបចំនួន​ ៩៦គ្រឿង ក្នុង​នោះមានមេដាយមាសចំនួន ២៦គ្រឿង​ មេដាយប្រាក់ចំនួន ២៨គ្រឿង​ និងមេដាយសំរឹទ្ធិចំនួន ៤២គ្រឿង​។ ចំពោះ​ការងារប្រឡងប្រណាំង ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ មន្ទីរមាន នាយកល្អ និងគ្រូល្អ ដែលជាប់ជ័យលាភីថ្នាក់ខេត្តជាបណ្តោះអាសន្ន ចំនួន ៨នាក់ (ផ្នែកមធ្យមសិក្សា ៣ នាក់ និងផ្នែកបឋមសិក្សា ៥នាក់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម៖ ខ្ញុំបាទឈ្មោះ ឆេត ប៊ុនលឿ  ភេទ ប្រុស ជានាយកប្រតិបត្តិសហគ្រាសបញ្ចាំទ្រព្យជុំ ឃែស ផន សប ដែលបច្ចុប្បន្នមានទីតំាងនៅផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់អតិថិជន និង អ្នកពាក់ព័ន្ធទាំងអស់បានជ្រាបថា៖ សហគ្រាសយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរទៅកាន់អសយដ្ឋានថ្មី ដែលមានទីតាំងនៅផ្លូវលំ ក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប វិញ ដែលនឹងដំណើរការចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ តទៅ។ សូមទំនាក់ទំនងលេខទូរស័ព្ទលេខ ០១២ ៥៧៤ ១៧៩/០៨៦ ៩៨៧ ២៧២

អាស្រ័យដូចជម្រាបជូនខាងលើ សូមអតិថិជន និង អ្នកពាក់ព័ន្ធ បានជ្រាបជាព័ត៌មាន។ ធ្វើនៅសៀមរាប ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំឆ្នាំ ២០២៣

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អ្នកភូមិ២៥នាក់មកពីភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប​នៅថ្ងៃចន្ទនេះ​បាននាំគ្នាមកមុខមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប។

ការដែលពលរដ្ឋលើកគ្នាមកបែបនេះក្នុងគោលបំណងសួររឿងបង្គោលក្បាលដីនៅរុនតាឯកតំបន់អក្សរQ ដែលមិនបានបោះបង្គោលកំណត់ក្បាលដីជូនពួកគាត់នៅឡើយ។ ដោយហេតុថាដោយពួកគាត់ មានចម្ងល់ហេតុអ្វីតំបន់ផ្សេង គេបានបោះកំណត់ហើយ នៅឡើយតែតំបន់អក្សQ របស់ពួកគាត់តែប៉ុណ្ណោះនៅមិនទាន់មានការកំណត់ជួនពួកគាត់។ ករណីនេះមន្ត្រីមន្ទីរបានអនុញ្ញាតឲ្យពួកគាត់យកឯកសារច្បាប់ដើម ដើម្បីកត់ឈ្មោះឲ្យ១១៧ក្បាលដី ទើបក្រុមការងារអាចចុះទៅកំណត់ក្បាលដីជូនពួកគាត់បាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ៣២នាក់ តំណាងឱ្យប្រជាពលរដ្ឋចំនួន៧៣គ្រួសារ មកពីភូមិស្នាសង្គ្រាមឃុំបល័្លង្ក ស្រុកប្រាសាទបាគង នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ នេះ បាននាំគ្នាមក មុខសាលារដ្ឋបាលខេត្តសៀមរាប។

ការលើកគ្នាមកនេះពាក់ព័ន្ធនិងករណីវិវាទដីធ្លី នៅតំបន់ធម្មជាតិរុនតាឯក ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានសំណុំពរ ឲ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនរកដំណោះស្រាយ ជូនពួកគាត់ឲ្យបានឆាប់រហ័ស។

ជុំវិញករណីនេះមន្ត្រីរដ្ឋបាលខេត្តបានខាងទីចាត់ការអន្តរវិស័យ បានឲ្យពលរដ្ឋចំនួន៤នាក់ចូល ទៅក្នុងសាលាខេត្តដើម្បីជូនដំណឹងនិងសម្របសម្រួល។ ទោះជាយ៉ាងណាពលរដ្ឋទាំងអស់ បានវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញអស់ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖លោក ខៀវ កាញារីទ្ធ បានលើកឡើងថាត្រូវ​ចងចាំ នូវអនុសាសន៍សម្ដេច ហ៊ុន សែន អំពីគោលការណ៍អាត់ ៣ បូក ១ គឺមេឃុំ ស្មៀន មេប៉ុស្ដ៍នគរបាល បូក ប្រធានមណ្ឌលសុខភាព ដែលជាអ្នកមានតូនាទីសំខាន់ ដើម្បី ទទួលបានការគាំទ្រ គោរពស្រលាញ់ និងផ្តល់ការជឿទុកចិត្តពី ប្រជាពលរដ្ឋ។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន​ ក៏បានក្រេីនរំលឹកដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សូមរក្សាសាមគ្គីផ្ទៃក្នុង ហើយដើម្បីឲ្យមានសាមគ្គីភាព គឺត្រូវមានតម្លាភាព និងយុត្តិធម៌ក្នុងអង្គភាព។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​ក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អគារស្នាក់ការបំពេញការងារថ្មី ឃុំមហាខ្ញូង ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ខៀវ កាញារីទ្ធ ក៏បានសំដែងនូវការវាយតំលៃខ្ពស់ ចំពោះអស់ថ្នាក់ដឹកនាំមន្រ្តី និងថ្នាក់ដឹកនាំទូទាំង ឃុំមហាខ្ញូង ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ច បានយ៉ាងល្អប្រសើរ និងបានជម្រុញ លើកទឹកចិត្ត ឲ្យបន្តប្រឹងប្រែងបំពេញការងារ ជូនប្រជាជន បានតែល្អ និងរួមគ្នាអភិវឌ្ឍន៍ មូលដ្ឋានភូមិ ឃុំ កាន់តែរីកចំរើន  ហើយអ្វីដែលសំខាន់គឺភូមិ ឃុំមាន សុវត្ថិភាពផងដែរ​។

លោក ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់នូវថវិកា ១លានរៀល ដល់ស្រុកកោះសូទិន ឃុំ មហាខ្ញូង ៥០ម៉ឺនរៀល នគរបាល អាវុធហត្ថ និងយោធាស្រុក សរុប ៦០ម៉ឺនរៀល បងប្អូនប្រជាពលរដ្ឋចូលរួម ម្នាក់ៗ ១ម៉ឺនរៀល។

គួរបញ្ជាក់ដែរថា អគារថ្មីដែលត្រូវធ្វើការសាងសង់ នាឱកាសនេះ គ្រោងចំណាយថវិកាប្រមាណជាង ៥ម៉ឺនដុល្លារ ដែលរួមមាន អគារប្រជុំទំហំ 7 មx16 ម  សង់ពីបេតុងអាមេ មានកម្ពស់មួយជាន់ ប្រក់ដំបូលក្បឿងជ័រ។ ក្នុងនោះក៏មានបន្ទប់ទឹក សង់ផ្ទាល់ដី ដំបូលប្រក់ក្បឿងជ័រ ធ្វើពីបេតុងអាមេ និងមានរបងព័ទ្ធជុំវិញ ផងដែរ។ តាមផែនការសំណង់អគារថ្មីនេះ គ្រោងហើយរួចរាល់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។

លោក ខៀវ កាញារីទ្ធ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា អាយុក្រោម ១៣ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ខេត្តកំពង់ចាម ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង២១នាទី ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៣ លើផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ក្រុង ត្រង់ចំណុចផ្លូវបំបែកជាបួនចូលភូមិត្រៀក ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

នគរបាលចរាចរណ៍ខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមិនស្គាល់ម៉ាក​ មិនស្គាល់ផ្លាកលេខ​ បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ បើកបរក្នុងក្ល្បឿនលឿន មានទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីត ហេតុខាងលេីបានបុក ម៉ូតូម៉ាកHONDA DREAM​ ពណ៌ខ្មៅ​​ ពាក់ផ្លាកលេខ​ សៀមរាប​ 1X-6160 អ្នកបេីកបរឈ្មោះ​ សំ​ ជាត់​ ភេទប្រុស​ អាយុ​ ៦៧ឆ្នាំ​ រស់នៅភូមិត្រៀក សង្កាត់សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប​ បើកបរមានទិសដៅពីកើតបត់ឆ្វេងទៅត្បូង ស្លាប់ អត់ពាក់មួកសុវត្ថិភាព។ ឯម៉ូតូខូខខាតធ្ងន់ ១គ្រឿង។ មូលហេតុ: អ្នក​បើកបររថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូបើកបរបត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន។

ករណីនេះបាននាំយកម៉ូតូទៅមករក្សាទុកនៅការិយាយ នគរបាលចរាចរណ៍ផ្លូវគោក និងជំនាញកំពុងស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ នេះ​ បានអញ្ចើញចុះចែកអំណោយ ជូនដល់ស្ត្រីកូនខ្ចី ក្នុងភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ រួមដំណើរដោយ ក្រុមការងារថ្នាក់ស្រុកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ​ និងប្រជាការពារភូមិផងដែរ។

មានប្រសាសន៍ក្នុង​ឱកាស​នោះ​ លោកជំទាវនតោ ពិឡា បានពាំនាំ​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ដែលឡែកបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំបឹងណាយ នេះផ្ទាល់ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។

គួរ​បញ្ជាក់​ថា​ អំណោយដែលត្រូវចែកជូន ស្ត្រីកូនខ្ចី ចំនួន ១៦នាក់ នៅភូមិបឹងណាយ ក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល។​ ដោយឡែកអ្នកជំងឺធ្ងន់ចំនួន ០៤នាក់ ដែរក្រុមគ្រូពេទ្យ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានយកទៅព្យាបាលនៅមន្ទីរពេទ្យអង្គឌួង ក្នុងចំណោមអ្នកជំងឺទាំង៤នាក់នោះ បានព្យាបាលជាមកផ្ទះវិញចំនួន០៣នាក់ ជាក់ស្តែង០១នាក់ទៀតកំពុងនៅសំរាកព្យាបាលនៅមន្ទីរពេទ្យអង្គដួងនៅឡើង​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​ប្រកាសទទួលស្គាល់​ប្រធាន​ អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ នៅថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានប្រាប់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនមដែលខ្វះខាត យុទ្ធជន ជួបការលំបាក ឬបញ្ហា​ផ្សេងៗ​ ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់​ ជាពិសេស ត្រូវស្រង់ទិន្នន័យ​ ឱ្យ​បាន​ជាក់លាក់​ ចំពោះ​អតីតយុទ្ធជន អត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផល ជាដើម ដើម្បីរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន​ពួកគាត់។

គួរបញ្ជាក់ថា​ សេចក្តី​សម្រេច​ស្តី​ពី​ការ​ប្រកាស​ទទួល​ស្គាល់​នេះ​គឺ​ លោក​ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគម អតីត យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន​ ៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលក្រុង-ស្រុកចំនួន​ ៣រូប​ ជា​ប្រធាន​កិតិ្តយស​ ក្រុង​-ស្រុក​ និងលោកអធិការនគរបាល​ស្រុក ចំនួន​ ៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page183 Page184 Page185 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×