ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារនេះថា ទីតាំងស្ថានីយ៍លក់ប្រេងមួយកន្លែង ត្រូវបានចោរចូលលួចរបស់ រួចហើយគេចខ្លួនដោយសុវត្ថិភាព។ នេះបើតាមព័ត៌មានបឋម។
ហេតុការណ៍បានកើតឡើង នៅចំណុចស្ថានីយ៍សាំងតេលា ខាងក្រោយសណ្ឋាគារអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប នៅលាម៉ោងប្រមាណម៉ោង១៦និង៥០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
សមត្ថកិច្ចបានថ្លែងបន្តថា ករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះ បង្ក ដោយមានជនសង្ស័យ ម្នាក់ បានធ្វើសកម្មភាពចូលលួចក្នុងទីតាំងខាងលើ រួចគេចខ្លួនភ្លាមៗតែម្ដង។
បើតាមសមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឆាយ ម៉ារ៉ាឌី ភេទស្រី អាយុ៣៦ឆ្នាំ។ ករណីនេះ
បណ្ដាលឱ្យបាត់បង់សម្ភារ:រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាកRealme 7។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូ ពុំស្គាល់ស្លាកលេខគេចខ្លួនបាត់បាត់ស្រមោល។
ទោះជាយ៉ាងណា ក្រោយមានហេតុការណ៍បែបនេះ ក្រុមសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានកំពុង ស្រាវជ្រាវតាមចាប់ជនសង្ស័យ៕


