ខេត្តកំពង់ចាម៖រឿងអាស្រូវរបស់ពេទ្យសត្វខេត្តកំពង់ចាម ត្រូវបានបែកធ្លាយជាសារធារណៈ ករណីប្រមូលពន្ធ អារក អនាម័យសត្វឃាត ពីអាជីវករពិឃាតសត្វដោយភាពមិនប្រក្រតី ប្រមូលបានប្រាក់យ៉ាងច្រើន ប៉ុន្តែបង់ចំណូលចូលរដ្ឋបានតិចតួចបំផុត។
ករណីនេះ ក្រុមអាជីវករបានលើកឡើងថា បន្ទុកដ៏លំបាក និងលើសពីសមត្ថភាព បណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ដែលស្ថិតក្នុងគ្រាដ៏លំបាកនេះ ការដំឡើងពន្ធគ្មានការជូនដំណឹងពីខេត្ត និងក្រសួងបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់លទ្ធភាព ក្នុងការរកចំណូលបង់ជូនរដ្ឋ។
ក្រុមអាជីវករសត្តឃាតដ្ឋានមួយចំនួននៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានតវ៉ាស្នើឱ្យ អភិបាលខេត្ត អន្តរាគមន៍ ចុះពិនិត្យមើលនូវតម្លៃការបង់ពន្ធអារក អនាម័យសត្វ ដែលពេទ្យសត្វបានប្រមូលយកតម្លៃ នៅឆ្នាំនេះ លើសច្រើនខុសពីឆ្នាំមុនៗឆ្ងាយ។
ក្រុមអាជីវករបានលើកឡើងយ៉ាងដូច្នេះថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចកំពុងលំបាក ពលរដ្ឋរកចំណូលមិនបាន ការលក់សាច់ជ្រូក គោ ក្របី មិនសូវដាច់ បែរជាពេទ្យសត្វខេត្ត រឹតបន្តឹងដំឡើងថ្លៃទៅលើពន្ធអារ ក អនាម័យសត្វ លើសពីសមត្ថភាព បើមិនបង់ឲ្យប្រឈមនឹងបាត់បង់នូវមុខរបរសម្រាប់ចិញ្ចឹមគ្រួសារនេះ។
ក្នុងឯកសារទទួលបានប្រាក់ប្រមូលពន្ធ លើសេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ ដែលមន្ត្រីពេទ្យសត្វស្រុកស្រីសន្ឋរ ប្រមូលដើម ឆ្នាំ២០២៤ សម្រាប់ការពិឃាតសត្វ ឆ្នាំ២០២៤ ដែលស្រុកស្រីសន្ឋរ តូចជាងស្រុកដទៃ ដែលមានអ្នកពិឃាតសត្វតិច ប្រាក់ប្រមូលបាន សរុប ៦៤.៤២០.០០០រៀល។
ប្រាក់ពន្ឋអារ ក ៩ ស្រុកផ្សេងទៀត ដែលមានវិសាលភាព ធំជាងមានអ្នកពិឃាតសត្វច្រើន ជាងស្រុកស្រីសន្ធរ មិនដឹង ប្រមូលប្រាក់ចំណូលរាប់រយលានរៀលនោះទេ ដែលលោក នង ម៉េងហ៊ាង ប្រធានករិយាល័យបសុព្យាបាល និងផលិតកម្មខេត្តប្រមូលបានពីអាជីវករពិឃាតជ្រូកគោក្របី។ មិនតែប៉ុណ្ណោះលោក នង ម៉េង ហ៊ាង ប្រធានការិយាល័យបសុព្យាបាល និងផលិតកម្មខេត្តកំពង់ចាមប្រមូលប្រាក់ ពីម្ចាស់សត្តឃាតក្នុង១ស្រុក ២ ០០០ដុល្លារ។
បើតាមប្រភពបានប្រាប់ថា ការិយាល័យពេទ្យសត្វខេត្ត បានធ្វើរបាយការណ៍ កុហកទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវទឹកប្រាក់តិចបំផុត តើទឹកប្រាក់រាប់រយលានរៀលទៀតនោះបាត់ទៅណា?
អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុពេទ្យ និងផលិតកម្មខេត្ត បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕