Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៣

ភ្នំពេញ៖មនុស្សចំនួន២នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ ករណីកាច់កម៉ូតូបានសម្រេចភ្លាម   នៅខណ្ឌទួលគោក។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ ក្នុងសង្កាត់ទឹកល្អក់ទី២​ខណ្ឌទួលគោក។

មន្ត្រីនគរបាលបានឲ្យដឹងថា
ជនសង្ស័យទី១៖ ឈ្មោះ​ ម៉ៅ​ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។

*ទី២៖ ឈ្មោះ​ ហៀង​ លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល (អ្នកបេីក)។

មន្ត្រីនគរបាលបន្តថា ករណីនេះ
ដកហូតមាន៖
១.​ ម៉ូតូហុងដា​ ឃ្លីក ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1HL-6412(របស់ជន​រងគ្រោះ)។
២.​ ម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-6034(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​ កម្លាំងជំនាញមបាននាំជនសង្ស័យ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ​លេខ២៦១ កែងផ្លូវលេខ២០៤​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ បានធ្វេីសកម្មភាព​កាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅដល់ទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

វត្តមាននៃការអញ្ជើញដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ មន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ក្នុងនោះ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានឯកឧត្តម, លោកជំទាវ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២៣

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ

ទី១៖ ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, គណៈប្រតិភូសភានិងតំណារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។

ទី២៖ រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើរសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ទី៣៖ ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕

(ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល)

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២៣

ភ្នំពេញ៖សម្ដេចហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានប្រកាសប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកឡើងវិញ។ តាមរយៈសំណេរ ទៅលើផេក សម្ដេចហ៊ុន សែន បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយtwitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនFacebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។

ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៍មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស
មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា
ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់ លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួលេខផ្នែកពន្ធដារ)។

ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការ
នៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។

ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ចាប់ពីពេលនេះទៅបងប្អូន
អាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram ។

សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះខ្ញុំ បង្កើតFacebook,TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភាន់ច្រឡំ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង ល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ ចំណុចប្រឡាយខាងកេីតភូមិ ស្ថិតក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ជា ជៀង ភេទប្រុសអាយុ៣៤ឆ្នាំ។ តាមការបំភ្លឺរបស់សាច់ញ្ញាតិ្ត និងមានការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ច ជនរងគ្រោះ ស្រវឹងស្រាជាប្រចាំ ចុះក្នុងទឹកប្រឡាយ ធ្លាក់ទឹកជ្រៅហែលមិនរួច បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២៣

ខេត្តកំពង់ឆ្នាំង៖រថយន្តលុចស៊ិសបានបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរបួសម្នាក់។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បង្កដោយរថយន្តម៉ាកលុចស៊ិស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AE-5443 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បេីកបរពីលិចទៅកើត ក៏បុកម៉ូតូ១គ្រឿង ជិះឌុបគ្នាពីរនាក់ ម៉ាកគុប90 ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-1008 អ្នកបើកបរឈ្មោះ ស្រ៊ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ក្នុងដំណើរខ្វែងទិសគ្នា) បណ្តាលអោយស្លាប់ និងរងរបួសមនុស្សធ្ងន់។

បើតាមសមត្ថកិច្ចហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៣

ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រនិងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។
ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

សរុបមកវិញ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ គោលនយោបាយនេះគឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៣

មានការលើកឡើងថាក្រុមគយបានដាក់ប៉ុស្ដិ៍ តាមផ្លូវជាតិ លេខ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង ពីក្រុមឈ្មួញដឹកទំនិញ ចេញចូលកម្ពុជា វៀតណាម។

ប្រភពបានរាយការណ៍ថាក្រុមនៅទីតាំងខាងលើ បានប្រឹងប្រមូលលុយពីក្រុមអាជីវករ ម្ចាស់រថយន្តដឹកទំនិញ ឆ្លងដែនពីប្រទេសវៀតណាម។

ប្រភពបន្តថាកម្លាំងគយមួយក្រុមដាក់នៅលើផ្លូវជាតិលេខ៧ ខាងឆ្វេងដៃ គេមិនដឹងថាតើគយចំណុចនេះជាអង្គភាពខាងណានោះទេ? គយខេត្ត? ឬមួយក៏គយចល័តចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាំបង្ក្រាបបទល្មើស? គយនៅចំណុចនេះគឺកាប់ថ្លៃខ្ពស់ៗណាស់។

អាជីវករដឹកទំនិញបានប្រាប់ថា ក្នុងទំនិញ១រថយន្តសាំយ៉ុង បង់ឱ្យគយនៅទីតាំងខាងលើ ចំនួន៨០ម៉ឺនរៀល ឬ ១លានរៀល ដែលនាំទំនិញចូលពីវៀតណាម មកកម្ពុជា។ បណ្ដាទំនិញទាំងឡាយដែលឆ្លងពីប្រទេសវៀតណាម មកនោះសុទ្ធតែត្រូវបង់ពន្ធនៅព្រំដែនរួចហើយ។ ហេតុដូចម្ដេចបានជាមានពួកគយនៅមិនឆ្ងាយពីគយព្រំដែន១កន្លែងទៀត ដែលចាំយកលុយស្រួលៗយ៉ាងដូច្នេះ។ ករណីនេះ តើវាជាបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករមែនដែរឬទេ? បើវាជាគយស្របច្បាប់ គួរតែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យផងទៅ។

គួរបញ្ជាក់ថែមទៀតថា គយមួយកន្លែងនេះ គឺឃើញតែរថយន្ត១គ្រឿង ដែលបិទផ្លាកគយ តែមិនឃើញលើកផ្លាកទីស្នាក់ការឱ្យបានត្រឹមនៅទេ។ តែយ៉ាងណាក៏ ដោយគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ ចូលបង់ ដោយមិនឃើញការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ។ រថយន្តដឹកទំនិញមិនថាតិច តួចឬច្រើននោះទេ សុទ្ធតែត្រូវចូលទៅជួបពួកមន្ត្រីគយតែប្រចាំការនៅទីនោះ។

ប្រជាពលរដ្ឋនៅក្បែរខាងទីតាំងនោះនិយាយថា គយនៅទីនេះមិនបានត្រួតពិនិត្យទំនិញ អ្វីឲ្យច្បាស់លាស់នោះទេ គឺយកតែលុយប៉ុណ្ណោះ។ ទំនិញដែលនាំចូលពីប្រទេស វៀតណាម ដូចជាគ្រឿងឧបភោគ បរិភោគបន្លែបង្ការ គ្រឿងសំណង់ ជារួមឲ្យតែទំនិញគ្រប់ប្រទគឺគយដឹងតែពីយកលុយ មិនបានត្រួតពិនិត្យអ្វីឡើយ។ ដូច្នេះវាបង្កហានិភ័យ និងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាព ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីគយនៅចំណុចខាងលើនៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៣

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ថាឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ និងដាស់តឿនដល់រដ្ឋមន្ត្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន និងខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុង ទើបយើងរស់ ព្រោះយើងអាចបញ្ចប់សង្គ្រាម គឺដោយសារយើងឈរលើស្មារតី នៃការយោគយល់ និងអធ្យាស្រ័យគ្នាខ្ពស់។

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បន្តថា
ចំពោះការតែងតាំង និងចាត់តាំងមន្ត្រី ត្រូវពិចារណាលើ គុណភាព និងអតីតភាព ដោយឈរលើការផ្ស៊ាំ និងបន្ស៊ីគ្នា រវាងមន្ត្រីចាស់ និងមន្ត្រីថ្មី ព្រោះថាឈាមចាស់ និងឈាមថ្មី គឺជាឈាមតែមួយ។

ខាងក្រោមប្រសាសន៍សំខាន់ៗ.របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបើកពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ដោយសង្កត់ធ្ងន់ទៅលើការគិតគូរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន រាប់ចាប់ពីពេលមានផ្ទៃពោះ រហូតដល់ក្រោយពេលសម្រាលបុត្រ ដែលជាការធានាបាននូវផលប្រយោជន៍ជូនប្រជាជនឲ្យរស់រវើក និងល្អប្រសើរ និង ការធានានូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ដរាបណាបងប្អូនជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តដឹកនាំ នោះគោលនយោបាយបង្កើតការងារ និងកែលម្អជីវភាពប្រជាពលរដ្ឋ និងត្រូវបន្តជានិច្ច។ សូមឲ្យភាសា “សម្លេងបេះដូង” ការជឿទុកចិត្តចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បន្តមានជានិច្ច ដូចអ្វីដែលបងប្អូនបានផ្តល់ជូនរួចមកហើយ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី២៣ កក្កដា ២០២៣កន្លងទៅ។

បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំជាច្រើនដែលបានលះបង់តស៊ូគ្រប់បែបយ៉ាងក្នុងការរំដោះប្រទេសជាតិពីសង្គ្រាម បានបង្រួបបង្រួមទឹកដី និងបានកសាងសមិទ្ធផលជាច្រើនរាប់មិនអស់ ជូនជាតិ និងប្រជាជន។ អ្វីដែលជាការសោកស្តាយរបស់ សម្តេចតេជោ តាមរយៈការផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា គឺសម្តេចតេជោ មានការសោកស្តាយចំពោះខណៈដែលកម្ពុជាបានរងគ្រោះក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ច ដែលធ្លាប់តែកើនរៀងរាល់ឆ្នាំក្នុងរង្វង់ ៧% ត្រូវបានធ្លាក់ចុះ ហើយបង្កផលប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ហើយផែនការថវិកាបម្រុងទុករបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពផ្សេងៗត្រូវបានផ្អាក ដោយបង្វែរមកជាថវិកាសម្រាប់អន្តរាគមន៍បន្ទាន់សម្រាប់ជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាជនជំនួសវិញ។ អ្វីដែលជាការគិតគូរ ការដឹកនាំ និងការផ្តល់ជាអាទិភាពរបស់ថ្នាក់ដឹកនាំ និងគណបក្សប្រជាជន គឺជាការដឹកនាំប្រទេសជាតិ ការពង្រឹងគុណភាព និងការលើកស្ទួយជីវភាពប្រជាជនប្រកបដោយចីរភាព តាមរយៈការជួយប្រជាពលរដ្ឋឲ្យមានជីវភាពល្អ ការបង្កើតការងារឲ្យបានច្រើន ការធានាសមធម៌ និងភ្ជាប់ជាមួយនឹងយុត្តិធម៌សង្គម ឈរលើសិទ្ធិសេរីភាព និងការរស់នៅថ្លៃថ្នូរ។ ជាមួយគ្នានេះ គោលការណ៍ក្នុងការបង្កើតការងារ គឺជាកិច្ចការសំខាន់ ទាំងបរិមាណ និងគុណភាព ដោយបរិមាណ ត្រូវគិតទាំងចំនួន និងទីតាំង ហើយគុណភាព គឺការងារអនុវត្តទៅតាមច្បាប់៖ ការពារសិទ្ធិសេរីភាពរបស់កម្មករ-និយោជិត, បង្កើនយន្តការអធិការកិច្ច, លើកកកម្ពស់សុខមាលភាពរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងប្រាក់បៀវត្ស ប្រភេទការងារ និងសុខសុវត្ថិភាពការងារ។

បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញផងដែរនូវគោលនយោបាយអាទិភាពទាំង ៦ និងទិសដៅការងារទាំង ៤ ដូចដែលបានបញ្ជាក់កាលពីជំនួបជាមួយកម្មករ-និយោជិត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យកន្លងទៅ ហើយជាក៏បានដាក់ចេញបន្ថែមនៅចក្ខុវិស័យក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនដែលចាត់ទុកជាអ្នកបម្រើការ និងប្រកបរបរចិញ្ចឹមជីវិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពិនិត្យលទ្ធភាពជួយឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលក្នុងប្រព័ន្ធ គឺដើម្បីឲ្យដឹងពីទំហំនៃការជួយ ហើយជួយឲ្យចំគោលដៅ។ ជាឧទាហរណ៍ និងគំនិតយោបល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគោលការណ៍មួយចំនួនក្នុងការរៀបចំ៖ ១. ការលើកលែងការផាកពិន័យ និងបំណុលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធណាមួយដែលមានបំណងចូលរួម និងចុះបញ្ជីត្រឹមត្រូវតាមគោលការណ៍លក្ខខណ្ឌ និងច្បាប់តម្រូវ, ២. លើកទឹកចិត្តផ្នែកពន្ធដារ និងចុះបញ្ជី លើកលែងការផាកពិន័យ និងទោសទណ្ឌផ្សេងៗ។

មុននឹងបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោត ទោះបីជាតួអង្គនៃការដឹកនាំក្រសួង ស្ថាប័នថ្មីក៏ដោយ តែលំនឹង និងគោលនយោបាយ គឺមិនផ្លាស់ប្តូរទេ។ កន្លងមកមានការចាប់អារម្មណ៍ និងវិភាគជាច្រើនអំពីករណីក្បាលម៉ាស៊ីនដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានធ្វើការបង្ហាញច្បាស់អំពីគោលបំណងសំខាន់ៗ និងសារៈប្រយោជន៍ដូចជា៖ ១. ដើម្បីធានាការអនុវត្តគោលនយោបាយឲ្យបានប្រសិទ្ធភាព តម្រូវឲ្យមានតួអង្គជាអ្នកអនុវត្ត ដែលជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល, ២.ចំពោះទីប្រឹក្សា ជំនួយការ យើងឈរលើគោលការណ៍ រក្សាចាស់ បង្កើនថ្មី ហើយជាទម្លាប់អ្វីដែលយើងបានធ្វើរាប់អាណត្តិមកហើយ គឺដើម្បីធានាប្រសិទ្ធភាពការងារ និងយន្តការនៃការលើកទឹកចិត្តសម្រាប់មន្ត្រីដែលជាថ្នាក់ដឹកនាំចាស់ មានស្នាដៃ តែនៅអាចមានលទ្ធភាពធ្វើការ សម្រាប់បន្តធ្វើការ និងជាការផ្តល់កិត្តិយស ព្រោះនេះ គឺជាគុណធម៌ក្នុងការរៀបចំមន្ត្រី។ ការរៀបចំបែបនេះ គឺការរៀបចំតែងតាំងមន្ត្រីភាគច្រើន ជាមន្ត្រី ដែលនៅជាមួយយើង ហើយនៅជាមួយគ្នាយូរឆ្នាំ ពិតបង្ហាញច្បាស់ថាយើងមិនចោលអ្នកដែលធ្លាប់ធ្វើការជាមួយអស់រយៈកាលជាង ៤០ឆ្នាំមកនេះ ហើយរាជរដ្ឋាភិបាល គឺមិនមានទម្លាប់ឡើងលើទូករួចដុតស្ពានចោលនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៣

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះបានប្រកាសប្រកាសព័ត៌មាន ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖ កងរាជអាវុធហត្ថ បានឃើញតាមបណ្តាញសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយរូបភាពវីដេអូនិងខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ៊

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា “នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងពីឈ្មោះ ខុន សុចាន់ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត១គ្រឿង តាមថតឡានដឹកឈើកែឆ្នៃ ធ្វើសិប្បកម្ម បន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយចំនួន២លានរៀល ជាថ្នូរមិនបង្ហោះផ្សាយតាមបណ្ដាញសង្គម បន្ទាប់មកទារចុះសល់២០០ដុល្លារ ក្រោយមកខ្លួន(សុចាន់) បានចរចារចុះនៅសល់៣០ម៉ឺនរៀល ខណៈនោះក្រុមអ្នកសារព័ត៌មាន បានយល់ព្រមដោយឲ្យដាក់លុយ តាមវីង ដែលមានលេខទូរស័ព្ទ ០៧១៥៥២២០៥២។

ក្រោយទទួលបានបណ្ដឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មាន ទាំង០៣នាក់ កំពុងដកប្រាក់នៅចំណុចក្បែររង្វង់មូលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលកម្លាំងក៏បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។

ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរមានជ័យ។ ២-ឈ្មោះ នៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិរំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ចាប់យកវត្ថុតាង៖ ១-រថយន្តម៉ាក នីសាន់ (ចង្កូតស្តាំ) ស្លាកលេខODM1050 ពណ៌ប្រាក់០១គ្រឿង (សូមបញ្ជាក់: ស្លាកលេខនិងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ), ២-ម៉ាស៊ីនថត (កាមេរ៉ា)០១គ្រឿង, ៣-ទូរស័ព្ទ០៤គ្រឿង។

ជនសង្ស័យចំនួន៣នាក់និងវត្ថុតាង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញចំពោះមុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។

២-នៅថ្ងៃទី២៥និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យនិងសំឡេងឯករាជ្យ បានចុះផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ឈ្មោះ ចាន់ (ដើមបណ្តឹង) ឲ្យប្រាក់ចំនួន៣០ម៉ឺនរៀល ទៅឱ្យក្រុមសារព័ត៌មាន ៣នាក់ខាងលើ ជាលក្ខណៈមនោសញ្ចេតនា មិនគួរចាប់វាយខ្នោះ។

សារព័ត៌មានខាងលើ បានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំដែលពុំមែនជាការពិតវាជារូបភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

៣-កងរាជអាវុធហត្ថ នៅតែរងចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិក្នុងន័យស្ថាបនាដែលជាធាតុចូល៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៣

ខេត្តសៀមរាប៖ក្មេងទំនើងជិត២០នាក់ ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើងវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅស្ថានីយប្រេងកាល់តិច ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មន្ត្រីនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានឲ្យដឹងថា កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ដែលបានធ្វើសកម្មភាព ដេញវាយគ្នាកណ្តាលក្រុងសៀមរាប។

មន្ត្រីនគរបាលបន្តថា ក្មេងទំនើងដែលត្រូវបានឃាត់ខ្លួន៖

១.ឈ្មោះ ភិន វណ្ណា អាយុ ១៧ ឆ្នាំ ទីលំនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសិស្ស។

២ .ឈ្មោះ ឆ្លាត ឆឹង អាយុ ១៨ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។

៣.ឈ្មោះ ថាន វទ្ធី អាយុ ១៦ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។

៤. ឈ្មោះ សា វទ្ធី ១៧ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុក អង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។

៥. ឈ្មោះ រិន បូរា អាយុ ២១ ឆ្នាំ ទីលំនៅភូមិទាក់សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរសិស្ស។

៦.ឈ្មោះ ថុន ហុងហ៊ន់ អាយុ ១៥ ឆ្នាំ ទីលំនៅភូមិបបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរសិស្ស។

៧.ឈ្មោះ រត់ ចាន់រី អាយុ ១៦ ឆ្នាំ ទីលំនៅភូមិបុសក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរសិស្ស។

៨. ឈ្មោះ ហុក ណារ៉ាត់ អាយុ ១៥ ឆ្នាំ ទីលំនៅ ឃុំដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប មុខរបរជាងម៉ូតូ។

៩. ឈ្មោះ ឈួង ឈាងមុី អាយុ ២៤ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជាងទូរស័ព្ទ។

១០. ឈ្មោះ ចាន់ថុល តុលា អាយុ១៨ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរគ្មាន។

១១. ឈ្មោះ បឺន លីឆាយ អាយុ១៧ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសិស្ស។

១២.ឈ្មោះ សៅរ៉ាយុត អាយុ ១៤ឆ្នាំ ទីលំនៅស្ថិតនូវភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស។

១៣. ឈ្មោះ សឿន ស៊ិត អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតនូវភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ លេងភ្លេង។

១៤.ឈ្មោះ ឌី វិសាល អាយុ ២៣ឆ្នាំ ទីលំនៅស្ថិតនូវភូមិសំបួរ សង្កាតសំបួរ ក្រុងសៀមរាប មុខរបរ អ្នកដឹកទំនិញ។

១៥.ឈ្មោះ ព្រុយ ពេជ្យភារ៉ូត អាយុ ១៨ឆ្នាំ ទីលំនៅស្ថិតនូវភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរគ្មាន។

១៦. ឈ្មោះ អ៊ា កូឡា អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតនូវភូមិត្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប មុខរបរសិស្ស។

១៧.ឈ្មោះ អ៊ា តុលា អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតចំហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខរបរ សិស្ស។

បើតាមមន្ត្រីនគរបាល ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៣

ភ្នំពេញ៖រដ្ឋសភាជាតិ បានចេញសេចក្ដីប្រកាសលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋសភាបានទទួលស្គាល់ សុពលភាព សំណាងរាស្ត្រថ្មី ចំនួន ២៩ រូប៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page132 Page133 Page134 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×