ខេត្តសៀមរាប៖ក្រុមចោរមួយក្រុមបានលួចគាស់កុដិ ព្រះសង្ឃក្នុងវត្តអំពិល យកលុយទ្រព្យសម្បត្តិមួយចំនួនធំ រួចគេចខ្លួនមួយសុវត្ថិភាព។
ប្រភពបានឲ្យដឹងថា ការបាត់បង់នេះកើតលើជនរងគ្រោះ ទី១ ឈ្មោះ គឹម លាង អាយុ៣១ឆ្នាំ ជាព្រះសង្ឃ រស់នៅក្នុងវត្ត។ មុនពេកើតហេតុ នៅចន្លោះម៉ោង២.០០នាទី២១ ខែសីហាឆ្នាំ២០២២ ជនរងគ្រោះ គាត់បានចេញទៅ ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប នឹងបានចាក់សោទ្វារបានត្រឹមត្រូវ។ លុះដល់ម៉ោងប្រហែល ៧ .០០នាទីថ្ងៃដដែល គាត់បានត្រលប់មកដល់កុដិវិញ បានឃើញទ្វារកុដិបិទតែ មានស្នាមគាស់មេសោ ខណៈគាត់បើកទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមានការរើ កកាយ របស់របរ។
ប្រភពបានបន្តទៀតថា ជនរងគ្រោះ បានពិនិត្យកន្លែងទុកកំព្យូទ័រ ក៏បាត់ បង្កឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានគាស់បំផ្លាញសោទ្វារ ចូលលួចយក កំព្យូទ័រចំនួនពីរគ្រឿង ទី១ម៉ាក DELL ពណ៌ខ្មៅ តម្លៃ ៦០០$ (ប្រាំមួយរយដុល្លារអាមេរិក) ទី២ ម៉ាក Asus ពណ៌ ស តម្លៃ ៣០០$ (បីរយដុល្លារ) និងទូរស័ព្ទ ១គ្រឿង ម៉ាក GALAXY TAP តម្លៃ ៣០០$ (បីរយដុល្លារ) ការបាត់បង់សរុប ១២០០$ (មួយពាន់ពីររយដុល្លារ)។
ចំណែក ជនរងគ្រោះទី២ ឈ្មោះ ប៉ុច កុសលអាយុ៣៣ ឆ្នាំជាព្រះសង្ឃរស់នៅក្នុងវត្ត។ មុនពេលកើតហេតុនៅ២០ ខែសីហាឆ្នាំ២០២២ ជនរងគ្រោះគាត់បានចេញ ទៅធ្វើបុណ្យ នៅភ្នំពេញ បានចាក់សោបន្ទប់ ចាក់ទ្វារ (កុដិ) ខាងក្រៅ។ លុះដល់ ថ្ងៃទី២១ ខែឆ្នាំដដែល បានត្រលប់មកពីរភ្នំពេញ មកដល់កុដិវិញ ស្រាប់តែឃើញទ្វារកុដិចំហរ ទ្វារក្នុងបន្ទប់ (កុដិ) ចូលទៅឃើញមានស្នាម រើ កកាយ ឥវ៉ាន់ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បុកខូចគ្រាប់មេសោទ្វារ ការបាត់បង់ ទ្រព្យសម្បត្តិ (គ្មាន)។
សូមបញ្ជាក់ថាក្រោយពីក្រោយករណីបែបនេះ កម្លាំងសមត្ថកិច្ចចម្រុះបាន ចុះស្រាវជ្រាវ ឃើញវត្ថុតាង មានបន្សល់ទុក មេសោដែលបុកបំផ្លាញ១ ខូច នៅកន្លែងកើតហេតុគ្មានបំពាក់កាំមេរ៉ាសុវត្ថិភាព គ្មានសាក្សីបានឃើញ ភិនភាគ តម្រុយជនសង្ស័យទេ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ កសាងនីតិវិធី។
គួរបញ្ជាក់ថា ករណីលួចកើតហេតុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ចន្លោះវេលាម៉ោង៧.០០នាទី ត្រង់ចំណុច កុដិលោក ក្នុងវត្តអំពិល ស្ថិតភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕SRP
ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រមាណជាង៦០០ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ធម្មជាតិរុនតែឯង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

