Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តសៀមរាប៖ក្នុងឱកាសនៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវប្រមាណជាង១៨ម៉ឺននាក់ បានមកកម្សាន្តនៅក្នុងទឹកដីអង្គរសៀមរាប ក្នុងរយ:ពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០២០ម្សិលមិញ។

យោងតាមរបាយការណ៍ចេញដោយមន្ទីរទេសចណ៍ខេត្តសៀមរាបបានឲ្យដឹងថា រយៈពេល 05ថ្ងៃ ចាប់ពីថ្ងៃទី 16ខែសីហាឆ្នាំ2020រហូតដល់ថ្ងៃទី20ខែសីហា 2020 មានភ្ញៀវសរុបចំនួនសរុប 181.868 នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេស1.868 នាក់ ថយចុះ92,85% (បើធៀបនឹងឆ្នាំ2019 មានភ្ញៀវ 26.144 នាក់)។ ចំណែកភ្ញៀវជាតិ មានចំនួនប្រមាណ18ម៉ឺននាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖ពិតជាសង្វេគណាស់ក្មេងចំនួនពីរនាក់បានស្លាប់បាត់បងជីវិតដោយសារតែលង់ក្នុងទឹកស្រះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២០ខែសីហា ២០២០នៅភូមិព្រលឹត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ខា បូផាន់ ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស។
ទី២ឈ្មោះកុសល សាន ភេទប្រុស អាយុ០៦ឆ្នាំ សិស្សមត្តេយ្យ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុក្មេងរងគ្រោះពីរនាក់ បានដើរទៅរកជីកក្តាមជាមួយឈ្មោះសែប កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាឪពុករបស់សព(កុសល សាន)និងសព(ខា បូផាន់)ត្រូវជាក្មួយ ដោយបានរកក្តាមនៅវាលស្រែខាងលិច ឆៀងខាងជើងផ្ទះ ចម្ងាយប្រហែល៣០០ម៉ែត្រ លុះពេលត្រឡប់មកផ្ទះវិញ ពេលដើរដល់ចំណុចស្រះគាត់ប្រាប់កូន អោយដើរម្ខាងផ្លូវម្នាក់ទឹករាក់ៗ ដោយគាត់មិនចាប់អារម្មណ៍មើលកូននិងក្មួយទេ ពេលគាត់ជិតដល់ផ្ទះស្រាប់តែអត់ឃើញមក។ គាត់ក៏បានត្រឡប់ទៅរកវិញ ចុះរាវរកក្នុងទឹកស្រះទើបប្រទះឃើញកូននិងក្មួយលង់ទឹកស្លាប់ទាំង០២នាក់តែម្ដង។
យោងតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យថាជនរងគ្រោះបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែនមិនមានពាក់ពន្ធ័បទល្មើសឃាតកម្មឡើយ។សមត្ថកិច្ចបានបន្តថាក្រោយបានពិនិត្យសាកសពរួច ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សពីរនាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៦ចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចថារថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប3A1051 បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងត្បូង បានបុកជាមួយនិងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 0086បើកបរដោយឈ្មោះព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកទិសដៅពីលិចទៅកើតបណ្តាលអោយរបួសធ្ងន់និងអ្នកជិះជាមួយ ឈ្មោះដួង ស៊ីម ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នារបួសស្រាល។ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សពីរនាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។

ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៦ចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។

សមត្ថកិច្ចថារថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប3A1051 បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងត្បូង បានបុកជាមួយនិងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 0086បើកបរដោយឈ្មោះព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកទិសដៅពីលិចទៅកើតបណ្តាលអោយរបួសធ្ងន់និងអ្នកជិះជាមួយ ឈ្មោះដួង សិុម ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នារបួសស្រាល។
ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តកំពង់ចាម៖មានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវចូលទៅលេងកំសាន្តក្នុងតំបន់រមណីយដ្ឋានទឹកឆា ដោយមានការដាក់ខ្សែកាក់ពួកគាត់ដើម្បីទារលុយជាមុនសិនទើបអនុញ្ញាតឲ្យចូលទៅលេងក្នុងតំបន់រមណីយដ្ឋានទឹកឆា។ការដាក់ខ្សែកាក់ភ្ញៀវទារលុយពីភ្ញៀវដែលចូលទៅលេងតំបន់ទេសចរណ៍មួយនេះជាការផ្គើនទៅនឹងការណែនាំរបស់អភិបាលខេត្តកំពង់ចាមផងដែរ។

សូមបញ្ជាក់ថាក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ នៅតំបន់​រមណីយដ្ឋាន​ទឹក​ឆា​ មាន​ការ​ទារ​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​​ ចំនួន​២កន្លែង​ ១-ទាំង​រថយន្ត​ និង​ម៉ូតូ​ គឺ​ក្នុង​មនុស្ស​១នាក់​២០០០៛​ ២-ដាក់​ខ្សែ​កាត់​ទទឹង​ថ្នល់​យក​លុយ​ពី​ម៉ូតូ​១គ្រឿង​ ២០០០៛​ ហេីយ​បេី​ផ្ញេី​នៅ​មួយ​កន្លែង​ក៏​២០០០៛​។
សូមរំលឹកថាកាលពីថ្មីៗនេះលោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ក្នុង​ឱកាសចុះពិនិត្យតំបន់អភិរក្ស​ រមណីយ៍ដ្ឋន​ក្បាល​ទឹក​(ទឹក​ឆា​)​ ស្ថិតនៅក្នុងឃុំក្រូច និង​ឃុំបឹងណាយ ស្រុកព្រៃឈរ ជាប់​ព្រំប្រទល់​ឃុំ​តាអុង​ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់​អភិរក្ស​ក្បាល​ទឹក​រមណីយ៍ដ្ឋាននេះ អភិបាលខេត្ត​មិនអនុញ្ញាតឲ្យមានការដាក់បារាសទារលុយពីភ្ញៀវទេសចរនោះឡើយ។
ទោះយ៉ាងណាការទាលុយពីភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងតំបន់រមណីដ្ឋានទឹកឆា បានធ្វើជាប្រចាំរៀងរាល់ថ្ងៃ គេមិនទាន់ដឹងថាតើលុយទាំងនោះយកទៅណានោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ នៅតំបន់​រមណីយដ្ឋាន​ទឹក​ឆា​ មាន​ការ​ទារ​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​​ ចំនួន​២កន្លែង​ ១-ទាំង​រថយន្ត​ និង​ម៉ូតូ​ គឺ​ក្នុង​មនុស្ស​១នាក់​២០០០៛​ ២-ដាក់​ខ្សែ​កាត់​ទទឹង​ថ្នល់​យក​លុយ​ពី​ម៉ូតូ​១គ្រឿង​ ២០០០៛​ ហេីយ​បេី​ផ្ញេី​នៅ​មួយ​កន្លែង​ក៏​២០០០៛​ ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឱកាសចុះពិនិត្យតំបន់អភិរក្ស​ រមណីយ៍ដ្ឋន​ក្បាល​ទឹក​(ទឹក​ឆា​)​ ស្ថិតនៅក្នុងឃុំក្រូច និង​ឃុំបឹងណាយ ស្រុកព្រៃឈរ ជាប់​ព្រំប្រទល់​ឃុំ​តាអុង​ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់​អភិរក្ស​ក្បាល​ទឹក​រមណីយ៍ដ្ឋាននេះ ដេីម្បី​ដោះស្រាយ​ប្រភព​ទឹក​ជូន​ប្រជាពលរដ្ឋ​​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​បារ៉ាស​ទារ​​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​នោះ​ឡើយ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយមនុស្សពីរនាក់ធ្វើសកម្មភាពកាប់ទៅលើមនុស្សមួយក្រុមទៀតបណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតការណ៍បានឲ្យដឹងថា
ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
ជនរងគ្រោះរួមមាន៖
១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។
២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប (របួសធ្ងន់)។
៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (របួសស្រាល)។
៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះនៅពុំទាន់ដឹងមូលហេតុនៅឡើុយទេ។ ទោះយ៉ាង
សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ សើុបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថាសាកសពជនរងគ្រោះ ត្រូវបានយកត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ សឹង រិទ្ធីរ៉េត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖ការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប ដោយពិធីនេះមានចុងភៅមកពីតំណាង១២ក្រុង. ស្រុក បានចូលរួម ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ ,លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣។
សម្រាប់ពានរង្វាន់ក្នុងការប្រកួត៖
ក្រុមលេខ១ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល,
ក្រុមលេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១, ប័ណ្ណសរ សើរ ១និងទឹកប្រាក់១លាន។

ពិធីធ្វើនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប និងលោកជំទាវ, លោក ទៀ សីហា អភិបាល ខេត្តសៀមរាប និងលោកជំទាវនិងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សូមរំលឹកថាកម្មវិធីប្រកួតមាន់អាំងឆ្ងាញ់សៀមរាបនេះ ជាពិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៩ របស់កម្មវិធី ” សម្រាកសៀមរាប ” ហើយក៏ជាវិញ្ញសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តសៀមរាប។ តាមការពិនិត្យ វាយតម្លៃ និងការដាក់ពិន្ទុ:ពីសមាគមន៍ចុងភៅកម្ពុជា។ ដែលការដាក់ពិន្ទុ:នោះបានផ្អែកលើរបៀបចម្អិន រស់ជាតិ សោភណ្ឌភាព និងការប្រើរយ:ពេលខ្លី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីពាក់ព័ន្ធខេត្តសៀមរាបនារសៀលថ្ងៃពុធថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ នៅភោជនីយដ្ឋាន ខេ ដែលស្ថិតនៅផ្លូវជន្លង់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។

ជាមួយគ្នានេះក្រុមមន្ត្រីបានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់រួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីត-19 តាមរយៈ ការរៀបចំបុគ្គលិកចាំវាស់កំដៅ ការលាងសម្អាតដៃដោយអាកុលឬជែលអោយបានញឹកញាប់ បុគ្គលិកត្រូវពាក់ម៉ាស់ជាប្រចាំក្នុងពេលបំពេញការងារ និងការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម ដែលជាវិធានសុវត្ថិភាពសម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP










Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖យុវជនម្នាក់មិនខិតខំរៀនបែជាលួចកាច់សោរកម៉ូតូ ត្រូវបាននគរបាលសង្កាត់ជ្រាវធ្វើការឃាត់ខ្លួន។
ការឃាត់ខ្លួននេះនៅថ្ងែទី១៨ខែសីហាឆ្នាំ២០២០នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប។ ដោយបានលួចម៉ូតូនៅថ្ងៃទី១៨ខែសីហាម្សិលមិញនៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកជនរងគ្រោះជាគ្រូបង្រៀន នៅក្នុងកន្លែងអង្គការមួយកន្លែង។
បើតាមសមត្ថកិច្ចថាករណីនេះបញ្ជូនសំណុំរភងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង(ម៉ូតូ) បានធ្វើការប្រគល់ជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ។
សូមរំលឹកថានគរបាលក្រុងសៀមរាប តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គការ គ្រប់អង្គភាពស្ថាប័ន មេត្តាទិញសោរសុវត្ថិភាពចាក់បន្ថែមលើសោរក ចៀសវាងការបាត់បង់ ដោយការធ្វេសប្រហែសណាមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការខេត្តសៀមរាប បាន
ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទីនៅខាងកើត ផ្សារលេីធំថ្មី នៃក្រុងសៀមរាប បណ្តាលអោយរបួសធ្ងន់បាក់ឆ្អឹងជំនី ៦កាំ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេឌីខែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ នៅសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នៅមន្ទីរពេទ្យផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន  បានមានមតិផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារព្រមទាំង នាំយកកន្រ្តកផ្លែឈើ ថវិកា ឧបត្ថម្ភផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ក៏បានណែនាំដល់លោកវរសេនីយ៍ទោ អោយខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺនិងជូនពរអោយឆាប់ជាសះស្បើយ ដេីម្បីឆាប់បានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តព្រៃវែង៖លោក ថន ហួន នាយប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានបំភ្លឺថាមិនមានជល់មាន់ប្រចាំថ្ងៃទេគឺក្រុមនេះតែងតែលួចលេង បិតបាំងពីភ្នែកសមត្ថកិច្ច ម្តងកន្លែងនេះម្តងកន្លែងនោះតែប៉ុណ្ណោះ។

លោកមេប៉ុស្តិ៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះនៅចំពោះមុខ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងកិច្ចប្រជុំជាមួយនិងរដ្ឋបាលប៉ុស្តិ៍ បន្ទាប់ពីរមានបណ្ដាញសារព័ត៌មានផ្សព្វផ្សាយថាមានទីតាំងសង្វៀនជល់មាន់នៅចំណុចប្រឡាយព្រំប្រទល់ ភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

សូមបញ្ជាក់ថានៅព្រឹកមិញនេះ លោក អ៊ុង ផាន ក៏បានចុះទៅដល់ទីតាំងជល់មាន់ខាងលើផងដែរ។
លោកអធិការក៏បានសាកសួរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ តំបន់នោះដោយពួកប្រាប់ថាក្រុមជល់មាន់តែងតែលួចលេងម្តងកន្លែងនេះ ម្តងកន្លងនោះ ដូចដែលលោកនាយប៉ុស្តិ៍បានលើកឡើងពិតប្រាកដមែន។

ប្រជាពលរដ្ឋបានបំភ្លឺថានៅថ្ងៃម្សិលមិញ ខណ: ពួកគេរៀបចំលេង ក៏មានអ្នកសារព័ត៌មាន មកថត ក៏បែកគ្នាអស់ទៅ ដោយមិនទាន់បានលេងនៅឡើយទេ។

ទោះយ៉ាងណាលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានលើកថាលោករីករាយនឹងសហការជាមួយ សារព័ត៌មានអោយតែច្បាស់សូមរាយការណ៍ មកលោកនឹងចុះបង្ក្រាបមិនញញើតឡើយអោយតែអ្វីដែលខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page553 Page554 Page555 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×