Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តព្រះវិហារ៖ទីតាំងកន្លែងភ្នាល់ល្បែងសុីសងមួយកន្លែងមាន ល្បែងជល់មាន់តាមonline ល្បែងប្រដាល់ និងល្បែងផ្សេងៗទៀត ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃសៅរ៍ ទី ១០ ខែមេសា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានប្រាប់អ្នកសារព័ត៌មានថា ករណីនេះដោយសារពួកគាត់មិនគោរពតាមវិធានកាណ៍របស់ក្រសួងសុខាភិបាល ដែលរដ្ឋាភិបាលកំពុងតែមមាញញឹកនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ លោកត្រូវតែពង្រឹងច្បាប់អោយទាល់តែបាន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង។
សូមជម្រាបដាក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ម៉ូតូ៣០គ្រឿង ឡាន៣គ្រឿង ទូរទស្សន៍២គ្រឿង នឹងសម្ភារភ្នាល់មួយចំនួនផងដែរ។ចំណែក មនុស្សចំនួនប្រហែល៥០នាក់ទៀតបានគេចខ្លួនបាត់ក្នុងការបង្រ្កាបនេះ។ ចំពោះករណីសមត្ថកិច្ចថាកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មាន បានសម្រេចលុប អាជ្ញាប័ណ្ណរបស់សារព័ត៌មាន K01 ធីវីអនឡាញ របស់លោក ឃឿន សុឡា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខាដោយ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងនៅថ្ងៃទី ១០ខែមេសានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព្រឹកមិញនេះ បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។

នាយករដ្ឋមន្ត្រី បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។

សម្តេចតេជោ បានថ្លែងទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។

នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖

១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក។

២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។

៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។

៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ។

៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។
សម្តេចតេជោ មានប្រសាសន៍ទៀតថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោមៈ

១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។

៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តកំពង់ចាម៖សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ខេត្តកំពង់ចាម ជាង១ពាន់នាក់បានស្ម័គ្រចិត្ត​ទទួល​ចាក់វ៉ាក់សាំង(​​ស៊ីណូរ៉ាក់)​ ក្នុង​ជំហានទី១ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​​។

យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​ជូនសមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ខេត្តកំពង់ចាម នេះ ធ្វើឡើងនៅថ្ងៃ​ទី​១០​ ខែមេសា​ ព្ព្រឹកមិញនេះ​ ក្រោមវត្តមានលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងមានការ​អញ្ជើញ​ចូលរួមពី​ លោកចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា លោកគីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល។ ​

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​ជូន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ ​​ក្នុង​​ជំហាន​ទី​១នេះ​ នៅ​ទូទាំង​ខេត្តកំពង់ចាម​ មាន​ចំនួន​១២៨៨នាក់​ ហើយ​ត្រូវ​ចាក់​ជូន​អ្នក​ស្ម័គ្រចិត្ត​ ​ជំហាន​ទី​២​ ជាបន្តបន្ទាប់​ទៀត​​ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការពារ​សុខភាព​ ដោយ​មិន​ឲ្យ​ជំងឺ​កូវីដ​វាយលុក​ចូល​ក្នុង​ខ្លួនប្រាណ​យើង​បាន​ឡេីយ​។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ តាម​រយៈ​ការ​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដេីម្បី​ការពារ​អាយុជីវិត​ខ្លួន​ឯង​​ ដោយ​​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ វាអាច​ផ្តេីម​ចេញ​ពី​ខ្លួន​​យេីង​ម្នាក់​ៗ​ ហេីយ​ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដ៏ទៃ​ទៀត​ផង​។ លោកក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​នេះឡេីយ​ ព្រោះ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​ ក្នុង​ខេត្តកំពង់ចាម​ សរុប​​ជាង​២ម៉ឺន​នាក់​ហើយ​ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដោយ​មិន​មាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្វី​​ឡើយ​​ តែ​ផ្ទុយ​ទៅ​វិញ​វា​អាច​ការពារ​អាយុជីវិត​យើង​ ឲ្យ​ចាក​ផុត​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។

លោកឯម​ កុសល​ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ចំពោះ​សមាជិក​សមាគម​អតីតយុទ្ធជន ដែលបានស្មគ្រ័ចិត្តទទួលវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជំហានទី១ សរុបចំនួន១២៨៨នាក់ រួមមាន៖ ក្រុងកំពង់ចាម ចំនួន១៨៥នាក់ និងស្រុកកំពង់សៀម ចំនួន១៩៥នាក់ ដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យខេត្តកំពង់ចាម​។ ដោយឡែកស្រុកព្រៃឈរមានចំនួន១៧៣នាក់, ស្រុកជើងព្រៃ ១៣០នាក់, ស្រុកបាធាយ ១៨៦នាក់, ស្រុកចំការលើ ១១១នាក់ , ស្រុកស្ទឹងត្រង់ ៧៣នាក់ , ស្រុកកោះសូទិន ៦៦នាក់, ស្រុក កងមាស ១០៣នាក់ និងស្រុកស្រីសន្ធរ ៦៦នាក់ ដោយ​ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យបង្អែកស្រុកនីមួយៗ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖យើងខ្ញុំទាំងអស់គ្នា នាយកនាយករង នាយទាហាននាយទាហានរង និងពលទាហាន សាលាការពារអាកាស សូមគោរពជូនពរ ឧត្តមសេនីយ៍ត្រីជូន សារ៉េត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៩ ខែមេសា ម្សិលមិញបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។

ក្នុងពេលចុះពិនិត្យនេះ អភិបាលខេត្ត បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ អភិបាលខេត្ត ក៏បានបន្តអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍។

ក្នុងដំណើរការចុះត្រួតពិនិត្យនេះ លោក ក៏បានធ្វើការលើកទឹកចិត្តដល់ កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ អនុវត្តគោលការណ៍ នានារបស់រាជរដ្ឋាភិបាល បទបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ។ ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈបើកម៉ូតូឌុបគ្នាទៅបុករថយន្តធំពីក្រោយដែលបានចតស្ងៀម។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី០៩មេសា២០២១ រវាង ម៉ូតូនិងរថយន្តធំ នៅលើផ្លូវជាតិលេខ ៦ត្រង់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ ភាគី ម៉ូតូម៉ាកហុងដាសេរី​ ២០១៧ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ប.មានជ័យ 1P.9886 បើកបរដោយ ឈ្មោះ អត សឿប ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ​ភូមិ​ សំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់មមួកសុវត្ថិភាព (ស្លាប់) អ្នកជិះជាមួយ ឈ្មោះ ផល្លី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង មិនពាក់មួកសុវត្ថិភាព ទិសដៅពីកើតទៅលិច បានបុករថយន្តធំគ្រឿងពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ខាងក្រោយ ព្រះសីហនុ ៤A-១៥៥៨ ខាងមុខ ភ្នំពេញ 3C.2940 ដឹកឥដ្ឋ ឈប់នៅផ្លូវខាងស្តាំបែក្បាលទៅទិសខាងលិច អ្នកបើកបរ​ដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថាករណីនេះរងការខូចខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូ មានល្បឿនលឿន​។រថយន្តធុនធំបើកមកឈប់នៅលើផ្លូវថ្នល់។

សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងទាំង ពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែមសា ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយបានឃាត់ទុករថយន្ត១គ្រឿងម៉ាក Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិរបស់កូនបំណុលឈ្មោះ ផូ ស៊ីផា រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅតាមដើមបណ្តឹងឈ្មោះ ទូស សាភឿន «អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស»។

យោងតាមប្រភពបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បុគ្គលឈ្មោះ ផូ ស៊ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លារ ពីឈ្មោះទូស សាភឿន ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដីមួយកន្លែង«ទំហំ៦៧៨៨ម៉ែតក្រឡា» មានលិខិតផ្ទេរសិទ្ធិកាន់កាប់មិនទាន់ចុះបញ្ជីលេខ ៧៩៨/១៨ សបគ ចុះថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ចេញដោយអភិបាលស្រុកប្រាសាទបាគង។ ក្រោយពីបានលុយរួចហើយ ឈ្មោះផូ ស៊ីផា មិនដឹងថាយកប្រាក់ទាំងនោះទៅធ្វើអ្វីនោះទេ ដោយបុគ្គលឈ្មោះផូ ស៊ីផា មិនបានសងប្រាក់មកម្ចាស់បំណុលវិញតាមការកំណត់ឡើយ។  បន្ទាប់ពីមានករណីបែបទើបកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ទូស សាភឿន បានប្តឹងឈ្មោះផូ ស៊ីផា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៥ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតុលាការខេត្តសៀមរាប ពីបទរំលោភលើទំនុកចិត្ត។

យោងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប យល់ឃើញថាឈ្មោះ ផូ ស៊ីផា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តនិងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា។ ក្នុងនោះឈ្មោះផូ ស៊ីផា បានយកដីដែលខ្លួនបានបញ្ចាំ ទៅពុះឡូតិ៍លក់ ដោយសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ ដែលមានអតិថិជនថ្មីបានទិញដីឡូតិ៍ពីឈ្មោះ ផូ ស៊ីផា ប្រាកដមែន។ ជាមួយគ្នានេះដែរក៏មានដីកាបង្គាប់ឲ្យឈ្មោះផូ ស៊ីផា ចូលខ្លួនទៅបំភ្លឺជាលើកទី២ផងដែរ។

ពាក់ព័ន្ធករណីចោទប្រកាន់នេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»មិនអាចទាក់ទងលោកឈ្មោះផូ ស៊ីផា ដើម្បីបំភ្លឺបាននៅឡើយទេ នាយប់ថ្ងៃទី០៩ខែមេសានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងនាមលោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់លោកភឿន ភិរៈ សូមបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ និងជួយបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយេីង។ ទន្ទឹមនឹងនេះ សូមអនុវត្ត «៣ការពារ ៣កុំ និង២ចូលរួម» ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

លោកភឿន ភិរៈ​ បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះរូបលោក។
លោកបានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដេីម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទ។

គួររំលឹកផងដែរថា លោក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខធនាគារ ABA ប្រចាំការពេលយប់ ហេីយកាលពីយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារៈកិច្ច ដោយត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលា ដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងភរិយា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១មុឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថា ផ្លូវស្ថាបនាថ្មីមួយខ្សែទៀត ក្នុងក្រុងព្រះសីហនុ ឈ្មោះ« វិថី​ តេជោ​ » ជាផ្លូវជាប់ឆ្នេរសមុទ្រ តភ្ជាប់ពីឆ្នេរសុខា​(កន្ទុយនាគ) ទៅឆ្នេរអូឈេីទាល​ ត្រង់ចំណុចចុងផ្លូវលេខ ៥០២​ ពីមុខពយតាមូង​ មានប្រវែង១,០៣៤ ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកកិច្ចប្រជុំបន្ទាន់ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រៀមកម្លាំងការពាររក្សាសន្តិសុខជូន ប្រជាពលរដ្ឋ នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ជាពិសេសដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

កិច្ចប្រជុំធ្វើនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា នេះ នៅស្នងការប៉ូលិសខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page421 Page422 Page423 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×