Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៤

មនុស្សចំនួន២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

មន្ត្រីបានប្រាប់ថាជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

មន្ត្រីបានបន្តថាការបង្ក្រាបនេះក្រុមកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង
– មួកកាសស្កេតពណ៌ត្រេអ៊ី ០២
– សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ)
– ខ្សែក្រវ៉ាត់យោធា ០១
– ឋានន្ដរសក្ដិ០២គូ
– គ្រឿងឥស្សរិយស ០២ផ្ទាំង
– ស្លាកឈ្លោះ ០១ស្លាក
– សញ្ញាអគ្គបញ្ជាការ ០២
– សញ្ញាកងយោធពលខេមរភូមិន្ទ ០២
– ស៊ីងកាំភ្លើងពាក់កអាវ ០២គូ
– សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់)
– សេចក្ដីសម្រេចតែងតាំង ០២សន្លឹក
– លិខិតបញ្ជាបេសកកម្ម ០១សន្លឹក
– Laptob ០១គ្រឿង
– រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425
– លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចអនុវត្តចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត៕

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៤

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៤

ភ្នំពេញ៖សម្ដេចអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។

តាមរយៈសារនៅលើប្រព័ន្ធបណ្ដាញសង្គម នៅព្រឹកថ្ងៃចន្ទនេះ សម្ដេច ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវនិងឲ្យអាជ្ញាធរសមត្ថកិច្ចធ្វើការទប់ស្កាត់ នៅរថយន្ត បំពាក់ស៊ីផ្លេខុសបច្ចេកទេស។

សម្ដេចបានសរសេរថា៖ ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៤

ខេត្តសៀមរាប៖ភ្ញៀវជាតិនិងអន្តរជាតិ ប្រមាណជាង 55 ម៉ឺននាក់ បានចូលរួមកម្សាន្ត ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។

នេះបើយោងតាម ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ដែលមន្ទីរទេសចរណ៍ខេត្តសៀមរាបបានអះអាង។

ចំនួនភ្ញៀវទេសចរណ៍មានដូចខាងក្រោម៖

ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
* ទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ
-ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់
-ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

– ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
* ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ
-ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់
-ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

-ថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
*ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ
– ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់
ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់
– ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន
– ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់
– ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៤

ភ្នំពេញ៖នៅទីបំផុតលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ចេញលិខិតសុំទោសជាសាធារណៈ ចំពោះករណីពាក់ទ្រនាប់ជើងដើរលើសាលាឆទាន។

លិខិតសុំទោសជាសាធារណៈ ត្រូវបានអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅព្រលប់ថ្ងៃអាទិត្យនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូធ្លាក់ពីលើស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ

ហេតុការណ៍បានកើតឡើង វេលាម៉ោង20និង30នាទី ថ្ងៃទី15 ខែមីនា ឆ្នាំ2024ធ្លាក់ពីលេីស្ពាននៅលេីកំណាត់ផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិក្នុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ដោយបានបេីកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1X-4741
(ទិសដៅពីលិចទៅកេីត) ក៏ធ្លាក់ពីលេីស្ពាន បណ្ដាលឲ្យស្លាប់តែម្ដង។

ជនរងគ្រោះ មានឈ្មោះ មុត ខុន ភេទប្រុសអាយុ 55ឆ្នាំមានទីលំនៅភូមិប្រគាប ឃុំកំពង់ចិនជេីង ស្រុកស្ទោង ខេត្តកំពង់ធំ។ ករណីនេះម៉ូតូ និងជនរងគ្រោះ ត្រូវបានសមត្តកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

ខេត្តសៀមរាប៖យុវជនម្នាក់បើកម៉ូតូបុកជាមួយរថយន្តបណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1H- 4775 បើកបរដោយឈ្មោះនួន ភក្ដី ភេទប្រុស អាយុ២៤ ឆ្នាំ នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាកHyudai ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2H -1697 បើកបរក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូ។

សមត្ថកិច្ចបានបន្តថា ករណីនេះ ក្រោយកាត់ហេតុសមត្ថកិច្ចបានចុះទៅវាស់វែង និងប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្ត និងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក។ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់៕

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

ខេត្តសៀមរាប៖លោក Kim Jih Yuk​ នាយកក្រុមហ៊ុនBFLABS​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ អភិបាលខេត្ត ដែលឆ្លៀតឱកាសដ៏មានតម្លៃអញ្ជេីញជួបសម្តែងការគួរសមនាពេលនេះ។

លោក​ នាយកក្រុមហ៊ុនបានបន្តថា​គោលបំណងជួបនាពេលនេះ​ ដើម្បីពិភាក្សាក្នុងការអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ ដោយមានការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។​ គម្រោងនេះ​ ក៏បានអនុវត្តនៅខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ​ ជាតំបន់ទេសចរណ៍ដែលមានសក្តានុពលដូចជាខេត្តសៀមរាបផងដែរ។

លោក Kim Jih Yuk​ នាយកក្រុមហ៊ុន BFLABS​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ជំនួបសម្តែងការគួសម​ និងការចុះហត្ថលេខាលេីលិខិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោង K-City Network នៅសាលាខេត្តសៀមរាប នាថ្ងៃសុក្រនេះ។

នៅក្នុងជំនួប ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ប្រតិភូ ដែលឆ្លៀតពេលដ៏មានតម្លៃ ដេីម្បីចូលរួមជួបសម្តែងកាតគួរសម ដេីម្បីពិភាក្សាការងារ​អំពីសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនេះ។

អអភិបាលខេត្ក៏បានឯកភាពគ្នាបង្កើតនូវលិខិតផ្តួចផ្តើមមួយ ក្នុងគោលបំណងដើម្បីអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនៅខេត្តសៀមរាប​ ដេីម្បីកាត់បន្ថយនូវការបំពុលបរិស្ថាន។

សូមជម្រាបថា ជំនួបសម្តែងការគួរសម​ និងចុះហត្ថលេខាលេីលិខិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោង K-City Network រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយឯកត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្ត​ និង ក្រុមហ៊ុន BFLABS Inc., VERYWORDS Inc., GreeGo Inc. នៃសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយលោក Kim Jih Yuk​ នាយកក្រុមហ៊ុន BFLABS​ ព្រមទាំងមានការចូលរួមពីលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ នាយករងរដ្ឋបាល​ និងទីចាត់ការពាក់ព័ន្ធផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

មនុស្សចំនួនពីរនាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធលេងល្បែង ឆ្នោតផ្សងសំណាង , ឆ្នោតឡូតូ និងជល់មាន់ តាមប្រពន្ធ័អនឡាញខុសច្បាប់។

ការបង្កាបធ្វើឡើង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយនគរបាលស្រុកត្រពាំងប្រាសាទ តាមបញ្ជា លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបានធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណ ស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន នាពេលខាងមុខនេះ ដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ ជាពិសេស រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

អភិបាលខេត្តសៀមរាប មានប្រសាសន៍ថ្លែងគាំទ្រ យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ប៊ូខេន ឯ.ក ដឹកនាំដោយ លោក Tamasaburo Bando ម្ចាស់ និងជាប្រធានក្រុមហ៊ុន ប៊ូខេន ឯ.ក និងមានការអញ្ជើញចូលរួមពី លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត និងលោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។

ក្នុងជំនួបនេះ លោក Tamasaburo Bando ក៏បានថ្លែងអំណរគុណ និងជម្រាបជូន ឯកឧត្តម អភិបាលខេត្ត អំពីគម្រោងអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន ដែលជាគម្រោងទទួលបានការគាំទ្រពីក្រសួងបិរស្ថាន ដើម្បីចូលរួមចំណែកជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៤

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងអធិការកិច្ចបានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួន ស្តីពីករណីផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) តាមរយៈជនអនាមិកទូរស័ព្ទចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ថា៖ បានទាមទារប្រាក់ ចំនួន ៥០០០$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page89 Page90 Page91 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×