Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៤

ភ្នំពេញ៖ថវិកាប្រមាណជាង4,8លានដុល្លារ ដែលបានមកពីការឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីមនុស្សធម៌ ត្រូវបានសម្ដេចតេជោហ៊ុន សែន សម្រេចបែងចែកជាបួនចំណែក។

តាមរយៈប្រព័ន្ធទំនាល់ទំនងសង្គមតេឡេក្រាមនិង facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖ ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង
4,8លានដុល្លារ (4,800,000$)។

សម្ដេចតេជោបានបន្តថា ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន
១លានដុល្លារ(1,000,000$)ដើម្បី
បែងចែកទៅ៖
1.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន50មុឺនដុល្លារ(500,000$)។
2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង
ជប៉ុនខេត្តកំពង់ស្ពឺ30មុឺនដុល្លារ(300,000$)។
3.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ
ក្នុងមួយគ្រួសារ១មុឺនដុល្លារ(10,000$)សរុប២០មុឺនដុល្លារ(200,000$)។

នៅក្នុងសារដដែលរបស់សម្ដេចតេជោហ៊ុន សែន បានបន្តថា ឯថវិកាក្រៅពី១លានដុល្លារនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៤

ភ្នំពេញ៖អ្នកបើករថយន្តគេចកន្លែងត្រួតពិនិត្យជាតិស្រវឹងរបស់សមត្ថកិច្ច ពេលដោះម៉ាសចេញទើបស្គាល់ថា ជាស្វាមីរបស់លោកស្រី ទ្រី ដាណា។ នេះបើតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្តថាលុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្ថែមថា
បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា ដោយឡែកគឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹង រហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងគឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀតការចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ គឺបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យដឹងថាគឺមានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសង្កេតឃើញបទល្មើសចរាចរណ៍បានថយចុះផងដែរ។

អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៤

ភ្នំពេញ៖លោកសម រង្សី ដែលគេដឹងថាជាអ្នកនយោបាយជើងចាស់មួយរូប តែងតែរិះគន់បើកកកាយវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាតាំងពីអតីតសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតដល់ សម្ដេចហ៊ុន ម៉ាណែត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកសម រង្ស៊ី បានសរសេរនៅលើ គណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលើកឡើង ពីគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យពលរដ្ឋខ្មែរសម្ដែងនៅការប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកសម រង្ស៊ី ដែលពលរដ្ឋខ្មែរចាត់ទុកថា ជាការប្រឆាំងខុសរឿង នឹងជាការប៉ុនប៉ងបំផ្លាញជាតិ។

សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រនេះ បានចេញសារព្រលះលោក សមរង្ស៊ី យ៉ាងធ្ងន់ៗ សម្ដេចអធិបតីចាត់ទុកលោក សម រង្ស៊ី ជាមនុស្សល្ងង់!

តាមរយៈសារនយោបាយរបស់សម្ដេចហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅទំព័រផេកផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី 26 ខែមេសា ឆ្នាំ 2024 នេះយ៉ាងដូច្នេះថា

តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ !

ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។

ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។

តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។

សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៤

ខេត្តសៀមរាប៖ស្ត្រីជាប្រពន្ធបានស្លាប់ចំណែកឯប្ដីបានរងរបួសក្នុងហេតុការណ៍ជិះម៉ូតូបុកជាមួយសត្វឆ្កែ។ នេះបើតាមព័ត៌មានបឋម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៩ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិ២៦៨ រវាងម៉ូតូ និងសត្វឆ្កែ ត្រង់ចំណុចមុខផ្ទះឈ្មោះ ធៀន យក់ ភេទប្រុស ស្ថិតនៅភូមិព្រៃល្ងៀង ឃុំស្នួល ស្រុកក្រឡាញ់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខបន្ទាយមានជ័យ 1M-7379 បើកបរដោយឈ្មោះស្រឿន សាឡាវ ភេទប្រុស អាយុ41ឆ្នាំ រស់នៅភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប និងអ្នកជិះពីក្រោយត្រូវជាប្រពន្ធ ឈ្មោះយិន វិន  អាយុ43ឆ្នាំ (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកសត្វឆ្កែដួលម៉ូតូបណ្តាលអោយឈ្មោះយិន វិន ត្រូវជាប្រពន្ធស្លាប់ ចំណែកប្តីរងរបួសស្រាល ខូចខាតម៉ូតូ។ បន្ទាប់ពីកើតហេតុរួចសត្វឆ្កែរត់បាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៤

ភ្នំពេញ៖នៅទីបំផុតកម្លាំងនគរបាល បានឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការឃាត់ធ្វើឡើងនៅរសៀលថ្ងៃទី២៣ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា នៅថ្ងៃទី២១ ខែមេសាឬ ឆ្នាំ២០២៤ រដ្ឋ​បាលស្រុកឱរ៉ាល់ បានចេញលិខិតបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ «ជួន គន្ធា» ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធ បែបនេះ បន្ទាប់ពី បុគ្គលឈ្មោះ ជួន គន្ធា បានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។

បើតាមការប្រកាសនៅលើបណ្តាញសង្គម, លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រ ក្នុងទំហំ ១០ គុណ ៣០ តែត្រូវចេញលុយម្នាក់ៗ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៤

ខេត្តកំពង់ស្ពឺ៖ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានី បានលើកឡើងថា

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមការងារទាំងអស់ក្នុងនាមជា

សេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិតតាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤ របស់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារនេះ លោកហ៊ុន ម៉ានី បានលើកឡើងថា

ប្រមាណ៤ខែ ចុងក្រោយនេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងខ្លឹមសារ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់នៅមូលដ្ឋានលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីកែទម្រង់នានា របស់រាជរដ្ឋាភិបាល សំដៅដល់ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ នៅមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរផង ក៏ដូចជាសិក្សាពីស្ថានភាព ឬបញ្ហាប្រឈមនានាក្នុងមូលដ្ឋានរាយការណ៍ ជូនរាជរដ្ឋាភិបាលក្នុងគោលដៅស្វែងរកដំណោះស្រាយ និងដើម្បីបំពេញបន្ថែមតម្រូវការនានា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផង។

លោកហ៊ុន ម៉ានី បានបន្តថា ៖ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសហការការងារ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលដ៏ខ្លី ស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកហ៊ុន ម៉ានី បានបញ្ជាក់៖ ទោះបីជាយ៉ាងនេះក្តី ខ្ញុំសូមលើកទឹកចិត្ត និងណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ សូមបន្តការងារស្នូល ដែលក្រុមការងារ បាន និងកំពុងធ្វើ និងធ្វើរបាយការណ៍ ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់។ ស្ថិតក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល សូមក្រុមការបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានា ដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៤

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង ជូនចំពោះសម្តេចធិបតី និងបានអបអរសាទរចំពោះកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រារព្ធទៅនាពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីវ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។

ជាទីបញ្ចប់ សម្ដេចធិបតីបានជូនពរឯកឧត្តម វ៉ាង យី និងគណៈប្រតិភូ ឱ្យទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍វិញប្រកបដោយសុខសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៤

ភ្នំពេញ៖រហូតមកទល់ពេលនេះ នៅតែមានអ្នកបកស្រាយ អំពីសេរីភាពបញ្ចេញមតិ ដោយលាក់បាំង មិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាព ដែល

កំណត់ដោយច្បាប់ជាតិ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត ខ្ញុំសូមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។

មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរិតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រានេះមិនរារាំងដល់ការរឹតត្បិតខាងផ្លូវច្បាប់លើសមាជិកយោធាឬនគរបាលក្នុងការប្រើប្រាស់សិទ្ធិនេះទេ។

នៅកម្ពុជា អ្នកតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សមួយចំនួនមិនដែលលើកយកដែនកំណត់និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមកនិយាយម្តងណាឡើយ ពោលគឺពួកគេនិយាយតែពីសិទ្ធិសេរីភាពគ្មានព្រំដែន។ ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែលកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយដែលលាក់នៅពីក្រោយខ្នងដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់។

ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ សូមអ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយមានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិនិងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ។ ការលាក់បាំងការពិតនិងព្យាយាមការពារអ្នកប្រព្រឹត្តខុសច្បាប់មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការលើកទឹកចិត្តឱ្យមានការបំពានច្បាប់និងបំពានសិទ្ធិអ្នកដទៃដែលជាប្រភពនៃភាពអនាធិបតេយ្យក្នុងសង្គមទៅវិញទេ៕SRP
អត្ថបទដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៤

សៀមរាប: លោកសាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូន

ប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះ ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថ្លែងយ៉ាងដូច្នេះ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងសាលប្រជុំធំសាលាខេត្តសៀមរាប ក្នុងឱកាសដឹកនាំ

កិច្ចប្រជុំពិភាក្សាជម្រុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកសាយ សំអាល បានថ្លែងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់។ 

ឧបនាយករដ្ឋមន្រ្តី បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និង ការងាររយៈពេលវែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះ ដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឲ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។ សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។

លោកជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តបំពេញភារកិច្ចរៀងៗ ខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រុំ មរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋ ត្រៀមលក្ខណៈ ចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម។ 

រដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៤

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបណ្ឌិត ស សុខា  នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៤

ខេត្តសៀមរាប៖ផ្ទះចំនួន 2 ខ្នង នៅក្នុងក្រុងសៀមរាបបានក្លាយជាចំណីអគ្គីភ័យ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី   រលត់ទៅវិញនៅវេលាម៉ោង០១:២០នាទី ស្ថិតនៅចំនុចក្រុមទី៦ភូមិសាលាកន្ដែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ករណីអគ្គីភ័យនេះ
+ បណ្តាលឲ្យរងការខូចខាត:
– ទី១ម្ចាស់ឈ្មោះសួន សុទីន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរភោជនីយដ្ឋាន
– ផ្ទះចុះនួន០១ខ្នងធ្វើពីថ្មក្រោមឈើលើប្រកស័ង្កសី ទំហំ ១២ម×៨ម(បន្ទប់ចំនួន០៤)
– ម៉ូតូចំនួន០៥គ្រឿង
– សំភារៈផ្សេងៗ ខូចខាតទាំងស្រុង(០៩៨៤៧៤៤៤១)
– ទី២ឈ្មោះងួន ចិន្តា ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ
– ផ្ទះចំនួន០១ខ្នងថ្មក្រោមឈើលើប្រកស័ង្កសី ទំហំ១១ម×៨ម
– សំភារៈមួយចំនួន(ខូចខាតទាំងស្រុង)
👉ប្រើប្រាស់រថយន្តពន្លតអគ្គិភ័យអស់ចំនួន០៨គ្រឿង
– រថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន០៣គ្រឿង
– រថយន្តពន្លត់អគ្គិភ័យ នៃអង្គភាពបិតិកភណ្ឌចំនួន០១គ្រឿង
– រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន០២គ្រឿង
– រថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថខេត្តចំនួន០២គ្រឿង។
មូលហេតុ: កំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសអាយុជាងមួយឆ្នាំម្នាក់ត្រូវបានស្លាប់ ដោយសារធុងបាស់ដួលសង្កត់ពីលើ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃចន្ទ ទី ១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៤០នាទី ព្រឹក ចំណុចផ្ទះឈ្មោះ យី ម៉ៅ ស្ថិតក្នុងភូមិបង្កោង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃចន្ទនេះថា ជនរងគ្រោះ មានឈ្មោះ ជុល ឧត្តម ភេទប្រុសអាយុ ១ឆ្នាំ ៦ខែ (រស់នៅក្នុងបន្ទុក) រស់នៅភូមិបង្កោង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា តាមការឆ្លើយបំភ្លឺ របស់ឈ្មោះ ឈឹង ម៉ន ភេទស្រី អាយុ ៤៣ ឆ្នាំ ត្រូវជាអុំរបស់ជនរងគ្រោះ ដែលបានឃើញផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៤ នៅវេលាម៉ោង១០ និង ០០ នាទីព្រឹក មានកម្មវិធីសូត្រមន្តបង្សុកូល នៅផ្ទះ ឈ្មោះ យី ម៉ៅ ភេទប្រុស អាយុ ៦១ឆ្នាំ (រស់នៅភូមិឃុំរួមគ្នា) ក្រោយចប់កម្មពិធី ក៏មានការផឹកស៊ីជួបជុំបងប្អូនជុំគ្នា ក៏បានយក ធុងបាសមកចាក់ស្ដាប់លេងជុំគ្នា ( ម្ចាស់ធុងបាស់ឈ្មោះ សឿប ពិសិដ្ឋ អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ) រហូតដល់ម៉ោង ១០ និង១០នាទី ក៏មានក្មេង ២នាក់ មករាំលេងមុខធុងបាស លើរ៉ឺម៉ក់ដែលដាក់ធុងបាសពីលើ
-ក្មេងទី១ ឈ្មោះ ជ្រឿន ថវិន(ហៅ លី) អាយុ ៧ឆ្នាំ រស់នៅភូមិជុំគ្នា
-ក្មេងទី២ ឈ្មោះ ជុល ឧត្តម ជនរងគ្រោះ (សព)។

សមត្ថកិច្ចបាទបញ្ជាក់ថា លុះម៉ោង ១០និង២០នាទី ក្មេងទាំងពីរនាក់នោះបានឡើងរាំ លើកន្ទុយរ៉ឺម៉ក់ ដែលដឹកធុងបាសនោះ ស្រាប់តែរ៉ឺម៉ក់ បានបះមកក្រោយ ហើយធុងបាស់ ដែលនៅពីលើរ៉ឺម៉ក បានដួលសង្កាត់លើក្មេងឈ្មោះ ជុល ឧត្តម ដួលសង្កាត់ចំក្បាលផ្ទៃខាងមុខ ក្រោយមកឈ្មោះ ឈឹង ម៉ន់ ក៏រត់ទៅលើកធុងបាស់ ហើយយកជនរងគ្រោះទៅ មន្ទីរពេទ្យ មណ្ឌលចាឈូក ពេលជិះទៅដល់ពេទ្យ ពេទ្យបានប្រាប់ថាក្មេងនេះដាច់ខ្យល់ស្លាប់បាត់ហើយ។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ បណ្តាលមកពីឪពុកម្តាយ ជនរងគ្រោះ ធ្វេសប្រហែសក្នុងការមើលកូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page83 Page84 Page85 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×