Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៤

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។

លោកជំទាវ ក៏សូមសំណូមពរផងដែរ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ចត់អំពីភាពមាំទាំរបស់ផ្ទះ។ គួររៀបចំគ្រឹះឱ្យមាំ ជាជាងគិតតែទំហំផ្ទះធំ ព្រោះកាលណាគ្រឹះមាំ វាអាចយជួយទប់លំនឹង ព្រមទាំងការពារខ្យល់ ឬឧបទ្ទវហេតុផ្សេងៗបាន។ ជាកិច្ចបញ្ចប់ លោកជំទាវអនុប្រធាន ក៏បានផ្ដាំផ្ញើ បង ប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ មានប្រសាសន៍អំពាវនាវយ៉ាងដូច្នេះ នៅបរិវេណផ្សារ នៃក្រុងរុនតាឯកតេជោសែន នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន ៩៩ គ្រួសារ(ក្នុងនោះ រលំចំនួន ២៤ខ្នង និងរបើកដំបូលចំនួន ៧៤ខ្នង) ដែលបានទទួលរងគ្រោះ កាលពីរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតាឯកតេជោសែន។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានថ្លែងចូលរួមសោកស្ដាយ ចំពោះបង ប្អូន ពូមីង ដែលទទួលនវការរងគ្រោះ ដោយខ្យល់កន្ត្រាក់ដែលបានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះផង។

ក្នុងឱកាសនេះដែរ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ដែលលោកជាប់ភារកិច្ចមិនអាចមកពេលនេះបាន តែជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។

សូមជម្រាបថាអំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១៦សន្លឹង និងថវិកា១៥ម៉ឺនរៀល ។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១០សន្លឹង និងថវិកា៨ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអាទិត្យនេះ ទី១២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, ព្រមទាំងបានបញ្ជូនករណីជំងឺធ្ងន់ធ្ងរចំនួន ៧៧ នាក់ ទៅព្យាបាលបន្ត ប្រកបដោយទឹកចិត្ត និងស្នាមញញឹមចេញពីបេះដូងមនុស្សធម៌ ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេលជាង ១២ឆ្នាំ មកហើយ។

ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗ សិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងបរិវេណសាលារៀន ផងដែរ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៤

មន្ត្រីសម្ដែងការសោកស្តាយចំពោះការបាត់បង់ជីវិត សត្វដំរីព្រៃ ១ក្បាល ដែលជាប់ក្នុងភក់ ក្រោយព្យាបាលបានជាច្រើនថ្ងៃ

ក្រក្រោយខិតខំព្យាបាលសត្វដំរីព្រៃ ដែលជាប់ផុងភក់អស់ពេលមួយសប្តាហ៍ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដំណឹងចុងក្រោយសត្វដំរីញីនេះបានបាត់បង់ជីវិតហើយកាលពីម៉ោង៥ព្រឹក។

យោងតាមព័ត៌មានដែលទទួលបានមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយ ជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាល ដែលមានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥:៣៨ នាទីព្រឹក។

សូមបញ្ជាក់ថា៖ ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញសត្វដំរីព្រៃញីមួយក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេលបីថ្ងៃនៅកន្លែងកើតហេតុ។

​​ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញីមួយក្បាលនេះមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ ដោយសុខភាព សត្វដំរីព្រៃញីមួយក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។

​​បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត នៅវេលាម៉ោង២ រសៀលនាថ្ងៃទី១០ នេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៤

ខេត្តសៀមរាប៖លោក ជាសុផល បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុច ស្តុបវត្តដំណាក់ ស្ថិតនៅ ភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (លើផ្លូវ៧មករា)។

សមត្ថកិច្ចបានប្រាប់ថា ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត និងបង្គោលភ្លើងស្តុប(តូច)។

សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2C-5555 បេីកបរដោយ ឈ្មោះ ជា សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ទិសដៅពីត្បូងទៅជើង) ចំណែករថយន្តម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-8371អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិននៅកន្លែងកើតហេតុ(ទិសដៅពីកើតទៅលិច)។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
បណ្តាលអោយរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ខូចខាត(មធ្យម)។ ឯរថយន្តម៉ាក Ford Ranger XLT ពណ៌ស ខូចខាត (ធ្ងន់) និងបង្គោលភ្លើងស្តុបតូច ខូចខាត(១ដើម)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បានធ្វើការវាស់វែងយកវត្ថុតាងបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបមិនទាន់បញ្ជាក់អំពីមូលហេតុចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២៤

ខេត្តសៀមរាប៖យុវជនពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណី៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ)។

ហេតុការណ៍កាប់ប្លន់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី នៅចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកម៉ូតូទៅបញ្ចាំ ដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ /១-ឈ្មោះ លឿន ឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
២-ឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១(របស់ជនរងគ្រោះ)
– ម៉ូតូម៉ាកហុងដាស្គុបពី សេ១១០ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤(របស់ជនរងគ្រោះ)
– ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមជម្រាបថាការបង្ក្រាបធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២៤

ភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា អង្គភាពប្រឆាំអំពើពុករលួយ បានសម្រេចបញ្ជូនសំណុំរឿងមួយដែលមានជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ៣នាក់ គឺមាន ២នាក់ជាគ្រូបង្រៀននៅខេត្តតាកែវ និងម្នាក់ទៀតជាមន្ត្រីនៃក្រសួងផែនការ។

អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះសំណុំរឿងពាក់ព័ន្ធទៅនឹងជនសង្ស័យទាំង ៣នាក់ គឺអង្គភាពប្រឆាំអំពើពុករលួយ បានកសាងសំណុំរឿងពីបទរំលោភអំណាច។ ជនសង្ស័យទាំង៣នាក់ ក្នុងនាមជាមន្ត្រីរាជការបានសហការគ្នារ រៀបចំធ្វើនៅសញ្ញាបត្រក្លែងក្លាយ និងរើសមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងក្រសួងស្ថាប័នផ្សេងៗ។

សូមជម្រាបថាគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែន​ការម្នាក់ ត្រូវបាន​អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នឹងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។
ជនសង្ស័យទាំង ៣នាក់នេះ ពាក់ព័ន្ធនឹង​ករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។
បើតាមប្រភពបានឲ្យដឹងថា មនុស្សទាំង​៣នាក់ដែលឃាត់ខ្លួន មានដូចជា
ទី១. ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។ ទី២. ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
ទី៣. ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋម​សិក្សាធន់មន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៤

ភ្នំពេញ៖អ្នកាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តឃាត់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ហើយនាព្រឹកថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធី។

បើតាមអ្នកនាំពាក្យរូបនេះបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុន ចន្ធី រងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិតនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឲ្យកើតមានភាពវឹកវរក្នុងសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៤

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ស្តីពី «ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក»។

បន្ទាប់ពីបានស្តាប់បទបង្ហាញពីមន្ត្រីជំនាញមកពីក្រសួងទាំង៣ ព្រមទាំងឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស ឯកឧត្តមរដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំបានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤ រួមមាន៖

១. កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។
២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះនូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។
៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា។
៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការការងារបន្ត។

ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងទាំង៣…!

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់តែងតែផឹកស្រាជាប្រចាំបានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៩ ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះជឿម វី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមូលហេតុ ជនរងគ្រោះ កាលនៅរស់ជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ។ តាមការធ្វើកោសល្យវិច័យ របស់ជំនាញឃើញថាជនរងគ្រោះ ដែលបានស្លាប់ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ ឱ្យប្រជាជន ក្នុងការ​សម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ ក្នុងការ​ដាក់ចេញនូវ​វិធានការ​ចាំបាច់កាន់តែមាន​ប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ។

នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។ ដោយហេតុថា ឆ្នាំ ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស ៨៥% នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ កាន់តែខ្លាំង ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថានទាំងនេះ ។

ទន្ទឹមនេះ សម្តេចធិបតី បានលើកទ្បើងថា លំហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កាន់តែ​រីកចម្រើន​ធំធាត់​​ និងឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក​សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ អង្គភាព។

ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការសម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការចាំបាច់នានា កាន់តែមាន​ប្រសិទ្ធភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសារព័ត៌មានដើរតួនាទីសំខាន់ និងកាន់តែមានគុណភាព ហើយអ្នកសារព័ត៌មាន ឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ។ ដោយហេតុថា អ្នកសារព័ត៌មាន​អាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជា​កញ្ចក់ ​សម្រាប់ ឆ្លុះ​បញ្ចាំង​ដ៏​មាន​ប្រសិទ្ធភាពអំពីបញ្ហា​សង្គម-សេដ្ឋកិច្ច ដូច្នេះ សូមបងប្អូនសារព័ត៌មានទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន និង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម បង្កចលាចលជេរប្រមាថ និងញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញការអនុវត្តភារកិច្ចប្រកប​ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈអាជីពរបស់អ្នកសារព័ត៌មាន ចំពោះការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងទាន់ពេលទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការពាំនាំព័ត៌មានពីរាជរដ្ឋាភិបាល និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងពាំនាំព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ ដើម្បីជាផលប្រយោជន៍សង្គម សុខដុមរមនាសង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២៤

ភ្នំពេញ៖សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី 2 ខែ ឧសភា ឆ្នាំ 2024 នេះ បានព្រលះសារព័ត៌មាន cambodia daily ដោយសម្ដេចធិបតី សរសេរថា៖ វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។

ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។

ខ្ញុំសូមបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ ឯកឧត្តម គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ ខ្ញុំនឹងបន្តគោលការណ៍អនុញ្ញាតជូនឯកឧត្តម គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។

ហេតុដូច្នេះសូមវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំនិងក្រុមគ្រួសារ។ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។

បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់ឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រម៉ៃ។

ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ខ្ញុំនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៤

សន្ទរកថា បណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍អ៊ីសអេយសៀ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សមាជិកា ស.ស.យ.ក. ក្រោមវត្តមានឯកឧត្តមហ៊ុន ម៉ានី

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page82 Page83 Page84 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×