Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានជាសះស្បើយពីជំងឺកូវីដ19។ នេះបើយោងតាមគ្រូពេទ្យដែលបានចេញលិខិតបញ្ជាក់ជូនសម្ដេចហ៊ុន សែន កាលពីម្សិលមិញ។

សម្ដេចហ៊ុន សែន បានលើកឡើងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះ មេរោគកូវីដ.១៩ត្រូវបាន
ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។
គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត
បញ្ជាក់ដូចមានភ្ជាប់ជាមួយ។
ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយ
សប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភ និងបានជូនពរដល់រូបខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២២

ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កសិករនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយដែលពួកគាត់បានលក់ស្រូវ ដែលប្រមូលផលបានទៅតាមតម្លៃកំណត់។

ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យ៉ាងដូច្នេះ បន្ទាប់ថ្មីៗនេះ ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមូលផលស្រូវបានប៉ុន្តែតម្លៃស្រូវហាក់ចុះតម្លៃ។

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា បន្ទាប់ពីក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍ រក្សាស្ថេរភាព ថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចមក ជាលទ្ធផល​ កសិករនៅខេត្តទាំងពីរ មានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃ ដែលបានកំណត់ ហើយមកទល់ពេលនេះរោងម៉ាស៊ីន នៅតែបន្តប្រមូលទិញយ៉ាងសស្រាក់សស្រាំ។

រដ្ឋមន្ត្រីកសិកម្មបន្តថា ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យប្រជាកសិករ យើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដែលស្រូវមានតម្លៃធ្លាក់ថ្លៃ ដោយសារតែប្រជាកសិករប្រមូលផលព្រមៗគ្នា។ ជាមួយគ្នានេះក្រសួងកសិកម្មក៏បានពាវនាវឲ្យមានការបញ្ឈប់បង្ហោះព័ត៌មាននៅករណីមិនពិតចំពោះតម្លៃស្រូវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖ស្ត្រី៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំកាលេី​ ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ដោយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកចំការលេី និងអាជ្ញាធរមូលដ្ឋានតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ករណីបេីក​ និងលេងល្បែងស៊ីសងខុសច្បាប់ (សុីគូភ្នាល់ដាក់ប្រាក់) កម្លាំសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់ និងដកហូតវត្ថុតាង មួយចំនួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តបាត់ដំបង៖មន្ត្រីជំនាញបានបង្ក្រាបករណីជំនួញឈើខុសច្បាប់នៅស្រុកសំឡូត តាមបញ្ជារបស់លោកសុខ លូ អភិបាលខេត្ត។

ការបង្ក្រាបធ្វើឡើង នៅចំណុចភូមិ ពាមតាឃុំតាប៉ោក ស្រុកសំឡូត នៅពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

ប្រភពបានរាយការណ៍ថា ដោយមានការបញ្ជារផ្ទាល់ពីសំណាក់ លោក សុខ លូ ខេត្តបាត់ដំបង ទើបឈានទៅដល់ការបង្ក្រាបទាំងស្រុង នូវករណីបទល្មើសព្រៃឈើនេះ។

ប្រភពបានបន្តថា បទល្មើសព្រៃឈើដែលរងការបង្ក្រាបនេះ ជារបស់ឈ្មួញ ឈ្មោះយាយ មាន់និងប្ដី ប្រចាំនៅស្រុកសំឡូត។

ករណីនេះ សមត្ថកិច្ចបានរឹបអូសឈេីសរុបចំនួនជាង១៥ម៉ែត្រគួប ត្រូវបានមន្ត្រីបរិស្ថាន នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុក ធ្វើការរឹបអូសនិងដឹកជញ្ជូនយកទៅរក្សាទុក ដើម្បីចាក់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តកោះកុង៖នៅទំបំផុតអាជ្ញាធខេត្តនៅថ្ងៃសុក្រនេះបានសម្រេចឱ្យផ្អាកសំណង់រឹង ដែលសង់ចូលសមុទ្រនៅស្រុកស្រែអំបិល ដោយសារគ្មានច្បាប់អនុញ្ញាត។

ការដែលសម្រេចផ្អាក់បែបនេះក្នុងពេលបានដឹកនាំមន្ត្រីចម្រុះចុះត្រួតពិនិត្យ ការដ្ឋានសំណង់រឹងមួយកន្លែង នៅភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីនេះគឺមានបុគ្គលពីភ្នំពេញ បានទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់រឹងចូលសមុទ្រ ដោយគ្មានច្បាប់អនុញ្ញាត។

យោងតាមលិខិតមួយបង្ហាញថា បុគ្គលជាម្ចាស់សំណង់ចូលសមុទ្រ ដោយគ្មានច្បាប់នោះ មានឈ្មោះ អ៊ុក វរ៉ា។ ទោះជាយ៉ាងណាបុគ្គលរូបនេះ មិនបង្ហាញមុខពេលថ្នាក់ដឹកនាំខេត្តចុះត្រួតពិនិត្យនោះទេ។​ ករណីនេះ មហាជនកំពុងរង់ចាំមើលនីតិវិធីបន្តលើ ករណីសង់សំណង់រឹងចូលសមុទ្រនេះទៅជាយ៉ាងណា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖កំលាំងជំនាញកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឃាត់ខ្លួនស្ត្រីម្នាក់ករណីលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម )។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកំលាំងជំនាញ បានបញ្ជូន មក បញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ចាម ចាត់តាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តឧត្តរមានជ័យ៖សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា បច្ចុប្បន្នលោក ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាង៊ាំ  នៅតែបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។​ ការដែលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាង៊ាំ  អាចឃុបឃិតបើកដៃឲ្យមានអំពើគេចពន្ធបែបនេះ មានសង្ស័យថា លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ជាអ្នកបើកភ្លើងខៀវផងដែរ។ ក្នុងនោះលោក គួន សុភាព មេគយចល័តខេត្តឧត្ដរមានជ័យ ក៏ល្បីល្បាញរឿងអាស្រូវផងដែរ។

ប្រភពបានបន្តថាការដែលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាង៉ាំ និងលោកឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ អាចបើកដៃឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ កម្ពុជា ពិនិត្យករណីនេះផង។

ទីភ្នាក់ងារសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ មិនទាន់ទទួលបានការបំភ្លឺពី លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖ក្នុងឳកាស​ទទួល​អំណោយ​ពីសមាគមន៍ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភទឹកត្រីចំនួន ៤.០០០យួរ ទឹកស៊ីអ៊ីវចំនួន ៤.០០០យួរ មីចំនួន ៤.០០០កេស និងត្រីខចំនួន ៤.០០០យូរ ជូនដល់រដ្ឋបាលខេត្ត​ និងលោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង​ ដែលបានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​នានា ​ដែល​បាន​ចូលរួម​ឧបត្ថម្ភគាំទ្រ ជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម​ ​ក៏ដូចជា​ការលើកកម្ពស់សុខុមាលភាព របស់គ្រួសាររស់នៅ ក្បែរបន្ទាត់ក្រីក្រ​ ដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ផងដែរ ដោយកាលពីពេល​ថ្មីៗនេះ ​រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍គាំពារសង្គម តាមរយៈ ការដាក់ចេញនូវកម្មវិធីជំនួយ សង្គមចំនួន ២បន្ថែម​ គឺការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា​ និងគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹក​ជំនន់​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាថា « ការផ្លាស់ប្តូរនេះធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ»។

សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះ «ឯកឧត្តម ជាវ តាយ លោកអត់មានកំហុសអីទេ ប៉ុន្តែត្រូវការពេលវេលាសម្រាកព្យាបាល។ ខ្លួនគាត់ និងគ្រួសារគាត់ចង់បានអ៊ីចឹង ហើយយើងគោរពតាមសំណើ និងសំណូមពររបស់គាត់»។

សម្តេចបានបញ្ជាក់ទៀតថា សម្តេចនឹងអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងអភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបថាលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំ​បង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ហើយបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។
ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ។

គួររំលឹកថា លិខិតសម្ដេចស ខេង ស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំង លោក ខូយ ដារី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាយ។

នៅក្នុងលិខិត សម្ដេចស ខេង បានគោរពជម្រាបគោរពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក ខ្ញុំសូមគោរពស្នើសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតែងតាំងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដូចមានរាយនាមខាងក្រោម៖

១-គោរពស្នើសុំតែងតាំងមុខតំណែងឯកឧត្តម ជាវ តាយ ជារដ្ឋ លេខាធិការនៃក្រសួងមហាផ្ទៃ។

២-គោរពស្នើសុំតែងតាំងឯកឧត្តម ខូច រីដា អភិបាលរងខេត្តបាត់ដំបងឋានន្តរស័ក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ។

គូរបញ្ជាក់ផងដែរថា នៅក្នុងលិខិតខាងលើនេះ ក៏បានឃើញចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។

គួររំលឹកថា លោក ខូយ រីដា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្ត នៅថ្ងៃព្រហស្បតិ៍នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ នៅក្នុងបរិវេណវត្តជោតនារាមបឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

ពិធីនេះក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ ផល្លី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គោលបំណងដើម្បីឲ្យពលរដ្ឋមានមតិ។

នៅក្នុងពិធី សំណួរ និងសំណូមពរ របស់ពលរដ្ឋចំនួន២៦ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបាន ចំនួន២១។ ដោយឡែកសំណួរ និងសំណូមពរ ដែលនៅសេសសល់ចំនួន៥ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ដែលមានដូចជាបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី សុំដោះស្រាយ បញ្ហាទំនាស់ព្រំដីុំជាមួយអ្នកជិតខាង បញ្ហាប៉ះពាល់ដោយការធ្វើមាស ការស្នើសុំរៀបចំប្រព័ន្ធលូ និងស្តារលូ ភ្លើងបំភ្លឺផ្លូវ បញ្ហាប្រអប់កុងទ័រទឹកស្អាតដែលរងការពុកខូច សេវាមន្ទីរសាធារណការ និងជញ្ជូន បញ្ហានគរបាលចរាចរផាកពិន័យ ព្រមទាំងពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ ការស្នើសុំ ធ្វើតូបក្នុងផ្សារ និងសុំធ្វើប័ណ្ណក្រីក្រ។

លោក ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នកចូលរួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជា ពិសេស ការពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អ ភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ស្នើទៅសម្តេចតេជោហ៊ុន សែន សុំដោះដូរ លោក ជាវ តាយ អភិបាលខេត្តពោធិសាត់ចេញ មកជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃវិញ និង ស្នើដាក់លោក ខូយ រីដាអភិបាលរងខេត្តបាត់ដំបង ជំនួសវិញ។

សំណើរនេះត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចារ យល់ព្រមកាលពីថ្ងៃទី ១៦ វិឆ្ឆិកា ឆ្នាំ ២០២២ នេះផងដែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អ.ប.ព.៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page208 Page209 Page210 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×