Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២២

ខេត្តត្បូងឃ្មុំ៖មានការលើកឡើងថា ឈ្មួញទាំងធំ ទាំងតូច នាំចូលទំនិញ ពីវៀតណាម តាមច្រកដា ហៅច្រកដូង7ដើម យ៉ាងពេញបន្ទុក។ ករណីបែបនេះ គេសង្ស័យលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ជាអ្នកបើកដៃឲ្យមានអំពើរត់ពន្ធ។

ប្រភពបានឲ្យដឹងថាទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកព្រំដែនទ្វេភាគីដា បង់ពន្ធមិនដល់៥០ភាគរយនោះទេ ហើយក្រៅពីនេះ ឈ្មួញបែងចែកផលប្រយោជន៍ ជាមួយលោក មុយ បញ្ញារិទ្ធ និងសមត្ថកិច្ចស្ថាប័នផ្សេងៗទៀត។ ចំណែកមេៗគយក្នុងខេត្តត្បូងឃ្មុំ បណ្ដោយឲ្យលោក មុយ បញ្ញារិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។

មន្រ្តីនៅច្រកព្រំដែនទ្វេភាគីដា បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតាម គឺជាប្រភពចំណូលដ៏ធំរបស់លោក មុយ បញ្ញារិទ្ធ រីឯឈ្មួញនាំចេញជ័រកៅស៊ូស្អុយ នាំចេញឈើ អុស ធ្យូង ដំឡូងមី និងកសិផលផ្សេងៗទៅវៀតណាមតាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក មុយ បញ្ញារិទ្ធ ផងដែរ។

បើទោះបីរឿងអាស្រូវរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ យ៉ាងណាក៏ដោយក៏មេៗគយនៅខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាពិសេសលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការណាមួយទៅលើលោក មុយ បញ្ញារិទ្ធ​ នៅឡើយ។

ទីភ្នាក់ងារសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ មិនទាន់ទទួលបានការបំភ្លឺពីលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២២

ខេត្តសៀមរាប៖យុវជនម្នាក់ត្រូវបាននគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធបានប្រព្រឹត្តបទល្មើស ឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ថវ: និងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា។

ជនសង្ស័យ ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិគោកថ្មី ឃុំល្វា  ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅព្រលប់ថ្ងៃសៅរ៍នេះថា ករណីនេះកើតឡើងវេលាម៉ោង២១និង៣០នាទី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ចំណុចក្នុងបន្ទប់ជួល ស្ថិតនៅក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។

បើតាមលោកវរសេនីយ៍ឯក ណុប សារ៉ាក់ តាមការស្តាប់ចម្លើយរបស់ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពថា៖ រូបគេជាជនដៃដល់តែម្នាក់ ដែលធ្វើកម្មភាពរំលោភសេន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ និងយកទ្រព្យសម្បត្តិ របស់នាង។

ជនសង្ស័យបន្តថាកាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅចន្លោះវេលាម៉ោង ១៩និង០០នាទី ឬ ២០និង០០នាទីល្ងាច រូបគេបានជិះកង់ ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ ទៅទិញម៉ីឆា និងប្រហិតចៀន នៅចំណុចផ្សារ ក្របីរៀល រួចហើយជិះកង់សំដៅទៅផ្ទះជនរងគ្រោះ។

ជនសង្ស័យបន្តថា ពេលទៅដល់ខ្លួនឃើញជនរងគ្រោះ អង្គុយនៅមុខផ្ទះតែម្នាក់ឯង  ចំណែកទ្វាផ្ទះគឺបើកចំហរ ពេលនោះរូបគេ បានកាន់ម៉ីឆា និងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះ.មិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។ នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបម៉ីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះ ដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយមានចំណង់រួមភេទ និងស្របពេល ដែលមានឱកាសល្អ ព្រោះយប់ស្ងាត់ ហើយជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង គេបានក្រោកដើរទៅយកខ្សែភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុក្បែរគ្រែដេក របស់ជនរងគ្រោះ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះ ទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែខ្នងមកទ្វារ ដោយប្រើដៃទាំងពីររឹតក ជនរងគ្រោះ និងខ្សែភ្លើងរហូតដល់សន្លប់បាត់បង់ស្មារតី  ហើយគេបានដើរទៅបិទទ្វារផ្ទះ (ទ្វាររូត) កុំឲ្យអ្នកដ៏ទៃមើលឃើញពីសកម្មភាព បន្ទាប់ពីបិទទ្វារមុខរួច  រូបគេយកដៃទាំងពីរ សូកចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាង ចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់សំរ៉ាតខោសាច់យឺត ជើងខ្លី ពណ៌ខ្មៅ និងខោស្លីបពណ៌សរ ចេញពីខ្លួននាង ហើយស្រាតខោខ្លួនឯងត្រឹមជង្គង់ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវះ ទៅលើជនរងគ្រោះ ដោយពុំបានប្រើសោមអនាម័យ ប្រហែល ២ ទៅ ៣នាទី ទើនចេញទឹកកាមដាក់ចូលក្នុងប្រដាប់ភេទជនរគ្រោះ។

ជនសង្ស័យបន្តទៀតថា ដោយពិនិត្យឃើញថាជនរងគ្រោះ នៅមានដង្ហើម និងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាចបែកការំ័ ទើបរូបគេ បានប្រើជើងខាងស្តាំងជាន់ និងកន្រ្តំ ទៅលើកជនរងគ្រោះ ខ្លាំងៗ ជាច្រើនជើង បណ្តាលឲ្យបាក់គ្រែ ទើបជនរងគ្រោះ ដាច់ខ្យល់ស្លាប់។  ប៉ុន្តែមិនបានដឹងថាជនរងគ្រោះ បាក់កនោះទេ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយខ្លួនបានយកមានទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហម ផ្ទុកស៊ីមកាតលេខ..និងបន្តទៅរើកកាយមើលក្នុងទូរ ឃើញកាបូបដៃមួយ ពណ៌ប្រផះ មានប្រាក់ ចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះ ម៉ាកទ្រីមសង ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោល នៅចំណុចខ្ទមមួយក្បែផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាច់បែករឿង។  បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយ រូបគេ បានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ដោយយកទូរស័ព្ទជនរងគ្រោះ ទៅប្រើប្រាស់ផងដែរ លុះដល់វេម៉ោង១១និង៣០នាទីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២២ ត្រូវបានសត្ថកិច្ចធ្វើការនាំខ្លួនមកសួរនាំតែម្តង។

សូមជម្រាបថា ប្រតិបត្តិការ បំបែកសំណុំរឿងនេះ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត, អធិការដ្ឋាននគរបាលស្រុកពួក, ប៉ុស្តិ៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យមន្ទីរពេទ្យបង្អែកពួក តាមការចង្អុលបង្ហាញ ពីរឧត្តមសេនីយ៍ទោតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងបញ្ជាផ្ទាល់ពីលោក ឧត្តមរាត្រីភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ តាមរយ: លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្កម្រិតធ្ងន់ និងអនុវត្តផ្ទាល់ដោយវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២២

ភ្នំពេញ៖លោក​ ឌិត ទីណា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹតត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសុក្រនេះ បានសរសេរសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ។

ក្នុងសាររបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។

នៅក្នុងសារររបស់សម្ដេចតេជោ ក៏សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២២

ខេត្តសៀមរាប៖ពលរដ្ឋក្នុងក្រុងសៀមរាប និយាយរឿងអត់មាន ភ្លើងអគ្គិសនីរដ្ឋ ប្រើប្រាស់ ដោយសារពួកគាត់រស់ នៅទិញដីក្នុងតំបន់លក់ដីឡូតិ៍។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋ បានសំណូមពរផ្ទាល់មាត់និយាយ អំពីទុក្ខកង្វល់របស់ពួកគាត់ នៅតាមមូលដ្ឋាន ដោយបានផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ការខ្វះខាតទឹកធ្វើស្រែប្រាំង.បញ្ហាក្នុងភូមិពុំ មានភ្លើងអគ្គិសនីរដ្ឋ ប្រើប្រាស់មូលហេតុដោយសារពួកគាត់ រស់នៅទិញដីក្នុងតំបន់លក់ដីឡូតិ៍.បញ្ហាធារាសាស្ត្រ (ជីកស្រះ .ទំនប់ ប្រព័ន្ធប្រឡាយ)  បញ្ហាការធ្វើបញ្ជាក់សំបុត្រកំណើត មានភាពយឺត.បញ្ហាប្រព័ន្ធលូ មានការស្ទះជាច្រើនកន្លែងពេលមានភ្លៀងធ្វើឱ្យទឹកជន់លិច ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការសុំធ្វើផ្លូវ ដាក់លូរំដោះទឹក បញ្ហាជំនន់ទឹកភ្លៀង ស្នើសុំប្រឡាយទឹក.បញ្ហាពុំមានភ្លើងបំភ្លឺ ផ្លូវសាធារណៈ និងវិវាទផ្សេងៗផងដែរ។

ជុំវិញបញ្ហាទាំងនេះ ត្រូវបានលោកប្រធានក្រុមប្រឹក្សាក្រុង បានធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែ។

រដ្ឋបាលក្រុងសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាក្រុងអាណត្តិទី៣ ប្រចាំឆ្នាំ២០២២ នេះ ក្រោមវត្តមាន
លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោកស្រី លឹម ផល្លិកា អភិបាលរងក្រុងសៀមរាប ដោយមានចូលរួមពីអាជ្ញាធរពាក់ព័ន្ធផងដែរ។

សូមជម្រាបថាអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ នេះ គឺដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញមក បានស្វែងយល់ ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក និងមានគោលបំណង ជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើ សេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុមប្រឹក្សា បានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើត ឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អរ សេវាសាធារណៈ ឈានទៅរកការប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់ នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការ នេះផងដែរ។

នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងសៀមរាប សមាជិក នៃវេទិកាផ្សព្វផ្សាយ ទទួលបានសួរសំណួរ និងសំណូមពរ ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានវាគ្មិន លើកយកមកបកស្រាយបំភ្លឺ។ ដោយឡែកសំណួរនិងសំណូមពរជាលាយលក្ខ័ជាអក្សរនៅមិនទាន់ បានឆ្លើយបំភ្លឺសំណួរ-សំណូមពរនៅឡើយទេ ដោយក្រុមការងារទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាក្រុង ហើយនឹងធ្វើការឆ្លើយតប ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាសង្កាត់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២២

ខេត្តកំពង់ចាម​៖ប្រកាស​តែងតាំងលោក​ ផេង​ វ៉ា​ ចូលកាន់មុខតំណែងជា​ ប្រធានមន្ទីរប្រៃសនីយ៍​ និងទូរគមនាគមន៍​ខេត្តកំពង់ចាម​ ជំនួសលោក​ កែវ​ វុទ្ធី​ ដែលត្រូវចូលនិវត្តន៍​។

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ក្រសួង​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

លោក ខាយ ឃុនហេង បាន​ថ្លែងនូវ​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ គ្រប់​ជំនាន់​ ក្នុង​ការ​ដឹកនាំ​ ក៏ដូចជា​ការ​អភិវឌ្ឍន៍​ខេត្ត​ ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ហើយ​ឯកឧត្តម​រដ្ឋលេខាធិការ​​ ក៏​បាន​ធ្វេី​ការ​ផ្តាំផ្ញេីរ​​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ប្រៃសណីយ៍​ សូម​ឲ្យ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​​ ឲ្យ​បានសាកសម​ជា​សេនាធិការ​ ដែល​ជា​ទី​ទុកចិត្ត​របស់​ក្រុម​ប្រឹក្សា​ គណៈអភិបាល​ ក៏ដូចជា​ឯកឧត្តមអភិបាលខេត្ត​​រ ពោលគឺ​ត្រូវ​​មាន​សមត្ថភាព​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​ដូចជា​អ្នក​បម្រើ​​សេវា​ឯកជន​ ធ្វើ​យ៉ាងណា​ត្រូវឲ្យ​អតិថិជនមានការ​សប្បាយ​ចិត្ត​នោះ​យើង​ក៏​សប្បាយ​ចិត្ត​ដូចគ្នា​ដែរ​។

លោក អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំង​ថ្មី​ ឲ្យ​បន្តនិរន្តរភាពការងារ និង​រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវតាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ​ ហេីយ​ត្រូវ​ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន​​ រួមទាំង​កិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ជាពិសេស​ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាន​នានាផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២២

ខេត្តកំពង់ចាម​៖លោកខេង​ ម៉េងឈុន​ អភិបាល​ស្រុកព្រៃឈរ​ បានជំរុញដល់​កង​កម្លាំង​មានសមត្ថកិច្ច​ ឲ្យ​សហការ​ ជាមួយ​ ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ ដេីម្បី​បង្ក្រាប​ឲ្យ​បាននូវ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ជាពិសេស​បទល្មើស​​​គ្រឿងញឿន​ខុសច្បាប់​ និង​អំពើ​ចោរកម្ម​ផ្សេងៗ​ ពោល​គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​​នូវ​គោល នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ ដេីម្បី​រក្សា​សេចក្ដី​សុខ​ជូន​ប្រជាពលរដ្ឋ​។

ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លេីកទី៤១​ អាណត្តិ​ទី​៣​ របស់​ក្រុម​ប្រឹក្សា​ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ នៅថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០២២​។

អភិបាល​ស្រុកព្រៃឈរ​ បានលើក​ឡើង​ថា​ បញ្ហា​បទល្មើស​​គ្រឿងញឿន​ បេី​យេីង​ចេះតែបណ្តែតបណ្ណោយនោះ​ ទីបញ្ចប់​បញ្ហា​​ធ្លាក់​មក​លើ​គ្រួសារ​យើង​ក៏​អាចថា​បាន​ ព្រោះ​ថា​កូនចៅ​យើង​នៅ​ក្មេង​ខ្ចី​ងាយ​នឹង​ធ្លាក់​ក្នុង​ការ​អុសទាញណាស់។ ដូច្នេះ​សូម​ឲ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ ដេីម្បី​ទប់ស្កាត់​ និងបង្ក្រាប​ឲ្យ​ខាងតែបាន​ ចំពោះ​អំពើ​ចោរកម្ម​ សូមឲ្យ​ម្ចាស់​ទ្រព្យសម្បត្តិ​ ទាំង​អស់​ ចូលរួម​ជាមួយ​អាជ្ញាធរ​​សមត្ថកិច្ច​យើង​ តាមរយៈ​​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ បេី​ទុក​ម៉ូតូ​នៅ​កន្លែង​ណា​មួយ​ សូម​កុំ​ទុក​ទាំងកូនសោនៅ​ជាមួយម៉ូតូ​អី ហេីយមុន​នឹង​ចាកចេញ​ទៅ​ណា​ម្តងៗ​ សូម​ធ្វើការ​ចាក់សោ​ទ្វារ​ផ្ទះ​​ និង​សោ​ទ្វារ​របង​ផងដែរ​។

លោក​ មាស​ ទួក​ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ បាន​ធ្វើ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​អាជ្ញាធរ​ ស្រុកព្រៃឈរ​ ក្រោមការដឹកនាំដោយ​លោក​ ខេង​ ម៉េងឈុន​ ដែលបាន​ចុះ​អន្តរាគមន៍​ដោះស្រាយ​ បញ្ហា​គ្រោះ​មហន្តរាយ​ទាន់ពេលវេលា​ ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​កិច្ច​សហការ​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ ក្រុមការងារបានកាត់ផ្លូវជាតិលេខ៧​ ដេីម្បីដាក់លូរំដោះទឹក ចេញពីផ្លូវ​ជាតិ​លេខ​៧​ ដែល​បាន​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ និង​ការ​ស្រង់​ទិន្នន័យ​ស្រូវ​ ដែលបានខូចខាត​ដោយ​លិច​ទឹក​ ដេីម្បី​ស្នេីសុំ​គ្រាប់​ពូជ​ពី​ថ្នាក់​ជាតិ​ ជូន​ប្រជាពលរដ្ឋ​ ដេីម្បធ្វើ​ការ​ដាំដុះ​ស្តា​​ ឡើង​វិញ​ផងដែរ។

គួរ​បញ្ជាក់​ថា​ ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​ មាស​ ទួក​ បានលើក​យក​របៀបវារៈ​សំខាន់​ៗ​ មក​ពិនិត្យ​ ​ពិភាក្សា​ ​ដេីម្បីអនុម័ត ​ក្នុងនោះ​ ១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ​លើកទី៤០។ ២-​ សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា​ ឆ្នាំ២០២២​ ​។ ៣- សេចក្តីព្រាងរបាយការណ៍ត្រីមាសទី៣ ឆ្នាំ​២០២២​។ ៤-​ សេចក្តីព្រាងរបាយការណ៍កិច្ចលទ្ធកម្ម​ ត្រីមាសទី៣ ឆ្នាំ២០២២។ ៥- សេចក្តីព្រាងល័ក្ខខ័ណ្ឌការងាររបស់មន្ត្រីក្នុងរដ្ឋបាលស្រុកព្រៃឈរ។ និង​៦-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងការបែងចែកប្រាក់រង្វាន់​ សម្រាប់មន្ត្រីប្រចាំខែកញ្ញា ឆ្នាំ២០២២​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២២

ខេត្តកំពង់ចាម​​៖លោក អ៊ុន​ ចាន់ដា​ បានសម្តែងនូវការសោកស្តាយ ជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ​ ដែល​រងផលប៉ះពាល់​ និង​ខូចខាត​ប្រមាណជាង៧០០ហិកតា​ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវ​រងការ​ខូចខាត​ បង្កឲ្យមានការលំបាក ដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋក្នុងស្រុក​ស្ទឹងត្រង់​។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅអង្គារ ម្សិលមិញ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ ដែលរងផលប៉ះពាល់​ ខូចខាត ដោយជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ​ ដេីម្បីដោះស្រាយជាបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ​។

អភិបាលកំពង់ចាម​ ក៏បានណែនាំ​ដល់​មន្ត្រី​ជំនាញ​ ឲ្យ​​សហការ​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ធ្វេីយ៉ាងណា ត្រូវ​​ស្រង់​ទិន្នន័យ​ ឲ្យ​បាន​ច្បាស់លាស់​ ចំពោះ​ផល​ដំណាំ​ស្រូវ​ដែល​រងផលប៉ះពាល់​ និង​ខូចខាត​ ​ឲ្យ​បាន​ឆាប់រហ័ស​ ដេីម្បីរាយការណ៍ ជូន គណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីស្នើសុំ​ពូជស្រូវ យកទៅចែកជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ឲ្យ​ពួក​គាត់​ធ្វើ​ការ​ដាំដុះ​ ស្តា​ឡើង​វិញ​ឲ្យ​ទាន់​ពេលវេលា​ ក្នុងពេលឆាប់ៗនេះ​។

តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹក​ភ្លៀង​ និង​ទឹកទន្លេមេគង្គ បណ្ដាល​ឲ្យ​ប៉ះពាល់​ និងខូចខាតដំណាំស្រូវ របស់​ប្រជាពលរដ្ឋចំនួន ៧៦១ហិកតា​ ស្មេីនឹង​ ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ នៃ​ស្រុក​ស្ទឹងត្រង់​ ដែលត្រូវស្ដារឡើងវិញ​ ក្នុងនោះមាន៖​
*ទី១ ៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិកតា
*ទី២ ៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិកតា
*ទី៣ ៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិកតា
*ទី៤ ៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិកតា
*ទី៥ ៖ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិកតា
*ទី៦ ៖ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២២

ខេត្តកំពង់ចាម៖ការប្រណាំងទូក ង ខ្នាតអន្តរជាតិ ខេត្តកំពង់ចាម ត្រូវបានបញ្ចប់ដោយជោគជ័យ សប្បាយរីករាយ។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ របស់បងប្អូន ប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព ​ រដ្ឋបាល​ខេត្ត​ បាន​រៀបចំ​ពិធី​ប្រណាំង​ទូក​នេះ​ឡើង​ ដោយមានទូក ង​ ចំនួន​៤៥ទូក មកពីបណ្តាវត្ត​ ក្នុងក្រុង​-ស្រុករបស់ខេត្ត បានចូលរួមប្រកួតប្រជែង​។

លោក អ៊ុន ចាន់ដា បន្តថា ក្នុងនោះនៅពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច​ ការតាំងពិព័រណ៍ជាង​១០០ស្តង់​ ដេីម្បី​បង្ហាញ​សមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំង​មាន​ការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដេរ។​

សូមជម្រាបថាការប្រណាំងទូក «ង» ក្នុងនោះ​ប្រភេទ​ទូកវែង លេខ១ បានទៅលើទូកឈ្មោះ​ កៀនជ្រៃស្រីស្រស់ លេខ២ បានទៅលើទូកឈ្មោះ​ ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ​ និងលេខ៣ ទៅលើទូកឈ្មោះ រកាខ្នុរសែនជ័យសិរីឧត្តម​។ ដោយឡែកប្រភេទទូកខ្នាតអន្តរជាតិផែនលេខ ១ បានទៅលើទូកឈ្មោះ រំចេកសែនជ័យ និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ រាជសីសែនជ័យ និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ អាស្រមទួលចារ ខេមរាសែនជ័យបារមីកីឡាករ។

ចំពោះ​ជ័យលាភីលេខ​ ១ ទទួលបាននូវពាន​ ១ ថវិកា ២ លានរៀល , ជ័យលាភីលេខ ២ បានពាន​ ១ ថវិកា ១ លានប្រាំសែនរៀល , និងជ័យលាភីលេខ ៣ ទទួលបានពាន​ ១ ថវិកា ១ លានរៀល និងទទួលបាន​សម្ភារៈ​គ្រឿងឧបភោគបរិភោគ​ មួយ​ចំនួន​ផង​ដែរ​។

គួរបញ្ជាក់ថាពិធីប្រគល់​ពានរង្វាន់​ដល់​ក្រុម​កីឡាករ​ប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុង​កំពង់ចាម នៅថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២២ ក្រោមវត្តមានលោក ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​ លោក ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ​ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា​ជា​ច្រើន​រូប​ផងដែរ​។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ពិធីប្រណាំងទូកនេះ មានមានភ្ញៀវទេសចរណ៍​ច្រើនកុះករ​ បានមក​ទស្សនា​កម្សាន្ត​ សប្បាយរីករាយ​ ក្នុងការ បណ្តែតប្រទីប តាំងពិពណ៍​ និងអុចកាំជ្រួច​ ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ខេត្តបាត់ដំបង៖សម្ដេចស ខេង ប្រាប់ក្រុមមន្ត្រី រួមគ្នាស្វែងរកឱ្យឃើញ” តើហេតុអ្វីបានខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត”។

អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះ ហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។

សម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចស ខេង ក៏បានមានប្រសាសន៍ជាថ្មីទៀតអំពីមហន្តរាយកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។

សម្ដេចបានសង្កត់ធ្ងន់ថា ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ សម្ដេចបានណែនាំឱ្យអាជ្ញាធរមានទំនួលខុសត្រូវក្នុងការងារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ភ្នំពេញ៖បានអញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
នៅរសៀល នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗមួយចំនួន ដើម្បីភាពរីកចម្រើននៃចលនាកាយឫទ្ធិជាតិកម្ពុជា ដូចខាងក្រោម៖
១-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់អាណត្តិទី ៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះ បណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជា ពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ចំពោះសង្គមជាតិ ។ ត្រូវបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត លិខិតបទដ្ឋានរដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។

២-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោកនៃចលនាកាយឫទ្ធិ និងគ្រប់បណ្តាអង្គការកាយឫទ្ធិជាតិ ថ្នាក់តំបន់ និងពិភពលោកសំដៅបង្កើនប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកម្មវិធី ការបណ្តុះបណ្តាល ជំនាញកាយឫទ្ធិកម្ម និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតបទដ្ឋានតំបន់ និងពិភពលោក ។ ត្រូវបន្តលើកទឹកចិត្តយុវជនកាយឫទ្ធិ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ឱ្យចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយឫទ្ធិថ្នាក់តំបន់ និងពិភពលោក ។

៣-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយឫទ្ធិ-ជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការខិតខំកៀរគរសប្បុរសជន “មូលនិធិកាយរឹទិ្ធ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាព កាយឫទ្ធិជាតិកម្ពុជាទូទាំងប្រទេស ។

៤- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយឫទ្ធិជាតិកម្ពុជាថ្នាក់ជាតិត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ “គោលនយោបាយ និងកម្មវិធីសម្រាប់កាយឫទ្ធិរៀមច្បង” និងបង្កើត “ ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង ” ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ។គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយឫទ្ធិរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព ។

៥-ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយឫទ្ធិកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តា គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិឱ្យក្លាយ ជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយឫទ្ធិកម្មក្នុងកងឯកភាពរបស់ខ្លួន ។

៦-ត្រូវបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងស្ថាប័ន, វិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកនៃចលនាកាយឫទ្ធិ​ និងអង្គការ​ សមាគម កាយឫទ្ធិជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកា យុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។

៧-ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយឫទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំ ព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយឫទ្ធិអន្តរជាតិនានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅរសៀល ថ្ងៃចន្ទ នេះ នឹងអញ្ជើញជាអធិបតីពិធីបិទសន្និបាតloកាយឫទ្ធិ ជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបថាកាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធ យ៉ាងសកម្ម មួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំ នៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្ត ក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។

សូមបញ្ជាក់បន្ថែមថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយរឹទ្ធពិភពលោក។

កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធាន ទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page213 Page214 Page215 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×