Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ចាដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះហាងបញ្ចាំមួយចំនួន តបតាមការណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះហាងបញ្ចាំមួយចំនួនជាទីកន្លែងដែលទទួលផលចោរកម្ម ខុសច្បាប់ ជាហេតុធ្វើឱ្យមានអំពើចារកម្ម ឬឃាតកម្មកើតឡើង ដោយសារតែមានកន្លែងទទួលផលចោរកម្មនេះ និងត្រូវធ្វើការអប់រំ ណែនាំដល់ម្ចាស់ហាងបញ្ចាំបែបប្រពៃណី ជាលក្ខណៈគ្រួសារមួយចំនួនឱ្យមានការយល់ដឹងបន្ថែមអំពីករណីនេះ និងស្វែងយល់ឱ្យបានច្បាស់មុននឹងទទួលបញ្ចាំអ្វីមួយ។

លោកបញ្ជាបែបនេះនៅឱកាសដឹកនាំ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២៣
នៅថ្ងៃចន្ទ នេះ។

ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង ។

ឯកឧត្តមបានធ្វើការណែនាំបន្ថែមចំពោះស្រុកព្រំដែននឹងប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ ការដឹកជញ្ជូនទំនិញត្រូវមានការពិនិត្យ និងមានការបង់ពន្ធច្បាស់លាស់ ព្រមទាំងសន្ដិសុខនៅតាមបណ្ដោយព្រំដែនដែលមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងនោះដែរ យោងតាមបទបញ្ជារបស់ឯកឧត្តមស សុខា បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅច្រករបៀងនេះ ដូចជាការលួចលាក់យកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ ការលួចជួញដូរមនុស្សខុសច្បាប់ ឬលួចនាំចូលទំនិញខុសច្បាប់ជាដើម។

អភិបាលខេត្តក៏បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ប្រាប់ថាបានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៥ និង២៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ វន់ វឹង ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ (ឆ្គួត) ដោយជនរងគ្រោះ បានបាត់ពីផ្ទះរយៈពេល០៣ថ្ងៃមកហើយ តាំងពីថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ ជិត០៣ទៀបភ្លឺ ដោយដើរចេញបាត់ពីផ្ទះ លុះនៅព្រឹកវេលាប្រហែលម៉ោង០៥:១០នាទី បងថ្លៃជនរងគ្រោះមានឈ្មោះ ថា និងក្រុមគ្រួសារ បាននាំគ្នាដើររកជនរងគ្រោះបន្តទៀត ក៏ប្រទះឃើញសាកសពជនរងគ្រោះ បានស្លាប់ក្នុងទឹក ក៏បានរាយការណ៍ជូនមេភូមិ និងប៉ូលិសរដ្ឋបាលលាងដៃ និងកម្លាំងជំនាញ។

បើតាមសមត្ថកិច្ច ធ្វើតាមការពិនិត្យវិច័យ លើជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខេត្តសៀមរាប ត្រូវបានប៉ូលិសបំបែកសំណុំរឿងបានហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃច័ន្ទនេះ នគរបាលខេត្តសៀមរាបបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មន្ត្រីនគរបាលបានដកស្រង់សម្ដីជនសង្ស័យ ឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា៖ រូបគេពិតជាធ្វើសកម្មភាពពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើកម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់ នៅចំណុចតូបលក់បាយ កន្លែងកើតហេតុ ព្រោះជនរងគ្រោះ ជាគូរទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេ បានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន១ខ្វែវ ខណៈដែលជនរងគ្រោះ ដេកផ្ងា ភ្លាមនោះ ជនរងគ្រោះបានប្រកាច់ចេញ ពីតូបលក់បាយទៅទិសខាងត្បូង ផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធ ជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។ បន្ទាប់មកទើបយកក្រណាត់ ដែល ប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២ ក៏ត្រូវបាន សមត្ថកិច្ចចុះនាំខ្លួនតែម្តង។

២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា៖ នៅវេលាម៉ោង២១និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួន មានទំនាស់ និងប្រើហិង្សា ជាមួយជនរងគ្រោះ ខណៈកំពុងអង្គុយផឹកស្រារសជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូរទំនាស់តែម្តង ក្នុងនោះរូបនាងក៏បានជួយលើកជនរងគ្រោះ បោះចូលក្នុងធ្លុកទឹកផងដែរ។

បើតាមមន្ត្រីនគរបាល ជនរងគ្រោះមន្ត្រីបានស្គាល់ត្តសញ្ញានៅឡើយ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមនគរបាលករណីឃាតកម្មនេះ ដោយសារទំនាស់ក្នុងវង់ផឹកស៊ី។ សូមជម្រាបថាហេតុការណ៍វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងចំនួន 5 នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

នេះបើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចខេត្តសៀមរាប។

ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ(២០២) ស្ថិតក្នុងភូមិព្រលឹត ឃុំល្វា ស្រុកពួក។

សមត្ថកិច្ចបានបន្ថែមថា គ្រោះថ្នាក់ចរាច​រណ៍នេះ ដោយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1T-5796 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម​ ពណ៌ខ្មៅ (គ្មានស្លាកលេខ) បណ្តាលឲ្យស្លាប់មនុស្ស​ ០១នាក់.របួសមនុស្ស ០៥នាក់.ស្រី ០២នាក់.របួសធ្ងន់ ០២នាក់(ស្រី)និងរបួស របួសមធ្យម ០២នាក់÷
+ជនរងគ្រោះ
១/ឈ្មោះ ធា ធាក់ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុពួក ខេត្តសៀមរាប (ស្លាប់)
២/ឈ្មោះ ឡាត ហេង ភេទប្រុស អាយុ៨ឆ្នាំ(របួសមធ្យម)
៣/ឈ្មោះ ឡាត សំណាង ភេទ ប្រុស អាយុ ៣ឆ្នាំ (របួសមធ្យម)
៤/ឈ្មោះ យាង មិត្ត  (របួសធ្ងន់)
៥/ឈ្មោះ ធី នី ភេទប្រុស អាយុ ១៨ឆ្នាំ (មធ្យម )
៦/ ឈ្មោះ ហម ជឿង ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ  (ធ្ងន់)
ខូចខាត:ម៉ូតូ ២គ្រឿង១។ មូលហេតុសង្ស័យពាក់ផ្លាកលេខ សៀមរាប 1T 5796 បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុតកម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា។

ការចាប់ខ្លួនធ្វើឡើង នៅរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយ នគរបាលស្រុកពួកនៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប។

មន្ត្រីសមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃអាទិត្យនេះថា ជនសង្ស័យឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីបានបន្តថ្លែងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង០៣ និង០០នាទីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឃឹម កែវ ភេទស្រី ស្ថិតក្នុងភូមិ អំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះ ដឿ មករា បានឆ្លើយសារភាពថា៖ រូបខ្លួនបានចូលលួចទូរស័ព្ទ១គ្រឿង ម៉ាក់Samsung A30S និងប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ឃឹម កែវ ភេទស្រីពិតមែន។

បើតាមមន្ត្រីសមត្ថកិច្ចបានថ្លែងថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖
– វិក័យបត្របញ្ចាំទូរស័ព្ទ ១សន្លឹកមានលេខ០០០១៤៤១
⁃ ទូរស័ព្ទ០១គ្រឿង ម៉ាកSamsung A30Sពណ៍ស IMi ៣៥៨៥៤៤១០៣៧០៨៩៦៧
⁃ ក្បាលកែវឆ្លុះ០១
⁃ ដង្កាប់ដងក្រហម០១
⁃ កាំបិតខ្វែវចំនួន០១
⁃ ខោអាវពាក់ធ្វើសកម្មភាព វត្ថុតាងពាក់និងអំពើលួចកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានសាកសួរនិងបញ្ជូនសំណុំរឿងតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៣

ខេត្តបន្ទាយមានជ័យ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន ជនដៃដល់ឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនដៃដល់ត្រូវចាប់ខ្លួនបាននៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាន អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បច្ចុប្បន្នជនដៃដល់កម្លាំងជំនាញកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្ដតាមនីតិវិធី។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៣

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះកំពុងប្រតិបត្តិការចុះស្រាវជ្រាវនិងស្វែងរកចាប់ជនដៃដល់ ករណីប្លន់ស្ត្រីម្នាក់កាលពីយប់មិញ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០៣:០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

យោតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាន បង្ហាញថា ករណី “លួចមានស្ថានទម្ងន់ទោស” នេះ បង្កដោយជនសង្ស័យ ចំនួន១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឡើងតាមអូវ៉ង់លើបង្អួចនិងធ្នឹម ចូលក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះឃឹម កែវ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ អនាម័យក្នុងហាងម៉ាស្សាក្រុងសៀមរាប (ស្នាក់នៅផ្ទះតែម្នាក់ឯង) ហើយជនសង្ស័យ បានធ្វើសកម្មភាព វាយជនរងគ្រោះ (ដោយដៃ) បណ្តាលឲ្យមានរបួសពេញខ្លួន ហើយប្លន់យកទូរស័ព្ទ១គ្រឿង ម៉ាកសាមសុងមួយគ្រឿង។

បើតាមរបាយការណ៍ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកពួក។

ទោះជាយ៉ាងណា ខណៈពេលនេះបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់យកមកអនុវត្តទោសតាមផ្លូវច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា
បាន«អំពាវនាវកុំឲ្យចែករំលែករូបភាពមួយចំនួន ដែលប៉ះពាល់ដល់អារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ»។

តាមរយៈទំព័រ facebook ផ្លូវការនិងប្រព័ន្ធតេឡេក្រាម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា៖
នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្ម នៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍ របស់ក្រុមគ្រួសារ ជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍ របស់បងប្អូន ប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានបញ្ជាក់ផងដែរថា៖ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។

រដ្ឋមន្ត្រីបន្តថា៖ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៣

តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ​ចំនួនអ្នកដំណើរមកពីបរទេសចូល​មកកាន់​ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១,១០០នាក់ ​និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។

តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។

បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។

ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​ របស់ កម្ពុជា​ ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។

ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៣

ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បុរសម្នាក់បានធ្លាក់ពីលើភ្នំណាឱ្យស្លាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៤និង ៣០នាទី ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ នៅចំណុចភ្នំស្ថិតនៅភូមិចកពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថាជនរងគ្រោះគ្រោះឈ្មោះ ថៃ ណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ដោយសារតែជនរងគ្រោះ ឡើងទៅលើភ្នំ បាញ់សត្វព្រាប ក៏រអិលជើងធ្លាក់ចូលក្នុងរណ្តៅដីដែលក្រុមហ៊ុនចិនកាយយកថ្មស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៣

ខេត្តសៀមរាប៖ពិតជាស្រណោះនាងខ្លាំងណាស់ដែលត្រួវបាក់ជើងទាំងវ័យក្មេង។

ហេតុការណ៍បានកើតឡើងថ្ងៃទី០៥ខែ ១០ឆ្នាំ២០២៣ វេលាម៉ោង៦ និង ៣០នាទី នៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចទំនប់ថ្នល់ដាច់ ស្ថិតភូមិដំរីស្លាប់ រវាងម៉ូតូនិងរថយន្តចតលើចិញ្ចើមផ្លូវ។

សមត្ថកិច្ចបានប្រាប់ថាម៉ូតូម៉ាកហុងដាដ្រីមសេរី ឆ្នាំ២០០១ ពណ៌ខ្មៅ  ពាក់ផ្លាកលេខ.ឧមានជយ័1E .  ៤៣៤៣ បើកបរដោយឈ្មោះ បិន ស្រីយុិន ភេទស្រីអាយុ ១៨ឆ្នាំទីលំនៅ ភូមិបន្សាយរាក់ ឃុំបន្សាយរាក់ ស្រុកសំរោង ខេត្តឧត្តមានជយ័ ក្នុងទិសដៅពីត្បូងទៅជើង(ពាក់មួកសុវត្ថិភាព) បុក រថយន្តពីក្រោយ ដែលចតលើចិញ្ញើមផ្លូវនៅផ្នែកខាងស្តាំបែរក្បាលទៅទិសខាងជើងជើង។ រថយន្តម៉ាកម៉ាកនីសាន់ ពណ៌ទឹកប្រាក់ (  FRON TIER) ផ្លាកលេខសៀមរាប 2B.1347 អ្នកបើកបរ(រត់គេចខ្លួនបាត់ក្រោយកើតហេតុរួច)។

បើតាមសមត្ថកិច្ចករណីនេះបណ្ដាលអោយរបួសធ្ងន់ឈ្មោះ បិន ស្រី យុិន បាក់ជើងខាងឆ្វេងនិងខូចខាតម៉ូតូ ធ្ងន់ ឯរថយន្តខូចខាតស្រាល។

មូលហេតុ អាចមកពីអ្នកបើកម៉ូតូល្បើនលឿន ក្នុងបើកបរខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្តមិនបើកភ្លើងបំភ្លឺជាសញ្ញា។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២៣

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរា បានបកស្រាយថា «ការថតរូបភាពទេសចរ រូបភាពអនុស្សាវរីយ៍ និងរូបភាពសម្រាប់ការអប់រំ មិនមានការហាមឃាត់ទេ គឺហាមឃាត់ចំពោះការតែការថតណាសម្រាប់យកទៅធ្វើអាជីវកម្មប៉ុណ្ណោះ»។

ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោកឡុង កុសល បកស្រាយថា៖ ចំពោះសាធារណជន ដែលមទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប គឺអាចថតរូប អនុស្សាវរិយ៍ រូបទេសចរណ៍ ជាលក្ខណគ្រួសារនិងរូបភាពសម្រាប់យកទៅផ្សព្វផ្សាយ អប់រំបានដោយសេរី មិនមានការហាមឃាត់អ្វីឡើយ។

ដោយឡែកចំពោះ ការថតភាពយន្ត ថតចម្រៀងកាយវិការ ឬក៏ឯកសារផ្សេងៗ ដោយយោងតាមអនុក្រឹត្យ របស់រដ្ឋាភិបាល គឺតម្រូវឱ្យផលិតករ ចាំបាច់ត្រូវតែសុំការអនុញ្ញាត ទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន ដោយដាក់ទាំងអត្ថបទនៃសាច់រឿងទៅជាមួយផង ដើម្បីឱ្យក្រុមអ្នកជំនាញផ្នែកវប្បធម៌ បានពិនិត្យមើលខ្លឹមសារនៃសាច់រឿង។

លោកឡុង កុសល ថា៖ ការដែលតម្រូវ ឱ្យផលិតករដាក់ទាំងអត្ថបទ ឱ្យអ្នកជំនាញពិនិត្យខ្លឹមសារនោះ គឺមិនមែនជាការរឹតត្បិត សេរីភាពនៃការសរសេររបស់ផលិតករទេ ដោយគ្រាន់តែចង់ចូលរួមកែសម្រួលនូវ ប្រវត្តិសាស្រ្ត ឬក៏ទម្រង់នៃវប្បធម៌ ឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ កន្លងមកមានប្រជាពលរដ្ឋ ជាច្រើន ដែលបានប្រកបរបរស្លៀកសម្លៀក បំពាក់បុរាណខ្មែរ សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលទៅទស្សនាប្រាសាទ ហើយអ្នកជំនាញរបស់ក្រសួងវប្បធម៌ ក៏បានទៅពិនិត្យនិងជួយកែលំអ ឱ្យត្រូវទៅតាមទម្រង់នៃសម្លៀកបំពាក់ខ្មែរដែរ។

ទោះជាយ៉ាងណា មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានសំណូមពរ ឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការក្តី យោគយល់ចំពោះ ការអនុវត្តន៍យន្តការគ្រប់គ្រង ការប្រើប្រាស់ និងការថតរូបភាព រមណីយដ្ឋានអង្គរ និងកន្លែងមួយចំនួនទៀត ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចអាជ្ញាធរអប្សរា ដោយតម្រូវឱ្យសុំការអនុញ្ញាតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះ។

គោលបំណងនៃការតម្រូវឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការ នៅតំបន់អង្គរត្រូវសុំការអនុញ្ញាត ជាមុននេះ គ្មានអ្វីក្រៅពីចង់លើកតំកើងអង្គរ វប្បធម៌ ប្រពៃណីនិងស្ថាប្យកម្ម អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាននោះទេ។

លោក ឡុង កុសល ក៏បានប្រៀបធៀបអង្គររបស់ខ្មែរ ទៅនិងមេមាន់ ដែលពងចេញមាស ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ ខ្មែរគ្រប់រូប មិននាំគ្នាជួយថែរក្សាអង្គរឱ្យបានល្អទេ នោះមេមាន់នឹងលែងពងចេញមាសទៀតហើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា មានគំរោងនឹងធ្វើការកែលំអនីតិវិធីខ្វះខាតមួយចំនួន ដើម្បីធ្វើយ៉ាងណា ឱ្យផលិតករភាពយន្ត ឬក៏អ្នកថតរូបធ្វើអាជីវកម្ម អាចស្នើសុំការអនុញ្ញាត ចូលថតរូបនៅក្នុងតំបន់អង្គរ បានកាន់តែងាយស្រួលនិងរលូន។ ជាមួយគ្នានេះ អាជ្ញាធរអប្សរា ក៏មានគំរោងរៀបចំឱ្យមានCall Center ដើម្បីឱ្យអាជីវករ ដែលត្រូវការថតរូបក្នុងតំបន់អង្គរ អាចទាក់ទងបានងាយស្រួល ព្រមទាំងបង្កើតប្រព័ន្ធ Online ដើម្បីឱ្យ អាជីវករ អាចចូលស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា បានយ៉ាងឆាប់រហ័សផង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page122 Page123 Page124 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×