Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថាដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីពិនិត្យមើលការកសាងផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្ត
មួយនេះ។
សម្ដេចតេជោ បន្ដថាខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថាពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍​ តែក៏នៅមានបងប្អូនមួយ
ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។

ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩
ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តព្រៃវែង៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ កន្លែង ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទីស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវីឡា ទល់មុខវត្តស្វាយសាក់ ដោយមិនទាន់មានការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងទីតាំងល្បែងខាងលើបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅក្នុងសង្វៀនមាន់ ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ។

បើយោងប្រភពបានបង្ហើបថា សង្វៀនមាន់អាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយមានមេការឈ្មោះបុលនិងមេសង្វៀនដ៏ធំម្នាក់ទៀត
ជាអ្នករត់ការដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តកំពង់ធំ៖ដេប៉ូឈើអត់ច្បាប់នៅក្នុងស្រុកស្ទោងចំនួន០៦និងទីតាំងស្ដុក០៥កន្លែងទៀតត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបរយ:ពេល២ថ្ងៃ ដឹកនាំដោយ លោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៣០និង៣១ ខែឧសភាឆ្នាំ២០២០ នៅស្រុកស្ទោង ខេត្តកំពង់ធំ។

មន្ត្រីរដ្នបាលព្រៃឈើស្ទោង បានអោយដឹងថាករណីនេះសមត្ថកិច្ចចំរុះរឹបអូសយកឈើក្រៅលំដាប់ថ្នាក់បានជាង១៥០ម៉ែត្រគូប ពេលនេះកំពុងតែដឹកជញ្ចូន ចេញ យកមករក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី នៅព្រឹកមិញបានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៦១គ្រួសារ ស្ថិតនៅឃុំឃុនរាម និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ង៉ាន់ ភិរុណ បានថ្លែងជម្រុញរក្សាបាននូវវិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។

លោកបានមានប្រសាសន៍បន្ថែមថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរ​ ក្រោមដំបូលសន្តិភាពតែមួយ ហើយសម្តេច​ លោកតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង​ និងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារឡើយ។ន

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាអង្ករ ១០គីឡូក្រាម ទឹកត្រី ០១យួរ និងទឹកស៊ីអុីវចំនួន ០១យួរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោកក៏ បានចុះពិនិត្យការដ្ឋានជីកស្រះទឹកទំហំ​ ៥០ម៉ែត្រគុណ​ ១០០ម៉ែត្រ​ ស្ថិតនៅក្នុងវត្តព្រៃជាំ​ ភូមិត្រពាំងថ្ម​ ឃុំឃុនរាម​ ដេីម្បីរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ និងបង្កបង្កើនផលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានបង្ហោះរូបថត ជាមួយក្រុមគ្រួសារ និងរំលឹកដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា
សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​ បេីទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។

យេីងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រេីនមកដល់សព្វថ្ងៃ។

សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំនិងក្រុមគ្រួសារ​ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិទម្រាំយេីងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយេីងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមេីលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។

អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋម
បានឲ្យដឹងថានៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០គេបានឃើញរថយន្តយីឌុបដឹកទំនិញមួយគ្រឿង សង្ស័យផ្ទុកលើសទម្ងន់ បានជាប់ផុង នៅលើផ្លូវ នៅទល់មុខក្លឹបកីឡាជន្លង់ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប ។

មហាជនរិះគន់ថាការដែលរថយន្តដឹកទំនិញជាប់ផុងជ្រៅបែបនេះគឺទំនង ស្ថានីយជញ្ជីងអាចមានការឃុបឃិតក្មុងការបើកដៃឲ្យរថយន្តធុនធំៗដែលជាការបង្កឲ្យខូចខាតផ្លូវថ្នល់ជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថានៅខេត្តសៀមរាប មានស្ថានីយ៍ថ្លឹងរថយន្តចំនួន០២កន្លែងទីមួយនៅស្រុកពួកទី០២នៅស្រុកប្រាសាទបាគង។
ជុំវិញករណីនេះអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីវ័យចំណាស់ម្នាក់
ត្រូវបានសមត្ថកិច្ចអះអាងថា
ចងក សម្លាប់ខ្លួន។
ហេតុការណ៍បានកើតឡើង
នៅវេលាម៉ោង០៤និង១០នាទី ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ នៅលេីផ្ទះខ្លួនឯង ក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។
ជនរងគ្រោះឈ្មោះ ភេម ឃ៉ែម ភេទស្រីអាយុ៧៣ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
តាមការបំភ្លឺរបស់សាច់ញ្ញាតិ និងអ្នករស់នៅជិតខាង« ជនរងគ្រោះមានជម្ងឺវង្វេង វង្វាន់ស្មារតី ជាយូរមកហើយធ្លាប់ចងកជាច្រើនលើក តែកូនចៅជួយទាន់ លើកនេះកូនចៅអត់ដឹងលុះព្រឹកឡើង ឃើញចងកនៅលើផ្ទះស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖មេខ្យល់ចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចខេត្តឃាត់ខ្លួនករណី នាំមនុស្សឆ្លងដែនដោយខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងតាមបញ្ជាលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ១០និង៣០នាទីម្សិលមិញ។
អាជ្ញាធរបានឲ្យដឹងថានៅថ្ងៃទី២៩ខែ ឧសភាឆ្នាំ២០២០បានសហការជាមួយតំបន់ប្រត្តិបត្តសឹករងខេត្តនិងក្រុមកាងារទទួលពលករ ដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត បានទៅទទួលពលករចំនួន១៩នាក់ក្នុងនោះមានកុមារអាយុ៦ខែម្នាក់ នឹងអាយុ ៣ឆ្នាំម្នាក់ នៅភូមិក្លិនទា ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់។ ដោយនាំយកមកដាក់នៅកន្លែងចត្តាឡីស័ក សាលាករុកោសល្យ ខេត្តសៀមរាប។
អាជ្ញាធរបន្តថានៅថ្ងៃទី៣០ខែឧសភាម្សិលមិញ បានធ្វើការសម្ភាសន៍
ពលករទាំងអស់ពិនិត្យឃើញថាក្នុងពលករទាំង១៧នាក់នោះមានពីរនាក់ជាមេខ្យល់ដែលមានឈ្មោះដូចខាងក្រោមនេះ
១. ឈ្មោះ ទួន ទី ភេទ ប្រុស អាយុ ៣៦ឆ្នាំ
២. ឈ្មោះ តិច សត់ ភេទ ប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប ជាមេខ្យល់។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ពួកខ្លួនទាំងពីរនាក់បានទំនាក់ទំនងថៅកែនៅប្រទេសថៃ ( រាក់យ៉ង ) ត្រូវការកម្មករទេ ថៅកែថាត្រូវការ ខ្លួនក៏ជ្រើសរើសពលករទាំងអស់នេះហើយដោយសន្យាថាមិនបាច់មានលិខិតឆ្លងដែនទេ គឺគេយកម្នាក់៣០០០បាតពីថៅកែ ហើយរត់ការឆ្លងដែនដល់រាក់យ៉ងប្រទេសថៃ បានធ្វើការទើបថៅកែកាត់ប្រាក់ខែពីពលករវិញម្នាក់៣០០០បាត។
ដោយឡែកពលករទាំង១៥នាក់បានឆ្លើយថាមេខ្យល់ទាំង០២នាក់ បានសន្យាថានឹងនាំពួកខ្លួនទាំងអស់គ្នាទៅដល់រាក់យ៉ង(ប្រទេសថៃ)បានការងារធ្វើ ទើប កាត់ប្រាក់ខែឈ្នួលម្នាក់ ៣០០០បាតវិញ ការធ្វើដំណើរពុំមានលិខិតឆ្លងដែនទេ លុះដល់ព្រំដែនភូមិក្លិនទា ឃុំសឹង្ហ ត្រូវសមត្ថកិច្ចចាប់បានបញ្ជូនមកវិញតែម្ដង។
ពាក់ព័ន្ធករណីខាងលើនេះមិនទាន់មានការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តសៀមរាបនៅឡើទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តប៉ៃលិន៖លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនរសៀលថ្ងៃទី៣០​ខែឧសភា​ម្សិលមិញ ​បានដឹកនាំក្រុមការងារចុះប្រគល់ម៉ាស៊ីនបូមទឹក០១គ្រឿង ម៉ាក HINOTA រួមទាំងសម្ភារៈមួយចំនួនសំរាប់បូមទឹក ជូនដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ​៦៨ ដេីម្បី​ងាយ​ស្រួល​ក្នុង​ការ​យកទឹក​មក​ប្រេីប្រាស់​នៅ​ក្នុង​មូលដ្ឋាន​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ ស្នងការ​ ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​អោយ​ទុកដាក់​ និង​​ថែរក្សា​របស់​ដែល​មាន​ស្រាប់​អោយ​បាន​ល្អ​ កុំ​អោយ​មាន​ការ​ខូចខាត​ដេីម្បី​ប្រេីប្រាស់​បាន​គង់វង្ស​យូរ​អង្វែង​ ជាពិសេស​ត្រូវ​អនាម័យ​ទៅ​លេី​បរិស្ថាន​ ខ្លួន​ប្រាណ​អោយ​បាន​ស្អាត​ដេីម្បី​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលេី បានរាយការណ៍ថាមនុស្សចំនួន០៣នាក់បានស្លាប់ក្នុងករណីបីផ្សេងគ្នា។
ហេតុការណ៍បានកើតឡើងទី៣០ខែឧសភាឆ្នាំ២០២០​។
ជនរងគ្រោះ
១- ​ឈ្មោះ​ អុី​ ហាយ​ ភេទ​ ស្រី​​ អាយុ​ ៦៥ឆ្នាំ​ មុខរបរ​ ធ្វេីស្រែ​ នៅភូមិត្រពាំងស្វាយ​ ឃុំ/ស្រុក​ស្វាយលេី​ ស្លាប់កាលពីម៉ោង​ ០៧និង៣០នាទី​
មូលហេតុ រោគាពាធ។
២- ឈ្មោះ​ ថុន​ តិ​ ភេទ​ស្រី​ អាយុ​៥៤ឆ្នាំ​ មុខរបរ​ធ្វេីស្រែ​ នៅភូមិបឹងមាលា​ ឃុំបឹងមាលា​ ស្រុកស្វាយលើ​ ស្លាប់នៅម៉ោង១៦,00នាទី​ មូលហេតុ​ កេីតជំងឺទាចទឹក។
៣- ឈ្មោះ​ យ៉ង់​ សំណាង​ ភេទ​ប្រុស​ អាយុ​ ៥៤ឆ្នំា​ មុខរបរ​ធ្វេីស្រែ​ នៅភូមិបឹងមាលា​ ឃុំបឹងមាលា​ស្រុកស្វាយលើ​ ស្លាប់នៅ​ម៉ោង​១៦.០០នាទី​ មូលហេតុ​ ខ្យល់គ​រ។ សមត្ថកិច្ចបន្តថាករណីខាងលើមិនពាក់ព័ន្ធរឿងផ្សេងនោះឡើយ។ជនរងគ្រោះធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថារថយន្តឆ្លាម០២គ្រឿង បុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ របួស០៨នាក់។
នគរបាលចរាចណ៍បានរាយការជាបឋមថានៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទី
នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ភូមិក្បាល ឃុំសានគរ ឃុំសានគរ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក រវាងរថយន្តកាមរីឆ្លាមពណ៌ទឹកមាសនិងរថយន្តកាមរីឆ្លាមពណ៌ប្រផេះក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់មនុស្សចំនួន០១នាក់,ស្រី ,របួសធ្ងន់០៨នាក់,ស្រី០២នាក់និងខូចខាតរថយន្ត ០២គ្រឿង។
មូលហេតុអ្នកបើកបររថយន្តឆ្លាុមពណ៌ប្រផេះបើករេចង្កូតទៅឆ្វេងដៃ ទៅបុករថយន្តកាមរីពណ៌ទឹមាសកំពុងបើកបរផ្លូវត្រង់ខាងស្តាំដៃរបស់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ភ្នំពេញ៖ក្រសួងបរិស្ថានបានដាក់ពាក្យបណ្ដឹងជាផ្លូវការជូនទៅអគ្គស្នងការនគរបាលជាតិ ដោយក្នុងកម្មវត្ថុ សូមអោយចាត់វិធានការតាមច្បាប់ចំពោះលោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ដែលបានរុករានធ្វើរបង ហ៊ុំព័ទ្ធយកដីព្រៃរបស់រដ្ន នៅតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភំ្នសំកុស។ ប៉ុន្ដែររហូតមកដល់ពេលនេះ ស្នងការខេត្តបាត់ដំបងនៅមិនទាន់ចាត់វិធានការបែបណានៅឡើយនោះទេគ្រាន់តែបានហៅបុគ្គលរូបនេះមកសាកសួរម្ដង។

បើយោងតាមលិខិតជាផ្លូវការរបស់ក្រសួងបរិស្ថាន លេខ៦០៩ ចុះថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០ ដែលមានបោះត្រានិងមានហត្ថលេខា លោកសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន គោរពជូន លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបណ្ដាញសារព័ត៌មានទើបទទួលបានមានខ្លឹមសារថា (ករណីឈ្មោះ កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុំព័ទ្ធនិងធ្វើរោង ដើម្បីចាប់យកដីសារធារណ:របស់រដ្ឋក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុស)។

នៅក្នុងលិខិតដដែលលោកសាយ សំអាល់ បានជម្រាបជូនលោក នេត សាវឿន ថា ឈ្មោះ កោ ស៊ុនកាំង បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុំព័ទ្ធនិងសងរោងដើម្បីចាប់យកដីសារធារណ:ក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុសលើផ្ទៃដី  ១៣,៨០០ម៉ែត្រក្រឡា នៅក្នុងភូមិសាស្រ្ដ (ភ្នំអូរជុំ)ស្ថិតក្នុងភូមិវាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចោទថា សកម្មភាពនេះជាទង្វើផ្ទុយពីមាត្រា៦២ចំណុច១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងមាត្រា៤៣នៃច្បាប់ភូមិបាល។ចំពោះទង្វីខុសច្បាប់របស់មន្រ្ដីរាជការរូបនេះមិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិរដ្ឋប៉ុណ្ណោះទេថែមទាំងធ្វើអោយបាត់បង់កិត្តិយសរបស់មន្រ្ដីរាជការនិងជាគំរូមិនល្អដល់ពលរដ្ននៅមូលដ្ឋាន ដែលកំពុងឃ្លាំមើលនិងចាំតែអនុវត្តន៍តាមថែមទៀតផង។

លោករដ្ឋមន្រ្ដីបានធ្វើការវិនិច្ឆ័យថា( ដើម្បីរក្សាការពារភាពថ្លៃថ្នូរបស់មន្រ្ដីរាជការ ក្រសួងបរិស្ថានយល់ឃើញថា គួរមានវិធានការវិន័យចំពោះបុគ្គល ឈ្មោះ កោ ស៊ុនកាំង តាមនិតិវិធីច្បាប់ជាធរមាន)។

ជុំវិញករណីនេះ បើតាមប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងលោក កត់ បូរាណ បានរៀបរាប់ថា សកម្មភាពរុករានរំលោភយកដីរដ្ឋរបស់លោក កោ ស៊ុនកាំង បានកើតឡើងជាបន្ដបន្ទាប់ ហើយមន្រ្ដីរបស់លោកក៏ធ្លាប់បានចុះទៅហាមឃាត់ច្រើនលើកហើយដែរ។ ប៉ុន្តែលោក កោ ស៊ុនកាំង មិនព្រមដកថយទេ ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលរូបនេះបាន កេណ្ឌសាច់់ញាតិ ទៅធ្វើរបងហ៊ុំព័ទ្ធនិងសាងសងរោងនៅលើដីនោះទៀតក្នុងគោលបំណងវាទយកដីតំបន់ហាមឃាត់នោះកាន់តែខ្លាំងៗ។

ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថាសកម្មភាពលោក កោ ស៊ុនកាំង ចាប់ផ្ដើមកំរើកកាន់តែខ្លាំងនៅពេលដែលក្រុមហ៊ុនចិន ចាប់ផ្ដើមឈូសឆាយស្ថាបនាផ្លូវជាតិចេញពីស្រុកសំឡូត ឆ្ពោះទៅខេត្តពោធិ៍សាត់ ព្រោះដីតំបន់នោះឡើងថ្លៃ។ប៉ុន្ដែយ៉ាងណាលោកប្រធានមន្ទីរបរិស្ថានរូបនេះបានបញ្ជាក់ថា លោកមិនបានដាក់ពាក្យបណ្ដឹងទៅតុលាការទេ ព្រោះនេះជាចំណាត់ការរបស់ក្រសួងបរិស្ថានដែលប្ដឹងឈ្មោះ កោ ស៊ុនកាំង ទៅអគ្គស្នងការនគរបាលជាតិសុំអោយចាត់វិធានការតាមច្បាប់។

ពាក់ព័ន្ធរងការចោទប្រកាន់ខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបំភ្លឺពីលោក កោ ស៊ុនកាំង អធិការស្រុកសំឡូត នៅឡើយទេ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថាដីដែលរងការចោទប្រកាន់នេះជាដីមួយកន្លែងដែលមានក្បាលដីជាង៤០ក្បាលដីស្ថិតនៅក្នុងភូមិ កំពងល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាតដំបង់ ជាដីជាប់ផ្លូវ ពីស្ពានវែងទៅដល់ព្រំប្រទល់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប្រភេទដីលំនៅដ្ឋាន ជាដីជាប់ផ្លូវតាំងពីជំនាន់បារាំង។

លោក កោ ស៊ុនកាំង បន្តថាដីនេះមិនមែនជាដីរបស់លោកនោះទេ ជាដីរបស់ពលរដ្ឋនៅខេត្តពោធិ៍សាត់គេមានបញ្ជីឈ្មោះ ទិញ.លក់ មិនមែនជាដីកាប់រានដីព្រៃភ្នំសំកុសស្ថិតក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃនោះទេ។ ប៉ុន្ដែក្នុងឃុំនោះជាដីដែលជាប់នៅដីក្នុងព្រះរាជក្រឹតជាង១០០០គ្រួសារ ជាដីនៅក្បែរសាលារៀន អូរជាំ ក្នុងឃុំកំពង់ល្ពៅ។

លោក កោ ស៊ុនកាំង បានបញ្ជាក់ថាករណីនេះដោយសារមន្រ្ដីថ្នាក់ក្រោមដែលធ្វើរបាយការណ៍មិនច្បាស់លាស់ និងមូលបង្កាច់កិត្តិយរបស់លោក ធ្វើបាបលោក ដែលជាអ្នកធ្វើការមានសាច់ការពិតទៅវិញ។ការពិតដីនេះពលរដ្ឋបានធ្វើរបងយូហើយ តែដោយសារតែជីវភាពក្រីក្រ ទើបមិនបានដាក់លួសអោយបានត្រឹមត្រូវ។ ក្រោយមកទើបពលរដ្ឋបានដាក់លួសរបងការពារ ដំណាំ កុំអោយសត្វចូលស៊ី។ដីនេះប្រជាពលរដ្ឋបានពឹងពាក់អោយលោកជួយមើល ថាប្រសិនបើមានទោសទន់មែននោះគឺពលរដ្ឋហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។

ករណីនេះលោកសៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលផែនបុគ្គលិកបានប្រាប់អ្នកសារព័ត៌មានថាបានកោះអញ្ជើញ លោក កោ ស៊ុនកាំង ដើម្បីសាកសួររឿងការរុករានដីព្រៃរបស់រដ្ននោះហើយ។ ពាក់ព័ន្ធនិងក្រសួងបរិស្ថានដែលបានប្ដឹងទៅអគ្គស្នងការនគរបាលជាតិ សូមអោយចាត់វិធានការតាមច្បាប់ទៅលោក កោ ស៊ុនកាំង។ ដោយបានចោទលោក កោ ស៊ុនកាំង ថាបានរុករានដីព្រៃនិងធ្វើរបង់ហ៊ុំព័ទ្ធយកដីនៅតំបន់ការពារធម្មជាតិក្នុងដែនជំរកសត្វព្រៃភ្នំសំកុស។ ទោះយ៉ាងណាលោកសៅ សាម៉ុន ស្នងការរងខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកស្នងការខេត្ត បានបញ្ជាឲ្យកោះហៅ លោកកោ ស៊ុនកាំង ចូលមកបំភ្លឺនៅការិយាល័យជំនាញរួចម្ដងហើយ កាលពីថ្ងៃទី២៧ឧសភា។ ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះ លោកកំពុងរង់ចាំបទបញ្ជាលោកស្នងការខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page597 Page598 Page599 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×