ខេត្តសៀមរាប៖សាច់សត្វសុនខ(ឆ្កែ)ក្លាសេចំនួន ១៣០០ គីឡូក្រាម ដែលឈ្មួញដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់សៀមរាប បម្រុងយកទៅលក់នៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាបចាប់បាន។
ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ង ០១និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦។ ចំណែកការដុតបំផ្លាញចោល នៅរសៀលថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២នេះ។
ប្រភពព័ត៌មានបានឲ្យដឹងថារថយន្ត ដែលដឹកសាច់ឆ្កែពណ៌ស ពាក់ស្លាកលេខ កំពត 2A.1924 មានដឹកចំនួន៣ធុងធំ និង១ធុងតូច ចំនួន ១៣៤ក្បាល ទម្ងន់ប្រមាណ ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមការឆ្លើយបំភ្លឺពីម្ចាស់ សត្វសុនខទាំងនេះបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។
ករណីនេះរថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។
មន្ត្រីជំនាញបានសំណូមពរចំនួន២ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ។
ទី២ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូបនិងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។
នៅខេត្តសៀមរាប បើទោះបីជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញលិខិតហាមឃាត់យ៉ាងណាក៏ដោយ ក៏ទីតាំងមួយចំនួនគេសង្កេតឃើញមានលក់សាច់សុនខ(ឆ្កែ) ដដែល។ កក្តាបែបនេះត្រូវបានគេលើកឡើងថាមកពីជំនាញពេទ្យ មានភាពកម្សោយឬអាចមានការឃុបឃិតគ្នាជាប្រព័ន្ធផងដែរ៕SRP
ខេត្តសៀមរាប៖សម្ដេចស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមៗក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន។ ករណីនេះសម្ដេចក៏បានបញ្ជាក់អំពីទិសស្លោក៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។


ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឧបត្ថម្ភថវិកា ចំនួន២ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ប។
ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖តេលេក្រាម ដែលយកឈ្មោះនិងរូបសម្ដេចហ៊ុន សែន ទៅបង្កើត អាចកំណត់ថា ជាជនបរទេស ( ព្រោះសរសេរ English បានល្អ)។




