Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២២

ខេត្តព្រះវិហារ៖ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះហត្ថលេខា ដោយលោក ហោ គីមឡុង ប្រធានស្ថានីយ ដែល សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ជ្រាបថា៖ ថ្មីៗនេះមានសារព័ត៌មានមួយក្រុម បានធ្វើការចុះផ្សាយពាក់ព័ន្ធការ បរិហាកេរ្តិ៍ បង្កាច់បង្អួច កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់មន្ត្រីស្ថានីយថ្លឹង យានយន្តយ៉ាងធ្ងន់ធ្ងរ ។

ជាក់ស្តែង មាន សារព័ត៌មាន (PCM Hot News, SDP News, VTV hot news, CSL News, PCN TV ONLINE, អង្គភាពសារព័ត៌មា ន វីរៈសែនជ័យ និងផេក ស្ទឹងមានជ័យ) ព្រមទាំងអង្គភាពសារព័ត៌មាន មួយចំនួនទៀត ដែលបានចុះផ្សាយកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានខ្លឹមសារថា៖ ជញ្ជឹងថ្លឹងរថយន្តអូរពោធិ៍ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែង ពីលោកប្រធានស្ថានីយ និងកំពុងប្រែក្លាយស្ថានីយថ្លឹងយាន យន្ត ទៅជាស្ថានីយថ្លឹងលុយ។

ទាក់ទងនឹងការចុះផ្សាយខាងលើ ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ សូមធ្វើការបដិសេធទាំងស្រុងចំពោះ ការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖

១.រថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលឆ្លងកាត់ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ ត្រូវតម្រូវឲ្យចូលថ្លឹង ដើម្បីត្រួតពិនិត្យទម្ងន់ ក្នុងករណីថ្លឹងរួចរាល់ពិនិត្យឃើញថាផ្ទុកលើសទម្ងន់កម្រិតកំណត់ នោះនឹងត្រូវធ្វើការផាកពិន័យ និងរើទំនិញចេញ ដែលមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ប៉ុន្តែបើមិនមានផ្ទុកលើសទម្ងន់កម្រិតកំណត់នោះទេ នឹងត្រូវអនុញ្ញាត ឲ្យរថយន្តបន្តដំណើរទៅមុខទៀត ហើយម្ចាស់រថយន្តពុំបានឃុបឃិត សូកប៉ាន់ ពុករលួយ ជាមួយមន្ត្រីស្ថានីយថ្លឹងយានយន្តនោះទេ ហេតុដូចនេះ រាល់ការចុះផ្សាយរបស់សារព័ត៌មាន ខាងលើមិនមែនជាការពិតទេ។

២.ចំពោះករណីដែលឃើញព្រះរថយន្ត ឬអ្នកបើកបររថយន្តរត់ចុះពីរថយន្តនោះ គឺជាសកម្មភាពដែលពួកគាត់ចុះមកពិនិត្យ មើលទម្ងន់ជាក់ស្ដែងរថយន្តគាត់ នៅពេលចូលថ្លឹងនៅក្នុងស្ថានីយតែប៉ុណ្ណោះ។

៣.ស្ថានីយ គឺពុំមានគោលការណ៍ណាមួយ ដែលកំណត់ទារប្រាក់ ពីរថយន្តដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់កម្រិត នៃច្បាប់នោះឡើយ ។

៤.ក្រុមការងារទាំងអស់នៃស្ថានីយជញ្ជីងអចល័តអូរពោធិ៍-ខេត្តព្រះវិហារ អនុវត្តការងារតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្ត ជាធរមាន ក្នុងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន ដែល បានចុះផ្សាយខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ និងសូមធ្វើការកែតម្រូវព័ត៌មានដែលបានចុះផ្សាយប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលកំពុងតែបំពេញ ភារកិច្ចជូនជាតិមាតុភូមិ។

ករណីនៅតែមានការចុះផ្សាយនូវព័ត៌មានមិនពិត ស្ថានីយថ្លឹងយានយន្ត និងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន។ ក្នុងន័យនេះ សូម សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប និងជៀងវាងមានការភាន់ច្រឡ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២២

ខេត្តសៀមរាប៖ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងចាប់ផ្តើមពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ក្នុងខែធ្នូ ឆ្នាំ២០២២នេះ លោក ព្រហ្ម ម៉ាញ នឹងមក សម្តែងអាយ៉ៃឆ្លើយឆ្លង។

លោក ឡុង កុសល បានឲ្យដឹងថា នៅថ្ងៃបន្តបន្ទាប់ ក៏មាននូវទស្សនីយភាព ជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញ សមិទ្ធផល ការងាររយ:ពេល៣០ឆ្នាំកន្លង មករបស់ អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លង ដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្ត អំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាព ទាំងអស់ នឹងបើកជាសាធារណៈចូលទស្សនា ដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។

តាមការគ្រោងទុកពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី ផងដែរ។ នេះបើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល។

ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពិធីបួងសួងព្រឹត្តិការណ៍ រំលឹកគុណអង្គរ នៅបរិវេណ មុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។

សូមជម្រាបដែរថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី រំលឹកគុណអង្គព្រះមហាក្សត្រ គ្រប់ព្រះអង្គ និងបុព្វការីជនដែល លោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅ ក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ជាតិ មាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ខេត្តសៀមរាប៖ក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training) នៅថ្ងៃពុធនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា៖ ក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិត រីករាលដាលលឿនជាងមេរោគទៅទៀត វាបានបង្កឲ្យមានការថប់អារម្មណ៍ និងការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តនៅក្នុងសហគមន៍មួយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមឆ្នាំ២០២០ បានបញ្ជាក់សារជាថ្មីថា «ជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាង»។ ចំណេះដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មាន បានក្លាយ ជាឧបករណ៍សំខាន់ជាងនៅក្នុងសង្គម សម្រាប់ការប្រយុទ្ធប្រឆាំង នឹងព័ត៌មាន ក្លែងក្លាយ ដោយបានបង្រៀនប្រជាជន អំពីរបៀបប្រមូលផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មាន ឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌ នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំទៅដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ។

លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តថា នេះជាលើកទីមួយហើយ សម្រាប់ក្រសួងព័ត៌មាន កម្ពុជា ដែលរៀបចំកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ នៅចុងឆ្នាំ២០១៩ ដែលបានផ្លាស់ប្តូររបៀបរស់នៅ និងការងារ និងបង្កផលប៉ះពាល់លើ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត នៅទូទាំងពិភពលោក។ ចំពេលមានការរីករាលដាលនៃកូវីដ១៩ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់ ជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិនអាចប្រកែកបាន ហើយវារំខានដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឲ្យមានការមិនទុកចិត្តគ្នា ការបែកបាក់ និងអំពើហិង្សារវាងប្រជាជនកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

លោករដ្ឋមន្ត្រី ក៏បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងសង្គមកម្ពុជា ក្រៅពីការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ក្រសួងព័ត៌មាន ក៏បានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្នាក់រដ្ឋមន្ត្រី នៅពាក់កណ្តាលឆ្នាំ២០២០ផងដែរ។

លោកបានបន្ថែមទៀតថា ត្រូវពិនិត្យមើលឡើងវិញនូវកម្រិត នៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមអ្នកសារព័ត៌មាន និងយុទ្ធសាស្ត្រទំនាក់ទំនងដែល មានស្រាប់ក្នុងការចែករំលែក ព័ត៌មាន លើកកម្ពស់ភាពជឿជាក់របស់ អ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានត្រឹមត្រូវ ព្រមទាំងការបង្កើតខ្លឹមសារ ដែលមានឥទ្ធិពល រវាងអ្នកសារព័ត៌មាន ក្នុងរដ្ឋសមាជិកអាស៊ាន។ កិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា facebook, tiktok ជាដើម ក៏ស្ថិតនៅក្រោមរបៀបវារៈ នៃការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រសួងព័ត៌មានកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើត ក្រុមការងារអាស៊ាន ស្តីពីព័ត៌មានក្លែងក្លាយ (ASEAN TFFN) និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំលើកដំបូង របស់ខ្លួន ដែលបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។ ក្រសួងក៏ស្វាគមន៍ចំពោះសកម្មភាព ដែលបានស្នើឡើងដោយប្រទេសអូស្ត្រាលី ដើម្បីគាំទ្រ TFFN ក្រោមការឧបត្ថម្ភនៃភាពជាដៃគូនយោបាយ-សន្តិសុខអាស៊ាន-អូស្ត្រាលី។

ជម្រាបថា កិច្ចប្រជុំធ្វើឡើងនៅសណ្ឋាគារ រីជែនស៊ីអង្គរ ខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញពីមន្រ្តីជាន់ខ្ពស់ ផ្នែកព័ត៌មាន តំណាងបណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ានទាំង១០ ដោយធ្វើការប្រជុំផ្ទាល់ និងតាមប្រពន្ធ័វីដេអូ អនឡាញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណីក្នុងស្រុកពីរផ្សេងគ្នា នៅខេត្តសៀមរាបបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់។

យោងកតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបញ្ជាក់ថា ករណីទី១

នៅវេលាម៉ោង ១៨ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ថិតនៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ លើផ្លូវលេខ៦​៨ ចាស់។ ម៉ូតូ​មួយគ្រឿង ម៉ាក​ ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F.7019បើក​បរ​ដោយឈ្មោះ ខាន់ ភក្តី ភេទប្រុស​ អអាយុ១៥ឆ្នាំ រស់នៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប (អត់​ពាក់​មួក​សុវត្ថិភាព) បើកបរ​ក្នុងទិសដៅ ពីទិសខាងជើងទៅទិសខាងត្បូង បានបុកជនជាតិ (ឥណ្ឌា) ម្នាក់ឈ្មោះ​ KAMESH KUMAR ភេទប្រុស អាយុ 01.05.1971ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដើរឆ្លងថ្នល់ ពីកើតទៅលិច។ ករណីនេះបណ្ដាលអោយរបួសមនុស្សធ្ងន់២នាក់៖

 ទី១ ជនជាតិឥណ្ឌា បាក់ជើងខាងស្តាំ និងទី២អ្នកបើកម៉ូតូឈ្មោះ ខាន់ ភក្តី។ ម៉ូតូខូចខាតស្រាល។ មូលហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ អ្នក​បើក​បរម៉ូតូមានល្បឿនលឿន។ វត្ថុតាង ត្រូវបានជំនាញយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ករណីទី២ វេលាម៉ោង យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅលេីផ្លូវលេខ 266 ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយរវាងរថយន្តមិនស្គាល់ម៉ាកបានបុកមនុស្សបេីកបរម៉ូតូម៉ាកWave ពណ៌ខ្មៅ លាយពណ៌សរ គ្មានស្លាកលេខ (ទិសដៅពីជេីងទៅត្បូង)

បណ្តាលអោយ ឈ្មោះ ស្រី សុភាព ភេទប្រុសអាយុ ៣៤ ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ ស្លាប់។ ចំណែកអ្នកបេីកបររថយន្ត បានបេីកគេចខ្លួនបាត់។ ម៉ូតូ យកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីស្រាវជ្រាវនិងអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ខេត្តឧត្ដរមានជ័យ៖ក្រុមអាជីវករ និងកម្មករចេញចូល ផ្សារមឿងម៉ៃ ជាប់ព្រំដែនខ្មែរ-ថៃ បាននាំគ្នាតវ៉ានៅច្រកអន្តរជាតិជាំស៊ាំងាំ ដោយសារការទ្រាំនឹងអំពើនិងមិនពេញចិត្ត ចំពោះលោក សាប់ យឿន ប្រធានច្រក និងមន្ត្រីពាក់ព័ន្ទមួយចំនួនទៀត។

ការលើកគ្នាតវ៉ានៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំស៊ាំងាំ នេះ នៅថ្ងៃទី៤ ខែធ្នូឆ្នាំ២០២២ ដើម្បីទាមទារ ឱ្យអាជ្ញាធរជួយ សម្រួលដោះស្រាយ ដល់ពួកគាត់បញ្ចុះតម្លៃ និងពេលចូលទៅផ្សារថៃ ដោយមិនចាំបាច់ប្រើប័ណ្ណព្រំដែនឫ បរផ័តនោះទេ គ្រាន់ទិញសំបុត្រចូលបានហើយ។

ក្រុមអាជីវកដែលឈេតវ៉ា មានការសរសេរ ជាបដា ដោយស្នើសុំឱ្យអាជ្ញាធរខេត្តឧត្ដរមានជ័យជួយធ្វើការដោះស្រាយជួនពួកគាត់ ចំនួន៣ ចំណុចរួមមាន៖

១-/ ស្នេីសុំសំបុត្រ ១០ បាត ចេញ- ចូល ធម្មតា មិនប្រេីបរផ័តត្រឹមផ្សារថៃ
២/ សុំចេញម៉ូតូ ចេញចូលធម្មតា ២០បាត

៣/ សុំចេញចូលរាល់ថ្ងៃ ( មិនចាំបាច់ថ្ងៃណាត់ ត្រឹមផ្សារថៃ។)

ជាមួយនឹងការតវ៉ាបែបនេះ ក្រុមអាជីវករ បាន
សំណូមដល់ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មេត្តាជួយដោះស្រាយ ជូនពួកគាត់ផង។ ដោយហេតុថា ពួកគាត់ពិបាកចេញចូលរកស៊ីណាស់ ដោះមានការកៀបសង្កត់ យ៉ាងខ្លាំងពី តម្រូវអោយពួកគាត់ធ្វើបរិផាក ទើបចេញចូលបាន។

សុំបញ្ជាក់ថាកន្លងមកមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋអាជីវកររកស៊ីតាមច្រកព្រំដែន អន្តរជាតិជាំ ស៊ាំងាំ ដោយរិះគន់យ៉ាងខ្លាំងដល់ លោកសាប់ យឿន ជាប្រធានច្រក ដែលបានគាបសង្កត់ឲ្យក្រុមអាជីវករបង់លុយតាមតែអំពើចិត្ត។ ក្នុងនោះក៏មានព័ត៌មានលេចឮផងដែរថា លោកសាប់ យឿន ជាប្រធានច្រកអន្តរជាតិជាំ ស៊ាំងាំ ឃុបឃិតបើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេង ផងដែរ។

ជុំវិញករណីនេះ សៀមរាបប៉ុស្តិ៍ មិនទាន់ ទទួលបានការបកស្រាយបំភ្លឺ ពីលោក សាប់ យឿន ប្រធានច្រកអន្តរជាតិជាំ ស៊ាំងាំ ដែលរងការចោទប្រកាន់ខាងលើបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ភ្នំពេញ៖ក្រុមមន្ត្រីបានចុះបង្ក្រាប ល្បែងស៊ីសង មួយកន្លែង របស់ជនជាតិចិន ដកហូតសម្ភារៈមួយចំនួន។

ការបង្ក្រាបធ្វើឡើង នៅសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នៅចំណុចហាងយីហោ «ជិង សៀកឡាយ» ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២២

ខេត្តបាត់ដំបង៖ច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង នឹងបើកដំណើរការឡើងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ភ្នំពេញ៖កូនប្រុសទី ២ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានបង្ហោះសារសម្ដែងនៅការប្រតិកម្ម បន្ទាប់ពីមានបុគ្គលមួយចំនួន បានចោទថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងសារផេកផ្លូវការរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រតិកម្មយ៉ាងដូច្នេះថា៖ ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

លោកហ៊ុន ម៉ានីបានបន្តថា៖ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់”។

នៅក្នុងសារដដែល លោកហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តកំពង់ចាម៖ការពិនិត្យព្យាបាលជំងឺភ្នែក​ និង គថ្លង់​ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩​ ខែធ្នូ ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងចូលរួម ការពិនិត្យសុខភាពភ្នែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្យាបាលដោយឥតគិតថ្លៃ ពីអង្គការ Cambodia Vision៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖បេក្ខជនជាង ៨ពាន់នាក់បាន
ចូលរួមប្រឡង នៅថ្ងៃចន្ទនេះ។

លោក អ៊ុន​ ចាន់ដា​​ អភិបាលខេត្ត បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង នៅវិទ្យាល័​ ព្រះសីហនុ​​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​ ដោយមានការអញ្ជើញចូលរួមពីលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។​

លោក អ៊ុន​ ចាន់ដា​ បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យ​ទទួលបានលទ្ធផលល្អ​ គឺ​ប្រឡង​ជាប់និងជោគជ័យ ដោយកុំមានការភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ធម្មតា​ឲ្យ​ដូច​ពេល​កំពុង​សិក្សា​នាពេលកន្លងមក​​ គិតតែពីខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ​ និងដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ ហេីយបន្តទៅរៀននៅមហាវិទ្យាល័យ បន្ថែមទៀត ដោយ​មានកងកម្លាំង​សហការណ៍​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ បាន​ការពារខាងសន្តិសុខ​ និងសុវត្ថិភាព​ ​ជូនដល់បេក្ខជន​ និងសិស្សដែលបានមកប្រលងផងដែរ។​

យោងតាមរបាយការណ៍​ របស់​ លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ​ ខាងមន្ទីរបានរៀបចំជ្រេីសរេីសមណ្ឌលប្រឡងចំនួន១៤មណ្ឌល​ ក្នុងនោះបែងចែកជា២ផ្នែក​ ៖​​ ផ្នែកវិទ្យាសាស្ត្រសង្គម​ ៩មណ្ឌល​​ និងផ្នែក​វិទ្យាសាស្ត្រ​៥មណ្ឌល​ ក្នុង​នោះបេក្ខជនសរុបទូទាំងខេត្តដែលបានដាក់ពាក្យប្រឡងមានចំនួន​ ៨៤០៤នាក់។

លោកប្រធានមន្ទីរ​ បាន​បញ្ជាក់​ទៀតថា​ ឆ្នាំនេះ​បេីតាមការគ្រោងទុកនោះ​ ខាងមន្ទីរ​ បានជ្រេីសរេីសយកមណ្ឌលក្នុងស្រុកកំពង់សៀម​ ២មណ្ឌល​ មានអនុវិទ្យាល័យ​អង្គរ​ និងវិទ្យាល័យ​សម្តេចជួន​ណាត​ ហេីយជ្រេីសយកមណ្ឌលស្រុកជេីងព្រៃ​មាន៖ វិទ្យាល័យ​ ហ៊ុនសែន​ស្គន់​ និង​សាលា​សាលាបឋមសិក្សា​ ហ៊ុនសែន​ស្គន់​ ដោយឡែក​នៅ​ក្នុង​ក្រុងកំពង់ចាមមាន​ចំនួន​ ៩មណ្ឌល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តសៀមរាប៖បុរសលួចរថយន្តនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយគេចខ្លួនមកជាប់អន្ទាក់ របស់ចរាចរណ៍ នៅរង្វង់មូលព្រះរាជដំណាក់។

មន្ត្រីជំនាញបានប្រាប់សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ការឃាត់ខ្លួននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ឌុក វាសនា អាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តដែលលួច ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន ១០តោន ដែលមានម្ចាស់រថយន្តឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តបានប្រាប់មន្ត្រីជំនាញថា មុនពេលកើតហេតុ វេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ លោកបានយករថយន្ត ទៅចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ៦ រួចទៅដេក ដោយមិនបានដកសោ កុងតាក់ នោះទេ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត រួចក៏ប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍តែម្ដង។

សូមបញ្ជាក់ថាករណីនេះ ត្រូវបាននគរបាលខេត្តសៀមរាប ប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២២

ខេត្តត្បូងឃ្មុំ៖រូបសេះ និងរូបសំណាក់ហ្លួងព្រះស្ដេចកន ធ្វើពីស្ព័ន សាងសង់បាន ៩០ភាគរយហើយ។ នៅថ្ងៃអាទិត្យ នេះ​ លោម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពីធីក្រុងពាលីលើករូបសេះ និងរូបសំណាក់ហ្លួងព្រះស្ដេចកន ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនា នៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា ៖ រូបសំណាក់ហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និង រូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង និងរង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងគ្រោងបញ្ចប់ការសាងសង់ នាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី លើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់ការធ្វើដំណើរ និងដឹកបញ្ជូន។

រង្វង់មូលដ៍ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិ មាន សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការផ្តួចផ្តើមពីសំណាក់លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាន នៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈ ជូន ប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបផងដែរថា រង្វង់មូល(ហ្លួងព្រះស្ដេចកន)នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page204 Page205 Page206 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×