Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២១

ខេត្តកំពង់ចាម៖សម្ព័ន្ធ​​យុវជន​ស្រលាញ់​សន្តិភាព​សាខា​​ខេត្តកំពង់ចាម​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១​នេះ​ បេីក​យុទ្ធនាការ​​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ នៅ​​ផ្សារ​ព្រែក​ដេីម​ចាន់​ ផ្សារ​៧មករា​​ និង​ទីសាធារណៈ​​នានា​ ក្នុង​ក្រុង​កំពង់ចាម​ ដេីម្បី​ពញ្ញាក់​ស្មារតី​ ឲ្យបន្តការប្រុងប្រយ័ត្ន រាលដាលនៃជំងឺកូវីដ-១៩ ក្នុង​សហគមន៍​។

ដោយមានការ​​សម្របសម្រួល​ពី​លោក​ ​ឃន​ ប្រុស​ នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ តាម​រយៈ​​យុទ្ធនាការ​នេះ​ ក្រុម​ការងារ​​យុវជន​ស្រលាញ់​សន្តិភាព​ ក៏បាន​ធ្វេី​ការ​ផ្សព្វផ្សាយ​អំពី​សារ​អប់រំ​នានា​ របស់ក្រសួងសុខាភិបាល ជាពិសេស​ ការចូលរួមអនុវត្តតាមកន្លងថ្មី របស់ សម្តេចហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ តាម​រយៈ​ ​៣​ការពារ​ ៣កុំ​ ដោយ​មាន​ការ​ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ​ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​។ ដោយ​កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្តេចហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញ«សៀមរាបប៉ុស្តិ៍» ទើបទទួលបាន៕ សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៨ ខែមីនា ម្សិលមិញបានដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅស្រុកក្រឡាញ់ដើម្បីត្រៀម សម្រាប់ប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស។

ដំណើរចុះពិនិត្យនេះ លោកទៀ សីហា បានជំរុញដល់ក្រុមការងារ ប្រចាំការទាំងអស់ ត្រូវអនុវត្តការងារនេះ ឱ្យបានហ្មត់ចត់ ចៀសវាងការគេចចេញ ពីមណ្ឌលចត្តាឡីស័ក ដោយត្រូវណែនាំដល់បងប្អូន ដែលមកធ្វើចត្តាឡីស័ក អនុវត្តឱ្យខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល។

អភិបាលខេត្តក៏បានអំពាវនាវ សូមបងប្អូនចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួមយុទ្ធនាការប្រយុទ្ធនឹងកូវីដ-១៩ ប្រើ QR Code “Stop covid-19 ទប់ស្កាត់កូវីដ-១៩”ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ភ្នំពេញ៖លោក​ ផែង​ វណ្ណៈ​ បានសរសេរលិខិតសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់​ព្រះអង្គ​ទូទាំង​ប្រទេស​។នេះបើយោងតាមលិខិតរបស់លោក ផែង វណ្ណៈ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ។

សូមជម្រាបផងដែរថានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ការសម្រេចលុបនេះ បន្ទាប់ពីមានលិខិតរបស់ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយសំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តកំពង់ស្ពឺ៖ករណីចាប់រំលោភនិងសម្លាប់ជនរងគ្រោះ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ៣០នាទី ម្សិលមិញនៅចំណុចខ្នងប្រឡាយភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយធ្វើសកម្មភាពបាន៨ម៉ោង។

ករណីលោក ស​ម​ សាមួន​ ស្នងការខេត្ដកំពង់ស្ពឺ បា​នបញ្ជា​កម្លាំងជំនាញពាក់ព័ន្ធ​ ចុះប្រតិបត្ដិការ​ស្រាវជ្រាវ​ ដោយសហការជាមួយសាក្សី និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ គ្រូពេទ្យ​ ក្រុមបច្ចេកវិទ្យា​ រហូតកំណត់ ចាប់ជនដៃដល់បាននៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បុរសរូបនេះឈ្មោះ ប៉ិច ថន អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជនរងគ្រោះឈ្មោះ ច​ ធ​ អាយុ៦១​ឆ្នាំ​ រស់នៅភូមិត្រពាំ​ងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

មូលហេតុមុនដំបូង បានធ្វេីសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះដោយខ្លាចជនរងគ្រោះប្ដឹងគេឱ្យចាប់ខ្លួន​ គឺ​ជនសង្ស័យ​បានសម្លាប់ជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនត្រូវបាននគរបាលស្រុក កសាងសំណុំរឿង​បញ្ជូន​ ទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេី​ម្បី​អនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តកំពត៖លោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀល ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានដែកបាឡេ ដែលមានសភាពទ្រុឌទ្រោម ត្រូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ។

គូរបញ្ជាក់ថា ស្ពានដែកបាឡេនេះ(ស្ពានចិន) មានបណ្តោយ៤២ម៉ែត្រ ទទឹង៧ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាង់សាងវារីអគ្គិសនី តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង សម្រាប់បម្រើការងារដឹកជញ្ជូនសាងសង់ទំនប់វារីអគ្គិសនីកំចាយ និងសម្រាប់ការចរាចរណ៍របស់ ប្រជាពលរដ្ឋ។ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឲ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់ជាសាធារណៈ។

ស្របជាមួយនឹងការចុះពិនិត្យស្ពាននេះ ឃើញថាមានសភាពទ្រុឌទ្រោមខ្លាំង លោក ជាវ តាយ បានឲ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកទឹកឈូ សិក្សាជាបន្ទាន់ ឲ្យសមស្របតាមបទដ្ឋានបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើគ្រឿងបង្គុំស្ពានផ្នែកខាងលើ ដែលចំណុចសំខាន់ ដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ទៅស្រែចំការ ក៏ដូចជាការដឹកជញ្ជូនកសិផល និង រថយន្តដឹកជញ្ជូន ប្រភេទធំនិងតូចផ្សេងៗយ៉ាងច្រើនទៀត ជារៀងរាល់ថ្ងៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប និងលោក ចែម ចន្ថា ប្រធានចលនាយុវជនក្រុម១៥៧ សាខាស្រុកជីក្រែង បាននៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមីនា ឆ្នាំ២០២១នេះដឹកនាំក្រុមការងា​រ ចលនាយុវជន ក្រុម១៥៧ នាំយកនូវ ម៉ាសចំនួន៣៥០ម៉ាស. ជែលលាងដៃ៧ដប. ទឹកសុទ្ធ២៧យួរ. មី១០កេស. ត្រីខ១០យួរ.ទឹកសុីអុីវ ១០យួរ. ទឹកត្រី១០យួរ .អង្ក៦០គីឡូ និង ថវិកាចំនួន ៤០មុឺនរៀល ប្រគល់ជូនតំណាងគណៈបញ្ជាការឯកភាពខេត្តសៀមរាបនិង ដើម្បី
ជួយក្រុមការងារពិនិត្យសុខភាពបឋម និងស្កែន QR Code នៅគោលដៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) ដែលកំពុងរឹតបន្តឹងពិនិត្យបន្ថែមចំពោះអ្នកដំណើរចេញពីតំបន់ ដែលមានការកើនឡើងជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោក សឹង្ហ សំរឹទ្ធិ មានមតិសំណេះសំណាល​ ផ្តាំផ្ញេី ដល់កងកម្លាំង និង ប្រជាពលរដ្ឋ ដែលធ្វេីដំណេីរឆ្លងកាត់ទាំងអស់សូមអោយថែរក្សាសុខភាព ត្រូវមានការប្រុងប្រយ័ត្ន និងកាពារ ដោយរក្សាអនាម័យអោយបានល្អដេីម្បីរួចផុតពីជំងឺកូវីត១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តកំពង់ចាម៖ដេីម្បី​ចូលរួម​​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​សហគមន៍​ នារសៀលថ្ងៃ​ទី​១៨​ ខែមីនា ឆ្នាំ​២០២១​នេះ​ លោក វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្តកំពង់ចាម​ និង​លោកជំទាវ​ បានជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​​៤លានរៀល​ និង​គ្រឹះស្ថាន​ប្រសើរ​ហ្វាយនែន​ បានជួយ​ឧបត្ថម្ភ​ មីជាតិ​ ចំនួន​១០០កេស​ ទឹក​បរិសុទ្ធ​ ១០០កេស​ អាល់កុល​ ​១៥០លីត្រ​ និង​ម៉ាស​ ​ចំនួន​៥០០០​ ជូនដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ លោក វង្ស​ ប៊ុន​វិសុទ្ធ​ ពនិង​គ្រឹះស្ថាន​ប្រសើរ​ហ្វាយនែន​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារនាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ការសម្រេចលុបនេះ បន្ទាប់ពីមានលិខិតរបស់
ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយសំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តសៀមរាប៖  ” អ្នកដែលគិតធំ ពួកគេបានទទួលផលធំ ពីព្រោះ ពួកគេបង្កើតប្រព័ន្ធការងារ ដែលធ្វើឱ្យ ពួកគេ មានពេលវេលារៀនបន្ថែមរៀនជាប្រចាំ ដើម្បីពង្រីកគុណភាព និង បរិមាណផល”
– ជាទូទៅមនុស្សក្នុងលោកយើងនេះ តែងតែគិតពិចារណានៅអ្វីដែលបានកើតឡើង និងការសម្លឹងមើលឃើញពេលអនាគត ប៉ុន្តែ ទាំងអស់នោះអាស្រ័យទៅលើសមត្ថភាពនៃការគិតអំពីហេតុនិងផល។
“ ប្រសិនបើអ្នកគិតតូច អ្នកនឹងបានផលតូច ប្រសិនបើអ្នកគិតធំ អ្នកនឹងបានផលធំ” នៅចំណុចនេះអ្នកត្រូវតែជឿចំពោះការគិតរបស់អ្នក ។ ពីព្រោះអ្នកមានកម្លាំង វិជ្ជមានដ៏ធំមួយដើម្បីជួយអ្នក បានទទួលនៅអ្វីដែលអ្នកចង់បាន។

សូមចងចាំថា “ ទំហំនៃការគិតទូលាយរបស់អ្នកអាស្រ័យទៅលើទំហំនៃកម្លាំងគិតវិជ្ជមាន ចេញពីក្នុងខ្លួនរបស់អ្នក “ការគិតទូលាយនាំអោយយើងទទួលបាន;

* ចំណុចទី1 : រៀនបើកចិត្ត ឲ្យទូលាយ កុំប្រកាន់គំនិតខ្លួនឯង ដើម្បីទទួលយកគំនិតថ្មីរបស់អ្នកដទៃ ពីព្រោះ ការប្រកាន់គំនិតខ្លួននិយម ឬ គំនិតនិយមដែលអ្នកស្រលាញ នោះ វា នឹងនាំឲ្យរូបអ្នក ខ្វះទំនាក់ទំនងក្នុងការរៀនពីគ្នាទៅវិញទៅមក។ នៅចុងបញ្ចប់ក្នុងន័យនេះ ខ្ញុំចង់ពាំនាំលោកអ្នកឲ្យពិសោធន៍មើលការរស់នៅជាមួយសង្គម គ្រួសារ មិត្តភក្តិ ព្រមទាំងអ្នកធ្វើការក្នុងក្រុមការងាររបស់អ្នកផងដែរ ។

* ចំណុចទី2 : បង្កើនកម្រិតជំនឿទៅលើខ្លួនការរៀនលុបបំបាត់ ផ្នត់គំនិតចាស់របស់ខ្លួនដោយបានពង្រីកគម្រិតជំនឿរបស់អ្នកដែលនាំអោយមានបទពិសោធន៍ថ្មីៗដើម្បីជំរុញអោយដំណើររបស់អ្នកឆ្ពោះទៅមុខជានិច្ច។

– ក្នុងបុព្វហេតុខាងលើនេះ សូមអោយអ្នកពិចារណាថាតើ សមត្ថភាព ឬ លទ្ធភាពកើតចេញពីណាមក ?
– ប្រសិនបើអ្នកស្តីបន្តោសទៅលើសំណាង ឬ ជាព្រហ្មលិខិតនោះទាំអស់នោះនិងបិទផ្លូវរបស់អ្នកមិនឲ្យអ្នក ទៅដល់កន្លែងដែលអ្នកចង់ទៅ បានឡើយ ។

ជីវិតរបស់យើងខ្លីណាស់ “ សូមអ្នកកុំចំណាយពេលនិយាយររៀបរាប់ហេតុផលដល់អ្នកដទៃ មិត្តភក្តិរបស់អ្នកចង់ឮតែអ្វីដែលគេចង់តែប៉ុណ្ណោះ និងសត្រូវរបស់អ្នក មិនជឿរអ្នកឡើយ ។ អ្វីទាំងអស់ដែលកើតឡើងមានហេតុផលរបស់វា ប៉ុន្តែជាទូទៅមនុស្សអោយតម្លៃទៅលើសកម្មភាពឬផលដែលអ្នកបានធ្វើ “ ។
ឱកាសល្អបំផុតរបស់អ្នកសូមរីករាយជាមួយសំណួរដែលត្រូវសួរចំពោះអ្វីដែលកើតឡើង ពីព្រោះសំណួរជួយអោយមានប្រាជ្ញា ។

* ចំណុចទី3 :  បង្កើនសមត្ថភាពលើការពិចារណា និងការកែលំអសូមសួរខ្លួនអ្នក ( នៅថ្ងៃនេះតើខ្ញុំអាចធ្វើយ៉ាងណាខ្លះដើម្បីអោយការងារដែលខ្ញុំធ្វើប្រចាំថ្ងៃប្រសើរឡើង ? ) ជាទូទៅការបរាជ័យរបស់មនុស្សនៅក្នុងវិស័យផ្សេងៗគឺ ការខ្វះខាតគុណភាពការងារ ដោយសារតែការខ្វះខាតនូវការរៀននិងការកែលំអជាប្រចាំ ។
ខ្ញុំសូមលើកទឹកចឹត្ត មិត្តអ្នកអានអោយមានការកត់ត្រាប្រចាំថ្ងៃដើម្បីអោយអ្នកមានសកម្មភាពកែលម្អនិងទទួលបានគុណភាពការងារប្រសើរឡើងជារៀងរាល់ថ្ងៃជាពិសេសខួរក្បាលរបស់អ្នករឹងមាំកើនឡើងជារៀងរាល់ថ្ងៃ នៅពេលដែលអ្នករៀនជារៀងរាល់ថ្ងៃ។ ខ្ញុំបាទអ្នកសរសេរចែករំលែកគំនិតនិងបទពិសោធន៍ផ្ទាល់ ដោយជឿរជាក់ថាអ្នធ្វើបានដើម្បីខ្លួនអ្នក គ្រួសាររបស់អ្នក និង អ្នកដ៏ទៃ អោយមានផលប្រយោជន៍ជាលក្ខណៈ ផ្ទាល់ ឬ ប្រយោលសូមអោយពិភពលោកដ៏ល្អត្រកាលនេះជារបស់យើងទាំងអស់គ្នា៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

*PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម
និងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តកំពង់ធំ៖មន្ត្រីអាវុធហត្ថម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកបារាយណ៍ ក្រោយរថយន្តមួយគ្រឿងបានបុកចំពេញទំហឹងខណ:ឈរបំពេញការងារ ជាមួយពន្ធដារ ត្រួតពិនិត្យទៅលើមធ្យោបាយមិនបង់ពន្ធ។

ហេតុការណ៍នេះ បានកើតឡើនៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទីល្ងាច តាមផ្លូវលេខ០៦ គីឡូម៉ែត្រលេខ ៩៨/៩៩ចំណុចភូមិភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាកកូរ៉ូណាពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២P ៣៦២៨ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មុខរបរលក់ដូរ) ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ ចំណែគជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ៤៥ឆ្នាំភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក)។ មូលហេតុ បឋម បង្កមកពីអ្នកបើកបររថយន្តក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ចេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមីនាព្រឹកមិញបានដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេ ដែលរងការបាក់ស្រុតតាមសំណើរបស់ប្រជាពលរដ្ឋ នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក នៃស្រុកស្រីសន្ធរ។

ការប្រជុំលើបញ្ហានេះតាមសំណូមពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្រីសន្ធរនិងស្រុកកងមាស ដែលបានស្នើសុំមកអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គ  បន្ទាប់ពីរងការបាក់ស្រុតកាលពីឆ្នាំកន្លងទៅ បណ្ដាលឲ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់ប្រជាជនជាច្រើនហិកតា។

លោកអ៊ុន ចាន់ដា បានឲ្យដឹងថា អាជ្ញាធរបានសហការ ជាមួយដៃគូក្រុមហ៊ុនឯកជនមួយនឹងធ្វើការបូមយកខ្សាច់ និងដីពីតំបន់កោះតូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាមគម្រោង ផែនការកន្លងមកដែលខាងក្រុមហ៊ុនទទួលការស្ថាបនា ក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេនេះគឺប្រើប្រាស់បាវខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់ច្រក ដីនិងខ្សាច់ដូចវិធានការខាងក្រសួងធនធានទឹក ដែលបានស្ថានាជាច្រើន កន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

អភិបាលខេត្តបានឲ្យដឹងអំពីសារសំខាន់ នៃការបូមយកដីនិងខ្សាច់ពីតំបន់កោះតូចនេះគឺដើម្បីជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលដំណាំនិងភូមិករ របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងទន្លេខាងលើនេះ និងដើម្បីចាក់ បំពេញដីតំបន់អភិវឌ្ឍនានា ជាពិសេសដើម្បីសម្រួលដល់ ចរាចរណ៍ផ្លូវទឹកទន្លេមេគង្គ កុំឱ្យស្ទះ ដែលនាំឲ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page435 Page436 Page437 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×