Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២២

ខេត្តសៀមរាប៖តំណាងសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយផ្តេសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃពុធ នេះបានអញ្ជើញ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ។

ពិធីបួងសួងនេះនៅមុខអង្គរវត្តសម្រាប់ព្រឹត្តិការណ៍រំលឹកគុណអង្គរមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង
សកុណា រដ្ឋមន្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរខេត្តសៀមរាប និងអ្នកមុខអ្នកការ ព្រះសង្ឃជាច្រើនអង្គផងដែរ។

ការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ

ថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២

ក/ ទីតាំងប្រារព្ធពិធី៖ រមណីយដ្ឋានអង្គរ (ទីលានព្រះជល់ដំរី បរិវេណប្រាសាទភ្នំបាខែង ទីលានមុខ ប្រាសាទអង្គរវត្ត)។

ខ/ គោលបំណង

ដើម្បីរំលឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបាន ស្ថិតស្ថិរគង្សវង់មកដល់សព្វថ្ងៃ រក្សាភាពសក្ដិសិទ្ធិ ក្នុងបរិបទសាកលភាវូបនីយកម្ម រំលឹកឡើងវិញ នូវកេរ្តិ៍ដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តក្នុងសម័យអង្គរ ក្រោមរូប ភាពពិធីឡើងសោយសារអាករ ពីរដ្ឋចំណុះ ជាពិសេស ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរត៌កវប្បធម៌ បង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរ ដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ០១នាក់ ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់ ០១ដង/០១ឆ្នាំ មកទស្សនាហើយ ចង់មកទៀត បំផុសចលនាស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញ ដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅការដ្ឋាន ការងារ អាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្ដែងសិល្បៈ ទស្សនីយភាព ពោលដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និង លើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីផូរផង់របស់កម្ពុជា លើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ កម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជា ពិសេសភាពជោគជ័យ នៃយន្តការទប់ស្កាត់កូវីដ១៩ របស់កម្ពុជា ក៏ដូចជាចូលរួមចំណែកជាមួយ ក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរួសរានឡើងវិញនូវវិស័យទេសចរណ៍ របស់កម្ពុជា ដើម្បីបង្ហាញមោទកភាពជាតិ របស់ ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និង មានប្រវត្តិសាស្ត្រ យូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២២

ខេត្តបាត់ដំបង៖រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្រេច តែងតាំងផ្លាស់ប្តូរមុខតំណែង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បច្ចុប្បន្នជា នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ
ផ្ទៃប្រទេស។

ចំណែកលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) បញ្ហាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជ​អាវុធ​ហត្ថ ខេត្តបាត់ដំបង។

បើយោងតាមសេចក្ដីប្រកាស របស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខា ដោយសម្ដេចពិជ័យសេនា ទៀ បាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២២

ខេត្តសៀមរាប៖ស.ស.យ.ក.គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរសង្ក្រាន ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌» ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។

ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ ឆ្នាំរបស់ខ្លួនផងដែរ។

នៅសាលាខេត្តសៀមរាប នៅថ្ងៃអង្គារនេះ មាន
កិច្ចប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលព្រឹត្តការណ៍ អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។

ឯកឧត្តមបានបន្ថែមថា ឯកឧត្តម សូមស្វាគមន៍ និងរងចាំចូលរួមផ្តល់កិច្ចសហការ និងសម្របសម្រួល ដើម្បីអោយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមបានរំលេចថា ព្រឹត្តការណ៍នេះ នឹងផ្តល់ជាឱកាសចូលរួមដ៏អធិកអធម និងសប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្ត និងជួយទាក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិផងដែរ។

សូមជម្រាបជូនថា កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងជនពិការលើកទី ១ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈថា នឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ស.ស.យ.ក. ក្នុងនាមជាម្ចាស់គម្រោង បាន និងកំពុងត្រៀមលក្ខណៈ ធ្វើយ៉ាងណាដើម្បីអោយព្រឹត្តិការណ៏អង្គរ ឆ្នាំ ២០២៣ នេះក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នយើង កំពុងតែចរចា ជាមួយ ក្រុមហ៊ុនស៊ីនទ្រី ដើម្បីសាកល្បង កែប្រែរបៀបប្រមូលសំរាម គឺត្រូវកំណត់ឲ្យ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើការប្រមូលសំរាម លក់ទៅឲ្យក្រុមហ៊ុនផ្សេងមួយទៀត ក្នុង១តោនប្រមាណជា ១៨ដុល្លារ ហើយប្រជាពលរដ្ឋ នៅគ្រប់ខ្នងផ្ទះទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធអែប ដើម្បីបង់ប្រាក់ថ្លៃ សេវាប្រមូលសំរាមតាមវិក្កយបត្រ ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ការសាកល្បងផ្លាស់ប្ដូររបៀបរបប ប្រមូលសំរាមនេះ គឺយើង ធ្វើឡើងត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ សម្រាប់នៅក្រុងកំពង់ចាម និងនៅតាមបណ្តាស្រុកមួយចំនូនទៀត ហើយបើឃើញថាល្អ គឺយើងនឹងធ្វើបន្តទៅមុខទៀត ។

អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ ត្រូវបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមផងដែរ។ ពោលគឺត្រូវធ្វើគំរូដល់ប្រជាពលរដ្ឋ ក៏ដូច ជាការសំអាត ជាប្រចាំ គ្រប់តំបន់ គ្រប់ទីកន្លែង ឲ្យបានផុលផុស មានសោភ័ណភាព ល្អស្អាត និង ថែរក្សាធនធានធម្មជាតិ ប្រកបដោយ និរន្តរភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវរួមគ្នាបណ្ដុះនូវគំនិតដល់យុវជនយើង ក្នុងមនុស្សម្នាក់ ត្រូវចេះទុកដាក់សំរាប់ឲ្យបានត្រឹមត្រូវមួយផងដែរ។

ក្នុង​កិច្ចប្រជុំនេះ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិនិយោគ បីឆ្នាំរំកិល២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២២

ខេត្តព្រៃវែង៖ទីតាំងឃ្លាំងស្តុកទំនិញចាប់ហួយជានំចំណីចម្រុះប្រភេទប្រមាណជាង៦០តោន និង៥រថយន្តផ្សេងទៀត នៅស្រុកស្វាយអន្ទរ ត្រូវបានក្រុមគយចល័តតំបន់៦ បង្ក្រាបឆែកឆេរទំនិញ នៅរសៀលថ្ងៃចន្ទម្សិលមិញ។

ប្រភពបានបង្ហើបថា ទំនិញចាប់ហួយជានំចំណីចម្រុះប្រភេទ ប្រមាណជាង៦០តោន និង៥រថយន្តផ្សេងទៀត ដែលឈ្មួញដឹកមកស្តុកទុកក្នុងឃ្លាំងសម្រាប់ ចែកចាយបន្តដោយរកឃើញឃើញទំនិញអត់ពន្ធរាប់សិបតោន។

ទោះជាយ៉ាងណា សមត្ថកិច្ច មិនទាន់បញ្ជាក់ថា ទំនិញគេចពន្ធ មានប៉ុន្មានប្រភេទ នាំចូលតាមច្រកណា ម្ចាស់ទីតាំងឈ្មោះអ្វី ហើយសមត្ថកិច្ចណាខ្លះ ច្រកណាខ្លះ បានជាប់ពាក់ព័ន្ធ នឹងការនាំចូលគេចពន្ធនេះ នៅឡើយទេ ? ហើយឈ្មួញរូបនេះបានបំបាត់ពន្ធនាំចូលយ៉ាងច្រើន របស់ថវិកាជាតិយ៉ាងច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២២

ខេត្តសៀមរាប៖លោក ភួង ឆាំងកា ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ សាខាស្រុកពួក និងលោក ឌីម ហេង អនុប្រធាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន ឋាន:ស្មើអនុរដ្ឋលេខាធិការ។

ក្នុងព្រះរាជក្រឹត្ត ព្រះមហាក្សត្រ ក៏បានតែងតាំងជាទីប្រឹក្សា ក្រសួងព័ត៌មាន ចំនួន ៦រូបផ្សេងទៀតផងដែរ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលសៀមរាបប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២២

ខេត្តសៀមរាប៖ភ្ញៀវទេសចរអន្តរជាតិ ហោះហើរពីបរទេស ចូលក្នុងខេត្តសៀមរាប មានចាប់ពី១៦-១៦ជើង ក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរ មកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។

ការដែលអន្តរជាតិ មកកំសាន្តក្នុងខេត្តសៀមរាប បន្ទាប់ពីកម្ពុជា បានបើកប្រទេស ទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ។

គួរជម្រាបថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាប ទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ»។

មន្ទីរទេសចរណ៍បានបន្តថា ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។

បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២២

ខេត្តសៀមរាប៖ករណីលួចទូរសព្ទជិត ៥០ គ្រឿង នៅក្រុងសៀមរាប កន្លងមកថ្មីៗនេះ នគរបាល ក្រុងសៀមរាប​ ឃាត់ខ្លួនបុរសម្នាក់។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុចទំនប់៧៨ ក្នុងសង្កាត់ជ្រាវ ដោយនគរបាលផ្នែកព្រហ្មទណ្ឌ​ ក្រុងសហការណ៍​ ជាមួយនគរបាលរដ្ឋបាលជ្រាវ​ និងកម្លាំងប្រជាការពារ​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ដា​ ចំរេីន​ អធិការក្រុងសៀមរាប​។

ជនសង្ស័.យឈ្មោះ ជុំ ប៊ុនថន ហៅ យ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នមិនច្បាស់លាស់​។

គួរជម្រាបថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង៥០នាទី ស្ថិតនៅហាងលក់ទូរស័ព្ទ មួយកន្លែង ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួ​.ចមានស្ថានទម្ងន់ទោ.សគា.ស់ទម្លុះទម្លាយ ( គា.ស់និងកាត់ជញ្ជាំងស័ង្កសី បង្កឡើងដោយជនសង្ស័.យមិនស្គាល់អត្តសញ្ញាណ ចូលលួ.ចទូរស័ព្ទសរុបចំនួន៤៥គ្រឿង មានម៉ាក HOUWEI, SUMSUNG,VIVO,OPPO របស់ជនរង.គ្រោះឈ្មោះ​ ស.គ.ម ភេទស្រី អាយុ៣១ឆ្នាំ​ ខណៈពេល ដែលជនរង.គ្រោះគេងលក់។

នគរបាលក្រុងសៀមរាបបានអោយដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ បានទិញទូរស័ព្ទ ពីជន.សង្ស័យ ហើយយកទៅបិទស្កុត នៅហាងជនរង.គ្រោះ ហើយត្រូវជនរង.គ្រោះឆែកលេខម៉ាស៊ីន( IMEI ) ទើបដឹងថាជាទូរស័ព្ទរបស់ខ្លួនដែលបាត់ ហើយរាយការណ៍មកសមត្ថកិច្ចឲ្យសាកសួរតែម្ដង។

ក្រោយពីសាកសួរប្រជាពលរដ្ឋ ដែលទិញទូរស័ព្ទ រូបគាត់បានឆ្លើយថា គាត់បានទិញព្រមទាំងបង្ហាញ រូប.ជនសង្ស័យ ដល់សមត្ថកិច្ចទើប កំណត់បានមុខសញ្ញាធ្វើការស្រាវជ្រាវ។

ជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាត់ស័ង្កសី ចូលលួ.ចទូរស័ព្ទចំនួន៤៥គ្រឿង របស់ជនរងគ្រោះ ពិតមែន ដោយទូរស័ព្ទខ្លួនយកតែ០៥គ្រឿង ចំណែកឯ៤០គ្រឿង ជនសង្ស័យបានទូរស័ព្ទហៅបក្ខពួកនៅឯ ខេត្តព្រះវិហារ មកយកទៅលក់នៅខេត្តព្រះវិហារ។ ចំពោះករណីនេះ ដកហូតវត្ថុតាងដកហូតបាន៖ទូរស័ព្ទចំនួន៥គ្រឿង -ម៉ូតូជនសង្ស័យ០១គ្រឿង -កង់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង -កន្ត្រៃ១ -តួណឺវីស១។ កសាងសំណុំរឿង​ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២២

ខេត្តព្រះសីហនុ៖មន្ត្រីអាវុហត្ថខេត្តព្រះសីហនុ​ បាន
បេីកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានទម្ងន់ជិត​ ៩០០គីឡូក្រាម។

ការបង្ក្រាបនេះ​ បានធ្វេីឡេីង នៅរសៀលថ្ងៃអាទិត្យ ម្សិលមិញ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។

មន្ត្រីអាវុធហត្ថបានប្រាប់អ្នកសារព័ត៌មានថា​ ប្រតិបត្តិការបង្ក្រាបនេះ​ រកឃើញថ្នាំញៀន ចំនួន​៣៤បាវ ដែលមានទម្ងន់​ ​៨៨៤​គីឡូក្រាម។​

លោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ថា៖ ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថ របស់លោក ក្រោមការបញ្ជាផ្ទាល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។

លោកហេង ប៊ុនទី បានបញ្ជាក់ថា វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញា តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បាន​ថ្លែង​ថា​ គុណភាព​ និងប្រសិទ្ធភាពនាំមកនូវការជឿទុកចិត្ត​ កិច្ចសហការគាំទ្រ​គ្នា និងភាពជាដៃគូល្អ​ បានផ្តល់នូវសមិទ្ធផលថ្មីៗ បន្ថែមទៀត​ ក្នុង​វិស័យ​សុខាភិបាល​ នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៤៦ម៉ឺន​ដុល្លារ​ ដេីម្បី​​បម្រេី​ដល់​ការជួយ​សង្គ្រោះ​ អាយុជីវិត​ប្រជាជនយេីង​។

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីប្រគល់​និងទទួលនូវសមិទ្ធផលថ្មី​ ដែលជាជំនួយពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ នៅថ្ងៃសុក្រនេះ។

លោក អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា រាល់សមិទ្ធផល និងជំនួយផ្នែកមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិតជាបានផ្ដល់ផលប្រយោជន៍ យ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានដូចជា ៖ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យមនុស្សធម៌ ជាដើម ដែលកាយវិការទាំងនេះ គឺបានស្ដែងចេញ នូវការរួមគ្នាធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ស្របទៅតាមបំណង របស់ខាងសមាគម ក៏ដូចជា បំណងរបស់អាជ្ញាធរខេត្ត និងគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ផងដែរ។

យោងតាមរបាយការណ៍របស់​លោក​ សៀ​ សំណាង​ ប្រធាន​សមាគម​ បាន​ឲ្យ​ដឹងថា​ និកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជំនួយ​ដល់វិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ក្នុងឆ្នាំ២០២២ គឺបានអនុវត្តគម្រោងជួសជុល និងកែលម្អ ព្រមទាំង ផ្តល់ឧបករណ៍វេជ្ជសាស្ត្រ សម្រាប់មន្ទីរពេទ្យបង្អែកព្រៃឈរ ដោយបានចាប់ផ្ដើម កាលពីខែកក្កដា ហើយបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

ចំពោះ​សមិទ្ធិផល ដែលសមាគមសម្រេចបាន នៅមន្ទីរពេទ្យបង្អែកនេះ ជារួមមាន៖ ការពង្រីកបន្ទប់សម្រាកសម្រាប់ស្ត្រីក្រោយសម្រាល កូនរួច និងជួសជុលបន្ទប់ទឹក ជួសជុលបន្ទប់ សម្រាប់ការថតកាំរស្មីអ៊ិច និងបំពាក់ឧបករណ៍កាំរស្មីអ៊ិចថ្មី សង់បន្ទប់ទឹកជនពិការ រៀបចំប្រព័ន្ធអុកស៊ីសែន បន្ថែមធ្នឹម និងសសរទ្រទ្រង់ដំបូលមន្ទីរពេទ្យ ផ្លាស់ប្តូរដំបូលលើ អគារមន្ទីរពេទ្យ ការិយាល័យ ប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ជួសជុលលាបថ្នាំខាងក្នុង និងខាងក្រៅអគារមន្ទីរពេទ្យ និងតម្លើងខ្សែភ្លើង បន្ថែមចំណតរថយន្តទំហំ ៨១៥ម៉ែត្រការ៉េ រៀបចំប្រព័ន្ធបង្ហូរទឹកថ្មី ក្នុងមន្ទីរពេទ្យ ផ្ដល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ដើម្បី ពង្រីកសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការថែទាំអ្នកជំងឺ ដោយគម្រោងទាំងនេះ ត្រូវចំណាយថវិកា សរុប ប្រមាណជា ៤៦ម៉ឺនដុល្លារអាមេរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២២

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ ចង់ឲ្យក្រសួងព័ត៌មាន បង្កើនរយៈពេលសុពលភាព អនុញ្ញាត អាជ្ញាប័ណ្ណសារព័ត៌មាន។

តាមរយៈករណី facebook ផ្លូវការរបស់លោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរថា៖ ខ្ញុំយល់ថា អាជ្ញាប័ណ្ណសារព័ត៌មាន គួរត្រូវបានស្នើសុំ ក្រសួង ឱ្យបង្កើនរយៈពេលសុពលភាព អនុញ្ញាត ពីត្រឹម១ឆ្នាំ ទៅ៣ឆ្នាំ ឬ៥ឆ្នាំម្តង។

ចំណុចសំណេរខាងលើ លោក ហ៊ុយ វណ្ណ: បានតបខមិនថា៖ ជាឱកាស ដែលម្ចាស់ស្ថាប័នព័ត៌មាន ដែលរួមមាន កាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន Online ពិនិត្យលើកការស្នើសុំទៅ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាកាដូរ ក្នុងឱកាស នៃការជួបប្រចាំឆ្នាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន នៅខែមករា ២០២៣ ខាងមុខ។

ក្នុងន័័យនេះលោក ហ៊ុយ វណ្ណ: បានបន្តថា ខ្ញុំយល់ឃើញថា រយៈពេល១ឆ្នាំ ធ្វើបែបបទសុំម្តង គឺលឿនពេក ហើយសុពលភាពខ្លីពេក។ ការបង្កើនរយៈពេល នៃសុពលភាព ក៏មិនទាក់ទិនការគ្រប់គ្រងក្រុមឆ្វេចឆ្វាចនោះទេ។ បើករណីមានការផ្អាកឬបញ្ចប់អាជ្ញាប័ណ្ណ គឺអាស្រ័យលើកំហុសជាក់ស្តែងនីមួយៗ។

សូមបញ្ជាក់ថា អាជ្ញាប័ណ្ណរបស់សារព័ត៌មាន ក្រសួងព័ត៌មាន បានកំណត់សុពលភាព មួយឆ្នាំ ឱ្យបន្តថ្មីម្ដងលើសុពលភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២២

ខេត្តកំពង់ចាម៖សំណួរ និងសំណូមពរ ចំនួន៤០ ត្រូវបាន​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ឆ្លើយតប និងបកស្រាយ ដែលមានដូចជាការស្នេីសុំ​ផ្លូវ​ធ្វើ​ដំណើរ​ ផ្លូវ​ដឹក​ជញ្ជូន​កសិផល​ សុំ​បន្ថែម​អគារ​សាលា​រៀន​​ បន្ថែម​គ្រូបង្រៀន​អនុវិទ្យាល័យ​​ សុំ​ស្តារ​ស្រះទឹក​ ស្តារអូរ​ សុំ​ជួសជុល​ថ្នល់​​ក្បាល​ស្ពាន​ទួលរកា​​ ទប់ស្កាត់​ការ​បេីកបរ​ ល្បឿនលឿន​ និង​សុំ​ដោះស្រាយ​ បញ្ហា​​សេវា​ទូរស័ព្ទ​​ខ្សោយ​ បន្ទាប់​ពី​អ្នកចូលរួមបានលើកឡើង.ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ លើកទី៤ អាណត្តិទី៣ ដែលបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ វត្តសុវណ្ណរតនសោភណមុនី ស្ថិត​ក្នុង​ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់។

លោម អ៊ុន ចាន់ដា បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូន បងប្អូន ប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង។

លោក ខ្លូត ផន បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបាន ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត​ សម្រេចបានក្នុងឆ្នាំ២០២២ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ​ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។​ ពោលគឺ​ ត្រូវឆ្លើយតបនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page203 Page204 Page205 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×