Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៣

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ដែលទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។ ការផ្លាស់ប្តូរអ្នកដឹកនាំពីឥស្សរជនចាស់ មកឥស្សរជនវ័យក្មេង ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ បានធ្វើឡើងក្រោយពីការបោះឆ្នោត ថ្ងៃទី២៣ កក្កដា កន្លងមកនេះ ដែលការបោះឆ្នោតនេះមានគណបក្សនយោបាយចូលរួមចំនួន១៨ និងមានប្រជាជនទៅបោះឆ្នោតចំនួន៨៤,៥៩%។ គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៨២,០៣% ដែលនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានទំនុកចិត្តជាខ្លាំងលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតអង់អាច ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរបុរស ស្ថាបនិកនៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ នាំមកនូវស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំបន្តវេន ពោរពេញដោយថាមពល មានចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ នៅក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្ត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋសភាតួកគី ដែលបានបញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតការណ៍ការបោះឆ្នោត កាលពីថ្ងៃទី២៣ កក្កដា កន្លងមក។ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកើនឡើង ជួយបណ្តុះបណ្តាលធនធាមនុស្ស ជួយលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ។

លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមអបអរសាទរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូល ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ជាពិសេសបានគំាទ្រដល់កិច្ចខិតខំរបស់សម្តេចរដ្ឋសភាធិបតី ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការផ្តល់ភាពអង់អាច ការលើកកម្ពស់សមត្ថភាព និងភាពក្លាហានដល់ស្រ្តីនៅកម្ពុជាជារហូតមក។ លោកជំទាវ បានសង្កត់ធ្ងន់ថា ស្រ្តីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ។

លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។

ប្រទេសកម្ពុជានិងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប។

សម្តេចឃួន សុដារី និង លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា នៅក្នុងការពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៣

រន្ទះបា..ញ់សម្លា..ប់យុវជនម្នាក់ខណៈទៅឃ្វាលក្របី

 

 

 

 

 

ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់ខណៈទៅឃ្វាលក្របី។

 

ហេតុការណ៍បានកើតឡើង វេលាម៉ោងប្រមាណ១៦និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

 

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ យ៉ាង កញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ។ មូលហេតុ ជនរងគ្រោះ បានទៅឃ្វាលក្របីនៅវាលស្រែពេលមេឃកំពុងភ្លៀងមានផ្គររន្ទះ ទើបបណ្តាលអោយរន្ទះបាញ់ស្លាប់តែម្តង៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៣

គោយន្តកន្រ្តៃឈប់គ្មានភ្លើងបំភ្លឺក្រោយ បណ្ដាលឲ្យម៉ូតូបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

 

 

ខេត្តសៀមរាប៖អ្នកបើកម៉ូតូបានស្លាប់និងអ្នកជិះពីក្រោយបានរងរបួសខណៈបើកម៉ូតូបុកគោយន្តកន្ត្រៃ។

 

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង២១និង៤០នាទី ស្ថិតនៅចំណុចភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

 

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដាទ្រីម c125 សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ផ្លាកលេខសៀមរាប-1AI-6599 ជិះគ្នាពីរនាក់។

 

អ្នកបើកឈ្មោះ យុន កិក ភេទប្រុស អាយុ២៧ឆ្នាំទីលំនៅបច្ចប្បន្នភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប(ស្លាប់)។ អ្នករួមដំណើរពីក្រោយឈ្មោះ ក្រាញ់ កឹស ភេទប្រុស អាយុ២៨ឆ្នាំ (របួស ) ទិសដៅម៉ូតូបើកបរពីលិចទៅកើត។ ចំណែកគោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម

អ្នកបើកបរឈ្មោះ កាក កាន ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប គោយន្តកន្រ្តៃឈប់ក្នុងទិដៅពីលិច ទៅកើត។ ខូតខាតម៉ូតូ(ធ្ងន់) គោយន្តកន្រ្តៃស្រាល។

 

សមត្ថកិច្ចបន្តថាមូលហេតុ: គោយន្តកន្រ្តៃឈប់នៅនិងចិញ្ជើមផ្លូវគ្មានភ្លើងបំភ្លឺក្រោយ។

-បច្ចុប្បន្ន ម៉ូតូ និងគោយន្ត ត្រូវបានប៉ូលីសចរាចរណ៍ យកមករក្សាទុក្ខនៅ ប៉ុស្ត៍រដ្ឋបាលឃុំស្រែណូយ។ ចំណែសាកសព ប្រគល់ជូន គ្រួសាររធ្វើបុណ្យតាមប្រពីណី។ ចំពោះ អ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានរងរបួសនិងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងម៉ោង៤និង១០ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិដំដែកថ្មី ឃុំដំដែក  ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកសូទ្រនិគម បានប្រាន់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្ត និងរថយន្ត បណ្ដាញឲ្យរងរបួសមនុស្ស ចំនួន០៦នាក់ ស្លាប់១នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល០៣នាក់។

សមត្ថកិច្ចបន្តថារថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B-9811 បើកបរដោយឈ្មោះ អិប បូរាណ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
-ដឹកអ្នករួមដំណើរ
១.ឈ្មោះហាវ សក្កដាពេជ្រ អាយុ២០ភេទប្រុសឆ្នាំនៅភូមិទួលពង្រ។
២.ឈ្មោះសុខ អាន អាយុ២៣ឆ្នាំ ភេទប្រុសនៅភូមិជម្ពូវ័ន្ត។
៣.ឈ្មោះអ៊ុំ សុខតុង អាយុ២០ឆ្នាំភេទប្រុសនៅភូមិចោមចៅ២។
៤.ឈ្មោះសំបុល វាសនា អាយុ២៣ឆ្នាំភេទប្រុសនៅភូមិចោមចៅ២។
៥.ឈ្មោះហៅ វង្សសែ អាយុ២០ឆ្នាំភេទប្រុសនៅភូមិចោមចៅ៣។
៦.ឈ្មោះជួង ម៉េងហួង អាយុ២០ឆ្នាំនៅភូមិព្រៃព្រីងត្បូង (ស្លាប់) អ្នកទាំង៦នាក់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តទៀតថាម៉ាកស្តារិច បើកបរក្នុងទិសដៅពីលិច ទៅកើត បានបុក រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយបៃតង ពាក់ផ្លាកលេខកំពង់ចាម.3A- 3844 សណ្តោងរ៉ឺម៉កពណ៌ សពាក់ផ្លាកលេខ.3A-3844 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីទៅលិច ទៅកើត (ទិសស្របគ្នា) ចំពីក្រោយ។

បើតាមសមត្ថកិច្ចហេតុការណ៍នេះខូចខាត រថយន្ត២គ្រឿងផងដែរ។ មូលហេតុគ្រោះថ្នាក់ចរាចរ រថយន្តស្តារិច បើកបរក្នុងល្បឿនលឿន ឯរថយន្តម៉ាកហុីយ៉ាន់ដាយ គ្មានភ្លើងបំភ្លីផ្នែកខាងក្រោយ។វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីបន្តនីតិវិធី៕

 

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋមួយកន្លែងត្រូវបានចោរចូលលួចលុយបានសម្រេច ខណៈម្ចាស់កំពុងដេកលង់លក់។

សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង ២ និង ០០ នាទី ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណី អំពើរលួច(លួចទូរស័ព្ទ និង ប្រាក់ ) នៅចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួច ចូលក្នុងបន្ទប់ដេកលួចយកប្រាក់ និងទូរស័ព្ទ ដោយជនរងគ្រោះឈ្មោះ ឆន សុីណែត ភេទស្រីអាយុ៤៣ ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បណ្ដាលឱ្យបាត់បង់ៈ  ១.ប្រាក់រៀលចំនួន(ពីរលានរៀល) ២.ទូរស័ព្ទ១ គ្រឿង ម៉ាក VIVO ពណ៌ខៀវ ដែលប្រើលេខ 071 37  37 718 និង លេខ 096 498 67 67 ដែលមានគនណីហ្វេសប៊ុកនៅក្នុងទូរស័ព្ទឈ្មោះ សំបូរ សម្បត្តិ។

បើតាមសមត្ថកិច្ចប្រាប់ថា មូលហេតុៈ ជនរងគ្រោះដេកដោយបានទុកប្រាក់ និងទូរស័ព្ទនៅលើក្បាលដំណេក ហើយត្រូវបានចោលចូលលួចតែម្ដង។
បច្ចុប្បន្នៈ កម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖អ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះត្រូវបានរថយន្តបុកចំពេញលំហឹង ក្នុងទិសដៅស្របទិសគ្នា ។

ហេតុការណ៍បានកើតឡើងមនៅវេលាម៉ោង ០៩និង៤៤ នាទី លើផ្លូវជាតិលេខ ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
រថយន្ដដឹកដែកម៉ាក KIA FRONTIER ពណ៌ក្រហម ផ្លាកលេខសៀមរាប 3A-2237 បើកបរដោយឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ  រស់នៅ ភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូង ទៅជើងហើយបត់ឆ្វេង បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ខា ខុន  ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស  រស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប  បើកបរក្នុងទិសដៅពីត្បូង ទៅជើង
បណ្ដាលអោយស្លាប់តែម្ដង។

សមត្ថកិច្ចបានបន្តថាហេតុការណ៍នេះបណ្ដាលឱ្យស្លាប់មនុស្សម្នាក់  ខូចខាតម៉ូតូ១ គ្រឿងនិងរថយន្ត ១ គ្រឿង។

បើកតាមសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍
បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់និង អ្នកបើកបររថយន្តបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន។ ទោះជាយ៉ាងណា អ្នកបើកបររថយន្ដបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកសាកសព សមត្ថកិច្ច ប្រគល់ធ្វើឱ្យក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យសពតាមប្រពៃណី។
.
ចំណែកវត្ថុតាងទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៣

ខេត្តពោធិ៍សាត់៖សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីធ្វើអត្តឃាយចងកនៅចំណុចភូមិ/សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ផូ តៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ខ្មែ មុខរបរយោធា វរៈសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ បានយកខ្សែភ្លើងចងកភ្ជាប់នឹងបង្អួចបន្ទប់(បណ្តាលឲ្យស្លាប់តែម្ដង)។ តាមការពិនិត្យ និងធ្វើកោសល្យវិច័យគ្រូពេទ្យជំនាញ សពជនរងគ្រោះស្លាប់ដោយសាធ្វើអត្តឃាតចងក។
មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត។ បច្ចុប្បន្ន៖ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ។

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៣

ខេត្តពោធិ៍សាត់៖រថយន្តលុចស៊ីសមួយគ្រឿងបានបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រ៤៦/៤៧ ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ 5384៥ បើកបរដោយឈ្មោះ អូន អ៉ីឡុង ភេទប្រុស អាយុ ២៥ឆ្នាំ ខ្មែរ មុខរបរជាងម៉ូតូ រស់នៅភូមិព្រែកតាវេន ឃុំព្រែក
ជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបន្តថា រថយន្តមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ (ផ្លាកលេខដាច់បាត់) បើកបរដោយឈ្មោះ រ៉ាត់ ស៊ីណូ ភេទប្រុស អាយុ ៣២ឆ្នាំ ខ្មែរ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ(បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង)។ បច្ចុប្បន្ន៖ សាកសពជនរងគ្រោះ បានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ។ ចំណែក វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៣

ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិទំនុប ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ ចាន់ ហេងភេទប្រុស អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុ ស្រវឹងស្រា ធ្លាក់ទឹកបណ្តាលអោយស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖facebook មួយ បានបង្ហោះសារ ថា
ធនាគារ (ស្ថាបនា) នៅខេត្តសៀមរាប ចាប់ផ្តើមតំឡើងការប្រាក់។

facebook នោះឈ្មោះ (Bunny Niev ) បានបង្ហោះសារជាង ៣ ម៉ោងមុន នៅលើទំព័ររបស់ខ្លួន ដោយសរសេរថា៖ ជំរាប់សួរបងប្អូនខេត្តសៀមរាបពេលនេះថ្ងៃនេះចាប់ពីខែក្រោយទៅខាងធរនាគារមួយគឺធនារ(ស្ថាបនា)នៅខេត្តសៀមរាបចាប់ផ្តើមតំឡើងការប្រាក់បងប្អូនហើយសូមអាជ្ញាធរខេត្តសៀមរាបជួយកូនចៅផងនិងរាជរដ្ធាភិបាលទើបតែឡើងថ្មីជួយកូនចៅផងអោយរំពឹងអីទៀតសេដ្ឌកិច្ចខេត្តសៀមរាបធ្លាក់ចុះរកមិនបានហើយសូមជួយចែររំលែកផងអោយខាងរាជរដ្ឌាភិបាលថ្មីបានឃើញផង។

ជុំវិញការបង្ហោះរបស់ពលរដ្ឋខាងលើនេះ គេនៅពុំទាន់ឃើញខាងធនាគារស្ថាបនា ចេញសេចក្ដីបកស្រាយនៅឡើយទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៣

ភ្នំពេញ៖កម្លាំងនគបាល នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលបានតាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបានឲ្យដឹងថាក្រោយពីចាប់ខ្លួន លោក ហុក ប៊ុនរ៉េត បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២៖ ដោយទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
ការក្លែងឯកសារខាងលើ ខ្លួនគេបានផលិតដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមជម្រាបថាខុទ្ទកាល័យ សម្តេចមធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូច បានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំ យកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៣

ខេត្តឧត្តរមានជ័យ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នឹងពីរនាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកឈើបែកកង់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ លើបណ្តោយផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៩៣-៩៤ ( ចំណុចអូរក្រូច ) ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្កឡើងដោយ រថយន្តបើកធ្លាក់ផ្លូវខ្លួនឯង ក្នុងទិសដៅពីជើងទៅត្បូង។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ថា ករណីនេះ រថយន្តម៉ាកTOYOTA SIENA ពណ៌ស សេរីឆ្នាំ ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2K – 2633 បើកបរដោយឈ្មោះ ឯក សំអូន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប មុខរបរ អ្នកបើករថយន្ត បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងអ្នករួមដំណើរ ០២នាក់។
១. ឈ្មោះ ឡាយ សុជា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប រងរបួសធ្ងន់ បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
២. ឈ្មោះ សាលី ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅខេត្តសៀមរាប មុខរបរ កម្មករ រងរបួសធ្ងន់ បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

ប្រភពបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលមកពី រថយន្តបែកកង់មុខខាងស្តាំ ហើយរ៉េចង្កូតធ្លាក់ប្រឡាយបណ្ដាលឱ្យស្លាប់និងរបួសតែម្ដង។
បច្ចុប្បន្នវត្ថុតាងរថយន្តឈើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែក អ្នករងរបួសត្រូវបានយកទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ ឯសាកសពឈ្មោះ ឯក សំអូន ជាតៃកុងរថយន្ត ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា រថយន្តខាងលើ ធ្វើសកម្មភាព ដឹកគ្រឿងសង្ហារឹម ប្រភេទទ្វារ កណ្ដាលសម្រាច់មកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ឆ្ពោះទៅខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page129 Page130 Page131 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×