ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនពីរនាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តក្នុងទិសដៅច្រាសទិសគ្នា។
ហេតុការណ៍បានកើតឡើង វេលាម៉ោងរំលងអាធ្រាតឈានចូល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣លើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក TOYOTA CAMRY ពណ៌ស្ករ ផលិតឆ្នាំ២០០៧ ផ្លាកលេខ ភ្នំពេញ 2D-3405 បើកបរដោយ ឈ្មោះ ស៊ិន ប៊ុនវែង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប រងរបួស បើកបរក្នុងទិសដៅពីលិចទៅកើត បានបុក និងរថយន្តម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 2A-2380 បើកបរដោយឈ្មោះ មិន កក្កដា អាយុ 36 ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ស្លាប់) អ្នករួមដំណើរឈ្មោះ ឈ្មោះ ឃ្លាំង លីន អាយុភេទ ស្រុកកំណើត ឃុំខ្នាចរមាស ស្រុកបវិល ខេត្តបាត់ដំបង បច្ចុប្បន្ននៅ ភូមិគោកដូង ឃុំពួកស្រុកពួកខេត្តសៀមរាប
(ស្លាប់) ទិសដៅពីកើតទៅលិច។
ករណីនេះបណ្តាលអោយស្លាប់ មនុស្សចំនួនពីរនាក់រងរបួសម្នាក់ ខូចខាតរថយន្ត ០២គ្រឿង (ធ្ងន់)។
បើតាមសមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ តាមការសន្និដ្ឋានបឋមមូលហេតុ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស្ករ ផលិតឆ្នាំ២០០៧ ផ្លាកលេខ ភ្នំពេញ 2D-3405 បើកបរក្នុងស្ថានភាពស្រវឹង ហើយឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។កម្លាំងបានចុះវាស់វែងនិងសង្គ្រោះជនរងគ្រោះដែលរបួសទៅមន្ទីពេទ្យ៕

