Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបបានអះអាងថា៖ ជនភេទទី៣មួយចំនួន បានក្លាយជាមន្ត្រីរាជការ និងមួយចំនួនទៀតបម្រើការងារតាមវិស័យនៃផ្នែកឯកជនផងដែរ។

លោកបានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត បានខិតខំលើកកម្ពស់សិទ្ធសេរីភាព ដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ដោយមិនប្រកាន់ភេទនោះឡើយ។

លោកថាទោះជាយ៉ាងនេះក្តី ការចំអកពេបជ្រាយពីមជ្ឈដ្ឋានមួយចំនួន នៅតែមាន តែនៅពេលខាងមុខយើងជឿជាក់ថា នឹងមានច្បាប់ ដើម្បីព្រមាន ឬពិន័យទៅលើជនណា ដែលប្រមាថមើលងាយដល់ភេទទី៣។

លោក ទៀ សីហា ក៏បានបង្ហាញការសាទរចំពោះការបញ្ចប់គម្រោងការបន្តជួសជុល និងអភិរក្សប្រាសាទភ្នំបាខែង ដែលកន្លងមកអាជ្ញាធរជាតិអប្សរា ជាភាគីទទួលអនុវត្តន៍គម្រោង ដោយឡែករដ្ឋបាលខេត្ត ជាធាតុចូលបំពេញបន្ថែម នូវហេដ្ឋរចនាសម្ព័ន្ឋសំខាន់ៗមួយចំនួន តភ្ជាប់ទៅកាន់តំបន់អង្គរផងដែរ។

អភិបាលខេត្ត ក៏បានលើកឡើងពីការបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្រាប់ខេត្តសៀមរាប នឹងជួយលើកមុខមាត់ដល់ខេត្តទេសចរណ៍ ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែលេចធ្លោឡើងបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគ នានាផងដែរ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ម្សិលមិញក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប។

នៅក្នុងជំនួបនោះដែរ លោក Patrick Murphy ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ដល់ការអប់រំរបស់កុមារ ដែលសិក្សាតាមប្រព័ន្ធអនឡាញ ការរើសអើងដល់មនុស្សភេទទី៣ ពីមជ្ឈដ្ឋានខាងក្រៅ និងក្រុមគ្រួសារ និងបញ្ហាជម្លោះដីធ្លីជាដើម។

បើតាមអភិបាលខេត្តសៀមរាប លោក ទៀ សីហា ថា ចំពោះបញ្ហាទំនាស់ដីធ្លី នៅខេត្តសៀមរាប កើតមានឡើងជាង១០ឆ្នាំមកហើយ ដែលកន្លងមកនេះ អាជ្ញាធរខេត្តបានចុះដោះស្រាយ និងសម្របសម្រួលបញ្ហានេះបានជាច្រើនករណី។ ប៉ុន្តែចំពោះវិវាទ ឬជម្លោះដីធ្លី ដែលមានបង្កប់នូវនិន្នាការនយោបាយ គឺជាបញ្ហាប្រឈមធំ ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អតីតគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងខេត្តសៀមរាប ចំនួន១៨រូប បានស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា។

ការចុះចូលនេះនៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមវត្តមានលោកទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប ដែលបានចុះចូលនេះរួមមាន៖
លោក សៅ យ៉ូអេង អតីតក្រុមប្រឹក្សាខេត្ត ប្រធានហិរញ្ញឹកខេត្តសៀមរាប និងជាប្រធានក្រុមការងារស្រុកពួក,
លោក រស់ សំណាង អតីតក្រុមប្រឹក្សាសង្កាត់គោកចក,
លោក ទេព ចិន អតីតក្រុមប្រឹក្សាសង្កាត់គោកចក,
លោកស្រី ចាន់ សុម៉ាលី អតីតចៅសង្កាត់ទី១ សង្កាត់គោកចក ក្រៅពីនោះជាអតីតសមាជិក សមាជិកា ដែលសុទ្ធសឹងជាសកម្មជនដ៏សកម្មរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាបផងដែរ។

លោក សៅ យូអេង តំណាងឱ្យសមាជិក សមាជិកាដទៃទៀត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យលោក និងអតីតសមាជិកក្រុមប្រឹក្សាឃុំ សកម្មជន យុវជនខេត្តសៀមរាប បានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សៅ យូអេង បានគូសរំលេចថា មានហេតុផលពីរដែលនាំឱ្យរូបលោក និងសមាជិក សមាជិកា ដទៃទៀតស្ម័គ្ររួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ហេតុផលទាំងពីរនោះ ទី១ គឺការមើលឃើញនូវស្នាដៃដឹកនាំ ឆន្ទៈមនសិការ និងសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងសម្រាប់ជាតិមាតុភូមិ, ហេតុផលទី២ គឺការឆ្អែតឆ្អន់ នឿយណាយចំពោះភាពពិសពុល ល្បិចកិច្ចកល និងមនោគមន៍នយោបាយដ៏គ្រោះថ្នាក់របស់ អតីត គណបក្សសង្គ្រោះជាតិ។

អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា គឺកើតចេញពីទឹកចិត្តរបស់ពួកខ្ញុំ។ ពួកខ្ញុំបានភ្ញាក់រលឹក និងបានមើលឃើញយ៉ាងច្បាស់ពីគុណសម្បត្តិ ស្នាដៃ និងកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនឱ្យរួចផុតពីភាពវេទនានៃភ្លើងសង្គ្រាម ហើយបានប្រឹងប្រែង កសាងសង្គមកម្ពុជា ឱ្យរីកចម្រើន ប្រជាជនមានជីវភាព កាន់តែប្រសើរ ការរស់នៅកាន់តែសុខសុភមង្គល»។

លោក សៅ យូអេង និងក្រុមការងាររបស់លោក បានសន្យាថា នឹងខិតខំបំពេញការងារដោយស្មោះត្រង់ និងកៀរគរ អូសទាញ អតីតសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ វិលត្រលប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក សៅ យូអេង និងសមាជិក សមាជិកថ្មី បានប្រកាសគាំទ្រ លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតផងដែរ។ ពួកគេជឿជាក់ថា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត នឹងបន្តរក្សាស្នាដៃ និងសមិទ្ធផលទាំងឡាយ របស់ សម្តេចតេជោ ហើយនាំមកនូវសមិទ្ធផល ជាច្រើនទៀត សម្រាប់ជាតិកម្ពុជា ជាពិសេសរក្សាបាន នូវសុខសន្តិភាព ដែលជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ការរស់នៅរបស់ប្រជាជន និងភាពចម្រើនរបស់ជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ខេត្តសៀមរាប៖យុវជនម្នាក់ និងនារីជាសង្សារត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាល ខេត្តសៀមរាប សហការជាមួយនគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។

ការឃាត់ខ្លួននៅម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិសំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង។ ជនសង្ស័យឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

ចំណែកម្នាក់ទៀតឈ្មោះ ឡាយ សាភី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារី ត្រូវបានឃាត់ខ្លួននៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប នៅថ្ងៃនេះដែរ។

លោកឆាន់ វុទ្ធី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថាករណីនេះបានកើតកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណ ផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

យោងតាមរបាយការណ៍បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ ១១ឆ្នាំ ៤ខែ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបបានស្លាប់នៅក្នុងអង្រឹង។

របាយការណ៍បន្តថាស្លាកស្នាមនៅលើសាកសព៖ ស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។ ករណីនេះដកហូតវត្ថុរួមមាន៖ ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ ១កំណាត់ ប្រវែង ៩២ Cm និងអង្រឹងប៉ារ៉ា១។

របាយការបញ្ជាក់ថា កំលាំងជំនាញការិយាល័យ នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនឈ្មោះ ឡាយ សាភី ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ។

តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាភី បានសារភាពថា៖ នៅថ្ងៃកើតហេតុគឺខ្លួន និងប្អូនប្រុសជាជនរងគ្រោះ នៅផ្ទះតែ២នាក់។ ចំណែកឪពុកម្តាយ ទៅស្នាក់នៅនិងធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប លុះដល់១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើតាមគណីហេ្វសប៊ុក មកខ្លួនថាគេសុំមកលេងផ្ទះ នាងក៏យល់ព្រម លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុងរោងដាក់ឈើ ក្រោយផ្ទះ ខណៈពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់ ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះ បំបិតមាត់តែម្តង។ ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះ ចំត្រង់ដងក ផ្នែកខាងក្រោយ មួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទំាងពីរមួលបំបាក់កសពតែម្តង ក្រោយធ្វើសកម្មភាពនេះហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់។

តាមការស្តាប់សចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ។ ចំណែកឈ្មោះ ឡាយ សាភី បានយកខ្សែក្រវ៉ាត់ ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទាប់មកយកខ្សែក្រវ៉ាតខាងលើ ទៅចងភ្ភាប់និងខ្សែអង្រឹង បង្វែថា ជាករណីអត្តឃាត ដោយចងកសម្លាប់ខ្លួន។

សុំជម្រាបថាប្រតិបត្តិការបង្ក្រាបជនដៃដល់ទាំងពីរនាក់នេះ ធ្វើឡើងតាមការណែនាំរបស់ស្នងការនគរបាលខេត្ត លោក តេង ច័ន្ទណាត នឹងក្រោមការបង្ហាញរបស់លោកភឹង ចិន្តារ៉េត ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌ លោកណុប សារ៉ាក់ ស្នងការរងជំនួយដឹកនាំការិយាល័យកំរិតធ្ងន់ នឹងលោកសុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយដឹកនាំបញ្ជាផ្ទាល់ ដោយលោកឆាន់ វុទ្ធី នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាជនបរទេសម្នាក់ បានគំាងបេះដូង បណ្ដាលឲ្យស្លា..ប់។ ហេតុការណ៍ បានកើតឡើងនៅ ម៉ោង០៩និង២៥នាទីថ្ងៃទី០៩ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ KASS JONATHAN FIER ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិ អាមេរិច កាន់លិខិតឆ្លងដែន លេខ5672122486 មុខរបរ ចូលនិវត្តន៍ ស្នាក់នៅខុនដូរបន្ទប់លេខ១១ជាន់ទី៣(BB Angkor Residence )ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា មូលហេតុ ជនរងគ្រោះស្លាប់ដោយសារជំងឺ គំាងបេះដូង (អវិជ្ជមានកូវីដ១៩)។ សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ផ្នូរខ្មោច របស់សាសនាគ្រឺស្ទ ខេត្តសៀមរាប ដែលមានទីតាំងនៅជាយក្រុងសៀមរាប ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានឈ្មួញទិញសម្រាប់ធ្វើអាជីវកម្ម ដោយបានយកគ្រឿងចក្រឈូលឆាយខ្ទេច ដើម្បីយកពុះជាដីឡូតិ៍។

មានការលើកឡើងថា ផ្នូរខ្មោច របស់សាសនាគ្រឺស្ទ មានទំហំ ៥០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប  កាលពីអំឡុងឆ្នាំ២០០៤ និកាយមេថូឌីសប្រគល់អោយ សមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព។ ដោយមានផ្នូរសពបញ្ចុះ នៅទីនោះច្រើនផ្នូរ តែបច្ចប្បន្ន ត្រូវគេយកគ្រឿងចក្រឈូសឆាយខ្ទេចខ្ទីដូចខ្ទឹម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពដាំដុះដំណាំ និងការប្រមូលផលបន្លែ នៅភូមិកន្រ្ទាំង និងភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងមក ទី៥ ក្នុងខែកុម្ភ: ឆ្នាំ២០២២ ភរិយាអភិបាលខេត្តសៀមរាប  លោកជំទាវ ទាង អេង ទៀ សីហា មានសប្បាយរីករាយ ដោយឃើញ កសិករដាំដុះដំណាំ ទទួលបានផលល្អ និងមានទីផ្សារល្អ។

ការចុះត្រួតពិនិត្យ របស់លោកជំទាវ ទាង អេង ទៀ សីហា នៅសហគមន៍កសិកម្មបន្លែសុវត្ថិភាព នៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដើម្បីមើលការដាំដុះ និងការប្រមូលផលបន្លែរបស់ប្រជាកសិករបានយ៉ាងល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សម្តេចទៀ បាញ់ បានអះអាងថាបញ្ហាព្រៃលិចទឹក ដែលក្រុមជនខិលខូច បានយកប្រជាកសិករធ្វើរបាំង ដើមី្បផលប្រយោជន៍របស់ខ្លួននោះ គ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យចំពោះជន ដែលបានបំពានការកាប់ទន្ទ្រានព្រៃលិចទឹក បើមានស្ថានភាពធ្ងន់ធ្ងរនោះ យើងក៏មិនអាចអនុគ្រោះឲ្យបានឡើយ គឺត្រូវអនុវត្ត ទៅតាមផ្លូវច្បាប់។

សម្តេច ទៀ បាញ់ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ សំខាន់ជាប់បឹងទន្លេសាប រួមសហការសាមគ្គីគ្នា ដើមី្បធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋ និងសូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹក ឲ្យបានស៊ីជម្រៅដល់ប្រជាកសិករ ដែលអាស្រ័យផល.នៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារ បឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃ លិចទឹក ដែលជាដែនជម្រកត្រីពងកូននៅរដូវវស្សា និងសត្វស្លាបរស់នៅ។

សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អះអាងយ៉ាងដូច្នេះ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ៧ ខែ កុម្ភៈ ម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។

សម្តេចទៀ បាញ់ ក៏បានថ្លែងជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង ការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាត ដោយគ្រប់គ្នាត្រូវធ្វើការកែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈ ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយ អភិវឌ្ឍន៍ លើគ្រប់វិស័យ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២។

បើតាមលោកទៀ សីហា អភិបាលខេត្តបញ្ជាក់ថាកន្លងមកនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំអភិវឌ្ឍន៍ សមិទ្ធផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ ជាពិសេសលើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដោះស្រាយ ពីទុក្ខលំបាកជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ១៩ ព្រមទាំងការងារទប់ស្កាត់ បង្រ្កាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក តំបន់បឹងទន្លេសាប (តំបន់៣) នៅខេត្តសៀមរាប មានលើសពី២ពាន់ហិកតា ហើយនឹងឈានទៅធ្វើការបោះបង្គោល កំណត់តំបន់១,តំបន់២ និងតំបន់៣ ឲ្យបានច្បាស់លាស់ នារដូវប្រាំងនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាខេត្តសៀមរាបបានមោទនភាព ដែលមាន សិស្សជាប់និទ្ទេស A ជាច្រើនយ៉ាងដូច្នេះ។

សម្ដេចមានប្រសាសន៍ថា ការជាប់និទ្ទេស A ជាច្រើននាក់នេះ ជាមោទនភាពមួយដែលខេត្តសៀមរាប មានការរីកចម្រើនលើវិស័យអប់រំជារៀងរាល់ឆ្នាំ។ ភាពរីកចំរើននៃចំណេះដឹងនេះ ដោយសារប្រទេសជាតិយើងមានសន្ដិភាព។
សម្ដេច ទៀ បាញ់ ក៏បានណែនាំឲ្យសិស្សានុសិស្ស យកចិត្តសិក្សារៀនសូត្រ ឱ្យបានជាប់ជាប្រចាំ ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលក្នុងសង្គមជាតិ។

សម្ដេចទៀ បាញ់ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣ គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុ សិស្ស ក្នុងខេត្តសៀមរាប ដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន១៥៣នាក់ សម្រាប់ឆ្នាំសិក្សា ២០២០- ២០២១ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងបណ្ណ័សរសើរ នៅព្រឹកមិញនេះ។

សម្ដេចទៀ បាញ់ ក៏ប្រកាសបន្តចែកជូនរង្វាន់ម៉ូតូដល់សិស្សានុ សិស្ស ប្រឡងបាក់ឌុបដែលទទួលបាននិទ្ទេសA នៅឆ្នាំក្រោយបន្តទៀត។

សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចូលរួមបន្ដលើកកម្ពស់វិស័យ អប់រំ ឲ្យកាន់តែខ្ពស់ និងចូលរួមលើកកំពស់សុខភាព ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២២

ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង ថ្ងៃទី៦ ខែ កុម្ភ: ឆ្នាំ២០២២ វេលាម៉ោង​ 0៥ន៨ង៣០នាទី​ព្រឹក នៅចំណុចភូមិតាចក សង្កាត់​ស្រង៉ែ ក្រុង សៀមរាប​ ខេត្តសៀមរាប​។

សមត្ថកិច្ចមូលដ្ឋានបានបព្ជាក់ថាជនរងគ្រោះ
ឈ្មោះ​ ឆន បញ្ញាសក្តិហៅ(ឈឿម សំអូន) ភេទប្រុស អាយុ៣៥ ឆ្នាំ​ មុខរបរយោធាមិនបានចាក់វ៉ាក់សាំងកូវីដ១៩នោះទេ។

សមត្ថកិច្ចបានប្រាប់ថា មូលហេតុជនរងគ្រោះកើតជំងឺសើរស្បែកធ្ងន់ធ្ងរ។ ក្រុមគ្រួសារសព បានស្នើសុំមិនអោយធ្វើកោសល្យវិច្ច័យនិងយកទៅរៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ស្ត្រីចំនួនពីរ នាក់បានស្លាប់ភ្លាមៗនិង៣នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

អធិការដ្ឋាននគរបាលស្រុកជីក្រែង លោក តាំង លីហេង បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥និង ៤០ នាទី ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុំា ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦លើផ្លូវជាតិលេខ៦ រវាងរថយន្ត និង ម៉ូតូឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត ។

លោកបន្តថា រថយន្តម៉ាក NISSAN NAVARA ផលិតឆ្នាំ2014 ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 ប្រភេទដឹកទំនិញធុនតូច ពណ៌ ប្រផេះ អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដឹកមនុស្សម្នាក់ភេទប្រុស មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ សន្លប់ទាំងពីរ សង្រ្គោះបន្ទាន់ មានទិសដៅពីកើត ទៅទិសខាងលិច ដោយបានបុកម៉ូតូម៉ាក HONDA C125 ផលិតឆ្នាំ2016 ពាក់ស្លាកលេខ សៀមរាប1U – 2548 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឃិន មុំ
ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្សម្នាក់ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយ ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត មនុស្សអង្គុយលើម៉ូតូ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ (មិនពាក់មួកសុវត្តិភាពទាំង២) ហើយហួសទៅបុក ត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-1191ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត។

លោកបានបន្តថា ចំណែកអ្នករបួសរបួសធ្ងន់ ០៣នាក់៖១,ឈ្មោះវឿន សុផាន់ណា ភេទ ប្រុស អ្នកបើកបរម៉ូតូ smash(មិនពាក់មួកសុវត្ថិភាព) ២, អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ៣, អ្នករួមដំណើររថយន្តមិនស្គាល់អត្តសញ្ញាណ។ខូចខាតរថយន្តធ្ងន់១គ្រឿងម៉ូតូធ្ងន់១គ្រឿង។

អធិការបានបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ និងម៉ូតូ២គ្រឿងឈប់ក្បែរជាយផ្លូវ។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ឪពុកបានស្លាប់ឯកូនរងរបួសធ្ងន់ខណ:បើកម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងថ្ងៃសៅរ៍ ទី៥ ខែកុម្ភ: ឆ្នាំ២០២២ នៅម៉ោង៩និង២០នាទី លើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងរថយន្ត។ រថយន្តម៉ាកហ៊ីយាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F7750 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនមានទិស ដៅពីកើតទៅលិច បានបុកម៉ូតូម៉ាកហុងដា ផលិតឆ្នាំ2020 ពាក់ស្លាកលេខសៀមរាប1AI7069 បើកបរ ដោយឈ្មោះ ឈឿយ ឈិត ភេទប្រុសអាយុ២៥ ឆ្នាំ(ពាក់មួកសុវត្ថិភាព)នៅភូមិខ្ជាយ ឃុំ-សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រងរបួស ដឹកឈ្មោះប៉ាន់ ឈឿយ ភេទប្រុស អាយុ៥៨ឆ្នាំ(អត់មួយសុវត្ថិភាព) ត្រូវជាឪពុក(ស្លាប់)បើកបរទិសដៅពីជើងទៅត្បូងឆ្លងផ្លូវ។ ក្នុងនោះខូចខាតរថយន្ត១គ្រឿង(ស្រាល)និងមូតូគ្រឿង(ធ្ងន់)។

របាយការណ៍បន្តថាមូលហេតុ អ្នកបើកបរម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកំលាំងផ្នែកជំនាញសហការណ៍ជាមួយកំលាំងប៉ស្ត៍នគរបាលរដ្ឋបាល បានចុះវាស់វែងនិងបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ លោកមាស សាវ៉ន បានលើកឡើងថា ពលិកម្មរបស់បងប្អូនកងទ័ពក្នុងការទប់ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៍ និងការឈ្លានពាននានា នាពេលកន្លងមក កសាងបាននូវសមិទ្ធផលដ៏ធំធេង គឺសុខសន្តិភាព។

លោកមាស សាវ៉ន មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងរបស់លោកនូ ប៊ុនរិទ្ធ និងលោក ភាជ សម្បត្តិ ជានាយករងនៃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលេន ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្តថា ការកសាងសន្តិភាពក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន វាពិតណាស់ថា មានការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់បងប្អូនកងទ័ព រហូតមានបងប្អូនមួយចំនួន បានបាត់បង់ជីវិត និងមួយចំនួនបានធ្លាក់ខ្លួនពិការ ក៏ព្រោះតែការចង់បាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ។ លោកបន្តថា ជាមួយនឹងពលិកម្មដ៏ធំធេងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ក៏តែងតែចងចាំជានិច្ចនូវគុណបំណាច់ របស់បងប្អូនកងទ័ព ជាពិសេសបងប្អូនដែលជាយោធិនពិការ និងក្រុមគ្រួសារ។ ក្នុងការដឹងគុណនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាមណ្ឌលអភិវឌ្ឍន៍យោធិនពិការនេះឡើង និងបានផ្តល់នូវដី និងផ្ទះជាកម្មសិទ្ធិស្របច្បាប់ សម្រាប់បងប្អូនអាចស្នាក់នៅអាស្រ័យផលលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។

លោក នូ ប៊ុនរិទ្ធ បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម ៖
១-ប្តេជ្ញាស្មោះត្រង់ និងការពារដាច់ខាតចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ
២-ប្តេជ្ញា ខិតខំបំពេញតួនាទី ភារកិច្ច ដោយគោរពច្បាប់ បទបញ្ជា វិន័យ ក្រមសិលធម៌ ព្រមទាំងឋានានុក្រម និងរបៀបរបបការងារ។
៣-ប្តេជ្ញា ខិតខំយកចិត្តទុកដាក់ ចូលរួមគ្រប់គ្រង ដឹកនាំ និងខិតខំកសាងអង្គភាព ឲ្យមានការរីកចំរើន ស្របតាមអនុសាសន៍ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ ។
៤-ប្តេជ្ញា ពង្រឹង និងរិតចំណងសាមគ្គីភាព ឯកភាពរឹងមាំថែមទៀត ទាំងផ្ទៃក្នុងអង្គភាព ក៏ដូចជាក្រៅអង្គភាព ។
៥-ប្តេជ្ញា បន្តកិច្ចសហការ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អង្គភាពពាក់ព័ន្ធនានា ជាពិសេស ប្រជាពលរដ្ឋ និង មហាជនទូទៅ ។
៦- ប្តេជ្ញា ខិតខំរៀនសូត លើកកំពស់សមត្ថភាពយល់ដឹង ឲ្យបានទូលំទូលាយ ដើម្បីចូលរួមគ្រប់គ្រង ដឹកនាំបញ្ហា កសាងអង្គភាព ឲ្យទៅជាផែនឯកភាពសាមគ្គីភាពទាំងស្មារតី ឆន្ទៈ និងសកម្មភាពការងារ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ។

សូមជម្រាបថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ៣១៧ គូលេន ខេត្តសៀមរាប បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្នុងទឹកដីស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបងប្អូនយោធិនពិការ និងគ្រួសារ មករស់នៅជាង៣០០គ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page95 Page96 Page97 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×