Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។

តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»

រដ្ឋាភិបាលរបស់ខ្ញុំ បានយកសន្តិភាពជាអាទិ៍ភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីន របស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្តារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។

សន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពេលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បណ្ដើរកង់ឆ្លងផ្លូវនៅមុខផ្សារលើធំថ្មីត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ០០:៥០នាទី ត្រង់ចំណុច មុខផ្សារលើធំថ្មី នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ ចុងកៅស៊ូសង្កាត់ ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តនឹងកង់។ អ្នកជិះកង់ ឈ្មោះ ថន ចន្ថា ភេទប្រុសអាយុ១៣ ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្តបើករត់បាត់ពីកន្លែងកើតហេតុក្រោយបង្ក។

ករណីនេះបានប្រគល់សាកសពឲ្យម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកកង់យកមករក្សាទុកនៅស្នាក់ការមាត់ស្ទឹង។ តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលបង្កខាងសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណខ្លះហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ភ្នំពេញ៖នៅទីបំផុតនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល។

សូមជម្រាបថា ពានរង្វាន់សន្តិភាព​​ស៊ុនហាក់លើកទី៥ ដែលប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើលោកMoon Jae-In ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ គាំទ្រឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន។ សម្ដេចតេជោក៏បានស្នើសុំឲ្យលោកប្រធានាធិបតីកូរ៉េគាំទ្រដល់រូបមន្ត១បូក មានន័យថាបើសិនជាក្រុមហ៊ុនកូរ៉េមានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែមការវិនិយោគនៅកម្ពុជាផងដែរ។ សម្ដេចតេជោក៏បានស្នើឲ្យកូរ៉េមានការគាំទ្រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ។ ជាមួយគ្នានោះផងដែរសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីឱកាសល្អសម្រាប់ អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី របស់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោក៏បានស្នើឲ្យ ប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុន ពីប្រទេសកូរ៉េ មកវិនិយោគ នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ 

សម្ដេចតេជោបានគូសបញ្ជាក់ថា ដោយសារតែសម្ដេចជាសហស្ថាបនិក នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ហើយឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរនោះ  សម្ដេចបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរ គួររៀបចំ ឲ្យមានសកម្មភាព ដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងថែមទៀត។ 

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា កន្លងទៅនេះ កម្ពុជាក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ ផងដែរ។ សម្ដេចតេជោក៏ស្នើសុំឲ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានផងដែរ។ 

សម្ដេចតេជោក៏បានស្នើបន្ថែមទៀតផងដែរទាក់ទងទៅនឹង ការអភិវឌ្ឍន៍ធនធានមនុស្ស នៅប្រទេសកម្ពុជាតាមរយៈការផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលផ្សេងៗ ក្នុងន័យនេះ សម្ដេចបានស្នើឲ្យកូរ៉េបន្តជួយកម្ពុជាលើវិស័យនេះជាបន្តទៀត  ដូចជាការបង្កើនការផ្ដល់អាហារូបករណ៍ ជូនដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ដូចជាការបណ្ដុះបណ្ដាលលើជំនាញ ផ្នែកបច្ចេកទេស និងអាកាសចរស៊ីវិល ជាដើម។ 

សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនិងពលករដែលមកបម្រើការងារនៅប្រទេសកូរ៉េ។ សម្ដេចតេជោបានស្នើសុំឲ្យកូរ៉េបន្តបង្កើនកូតានាំពលករកម្ពុជា មកធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត នឹងបន្តយកចិត្តទុកដាក់ចំពោះសុខមាលភាព របស់ពលករកម្ពុជា ហើយសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។ 

សម្ដេចតេជោក៏បានមានប្រសាសន៍អរគុណដល់កូរ៉េ ទាក់ទងទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅកម្ពុជា ដែលឆ្លងកាត់ទន្លេមេគង្គតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសដែលបានផ្ដល់ឥណទានសម្បទាន ជាពិសេសជំនួយសម្ភារៈវេជ្ជសាស្រ្តផងដែរ សម្រាប់កម្ពុជា។ 

នៅក្នុងជំនួបនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកMoon Jae-In ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញកិច្ចសហប្រតិបត្តិការលើតំបន់ និងអន្តរជាតិ ជាពិសេសឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយសាធារណរដ្ឋកូរ៉េជាប្រទេស ដៃគូសន្ទនាមួយដ៏សំខាន់របស់អាស៊ានផងដែរ។ ក្នុងន័យនេះសម្តេចតេជោក៏បាន ជម្រាបជូនអំពីអ្វីដែលកម្ពុជាជ្រើសរើសជាមូលបទ គឺផ្តោតសំខាន់ អាស៊ានរួមគ្នាធ្វើ  រួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងអ្វីដែលជាបញ្ហាកំពុងប្រឈមក្នុងតំបន់ និងការងារអាទិភាពសម្រាប់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ។ ក្រៅពីនោះសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហានៅឧបទ្វីបកូរ៉េ ហើយសម្ដេចអញ្ជើញមកលើកនេះ ក្នុងតួនាទីជាសហប្រធាន នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដើម្បីចូលរួមចំណែកក្នុងការស្វែងរកសន្តិភាព សម្រាប់ឧបទ្វីបកូរ៉េផងដែរ។ 

លោកប្រធានាធិបតីកូរ៉េ បានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះបាននិងកំពុងបន្តនៅឡើយ។ លោកបានមានប្រសាសន៍ទៀតថា សម្រាប់ឆ្នាំ២០២២ នេះ លោមបានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាប្រធានអាស៊ាន និងជូនពរឱ្យទទួលបាននូវភាពជោគជ័យ។ ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជានេះ លោក បានមានប្រសាសន៍ថា កូរ៉េនឹងបន្តធ្វើការជាមួយនឹងកម្ពុជាជាបន្តទៀត  ហើយបច្ចុប្បន្ននេះ លោកបានមានប្រសាសន៍ថា មានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា។ លោកប្រធានាធិបតី ក៏បានកោតសរសើរចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋ ដែលធ្វើឲ្យកម្ពុជាអាចបើកដំណើរការប្រទេសជាតិឡើងវិញបាន។ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនេះ លោកសង្ឃឹមថា នឹងបន្តជំរុញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន ក្នុងការជំរុញវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើង។

លោក Moon Jae-In បាននគូសបញ្ជាក់ថា កម្ពុជាគឺជាអតិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកម្ពុជាគឺជាប្រទេសទី១ហើយ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ។ លោកបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អហើយយើងសង្ឃឹមថា នឹងបន្តធ្វើការជាមួយគ្នាបន្តទៀត។ 

ប្រមុខដឹកនាំប្រទេសទាំងពីរ មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្នុងឱកាសជួបពិភាក្សាការងារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ជាងម៉ូតូម្នាក់កំពុងតែបើកម៉ូតូត្រូវបានរថយន្ត១គ្រឿងបើកលឿនបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់។ហេតុការណ៍បានកើតឡើងតាមបណ្ដោយផ្លូវបេតុងក្រវ៉ាត់ក្រុង ត្រង់ចំណុចរង្វង់មូលប៊ុនរ៉ានី ស្ថិតក្នុង ភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប  នៅវេលាម៉ោង ១១និង ១០នាទីព្រឹក ថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកមាសស្លាកលេខ ប៉ៃលិន 2B-3578 ទិសដៅពីកើត ទៅលិច។ ចំណែកម៉ូតូម៉ាក ធូដេ ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវក្រវ៉ាត់ក្រុង។

សមត្ថកិច្ចបានបន្តទៀតថា៖ករណីនេះបុរស អ្នកបើកម៉ូតូ ឈ្មោះ សិម ខុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មិនពាក់មួកសុវត្ថិភាព បានស្លាប់បន្ទាប់ពី បានបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកឯអ្នកបើកបររថយន្តតាកូម៉ា បានរត់គេចខ្លួនបាត់ស្រម៉ោល។

មូលហេតុបណ្ដាលមកពី រថយន្តបើកបរក្នុងល្បឿនលឿន។ វត្ថុតាងត្រូវបានរក្សាទុកនៅ​  ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ កម្លាំងជំនាញកំពុងស្រាវជ្រាវ  និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ចំណែកជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ករណីវិវាទរវាងក្រុមហ៊ុនកាយដីចំនួន២ ដណ្តើមកំណប់ដី នៅបឹងពារាំង ឈានដល់ផ្ទុះហិង្សាបង្ករបួសស្នាម រហូតអាជ្ញាធរចុះបិទអាជីវកម្ម ពេលនេះ បើកឲ្យដំណើរការវិញហើយ។

ប្រការដែលផ្ទុះរឿង ប៉ុនប៉ងមនុស្សឃាត ផ្អើលមនុស្សម្នារ ស្ទើទូទាំងខេត្តសៀមរាប ហើយអាជ្ញាធរចុះបិទ អាជីវកម្មមិនទាន់បានមួយដង្ហើមចង្រិតផង ក៏បើកឲ្យដំណើរការវិញបែបនេះ គេសង្ស័យថា អាចចរចារពីផលប្រយោជន៍ត្រូវគ្នាវិញ។

មន្ត្រីតំណាងសាលាក្រុងសៀមរាប លោកហាយ យង់ ដែលដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទ និងបើកដំណើរការកាយដីក្នុងបឹងពារាំង នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២២នេះ បានថ្លែងថា រឿងបង្ករបួសស្នាម ដែលជាបទល្មើសព្រហ្មទណ្ឌ កំពុងស្ថិតក្នុងដៃសមត្ថកិច្ច។ ឯរឿងកាយស្តារបឹងពារាំង គឺបើកអោយដំណើរការវិញហើយកាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅនេះ។

លោកលោកហាយ យង់ បន្តថា ក្នុងការបើកវិញនេះអាជ្ញាធរតម្រូវអោយ អនុវត្តតាមលក្ខ័ណ្ឌចំនួន៣៖ ទី១.ក្រុមហ៊ុនកាយដីទាំងពីរត្រូវសហការជាមួយសហគមន៍ទាំងពីរ (សហគមន៍ទេសចរណ៍បឹងពារាំង.សហគមន៍នេសាទចុងឃ្នៀស) ទី២.ស្រោចទឹកនិងជួសជុលផ្លូវរួមគ្នាជាប្រចាំ.និងទី៣ អនុវត្តត្រឹមតែតាមគម្រោងប្លង់ប៉ុណ្ណោះ ក្នុងករណីបំពាននឹងត្រូវដកហូតអាជ្ញាប័ណ្ណចោលតែម្ដង។ក្រៅពី៣ចំណុចខាងលើ លោកហាយ យង់ ក៏បានបន្ថែមថា ក្នុងគម្រោងគឺមានចាក់ដីរៀបចំសម្អាតមាត់បឹង និងចាក់ដីបង្កើតជាកោះនៅក្នុងបឹងពារាំងទៀតផង។ ចំណែកអាចម៍ដីដែលត្រូវដឹកចេញទៅចាក់លើទីតាំងផ្សេង គឺគ្រាន់តែមួយចំណែកក្នុងការដោះដូរជា មួយប្រេងសម្រាប់ប្រើប្រាស់គ្រឿងចក្រប៉ុណ្ណោះ។

ទោះជាមានការអះអាងបែបនេះ ប៉ុន្តែមន្ត្រីសហគមន៍មួយរូប ដែលប្រចាំការនៅតំបន់បឹងពារាំង និយាយថា ក្រុមហ៊ុនកាយដីទាំងពីរខាងលើ មិនទាន់បានអនុវត្តតាមលក្ខ័ណ្ឌរបស់អាជ្ញាធរនៅឡើយទេ។ សោភ័ណភាពមាត់បឹង មិនទាន់មានចាក់ដីសូម្បី១ឡាន ឯកោះក្នុងបឹងដែលត្រូវបង្កើតនោះ ក៏មិនទាន់ឃើញមានចាក់ដី ១ឡានផង។ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងពីរខាងលើ ដណ្តើមគ្នាសម្រុកដឹកដីចេញយកទៅលក់តាមទីផ្សារសាធារណ: បង្កការខូចផ្លូវ បង្កការហុយបោកបក់ ប៉ះពាល់សុខមាលភាពរបស់ប្រជាពលរដ្ខ ជាប្រចាំ។

មានការលើកឡើងថាព្រោះតែផលប្រយោជន៍ទាំងនេះ តំបន់ទេសចរណ៍ បឹងពារាំង ក៏បានក្លាយជាទីលានប្រយុទ្ធគ្នាដ៏សាហាវ ដោយថៅកែរណ្តៅដីឈ្មោះ សាន្ត រដ្ឋស៊ីង វាយទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសឈ្មោះ ហាប់ ដា ចំនួន២ដៃ បណ្តាលអោយរងរបួស រហូតមានការប្តឹង ផ្តល់ក្នុងបទប៉ុនប៉ង
មនុស្សឃាតទៀតផង។

សូមបញ្ជាក់ថា បឹងពារាំង ជាបឹងធម្មជាតិដ៏ធំមួយស្ថិតនៅផ្នែកខាងត្បូង នៃសង្កាត់ជ្រាវ មានផ្ទៃទឹកជាប់បឹងទន្លេសាបនា រដូវវស្សា។ បឹងធម្មជាតិមួយនេះ ជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់ក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញាត្តអោយមានការកាយស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំង ។ ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនកាយដីទាំងពីរខាងលើ មិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកដី កាលពីថ្ងៃទី ៣ខែកុម្ភ:ឆ្នាំ២០២២។ តែទំនងជាមាន ការចរចារបែងចែកអំពីផលប្រយោជន៍ត្រូវគ្នាវិញ ទើប នៅថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២២ ក៏មានការបើកអោយកាយនិងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រេងដូចមុនៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានបំភ្លឺចំពោះទង្វើបុគ្គលឈ្មោះ អ៊ិច លិច កាន់ដំបងដេញវាយពលរដ្ឋ។

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាដើម្បីចៀសវាការភ័ន្តច្រឡំមកលើស្ថាប័ន អាជ្ញាធរជាតិអប្សរា និងឆ្លើយតបចំពោះការបង្ហោះវីដេអូ ស្តីពីទង្វើរបស់លោក អ៊ិច លិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ជូនសាធារណៈជនជ្រាបថា ទង្វើរបស់បុគ្គល អ៊ិច លិច មិនស្ថិតនៅក្នុងម៉ោងធ្វើការងារ និងមិនស្ថិតក្រោមការបញ្ជារបេសកកម្មរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរានោះទេ។

សូមបញ្ជាក់ថា អ្វីដែលបានកើតឡើង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ជាលក្ខណៈបុគ្គលរបស់លោក អ៊ិច លិច ក៏មិនបានប្រើនូវឯកសណ្ឋានជាភ្នាក់ងារ ឬក៏ជាបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា នេះជាការងារឯកជនរបស់ លោក អ៊ិច លិចផ្ទាល់ មិនពាក់ព័ន្ធជាមួយនិងការងាររបស់ស្ថាប័នឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ នៅក្នុង កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ គឺបណ្តាមេដឹកនាំពិភពលោកនានា រួមទាំងសម្តេចហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។

នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមានឯកឧត្តម នាយករដ្ឋមន្រ្តីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧតត្តម អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។ បន្ទាប់មកបណ្តាមេដឹកនាំឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើកជាផ្លូវការនេះ បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ពិសេសការថ្លែងសារសន្តិភាព និងការបួងសួងរបស់តំណាងសាសនាទាំងបួន រួមទាំងព្រះសង្ឃនិមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឯកឧត្តមបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាមេដឹកនាំនានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោកទាំងអស់នៅពេលនេះ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់បុព្វហេតុសន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ  បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។ 

នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ។ 

ក្នុងជំនួបនេះ ឯកឧត្តម Ban Ki-moon បានមានប្រសាសន៍ថា  ឯកឧត្តមសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ាន។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាអង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹងសកម្មភាពរបស់អង្គការ UPF នេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។ 

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម បាន គីមូន ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការគាំទ្រ នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសការឯកភាពរបស់អាស៊ាន ហើយឯកឧត្តមក៏បានគាំទ្រចំពោះសម្តេចតេជោជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា  ជាពិសេស ឯកឧត្តមគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សម្ដេចហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ  បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ  ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៖

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសជាប្អូនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់បងប្រុសបង្កើត។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ថាជនសង្ស័យឈ្មោះតាប់ ជុង ភេទប្រុសអាយុ ២៩ឆ្នាំ(ជាប្អូនបង្កើតរបស់ជនរងគ្រោះ) មុខរបរធ្វើស្រែ រស់នៅចំណុចភូមិកើតហេតុ បានធ្វើសកម្មភាពដោយយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះឈ្មោះ តាប់ យាង ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ន នៅភូមិរំដួល ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយវាយត្រូវចំនួន៣កន្លែង (ត្រូវចំក្បាលផ្នែឆ្វេងនិងស្តាំហើយត្រូវត្រង់មាត់)។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ និងជនសង្ស័យជាបង ប្អូនបង្កេីតនិងគ្នា ដោយ ជនរងគ្រោះ បានមកលេងជាមួយម្តាយ នៅភូមិឃុំកើតហេតុ រួចក៏បានផឹកស្រាជាមួយគ្នាតាំងពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ លុះដល់ម៉ោងកើតហេតុ ដោយជនសង្ស័យ និងជនរងគ្រោះ ស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នា ក្រោយមកជនរងគ្រោះ ក៏បានក្រោកដេីរចេញពីកន្លែងផឹកទៅអង្គុយលេីគ្រែមុខផ្ទះ ពេលនោះជនសង្ស័យបាននិយាយថា «ជនរងគ្រោះកំពុងនិយាយដេីមខ្លួន» ពេលនោះជនសង្ស័យ និយាយបន្តទៀតថា៖ អញនិងវ៉ៃហ្អែងអោយងាប់ ភ្លាមនោះជនសង្ស័យក៏ក្រោកពីកន្លែងផឹក រួចដេីរសំដៅទៅជិត ជនរងគ្រោះ ហេីយក៏បានបោកកែវនិងជេីងសរសរ រួចបានរេីសយកឈេីជ្រុងបាន១ដេីមប្រវែង ១.២ម៉ែត្រ វាយទៅលេីជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយផ្នែកស្តាំ១ឈេីជ្រុង ប្រវែង ០៦សម ជំរៅ ៣,១សម និងចំ ក្បាលផ្នែកខាងក្រោយខាងឆ្វេង១ឈេីជ្រុងប្រវែង ០៦សម ជំរៅ ៣•២សម និងផ្នែកខាងមុខ១ជ្រុង បណ្តាលអោយបាក់ខ្ទង់ច្រមុះនិងបាក់ថ្គាមស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័ុយ បានដេីរមកអង្គុយនៅលេីគ្រែកន្លែងផឹកស្រាវិញ ហេីយបាននិយាយថា ចង់ចាប់ខ្ញុំទៅណា ក៏ចាប់ទៅ ខណៈ នោះប្រជាពលរដ្ឋ នៅជិត និងប្រជាការពារភូមិ បានឃាត់ចាប់ខ្លួនរួចបញ្ជូនអោយសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឃុំស្ពានត្នោត។ បើតាមសមត្ថកិច្ចករណីនេះមូលហេតុដោយមានទំនាស់ពាក្យសម្ដីជាមួយគ្នាពេលផឹកស្រាស្រវឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្ដេជ្ញាថា នឹងអភិវឌ្ឍន៍កំពង់ផែចុងឃ្នៀស ឲ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ វប្បធម៌មានភាពទាក់ទាញបំផុត។

លោកទៀ សីហា បានថ្លែងប្រាប់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ទ ទាំងអស់ដោយត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួល ដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរ នៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតារ ហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួងផងដែរ។

លោក ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃ១០កុម្ភ: ម្សិលមិញ ក្នុងឱកាសបន្តចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត។

សូមជម្រាបថា ចំពោះការអនុវត្តន៍តាមការណែនាំរបស់សម្តេចហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោល នូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគមទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋផងដែរ។ ដោយឡែកយន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែចុងឃ្នៀស នេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រង អនាម័យបរិស្ថាន ការគ្រប់គ្រងមបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការ របស់គណៈកម្មការចម្រុះ ដែលមានអភិបាលខេត្តជាប្រធានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page94 Page95 Page96 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×