Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ស្ពឺ

ប៊ុន វិចត្រ 6 February 2022 · Image
···

ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី បានអបអរសាទរចំពោះសមិទ្ធផលនានាដែលបានកើតឡើងនៅក្នុងវត្តត្រពាំងវែងដោយបានឆ្លុះបញ្ចាំងពីការរីកចម្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលក៏ដូចជាវិស័យដទៃៗទៀតដែរ ដែលកំពុងមានការអភិវឌ្ឍ ដោយសារគុណូបក្ការៈនៃសុខសន្តិភាព។

លោកហ៊ុន ម៉ានី បន្តថាសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានស្វែងរកការបញ្ចប់ជម្លោះផ្ទៃក្នុង និងបានបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់។ ជាពិសេស ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីសមត្ថភាពដឹកនាំ ដែលបានសម្រេចជោគជ័យ ក្នុងការការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ដោយមិនឱ្យរងផលប៉ះពាល់ធ្ងនធ្ងរ និងកម្រិតអត្រាស្លាប់នៅទាបបំផុត ដែលឆ្លងតាមការវាយតម្លៃថ្មីៗ ដោយស្ថាប័ន Nikkei កម្ពុជាឈរនៅលំដាប់ថ្នាក់លេខ២ លើពិភពលោកដែលបានសម្រេចជោគជ័យ ក្នុងការប្រយុទ្ធនឹងការរាលដាលនៃជំងឺកូវីដ ១៩។

លោកហ៊ុន ម៉ានី ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេន ព្រះថេរានុថេរ គ្រប់ព្រះអង្គ និងជូនចំពោះលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន និងប្អូនៗ ក្មួយៗយុវជន ដែលទោះបីសម្តេចទាំងពីរ មិនបានមកជួបសំណេះសំណាល ជាមួយបងប្អូនផ្ទាល់ តែលោកសូមផ្ញើសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរទុក្ខ ដល់បងប្អូនផងដែរ។

លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 29 January 2022 · Image
···

ខេត្តកំពង់ស្ពឺ៖លោក ហ៊ុន ម៉ានី បានផ្ដែផ្ដាំឲ្យប្អូនៗខិតខំប្រឹងប្រែងសិក្សា រៀនសូត្រជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគតដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

លោក ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ លោកមានប្រសាសន៍ថា “ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នាគឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថាភាពជោគជ័យ របស់ប្អូនៗទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញដែលជាជំនួយដល់ការសិក្សារបស់ប្អូនៗពីចម្ងាយ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះ សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ លោកបាននាំយកអំណោយលើកទឹកចិត្តជូនប្អូនៗសិស្សនិទ្ទេស A មានដូចជាកំព្យូទ័រយួរដៃ សៀវភៅ និងដបអាកុល ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 14 January 2022 · Image
···

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ អគារស្នាក់នៅ ផ្នែកសឹករងបរសេដ្ឋ ព្រមទាំងសមិទ្ធផលនានា របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 28 September 2021 · Image
···

ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថាការបើកដំណើរការដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជា ដែលកើតឡើងដោយសារ៖

➢ ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនរាប់ចាប់ពីកុមារអាយុ ៦ឆ្នាំឡើងទៅចំនួនសរុប ១២,៩៥០,១៤៩ (ស្មើនឹង ៨០,៩៤% នៃប្រជាជនសរុប ១៦លាននាក់) បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់១ដូស។

➢ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណ៧ខែមកនេះ (ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) និងការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ក្នុងការអនុវត្តវិធានការ «៣កុំ ៣ការពារ» ដែលបានផ្តល់ផ្លែផ្កាគួរជាទីកត់សម្គាល់រហូតការឈានទៅដល់ការបើកសាលារៀនមួយចំនួនឡើងវិញ ហើយ សង្ឃឹមថានាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។

លោកថ្លែងបែបនេះក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ចុះបំពេញបេសកកម្មទៅកាន់ខេត្តកំពង់ស្ពឺក្នុងគោលបំណង ពិនិត្យ ស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងខេត្ត នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមិញ។

លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ជំនួសមុខឱ្យថ្នាក់ដឹកនាំនៃរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាល ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត សុខសុវត្ថិភាពប្រជាជន ជាពិសេសបន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ដោយសារស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ជាមួយនឹងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំ និងថ្មីៗនេះបានចាក់ជូនកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ទើបរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពិនិត្យពិចារណាបើកដំណើរការឡើងវិញជាដំណាក់កាលនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ នៅតាមបណ្តា ក្រុង ស្រុក ខណ្ឌ តាមទីតាំងភូមិសាស្រ្តដែលមានហានិភ័យទាប ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យអាជ្ញាធររាជធានី ខេត្ត ធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងត្រូវអនុវត្តឱ្យបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 26 September 2021 · Image
···

ខេត្តកំពង់ស្ពឺ៖លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី២៦ ខែកញ្ញា នេះថា៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

លោកនេត្រ ភក្ត្រា បានបន្តថាកូនសត្វខ្លាឃ្មុំធំមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។

លោកថ្លែងថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះ មកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះថា មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សូមជម្រាបថាសត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ (VU) នៅ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​អនុសញ្ញា CITES មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ រហូត​ដល់​អាស៊ី​ខាងកើត។ ខ្លាឃ្មុំ​ធំរស់នៅ​ក្នុង​ប្រភេទ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​រួម​មាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ។ នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា។ ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំណី​ចម្រុះ​រួម​មាន​រុក្ខជាតិ និង​សត្វ។

ខ្លាឃ្មុំ​ធំ អាច​ចាប់ផ្តើម​បង្ក​កំណើត នៅ​អាយុ​ពី​៤ ទៅ​៥​ឆ្នាំ ជា​ទូទៅ ធ្វើការ​បង្កាត់​ពូជ​នៅ​អំឡុង​ពី​ខែមិថុនា​-​កក្កដា ហើយ​បង្កើតកូន នៅ​អំឡុង​ខែវិច្ឆិកា​-​មីនា និង​ជា​ទូទៅ​បង្កើតកូន​ម្តង បាន​ពី​១ ទៅ​២​ក្បាល។ សត្វ​ខ្លាឃ្មុំ អាចរ​ស់បាន​រហូត​ដល់​អាយុ​ជាង​៣០​ឆ្នាំ ។ សត្វ​ខ្លាឃ្មុំ ទទួល​រង​ការ​គម្រាមកំហែង​ពី​កត្តា​ជា​ច្រើន ដែល​រួម​មាន ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យក​ស្បែក ក្រចកជើង ប្រ​ម៉ាត់ និង​ការ​ចាប់​មក​ចិញ្ចឹម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។

លោកក៏បានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ លោកបញ្ជាក់ថានៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។

គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 Page9 Next →

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!