Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តស្ទឹងត្រែង

ប៊ុន វិចត្រ 12 November 2020 · Image
···

ខេត្ត​ស្ទឹង​ត្រែង៖ធនាគារ​​ អេស៊ីលីដា សាខាស្រុកថាឡាបរិវ៉ាត់ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សមត្ថកិច្ចបានបន្តថា ករណីអគ្គិភ័យនេះ កើតឡើងក្នុងបន្ទប់ធានាជាអេស៊ីលីដាជាន់ទីមួយ បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន រួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន​ ០២​ គ្រឿង, កុំព្យូទ័រចំនួន០៣​គ្រឿង, ម៉ាស៊ីនព្រីនចំនួន០១​គ្រឿង, កង្ហារចំនួន ០៣​គ្រឿង,តុជ័រចំនួន០៣​គ្រឿង,អំពូលវែងចំនួន០៦​ អំពូល​។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ការអន្តរាគមន៍ ជួយពន្លត់ភ្លើងដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៦បំពង់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ ទើបអាចគ្រប់គ្រងស្ថានការបាន។ មូលហេតុ
ដោយសារឆ្លងចរន្តអគ្គិសនី។សុំបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី ១២ ខែវិឆ្ឆិការឆ្នាំ ២០២០ ស្ថិតភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 28 October 2020 · Image
···

ខេត្តស្ទឹងត្រែង៖ស្នងការនគរបសលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ខែតុលាម្សិលមិញ បានចេញសេចក្ដីបំភ្លឺ បន្ទាប់ពីមានបណ្ដាញសារព័ត៌មាន ចុះផ្សាយទាក់ទងទៅនឹងករណី ក្រុមអ្នកលេងល្បែងស៊ីសង វាយដំមកលើអ្នកសារព័ត៌មានចំនួន ពីរ រូប ព្រមទាំងបានដកហូតយកទូរសព្ទចំនួនបួនគ្រឿងផងដែរ។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយរបស់សារព័ត៌មាន (ដើមរាំង) ដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលមានខ្លឹមសារ «ក្រុមអ្នកញៀនល្បែងវាយប្លន់យក ទូរស័ព្ទអស់ ៤គ្រឿង ពេលមកប្តឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង គ្មានអ្នកទទួលបណ្ដឹងទេ! *។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺរឿងកាលពីថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ១៥:០០នាទី មានប្រជាពលរដ្ឋចំនួនពីរនាក់ អះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានមកដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយបានជួបមន្ត្រីប្រចាំការ ត្រូវវេនប្រចាំបញ្ហាទី៤ របស់ ស្នងការដ្ឋាននគរបាលខេត្ត ហើយក៏បានសួរនាំកត់ត្រាអំពីហេតុការណ៍កើតឡើងរួម និងធ្វើការថតរូប ក៏បានណែនាំ ឲ្យពួកគាត់ត្រឡប់ទៅព្យាបាលរបួសសិន សូមឲ្យព្រឹកស្អែកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ មកដាក់ពាក្យបណ្ដឹង នៅការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីជំនាញធ្វើ ការស៊ើបអង្កេត និងចាត់ការតាមនីតិវិធី ហើយពួកគេ ក៏ត្រឡប់ទៅវិញ។ លុះព្រឹកឡើងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មិនឃើញបុគ្គល ទាំង ០២នាក់ ត្រឡប់មកដាក់ពាក្យបណ្តឹងវិញទេ រហូតដល់មានការចុះផ្សាយរបស់សារព័ត៌មាន (ដើមរាំង) ទើបដឹង ថាពួកគាត់ទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តស្ទឹងត្រែង។ ការចុះផ្សាយរបស់សារព័ត៌មាន (ដើមរាំង) គឺជាអំពើមួយ មានចេតនាធ្វើឲ្យខូចកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ ពិសេសកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពិសេសសារព័ត៌មាន (ដើមរាំង) មេត្តាទទួលជ្រាបជាព័ត៌មាន ។ យើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ច នូវការចូលរួមកែលម្អក្នុងន័យស្ថាបនាដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្រោយពីមានការប្រកាសរបស់ស្នងការ ខេត្តស្ទឹងត្រែង«ជនរងគ្រោះឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ{ភ្នែកម្នាស់PNM} ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង» បានចូលទៅ(ខមិន) នៅក្នុងផេកស្នងការថា៖ ការផ្សាយរបស់គេហទំព័រ«ដើមរាំង»ជារឿងពិត។
ព្រោះនៅមុនពេលក្រុមអ្នកញៀនល្បែង វាយប្លន់យកទូរស័ព្ទខ្លួន គឺខ្លួនបានរាយការណ៍ទៅលោកស្នងការខេត្ត ដើម្បីមានវិធានការបង្ក្រាបល្បែង។ ប៉ុន្តែជាក់ស្ដែងមិនមានសមត្ថកិច្ចណា?ចុះបង្ក្រាបទេ រហូតកើតជាអំពើហិង្សា ពីសំណាក់ម្ចាស់ បនល្បែងនិងបក្ខពួក មកលើពួកខ្លួន។

ជនរងគ្រោះបន្តថាក្រោយកើតហេតុភ្លាមៗ កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ ពួកគេទាំង២នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នងការខេត្តស្ទឹងត្រែង ប៉ុន្តែមិនមានអ្នកទទួលបណ្ដឹង ឬរកយុត្តិធម៌ឱ្យទេ..!។ បន្ទាប់មកបានទៅប្ដឹងនៅអធិការក្រុងស្ទឹងត្រែង ដោយគ្មានមនុស្សនៅប្រចាំការឡើយ ទើបខ្លួនបានឡាយហ្វេសប៊ុក នៅកន្លែងទៀតផង។

ជាងនេះទៅទៀតខ្លួន បានទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ដោយមន្ត្រីនៅទីនោះគេមិនរកខុសត្រូវឱ្យទៀត។
ដោយគេតម្រូវឱ្យទៅប្ដឹងទៅPMក្រុងស្ទឹងត្រែងវិញ ស្រាប់តែមកដល់PMក្រុងស្ទឹងត្រែង បែរជាគ្មានអ្នកប្រចាំការ ឬទទួលបណ្ដឹងទៀត ទើបនាំគ្នាទៅពេទ្យដាក់សេរ៉ូមសង្គ្រោះបឋមសិន។

ព្រោះតែដើរប្ដឹងទៅ៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង និងមិនមានចំណាត់ការ រកយុត្តិធម៌ឱ្យពួកខ្លួនមសម្រេចមកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតែម្ដង ដោយទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារ។

សុំបញ្ជាក់ថាករណីហិង្សានោះបានកើតឡើង កាលពីរសៀលថ្ងៃទី២៥ខែតុលា២០២០ នៅទីតាំងបនល្បែងដ៏ធំមួយកន្លែង ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈពួកគេចុះយកព័ត៌មាន ធ្វើឲ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែង ខឹងក៏នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវាយដំទៅលើពួកគេទាំង២នាក់ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ដោយហេតុការណ៍នោះក្រុមជនដៃដល់ បានឆក់យកទូរស័ព្ទ ពីពួកគេអស់៤គ្រឿងទៀតផង។

សូមជម្រាបថា៖ម្ចាស់ទីតាំងបនល្បែងឈ្មោះ តៃ ប៊ុងគួង (ហៅកង) ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបើកល្បែងស៊ីសងជាច្រើន ខែមកហើយមិនមានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ។

លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» បានថ្លែងថា៖ការផ្សាយរបស់«ដើមរាំង» កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ដែលមានចំណងជើងថា៖(ក្រុមអ្នកញៀនល្បែងវាយប្លន់យកទូរស័ព្ទអស់៤គ្រឿង ពេលមកប្ដឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង គ្មានអ្នកទទួលបណ្ដឹងទេ។

លោក ចាន់ ថន បានបន្តថាការចុះផ្សាយរបស់មានប្រភពច្បាស់លាស់ ពីជនរងគ្រោះ បានអ្នកអះអាង នឹងមានថតសំឡេងទុកជា ភស្តុតាំង ផងដែរ។ ក្នុងនោះក៏បានសម្ភាសន៍ មន្ត្រីពាក់ព័ន្ធ មុនចេញផ្សាយតាមវិជ្ជាជីវៈ មិនបានសន្និដ្ឋាន ដោយខ្លួនឯងនោះទេ។ លោកចាន់ ថន បានចាត់ទុកការចេញសេចក្ដីប្រកាស របស់ស្នងការខេត្តស្ទឹងត្រែង ជាការទម្លាក់កំហុសមកលើអ្នកសារព័ត៌មាន ដើម្បីលាងខ្លួនឯងប៉ុណ្ណោះ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 27 October 2020 · Image
···

ខេត្តស្ទឹងត្រែង៖អ្នកសារព័ត៌មានចំនួនពីរ រូប បានរង់ការគំរាមកំហែង និងឆក់យកទូរស័ព្ទដៃរបស់ពួកគេ ដើម្បីបំបាត់ភស្តុតាង ពីសំណាក់ក្រុមអ្នកលេងល្បែងស៊ីសង ខណៈពួកគេចូលទៅថត។

ជនរងគ្រោះទី១ឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ ភ្នែកម្នាស់PNM ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងរបួសស្រាល បាត់បង់ទូរស័ព្ទ៣គ្រឿង

ទី២ឈ្មោះ វុធ សុភ័ក្រ អាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ របួសធ្ងន់បាត់បង់ទូរស័ព្ទដៃ១គ្រឿង។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុរូបគេ បានបើករថយន្តទៅប្ដឹង នៅសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយអោយនោះទេដោយដេញពីមួយទៅមួយ។

ជនរងគ្រោះថា ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង វាយប្លន់យកទូរស័ព្ទ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ ដោយមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង។ ពេលមកដល់កន្លែងអធិការ គឺពុំមានអ្នកទទួលបណ្ដឹងទៀត ដោយគេតម្រូវអោយទៅប្ដឹងនៅកន្លែងអាវុធហត្ថវិញ។

លោកបន្តថាពួកខ្លួនក៏ បានមកប្ដឹងនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ស្រាប់តែមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹង នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងវិញ។
នៅពេលមកដល់អាវុធហត្ថក្រុងស្ទឹងត្រែង បែរជាគ្មានមនុស្សនៅ ដោយមន្ត្រីទាំងនោះ គេចពីពួកខ្លួនដែលមកប្ដឹង…!។

លោកបានបញ្ជាក់ថាដោយសារតែទៅប្ដឹង កន្លែងសមត្ថកិច្ច៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង ទើបនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ពួកខ្លួន សម្រេច មកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារ។

ជនរងគ្រោះបានបញ្ជាក់ថា ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបើកលេងជាប្រចាំ មិនទាន់មាន សមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយទេ ដែលមានម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង ហៅកង ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

បើតាមជនរងគ្រោះបានឲ្យដឹងថា ពួកគេបានខ្លួនចូលទៅដល់ជិត វង់បនល្បែងនោះ បណ្ដាលឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែងខឹងក៏ នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវាយដំ នឹងឆក់យកទូរស័ព្ទតែម្ដង។

ពាក់ព័ន្ធករណីនេះ លោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាន ថា៖ មិនមែន មិនទទួលបណ្ដឹងទេ គឺពួកគាត់មកប្ដឹង ចំពេលកឋិន របស់ឯកឧត្ដមអភិបាលខេត្ត កំលាំងចេញទៅត្រៀមការពារ ហើយពួកគាត់ថា ទៅពេទ្យសិនចាំព្រឹកបានមកប្ដឹងម្ដងទៀត ហើយក៏បាត់រហូតពេលនេះ មិនឃើញមកប្ដឹង។

ទោះជាយ៉ាងណា ជនរងគ្រោះ សង្ឃឹមថាតុលាការខេត្តស្ទឹងត្រែង នឹងបើកការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនក្រុមជនដៃដល់ជាក់ជាមិនខាន៕SRP

Like 0
Comment 0
Share Share
Views 0
Newer posts
← Previous Page1 … Page5 Page6

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!