Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក ហ៊ុន ម៉ាណែត បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការផ្ដល់អំណោយនេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះតាមរយ:លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម។

អំណោយដែលបានផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង មីចំនួន ១៥កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ. ថ្នាំពេទ្យ ៥មុខ ម៉ាសចំនួន ២០ម៉ាស សាប៊ូ ១ដុំ និងជែលលាងដៃ ២ដបតូច ផងដែរ។

លោកអ៊ុន ចាន់ដា អភិបាល បានមានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ នាពេលនេះ ក្រោមការផ្ដួចផ្ដើម របស់លោក ហ៊ុន ម៉ាណែត ដែលបានខិតខំកៀងគរសប្បុរសជន បានជាអំណោយ យកមកដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិខ្វះខាតជីវភាពដោយសារតែការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាពេលនេះ។

អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ និងការ ពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ចាម​ និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ ព្រមទាំងអនុសាខាស្រុក បានអញ្ជើញបូជា ធូប ទៀន ផ្កាភ្ញី ថ្វាយព្រះបដិមាករ និងនាំយក ចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ​គង់នៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិត​ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៥ យាងចូល ៨៦ព្រះវស្សាដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ។

លោក អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង គណៈកិត្តិយស និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជារៀងដរាបតទៅ ។

បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក អ៊ុនចាន់ដា និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ នូវចង្ហាន់ ផ្លែឈើ​ សាដក និងបច្ច័យចំនួន ៥ម៉ឺនរៀល ដោយឡែក ព្រះចៅអធិការវត្ត បច្ច័យ ២០ម៉ឺនរៀល។ ឧបត្ថម្ភ យុវជនកាកបាទក្រហមកម្ពុជា ១១នាក់ និងចាស់ព្រឹទ្ធាចារ្យ ចំនួន ៨៦ នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល។

សម្រាប់វត្តភ្នំជ័យគិរី លោក អ៊ុន ចាន់ដា និងលោកជំទាវ បានប្រគេន៖ ទៀនវស្សា ១គូ , អង្ករ ២៥០ គក្រ ,មី ១០កេស ,ត្រីខ ១២០កំប៉ុង ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ១០កេស និងបច្ច័យចំនួន ១,៦០០,០០០ រៀល។ ជាមួយនោះ សាខា ក៏បានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ សម្រាប់ឆាន់ថ្ងៃត្រង់ចំនួន ១០០ អង្គ ក្នុងវត្តភ្នំ ហាន់ជ័យ នេះ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោកស្រីញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារសាខាសមាគមនារី ជាច្រើនរូបទៀត ​នៅព្រឹកមិញនេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារ ជាម៉ាស ចំនួន ១.០០០ម៉ាស ទឹកក្រូច ចំនួន ១៩កេស និងទឹកសុទ្ធ ចំនួន ១៩កេស ផ្តល់ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក មជ្ឈមណ្ឌលគរុកោសល ភូមិភាគ ខេត្តកំពង់ចាម។

​ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី ប្រធានសាខាសមាគមនារីខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ដើម្បី ដោះស្រាយទុក្ខលំបាក ក៏ដូចជា ជាការចូលរួមចំណែក ក្នុងការយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ការយកចិត្តទុកដាក់ ជួយជ្រោមជ្រែង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ដើម្បី រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយជម្ងឺកូវីដ។

លោកស្រី ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរ សូមបន្តការយកចិត្តទុកដាក់​ខ្ពស់ និងតាមដានសុខភាព បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ ដើម្បី បញ្ជូនពួកគេទៅព្យាបាលទាន់ពេលវេលា។ ជាមួយនោះ ក៏សូមបងប្អូនចូលរួមអនាម័យ ដោយអនុវត្តន៍ ៣ការពារ និង៣កុំ ដើម្បី បញ្ចៀសការចម្លងមេរោគ ដ៏កាចសាហាវនេះ ទៅដល់ប្រជាពលរដ្ឋផ្សេងៗទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោកគីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានចុះសួរសុខទុក្ខបុគ្គលិកនៅមណ្ឌលសុខភាពឃុំមៀន នៃស្រុកព្រៃឈរ។

ក្នុងនាមថ្នាក់ដឹកនាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមលោកប្រធានបាន ផ្តល់នូវសម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុខភាពឃុំមៀន។ រួមមាន ម៉ាស៊ីនបាញ់កម្ដៅមានជើងទម្ររមួយដើម អាកុល មួយកាដុង៥លីត្រ ម៉ាសបួនប្រអប់ ថវិកាចំនួន ១០០ដុល្លារ សម្រាប់កសាងសង់រោងដាក់ម៉ូតូ និង សម្រាប់បុគ្គលិកម្នាក់ទទួលបាន សាប៊ូកក់សក់១ដប សាប៊ូ ដុសខ្លួន១ដុំ និងថ្នាំដុសធ្មេញ១ ផងដែរ។

លោកប្រធានមន្ទីរបានមានប្រសាសន៍ថា បុគ្គលិកត្រូវចេះរួមគ្នា បម្រើប្រជាពលរដ្ឋ ឲ្យបានល្អនិងចេះស្រលាញ់គ្នា និងថែរក្សាសុខភាពឲ្យបានល្អ ដោយត្រូវរួមគ្នាធ្វើ រួមគ្នាគិត រួមគ្នាអនុវត្តការងារឲ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស​ នៅវត្តអង្គួញដីសិរីសុខា​ ឃុំក្រឡា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

ពិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧​ ខែមិថុនា​ ព្រឹកមិញនេះ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​​លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា​ និង​សហការី​ជាច្រើន​រូបផងដែរ​។ ​

លោកស្រី ម៉ែន សំអន បាន​លេីកឡេីងថា ដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព ក្រោម​ការ​ដឹកនាំ​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ទេីបយេីងមាន​ឱកាស​ធ្វើ​បុណ្យ​ដាក់ទាន​ជួបជុំ​គ្នា​ បង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រលាញ់​ និង​ប្រតិបត្តិ​តាម​ឱវាទ​របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា​ ​និង​ដើម្បីប្រាថ្នាយកកុសលផលបុណ្យ សម្រាប់ជាតិនេះផង និងសម្រាប់អនាគតជាតិផងដែរ។

លោកស្រី ក៏បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋទាំងអស់​ សូម​ឲ្យមានការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

សូមជម្រាបថាទេយ្យវត្ថុ ដែលបានប្រគេន រួមមាន៖ ទៀនវស្សា​ ផ្កាស្រស់ ផ្លែឈើ​​ ស្លាដក់​ បាត​ តែ​ ស្ករស​ ទឹកបរិសុទ្ធ​ ទឹកក្រូច​ ទឹកដោះគោ​ មី​ ​អង្ករ​ សាច់ក្រក​ ត្រីងៀត​ ត្រីខ​ ម៉ាស​ អាល់កុល​ ជែលលាងដៃ​ និងបច្ច័យ ចំនួន​ ១លាន​ ៩៥ម៉ឺនរៀល​​ និង​៤០០ដុល្លារ​អាមេរិក​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២១

ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០៣ ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុង។

ហេតុការណ៍ ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះជនរងគ្រោះដោយករណីគ្រោះអគ្គិភ័យខាងលើ

ទី១ ផ្ទះរបស់ឈ្មោះមាស សេង ភេទស្រីអាយុ៨៥ឆ្នាំជាតិខ្មែរ ខូចខាត ផ្ទះ០១ខ្នងទំហំ ០៤ម×០៤មធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់ មួយចំនួន។

ទី២ ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទស្រីអាយុ ៤៥ឆ្នាំ ជាតិខ្មែរ ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦ម ធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង,ទូរទឹកកកចំនួន០១,ម៉ាសុីនដេរចំនួន០១,ម៉ាសុីនបោកខោអាវចំនួន០១ , គ្រែឈើចំនួន០១ និងសម្ភារះសម្លៀកបំពាក់មួយចំនួន។

ទី៣ ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទស្រីអាយុ២៣ឆ្នាំជាតិខ្មែរ .ខូចខាតបាត់បង់ផ្ទះទំហំ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នងនិងសម្លារះសម្លៀកបំពាក់មួយចំនួន។

អាជ្ញាធរបានឲ្យដឹងទៀតថាករណីអគ្គិភ័យនេះ មិនបណ្តាលរងគ្រោះមនុស្សឡើយ មូលហេតុ មកពីឆ្លងចរន្ធអគ្គីសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​​ អភិបាលខេត្ត​កំពង់ចាម​ បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកចំការលេីទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងពិធីប្រកាសតែងតាំងលោក​ សំ​ ពិសិដ្ឋ​ ជាអភិបាល​ស្រុកចំការលេី​ ជំនួសលោក​ខ្លូត​ ចន្តា​ ដែលត្រូវទទួលភារកិច្ចថ្មី​ នៅថ្ងៃទី១៦​ ខែមិថុនានេះ។

លោកក៏បាន​ផ្តាំផ្ញេីដល់​លោកអភិបាលស្រុកថ្មី ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា​ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ចំពោះ​សិល្បៈ​នៃ​ការ​ដឹកនាំ​ ត្រូវ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចេះ​ធ្វើ​ការ​ ទាំង​មាន​ធនធាន​សម្រាប់​ការងារ​​ និង​ឲ្យ​មន្ត្រី​ចេះ​សម្រេច​ចិត្ត​​អារកាត់ផងដែរ​។

អភិបាលខេត្តក៏បានណែនាំលោកអភិបាលស្រុកចំការលេី ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវ​ប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា​ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគតផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២១

ខេត្តកំពង់ចាម​៖ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ច្រាំងទន្លេ​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំឲ្យក្រុមហ៊ុនទទួលការ​ ត្រូវ​ពន្លឿនការងារ​សាងសង់​ ព្រោះរដូវ​ទឹក​ឡើង​ជិតឈាន​ចូលមកដល់នាពេលខាងមុខនេះហេីយ​។ ជាមួយគ្នានោះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់ស្រុតច្រាំងទន្លេ។​​

ការណែនាំនេះនៅព្រឹកមិញក្នុងពេលចុះពិនិត្យលក្ខណៈបច្ចេកទេស​ នៃការសាងសង់ច្រាំងទន្លេ​ នៅតំបន់កោះតូច​ ស្រុកស្រីសន្ធរ​ និង​ស្រុកកងមាស​។

សូមជម្រាបថាការសាងសង់ច្រាំងទន្លេ​នៅតំបន់កោះតូច​ ប្រវែង២.០០០ ម៉ែត្រ ស្ថិត​ក្នុង​ឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស​ ដេីម្បី​ត្រៀមលក្ខណ:ការពារច្រាំងទន្លេ​កុំ​ឲ្យ​បាក់​ ខណ:រដូវវ​ទឹក​ឡើង។

បេីតាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បាន​ឲ្យដឹងថា​ ចំពោះគម្រោង​ការ​សាងសង់​ច្រាំងទន្លេ​នេះ​ ក្រុម​ការងារ​បច្ចេកទេស បានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា​ ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្នុងនោះ​ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យស្ថានភាព​បិទខ្ទប់ផ្ទះ​ប្រជាពលរដ្ឋ​ ចំនួន​៥៤​ខ្នង​ នៅក្នុង​ភូមិ​ចំនួន​១១​ ស្ថិត​ក្នុង​ឃុំ​ព្រែក​រំដេង​ រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារ​ព្រែករំដេង​ និងផ្សារអូរលែង​ ស្ថិតក្នុងភូមិអូឡេង​ ឃុំព្រៃរំដេង​ ស្រុកស្រីសន្ធរ​។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បិទខ្ទប់​ និង​ផ្អាក​អាជីវកម្ម​ផ្សារខាងលេី​ លោក អ៊ុន​ ចាន់ដា​ បាន​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន​ ដល់មន្ត្រី​ពាក់ព័ន្ធ​ ត្រូវរៀបចំចងខ្សែហ៊ុំព័ទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ខ្នងផ្ទះ​ ហើយ​ត្រូវស្រាវជ្រាវរកកម្មករ កម្មការីនី ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩​ ដេីម្បី​ធ្វេីការ​ពិត្រួតនិត្យ​សំណាក​ ហេីយ​បញ្ជួន​ពួក​គាត់​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​។

អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​ផែនការ​ចំពោះ​ការ​បិទខ្ទប់​ផ្ទះ​ ត្រូវ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ ក៏ដូចជា​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ដោយឡែក​ការផ្អាក​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ផ្សារ​ គឺ​ត្រូវ​បិទ​ទាំងស្រុង​ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ តាម​ការ​យល់​ឃើញ​ថា​ អ្នក​​គ្មានជំងឺ​ ឬ​មាន​ជំងឺ​នោះទេ​។

អភិបាលខេត្ត បាន​បញ្ជាក់​ថា​ ចំពោះ​ការ​ធ្វេី​ចត្តាឡីស័ក​យេីង​សុខចិត្ត​អនុវត្តខុស​មុខសញ្ញា​ តែ​ប្រសើរ​ជាង​យើង​បណ្តែតបណ្តោយ​ឲ្យ​ជំងឺ​កូវីដ​-១៩​ ឆ្លង​រាតត្បាតទៅ​ដល់​ប្រជាពលរដ្ឋ​យើង​ក្នុង​សហគមន៍​។អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់ពលរដ្ឋ ឲ្យ​អនុវត្ត​តាម​វិធានការ​៣ការពារ​ ៣កុំ​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ និង​សប្បុរសជននានា​ ដែលបាន​នាំយក​ថវិកា​សរុប​ ចំនួន​២១៨០ដុល្លារ​ និង​៨លានរៀល​​ ​ប្រគល់​ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ សម្រាប់យកទៅប្រេីប្រាស់ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក៏ដូចជាចូលរួម​រំលែក​ ចំពោះ​ទុក្ខលំបាក​ និង​ការខ្វះខាត របស់ពលរដ្ឋ។

លោកថ្លែងអំណរគុណនេះ នៅថ្ងៃទី ១៤ មិថុនា ព្រឹកមិញនេះក្នុងឱកាស អញ្ជើញទទួលថវិកា របរបស់អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ និងសប្បុរសជន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ខេត្តកំពង់ចាម​៖កូនឈើគ្រញូងប្រមាណ ៤០០ដើម ត្រូវបានយកទៅដាំនៅក្នុងបិរវេណសាលាបឋមសិក្សាអណ្តូងតាអុង និងលើទំនប់បង្ហៀរក្តាក់ នៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងឃុំ។

ពិធីដាំកូនឈើគ្រញូងនៅក្នុងឃុំព្រែកក្របៅ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក លោក សែម គឹមសាន ទីប្រឹក្សាសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ស្រុកកងមាស, ខណ្ឌរដ្ឋបាលព្រៃឈើ, រដ្ឋបាលឃុំព្រែក្របៅ, ថ្នាក់ដឹកនាំភូមិ, លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាទាំង៦ និង លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យហ៊ុន សែន ព្រែកក្របៅផងដែរ។

គួរ​បញ្ជាក់​ថា​ ពិធីដាំកូនឈើគ្រញូងនេះត្រូវបានធ្វើឡើងក្រោមបរិយកាសសប្បាយរីករាយ ដោយអ្នកចូលរួមដាំកូនឈើបង្ហាញក្តីរំពឹងថា កូនឈើគ្រញូងដែលបានដាំនៅថ្ងៃនេះ នឹងក្លាយទៅជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយក្នុងឃុំព្រែកក្របៅ ជាពិសេសចូលរួមលើកកម្ពស់បរិស្ថានឱ្យបានល្អប្រសើរនឹងលើកកម្ពស់សោភ័ណ ភាពសាលារៀន​ និងតាមទីសាធារណះផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ខេត្តកំពង់ចាម​៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែមិថុនា ព្រឹកមិញនេះ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ បានថ្លែងកោតសសើរចំពោះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ក៏ដូចជាមន្ត្រី​ពាក់ព័ន្ធ​​ទាំងអស់​ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។​

លោកស្រី ក៏បានផ្តាំផ្ញើ ដល់​សមាគមន៍នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់​ ឲ្យបន្តគោរព និងអនុវត្តន៍​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការណ៍ ៣ការពារ ៣កុំ។

លោក ស្រីក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស៧.៥០០ម៉ាស ជែល ១៤៤ដប និងថវិកា ៣លានរៀលផងដែរ។

លោកស្រី ក៏បានអញ្ជើញ សាកសួរសុខទុក្ខ លោក ស្រី ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page46 Page47 Page48 … Page81 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×