Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ខេត្តកំពង់ចាម៖ផ្លូ​វលេខ៧ ចាប់ពីចំណុចទីប្រជុំជនស្គន់​ ស្រុកជេីងព្រៃ​ រហូតដល់គល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម​ នឹងត្រូវពង្រីកដេីម្បី ជួយសម្រួលការធ្វេីដំណេីរ និងចរាចរណ៍របស់ពលរដ្ឋ​ ខណៈ​មានមធ្យោបាយធ្វេីដំណេីរ កេីនឡេីងជាបន្តបន្ទាប់។

នៅព្រឹកថ្ងៃទី​១២​ ខែខែកក្កដា នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញ​ចុះពិនិត្យការពង្រីកខាងលើ ដើម្បីសិក្សាលំអិតលើគម្រោងផ្លូវ៤ គន្លង ដែលមានប្រវែងប្រមាណជាង ៤៥ គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ​​ ខ្វះខាត​ និង​នៅតំបន់បិទខ្ទប់​ សរុប​២៥០គ្រួសារ​។

ការផ្ដល់អំណោយធ្វើឡើងនៅព្រឹកមិញនេះ តាមរយៈ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់ និងពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ២ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និង​សហការី​ នៅព្រឹក​មិញនេះ​ បាន​នាំយក​អំណោយ​ ជា​ស្បៀងអាហារ​ និង​សម្ភារ​ ប្រគល់ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ លោក រិន វីរៈ និង​សហការី​ ដែលបាន​នាំយក​ អង្ករ ៥តោន មី១០០កេស ម៉ាស់ ១០កេសធំ និងអាលកុល ២៣កាន​ ​ប្រគល់​ជូន​អាជ្ញាធរខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ ជាប្រយោជន៍ក្នុង​យុទ្ធនាការ​នានា​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរអរគុណចំពោះលោកឧកញ៉ា លោក លោកស្រីសប្បុរសជន ដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក។

លោកថាអំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ លោកថ្លែងអរគុណនេះនៅថ្ងៃម្សិលមិញ ក្នុងឱកាសទទួលអំណោយជាពី​សមាគមន៍​រោងចក្រស្បែកជើងកម្ពុជា និងសប្បុរជននានាក្នុងខេត្ត​។

គួបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖-លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមនរោងចក្រស្បែកជើងកម្ពុជា អាវពេទ្យ ២.០០០ ម៉ាស់ ១២.៥០០ និងថ្នាំបុរាណចិនព្យាបាលជំងឺចំនួន ៤០០ប្រអប់ -លោក LI Qiang Corp អាល់កុល ៣កាន ម៉ាស ៥.០០០ -រោងចក្រ វ៉ា ឡុង (ខេមបូឌា) ហ៊ូតវែរ អ៊ិនដាសស្ទ្រិ ឯ.ក ស្រោមដៃ ១.០០០ប្រអប់

-រោងចក្រ ស៊ីភីស៊ីជី អ៊ិនធើណេសិនណល អាវពេទ្យ ៥០អាវ អាល់កុល ៥កាន -លោក ប៉ាវ សុខអ៊ីម និងលោកស្រី ថវិកា ៣០០ដុល្លារ -លោក ម៉ោល ចាន់ណា និងលោកស្រី ថវិកា ៨.០០០ដុល្លារ -លោក គន់ គីមសាន និងលោកស្រី ថវិកា ៣០០ដុល្លារ-មជ្ឈមណ្ឌលអ្នកស្ម័គ្រទីក្រុងណាមយ៉ាងយូ សាធារណរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពរបស់ខេត្តកំពង់ចាម ម៉ាស ៣៥.០០០ម៉ាស​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខានៅព្រឹក មិញនេះ បានអញ្ជើញចុះប្រគល់ផ្ទះទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនមានពិការភាពនិងក្រលំបាក ម្នាក់ឈ្មោះឆែក ភ័ក្ត្រ អាយុ៣១ឆ្នាំរស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

លោកអ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល “៣ការពារ៣កុំ និង ២ចូលរួម ”   ដើម្បីចៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវកូវីដ១៩ នេះ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារប្អូនឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់,  អាវយឺត ៨,សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។ ដោយឡែក ពលរដ្ឋខ្វះខាតជីវភាពចំនួន១៣គ្រួសារ ទៀត ដែលបានចូលរួមក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺតព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅថ្នាក់ក្រោមជាតិ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុកជើងព្រៃ​ ចំនួន៥គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​ ននានៅព្រឹកមិញនេះ។

លោក​ អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកជើងព្រៃ​ ​នៅតែ​បន្ត​ការ​​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៥គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​៖
១-ឃុំ​ផ្តៅជុំ​ សាងសង់ផ្លូវបេតុអាមេ ប្រវែង ៥០០​ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ នៅភូមិផ្តៅជុំកើត​។
២-ឃុំ​សូទិព្វ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២៤៩០ ម ,ទទឹង៤ម នៅភូមិសូទិព្វ ដូនដុំ ,បឹងជ្រោយ និងប៉ាណា។
៣-ឃុំ​សូទិព្វ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៩០ ម ទទឹង៥ម នៅភូមិ តាសែន​។
៤-ឃុំ​សំពងជ័យ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣៣៦៨ ម ទទឹង ៤ម នៅភូមិពោធិ៍បាខម ,កុមារ ,សំពងជ័យ​។
៥-ឃុំ​​ត្រពាំងគរ​ ស្តារប្រឡាយប្រវែង២៥៨៥ម ,ជម្រៅ១.៥ម ,ទទឹងបាតតូច១.៥ម និងសាងសង់លូទោលចំនួន ៥កន្លែង នៅភូមិកណ្តាល -ភូមិត្រពាំងគរ​។

លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បានលេីកឡេីងថា​ ​ការ​ដេញ​ថ្លៃ​នេះ​ថ្វីត្បិត​តែ​កំណត់​រយៈពេល​ត្រឹម​១០នាទី​ តែ​បេី​អ្នក​ទទូលការដាក់​សំណេី​មិន​ទាន់​អស់​ទេនោះ គឺ​គណៈកម្មការ​នៅ​តែ​បន្តទទួល​សំណើ​រហូត​ទាល់តែ​អស់​អ្នក​ចង់​ដេញ​ថ្លៃ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រួមគ្នា​ទប់ស្កាត់ ការរំលោភបំពាន លើដីព្រៃសហគម និងដីព្រៃដែននេសាទ តាមរយៈ ការចុះកំណត់ព្រុំប្រទល់ និងរៀបចំផែនទីការពារ ឲ្យបានច្បាស់លាស់។

ការណែនាំនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ នៅព្រឹកមិញ។

លោកអ៊ុន ចាន់ដា បានថ្លែងថា កន្លងមក ក៏ធ្លាប់មានជនខិលខូច បានទន្ទ្រាន ឈូសឆាយយកដីព្រៃសហគម ក៏ដូចជា ព្រៃលិចទឹកដែននេសាទរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន​ ដោយជនខិលខូចទាំងនោះ តែងតែឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលយប់ ពោលគឺ ធ្វើសកម្មភាពនេះ នៅពេលមន្ត្រីយើងសម្រាកពីការងារ។ ជាមួយគ្នានោះ អាជ្ញាធរ ក៏ធ្លាប់បានធ្វើការដោះស្រាយទប់ស្កាត់ ទៅតាមវិធានការច្បាប់ផងដែរ។ ដើម្បីកុំឲ្យទម្លាប់អាក្រក់នេះ កើតមានបន្តទៀត ស្នើឲ្យមន្ទីរដែនដី និងមន្ទីរធនធានទឹក សហការជាមួយអាជ្ញាធរ ចុះទៅកំណត់ព្រុំប្រទល់ ដើម្បី ការពារអាងស្តុកទឹកនៅចំណុច ឃុំព្រែកបាក់ នៃស្រុកស្ទឹងត្រង់ ដែលក្រុមប្រឹក្សាខេត្ត ស្នើឡើងនេះ ឲ្យបានច្បាស់លាស់។ ក្រៅពីនោះបន្ទាប់ពីការធ្វើការដោះស្រាយផលប៉ះពាល់ហើយ អភិបាលខេត្ត ក៏សុំឲ្យក្រុមការងារឡើងជាផែនទី រួចយកមកតម្កល់ទុក នៅគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ដើម្បី ក្រុមប្រឹក្សាឃុំសាមី បង្កើតតំបន់ ទៅជាសហគមគ្រប់គ្រង និងប្រើប្រាស់ទឹក ដែលជាការបញ្ចៀស ទៅដល់ការបាត់បង់ ដោយប្រការណាមួយ ពីសំណាក់ជនខិលខូចផងដែរ។

លោកក៏បានឲ្យមន្ទីរដែនដី មន្ទីរធនធានទឹក និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ទីតាំងនោះ ដើម្បី ធ្វើការកំណត់ព្រុំការពារដែននេសាទ ឲ្យខាងតែបាន។ ដូច្នេះអាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវមានយន្តការច្បាស់លាស់ ក្នុងការស្ដារបឹង ឬមេទឹក ឲ្យបានជ្រៅ ក្នុងតំបន់សហគមនីមួយៗ ដើម្បី រក្សាបានទឹកគ្រប់គ្រាន់ ទុកបំរើផលប្រយោជន៍ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ សម្រាប់ការងារបង្កបង្កើនផល។

អភិបាលខេត្ត​ បានលើកឡើងដែរថា កន្លងមក យើងក៏ធ្លាប់មានបទពិសោធន៍ ក្នុងបង្កើតនូវសហគមនេសាទ ស្ថិតនៅចំណុចបឹងធំ នៃស្រុកកំពង់សៀម ដែលមានផ្ទៃដីទំហំប្រមាណជាង ៧ពាន់ហិកតា និងបានបង្កើតទៅជាសហគមគ្រប់គ្រង និងប្រើប្រាស់ទឹកតំបន់នេះ បានជោគជ័យ រួចមកហើយ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តកំពង់ចាម​​៖អាជ្ញាធរស្រុក​ព្រៃឈរ​​​​​ នៅព្រឹក​មិញនេះ បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ សាងសង់​ផ្លូវ​បេតុង​ ចំនួន​៧ខ្សែ​​។ ការប្រកាសដេញថ្លៃនេះ ជាគម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ លេីការ​កសាង​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ​។

លោក​ លី​ ប៊ុនអ៊ន​ អភិបាល​រង​ស្រុកព្រៃឈរ​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ទទួល​ការ​ទាំងអស់​ ត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុកព្រៃឈរ​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ផងដែរ​។
​
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាក់​​ដេញ​ថ្លៃ​គម្រោង​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​បេតុង​អាមេ​ ចំនួន​៧គម្រោង​ ក្នុង​នោះ​មាន​

១-ឃុំ​ក្រូច​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨១ ម៉ែត្រ​ ទទឹង៤ម៉ែត្រ នៅភូមិក្រូច​។

២-ឃុំ​តុងរ៉ុង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ៣៩៨ ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិផ្ទះខ្ពស់។

៣-ឃុំ​ថ្មពូន​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ នៅភូមិត្រពាំងបឹង និងភូមិថ្មពូន កណ្តាល។

៤-ឃុំ​បឹងណាយ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥១​ ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិទួលខ្វាវ។

៥-ឃុំ​ព្រៃឈរ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣១៤​ ម៉យ​ ទទឹង៤ម៉ែត្រ​ នៅភូមិព្រៃឈរ​។

៦-ឃុំ​ស្រង៉ែ​ សាងសង់ផ្លូវបេតុងអាមេប្រវែង ៣០៧ ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ នៅភូមិត្រពាំងធំ។

៧-ឃុំ​សំរោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៩៥ ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិសំរោង​៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល បានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្មទឹក កខ្វក់ដល់ខេត្តកំពង់ធំ។ លោកថា គម្រោងនេះ គឺជាគម្រោង របស់រាជរដ្ឋាភិបាល ដែលជាប្រាក់កម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនា សម្ព័ន្ធ ផ្សេងៗ ទៀត ជាច្រើន។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី០៧ ខែ កក្តដា ម្សិលមិញ ក្នុងឱកាស ដឹកនាំកិច្ច ប្រជុំ ត្រួតពិនិត្យ និងពង្រឹងការអនុវត្ត គម្រោងសាងសង់ ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុង ក្រុងស្ទឹងសែន ដើម្បីធានាបាន គុណភាព ល្អ និងមានផ្លូវក្នុងក្រុងទូលាយ នៅថ្ងៃអនាគត។

អភិបាលខេត្តកំពង់ធំ ក៏ណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ សូមឱ្យពន្លឿនការសាងសង់ ព្រោះថា ខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ ក្រុងស្ទឹងសែន និងមានការលិចដោយសារជំនន់ទឹកភ្លៀង។ លោកថាប្រសិន បើជួបបញ្ហាក្នុងការសាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរដើម្បីឲ្យអាជ្ញាបានដឹងនិង ជួយដោះស្រាយរឿងដែលបាន កើតឡើង។

លោក សុខ លូ ក៏បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ ឲ្យបានគ្រប់ជ្រុងជ្រោយ នូវសំណង់ទាំងឡាយណា ដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមាន ការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឱ្យមានការកក់ស្ទះ ដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។

ជាមួយគ្នានេះដែរ លោកសុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមសហការ ជាមួយអាជ្ញាធរក្នុង ការសាង សង់ ប្រព័ន្ធ លូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ សូមមានការយោគយល់និងអធ្យាស្រ័យ ទើបក្រុមហ៊ុនសាងសង់ អាចពន្លឿនដំណើរ របស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។

បើតាមប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លោក ជូ កូល្លា បានឱ្យដឹងថា ការអនុវត្តគម្រោងសាង សង់ ប្រព័ន្ធ រំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន មានចំនួន២រួមមាន៖

ទី១៖ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះ ប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការ សាងសង់បំពង់ លូទឹកស្អុយ ប្រវែង ប្រមាណ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរ ទឹកប្រវែង ប្រមាណ ១៧.១គីឡូម៉ែត។ ក្រោយពីបាន ទទួលការយល់ព្រម ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យា ដើម្បីសាងសង់ អនុ គម្រោង ខាង លើ ជាមួយក្រុមហ៊ុន សាងសង់ China First metallurgical Group Ltd. ក្នុង តម្លៃទឹក ប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទី២៖ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់ នូវ រថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។

ប្រធានមន្ទីរសាធារណការបានឱ្យដឹងថា គម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពី ខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកក្កដាម្សិលមិញ បានទទួលអំណោយពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះលោក ផាន អូន និងក្រុមការងារ រួមនឹងលោកឧកញ៉ា លោក លោកស្រីសប្បុរសជន ដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនិងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។

គួបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖ លោកផាន អូន និងលោកជំទាវ អាកុល ៧៣កាន -លោក ទឹង ចាន់ណា អាកុល ១៥កាន -ឧកញ៉ា ឌី ជោត និងលោកជំទាវ អាកុល ៤កេស -ឧកញ៉ា ឌីណា ប្រាកដ ថ្នាំប៉ារ៉ា ១.០០០បន្ទះ -លោក ហោ ឆាយ សាប៊ូ ១.០០០ដុំ -លោកស្រី ខែ ប៉ូរាមី និងលោកស្រី ត្រាង ហុង ម៉ាស ៥.០០០ម៉ាស -គណៈអាជីវករផ្សារ៧មករា ទឹកសុទ្ធ ២០០យួរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន​ ២ខ្សែ ប្រវែង​ ៣.១៨៥ម៉ែត្រ​ ក្នុងសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ នៅព្រឹក​មិញនេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយមានការ​ស្នេីសុំពី​អាជ្ញាធរ​មូលដ្ឋាន​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រ បាន​ឯកភាព​ផ្តល់​ផ្លូវ​កៅស៊ូ​ចំនួន​២ខ្សែ​ ដេីម្បី​សម្រួល​ដល់​ជីវភាព​ រស់​នៅ​របស់ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ដឹកជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ផងដែរ​។

អភិបាលខេត្ត​ បានថ្លែងថា​ ​តាម​រយៈគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​ ជាក់ស្ដែង​ថ្ងៃ​នេះ​យើង​បាន​ទទួល​​ផ្លូវ​កៅស៊ូ​២ខ្សែ​ ដែលមានប្រវែង​៣.១៨៥ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ ចាប់ពីចំណុចភូមិចំការខ្ពប តភ្ជាប់ទៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម គឺ​ត្រូវ​ស្ថាបនា​​ត្រឹម​រយៈពេល​៤ខែ​ ប៉ុណ្ណោះ។ ​នៅពេល​ដែល​ស្ថាបនា​រួច​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ផ្លូវ​នេះ​ ដើម្បី​បង្កេីន​ប្រាក់​ចំណូលចូល​ក្នុង​គ្រួសារ​​ ​ហើយ​ត្រូវ​ចូលរួមជួយ​ថែរក្សា​ឲ្យ​បាន​យូរអង្វែងផង។ ក្រៅពី​នោះ​សូមបងប្អូន​ ​ចូលរួម​គាំទ្រ​ដល់​អាជ្ញាធរយេីង​​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​​ហេដ្ឋារចនាសម្ពន្ធ័​ ក៏ដូចជា​សមិទ្ធផលថ្មីៗ​ជាច្រើន​ទៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ​ ឲ្យចូលរួមតាមរយៈការ​ស្ម័គ្រចិត្ត​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​បាន​គ្រប់ៗគ្នា​ ដេីម្បី​បញ្ចប់នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​។

លោកថ្លែងអំពាវនាវយ៉ាងដូច្នេះនៅព្រឹកមិញនេះនៅ​វិទ្យាល័យ​គន្ធបុប្ផា​ ស្ថិត​ក្នុង​ឃុំមៀន​ ស្រុកព្រៃឈរ​ ក្នុងឱកាសនាំ​យកអំណោយ​ ចែកជូនប្រជាពលរដ្ឋ​ ចំនួន២៥០គ្រួសារ​ ដែលមានជីវភាពខ្វះខាត។

លោក​ ឡោ​ ចាន់លី​ អភិបាល​ស្រុកព្រៃឈរ​ បាន​លេីកឡេីងថា​ ស្រុកព្រៃឈរ​ពិតជាមាន​មោទនភាព​ ដែលបានទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ លេី​បងប្អូន​ប្រជាពលរដ្ឋ​ ១០០%​ ដោយមាន​ក្រុម​គ្រូពេទ្យ​ ចំនួន​៣៩ក្រុម​ និងចែកចេញជា​១៥ទីតាំង​ សម្រាប់​ផ្ដល់​សេវា​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ ជូន​ពលរដ្ឋ​ស្ម័គ្រចិត្ត​។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ ក្នុង១​គ្រួសារ​ទទួលបាន អង្ករ២៥​គីឡូក្រាម​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី១​យួរ​ ទឹកស៊ីអ៉ីវ១​យួរ និង​មី១​កេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page44 Page45 Page46 … Page81 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×