Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម នៅព្រឹកមិញនេះបានឧបត្ថម្ភ​ជា​សម្ភារបរិក្ខារពេទ្យ ជូនអាជ្ញាធរខេត្តកំពង់ចាម។

ការផ្ដល់ធ្វើឡើងនៅរដ្ឋបាលខេត្តកំពង់ចាម ក្រោមកិច្ចទទួល ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយកធនាគារវឌ្ឍនៈ ដែលបានឧបត្ថឧបករណ៍ តេស្តរហ័ស កូវីដ-១៩ ចំនួន ១២៥០ឈុត និងថ្នាំពេទ្យ ចំនួន៨០០ប្រអប់ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់​ ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ នឹងជំងឺកូវីដ-១៩ ក៏ដូចជា​ការ​ទប់ស្កាត់​ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

អភិបាលខេត្តបានថ្លែងថា​ អំណោយមនុស្សធម៌របស់ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោកយឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ចាមបាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​ និង​ទេយ្យទាន ដល់ព្រះសង្ឃចំនួន០៤វត្ត។

ពិធីនេះ​ត្រូវ​បាន​រៀបចំ​ឡេីងនៅសួនគ្រញូង សង្កាត់សំបូរមាស​ ក្រុងកំពង់ចាម នៅព្រឹកមិញនេះ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។

គួរ​បញ្ជាក់​ថា​ ទេយ្យទាន ដែលបានប្រគេនដល់ព្រះសង្ឃ រួមមាន វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ , វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក ដោយក្នុងមួយវត្តៗប្រគេនទៀនវស្សា ០១គូ អង្គរ ២០០គ.ក ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ត្រីខ ០១កេស មី១០ កេស ទឹកត្រី ០៥ យួរ ទឹកស៊ីអ៉ីវ ០៥យួរ ទឹកដោះគោខាប់ ០១កេស ស្ករស ០៥គ.ក តែ ៥គ.ក ចង្ហាន់ ០៩ស្រាក់ ផ្លែឈើ ០៩កន្ត្រក ទេយ្យវត្ថុ ០៩ និងបច្ច័យ​មួយចំនួន។

បេីតាមការអោយដឹងពីមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោចខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀន ព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះពិនិត្យស្ថានភាពនៃសួនច្បារតាមមាត់ទន្លេមេគង្គ​ ក្នុង ក្រុងកំពង់ចាម។

ការចុះពិនិត្យនេះដើម្បីធ្វើការជួសជុលកែលម្អសួនសាធារណៈ រួមទាំងការដាំដើមឈើ និងផ្កាលម្អគ្រប់ប្រភេទបន្ថែមទៀត សំដៅលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានឲ្យស្រស់បំព្រង រួមទាំងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ឲ្យសាកសមនឹង ទីក្រុងជ័យលាភី រំដួល៣ទង និងជាទីកន្លែងដ៏ទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកលំហែកាយ ស្រូបយកខ្យល់ អាកាសបរិសុទ្ធ ពីជំនោរទន្លេមេគង្គ។

សូមជម្រាបថាក្រុងកំពង់ចាម ជាក្រុងដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨​កន្លងទៅ​ ប៉ុន្តែជាអកុសល នៅឆ្នាំបន្ទាប់គ្រោះទឹកជំនន់ទន្លេមេគង្គ បាន​បំផ្លិចបំផ្លាញ​ ជាច្រើន​ពាន់​ម៉ែត្រ​ ​នូវផ្នែកមួយចំនួន នៃសួនច្បារ នៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាល ខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅព្រឹក​មិញនេះ​ បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រូពេទ្យ​កងយោធពលខេមរភូមិន្ទ​នៃយោធភូមិភាគ២ និងក្រុមគ្រូពេទ្យកងវិស្វកម្មក្រសួងការពារជាតិ ដែលកំពុងបំពេញបេសកកម្ម ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ។

អំណោយដែលបានចែកជូនក្រុមគ្រូពេទ្យទាំង ២ស្រុក ខាងលើ ក្នុងមួយស្រុកទទួលបាន៖អង្ករ ចំនួន ២០០គីឡូក្រាម ម៉ាស ១០.០០០ម៉ាស មី ២០កេស អាកុល ៣កាន ជែលលាងដៃ ៥កេស និងទឹកសុទ្ធ ចំនួន ២០​កេសផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម​ បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយ ជួយដល់រដ្ឋបាលខេត្ត ដើម្បី ជួយឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក។ ក្រៅពីនោះ អំណោយមនុស្សធម៌នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ផងដែរ​។

លោកថ្លែងអរគុណ ក្នុងពេលទទួលអំណោយពីសប្បុរសជន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ។

គួរ​បញ្ជាក់​ថា​ សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម រួមមាន៖
លោក ហុង វណ្ណឌី និងក្រុមគ្រួសារ ម៉ាសចំនួន ៤កេស អាវ PPE ចំនួន ៣កេស ទឹកអាកុល ៣កាន និងថវិកាចំនួន ៦លានរៀល។

-លោក លី គីមឆេង និងលោកស្រី សៀង ហ៊ូង ឧបត្ថម្ភតេស្តសហ័ស ចំនួន ១.១១១ដើមនិង-មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី ឧបត្ថម្ភ ថវិកា ១លានរៀល ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២១

ខេត្ត​កំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល និងសម្ភារផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការថ្លែងអបអរនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោក អ៊ុន ចាន់ដា បានថ្លែងថា នេះជាកិត្តិយស របស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី ១០លាន ប៉ុន្តែ ជាព្វសំណាង ស្រាប់តែលេខរៀងទី ៦លាន គឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម របស់យើង។

លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែ គិតគូអំពីអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ តាមរយៈ ដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី-១៩ រួចហើយផងដែរ។

លោកបញ្ជាក់ដែរថា យ៉ាងណាមិញ នៅថ្ងៃនេះ ផងដែរ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បី នាំថវិកាលើកទឹកចិត្ត របស់សម្ដេចតេជោ មកផ្ដល់ជូនបងស្រី ផេង សឿន នៅស្រុកចំការលេី។

​សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចហ៊ុន សែន បានសរសេរថា៖ «មកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់។ លេខរៀងទី ៦លាន បានទៅលើប្អូនស្រី ផេង សឿន​ អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។

លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់។

​បើតាមរបាយការណ៍ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ជាសះស្បើយ ២.៣៣៥នាក់ និងករណីស្លាប់ ៦១នាក់។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ៖ លើកទី១ ក្នុងដូសទី១ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ ក្នុងដូសទី១ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ហើយក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​កូ​វីដ-១៩ នៅព្រឹកមិនេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ នាំយក​អំណោយ​ជា​សម្ភារ និង​ភេសជ្ជៈ របស់​រដ្ឋបាលខេត្ត ប្រគល់ជូន​ក្រុមគ្រូពេទ្យ​ប្រចាំការ នៅ​មន្ទីរពេទ្យ​មេគង្គ និង​វិទ្យាល័យ​ព្រះសីហនុ ស្ថិតក្នុង​ក្រុង​កំពង់ចាម។

គួររំលឹកថា បន្ទាប់ពី​ការ​គម្រាមកំហែង ដោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​យក​អតីត​សណ្ឋាគារ​មេគង្គ ប្រែក្លាយជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ម្រិ​ត​ធ្ងន់។ ចំណែកវិទ្យាល័យ​ព្រះសីហនុ ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ម្រិ​ត​ស្រាល។ បច្ចុប្បន្ន មណ្ឌល​ព្យាបាល​ជម្ងឺ​ទាំង ២​កន្លែង នេះ កំពុង​ទទួល​ការព្យាបាល​អ្នក​ជម្ងឺ យ៉ាង​មមាញឹក និង​ការយកចិត្តទុកដាក់​បំ​ផុត ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ។

​បើតាម​មន្ត្រីរបស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា អំណោយ ជូន​ដល់​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​មន្ទីរពេទ្យ​វិទ្យាល័យ​ព្រះសីហនុ ដោយ​ក្នុង​មួយ​មន្ទីរពេទ្យ ទទួលបាន៖ ទឹកក្រូច​ចំនួន ២៥​កេស ជែ​ល​លាងដៃ​ចំនួន ៥​កេស និង​ម៉ាស ចំនួន ១៥.០០០​ម៉ាស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងឱកាសបេីក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ​ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស​ នៅព្រឹក​មិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ​ ចំណេញទាំងពេលវេលាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកងមាស​ រស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតផងដែរ។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះគម្រោងនេះ ក៏ស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន។

លោកអ៊ុន ចាន់ដា ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលនៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បី បញ្ជៀសកុំឲ្យជម្ងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បាន​ថ្លែងសំណូមពរ​ដល់​ព្រះចៅ​អធិការវត្ត​គ្រប់​វត្ត​ សូម​ជួយ​ផ្សព្វផ្សាយ​រំឭកដល់​លោកយាយ​ លោកតា​ ពុទ្ធបរិស័ទ​ទាំងអស់​ ត្រូវ​​ខិតខំ​​យកចិត្តទុកដាក់​ ក្នុងការថែទាំសុខភាព​ ឲឲ្យចៀសផុតពីការ​ឆ្លង​​ជំងឺ​កូវីដ​។

លោកថ្លែងសំណូមពរនៅព្រឹកមិញនេះក្នុង​ឱកាស​នាំយកទៀន​ចំណាំ​ព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ចំនួន​៤វត្ត​ ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុង​សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុនចាន់ដា អភិបាលខេត្តបាន​បញ្ជាក់​ថា​ ដោយ​បច្ចុប្បន្ន​ជំងឺ​ឆ្លង​រាតត្បាត​នេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ​ សម្រាប់​ក្នុង​ខេត្តកំពង់ចាម​ តួរលេខ​អ្នក​ស្លាប់​បានកេីនឡេីង​ដល់​៥៦នាក់​ហេីយ​​។​ ដដើម្បីចៀសផុតពីជំងឺនេះ យើងទាំងអស់គ្នា ត្រូវចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ ដោយការថែរក្សាសុខភាព ជាពិសេស ការអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​។

គួរបញ្ជាក់ថា ទៀនចំណាំព្រះវស្សា និងទេយ្យទាន​វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ១កញ្ចប់​ អង្ករ​ ២០០គីឡូក្រាម​ មី​ ១០កេស​ ទឹក​បរិសុទ្ធ​ ​៥កេស​ ទឹកក្រូច​ ៥កេស ត្រីខ​ ១កេស​ ទឹកត្រី​ ៥យួរ​ ទឹកស៊ីអ៉ីវ​ ៥យួរ​ ទឹកដោះគោខាប់​ ១កេសធំ​ ​​ ស្ករស​ ៥គីឡូក្រាម​ តែ​ ៥កញ្ចប់​ ចង្ហាន់​ ១ស្រាក់​ ផ្លែឈើ​ ១កន្ត្រក​ និងបច្ច័យ ១.៧០០.០០០រៀល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២១

ខេត្ត​កំពង់ចាម​៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកកោះសូទិន នៅថ្ងៃទី១៥ ខែកក្កដា ព្រឹកមិញនេះបាន​អញ្ជើញ​បើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩​ នៅសាលាបឋមសិក្សាជីហែ ស្រុកកោះសូទិន១។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា នេះជាទិសដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់ ជូនប្រជាជន អោយបាន ប្រមាណ ពី ៧០ ទៅ ៨០ ភាគរយ ដេីម្បីអាចទប់ទល់ជាមួយជំងឺនេះបាន។ សូមបងប្អូន ទាំងអស់ដែលគ្រប់អាយុ ១៨ ឆ្នាំ សូមមកធ្វេីការចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះជំងឺនេះ សាហាវ និងមានការឆ្លងលឿនណាស់ ហេីយមេរោគ វាចូលស៊ីដល់ក្នុងសួត ដែលអាចធ្វេីឲ្យមនុស្សស្លាប់។ ដូច្នេះយេីងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំអោយមាន ការឆ្លងនូវ ជំងឺកូវីដ។ ជាពិសេសចំពោះមនុស្សចាស់ ត្រូវមានការ ការពារអោយបានខ្លាំង បំផុត ក្នុងនោះអ្នកធ្លាប់កេីតជំងឺសួត ទឹកនោមផ្អែម អ្នកមានគីឡូហួសទម្ងន់របស់ខ្លួន នីមួយៗ គឺជាមុខសញ្ញាដែលត្រូវចៀសកុំអោយឆ្លងជំងឺនេះ បេីមិនដូច្នេះទេពិតជាលំបាកហេីយ។

រដ្ឋមន្រ្តី បានលេីកឡេីងទៀតថា នៅបណ្តាប្រទេសមួយចំនួនដែល មានការ ឆ្លងជំងឺកូវីដច្រេីន ហេីយអ្នកដែលមានអាយុលេីសពី ៦៥ ឆ្នាំ គឺគេទុកចោលដោយសារខ្វះ លទ្ធភាពក្នុងការ​សង្គ្រោះ​ ហើយម៉ាស៊ីនជំនួយដង្ហេីម និងព្យាបាលមានចំនួនតិច ដោយគេទុកសម្រាប់តែការព្យាបាលក្មេងៗប៉ុណ្ណោះ។ ដូច្នេះហេីយ អ្វីដែលសំខាន់នោះ​ គឺការថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស ប្រជាពលរដ្ឋ ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទាំងអស់គ្នា ហើយកុំ គិតថា ការចាក់វ៉ាក់សាំងទាំង ២ ដូសរួច មិនឆ្លងជំងឺកូវីដអោយសោះ គឺនៅតែឆ្លង ដដែល បេីសិនជាយេីងគ្មានវិធានការ ការពារខ្លួនទេនោះ​ តែការឆ្លងនោះអាចព្យាបាលជាសះស្បើយ ប៉ុន្តែយេីងអាចឆ្លងទៅដល់ក្រុមគ្រួសារ និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង យ៉ាងឆាប់រហ័ស ហើយបង្ករគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

តាម​រយៈ​នេះ​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ ដោយក្នុងរយៈពេល កន្លងមកនេះបានចំណាយថវិកា អស់រាប់រយលានដុល្លា ដេីម្បីជួយដល់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ដូចជាជួយដល់ កម្មករ កម្មការនី រោងចក្រ កាត់ដែរ ថែមទៀតផងដែរ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បាននាំយកនូវអំណោយជូនដល់ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដែលរួមមាន អាកុល ៧ កាន ម៉ាស៥ ពាន់ម៉ាស អាវពេទ្យ ៥ កេស ស្រោមដៃ ៧០ ទឹកសុទ្ធ ៣៥ កេស និងថវិកា ១ លានរៀល។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានអញ្ជេីញទៅជួបសាកសួរសុខទុក្ខ ជាមួយមន្រ្តីសាលាស្រុក កោះសូទិន មួយចំនួន ដែលកំពុងជាប់ធ្វេីចត្តឡីស័ក ក្នុងសាលាស្រុក និងប្រជាពលរដ្ឋផ្ទះចំនួន ៥១ គ្រួសារ ដោយនាំយកនូវអំណោយចែកជូន ដូចជាទឹកត្រី ទឹកស៊ីអ៉ីវ មី និងត្រីខ ដេីម្បី ទុកផ្គត់ផ្គង់ជីវភាពក្នុងពេលកំពុងចត្តាឡីស័ក១៤ថ្ងៃ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២១

ខេត្តកំពង់ចាម៖ក្នុង​ឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ​ ចាប់ពីអាយុ១៨ឆ្នាំឡេីង នៅស្រុកចំការលេី​ នៅព្រឹកមិញ នេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងស្រុកចំការលេី ស្ទឹងត្រង់​ កងមាស ស្រីសន្ធរ និងកោះសូទិន​​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ក្នុងការទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ សម្រាប់​​ការពារ​អាយុជីវិតខ្លួន​ ដេីម្បី​កុំឲ្យ​ជំងឺ​នេះ​ប៉ះពាល់​ដល់​គ្រួសារ​ ​សហគមន៍​ និង​សេដ្ឋកិច្ច​​ ខណៈ​ក្រុម​គ្រូពេទ្យ​មានការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ច្បាស់លាស់​ពីក្រសួងសុខាភិបាល។ ​​

លោកអ៊ុន​ ចាន់ដា​ បានថ្លែងថា​ បច្ចុប្បន្ន​ខេត្តកំពង់ចាម​ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​ ជាង៣០០០នាក់​ និង​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​​ ៥៤នាក់​ ទន្ទឹម​នឹង​នោះ​ក៏​មាន​ការ​ព្យាបាល​ជាសះស្បើយ​ជាង២០០០នាក់​។ ចំពោះ​មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​ឆ្លង​ច្រើន​នេះ​ ដោយសារ​រោងចក្រ​កាត់ដេរ​មាន​ការ​ប្រមូលផ្ដុំ​គ្នា​ ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​រួមគ្នា​​ និង​ការ​រស់នៅ​ហូបចុក​ជាមួយគ្នា​។ ជំងឺ​កូវីដ​-១៩​ មិនត្រឹម​តែ​ឆ្លង​ទៅដល់​ប្រជាពលរដ្ឋ​ ក្នុងសហគមន៍នោះទេ គឺ​ឆ្លង​ទៅដល់​សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​ពេល​បំពេញ​ការងារ​​ផងដែរ​។

អភិបាលខេត្ត បាន​ថ្លែង​បន្ត​ថា​ ដោយ​មាន​ការ​គិតគូរ​ពីសុខទុក្ខ​ចំពោះ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ថ្នាក់ជាតិ​ សម្រាប់​ពលរដ្ឋ​ក្នុង​ ខេត្តកំពង់ចាម បន្ទាប់​ពី​ពលរដ្ឋ​នៅឯ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ក្រុម​គ្រូពេទ្យ​ក៏បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​​ នៅក្រុង-ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម ដែលមានក្រុងកំពង់ចាម ស្រុកកំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ​ សរុបជាង២០ម៉ឺននាក់រួចមកហេីយ​។ ​ទន្ទឹមនោះ​ពលរដ្ឋ​ក្នុង​ស្រុក​ចំការលេី​ ស្ទឹងត្រង់​ កងមាស ស្រីសន្ធរ និងកោះសូទិន​ ប្រមាណ​ជា​៣០ម៉ឺន​នាក់​ទៀត​ នឹង​បន្តទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ចាប់ពីថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ នេះតទៅ។

លោកអ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា​ វ៉ាក់សាំង​ដែល​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ ក្នុងស្រុកចំការលេី មាន​ចំនួន​ប្រមាណ​ជា​​ង៥ម៉ឺន​នាក់​ តែ​បេីមានអ្នក​ស្ម័គ្រចិត្ត​ លេីសពីចំនួន៥ម៉ឺននាក់ ក្នុង​ក្របខ័ណ្ឌ​ស្រុកចំការលើ​ យើងក៏​នៅតែ​ធ្វើ​ការ​ចាក់​ជូន​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើផែនការចាក់វ៉ាក់សាំងបង្កា​រជំងឺ​កូវីដ-១៩ ជូនប្រជាពលរដ្ឋ បន្ថែមចំនួន៥ស្រុក​ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រជាពលរដ្ឋ ប្រមាណជា ២៨ម៉ឺននាក់ នៅក្នុងក្រុង ស្រុកចំនួន៥ នៃខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងបង្ការ ក្នុងដូសទី១ រួចហើយ​។ លោកថាក្រុង/ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម មានក្រុងកំពង់ចាម កំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ គឺបានដំណើរការ ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ជូនប្រជាពលរដ្ឋ ក្នុងដូសទី១ រួចហើយ ដែលជាលទ្ធផល សម្រេចបានប្រមាណជាង ២៨ម៉ឺននាក់ លើផែនការ ប្រមាណ ៣៥ម៉ឺននាក់។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថាមកដល់ពេលនេះ ស្រុកចំនួន៥ទៀត មិនទាន់ដំណើរការចាក់វ៉ាក់សាំងបង្ការ ជូនប្រជាពលរដ្ឋ នៅឡើយទេ។ ដោយគ្រោងនឹងដំណើរការបើកយុទ្ធនាការចាក់ដូសទី១ នៅថ្ងៃទី១៥ កក្កដា ខាងមុខនេះ។ ដូច្នេះ ស្រុកដែលពាក់ព័ន្ធទាំងអស់ សូមណែនាំដល់អាជ្ញាធរភូមិ ឃុំ ដើម្បី ដឹកនាំប្រជាពលរដ្ឋ ដោយផ្ទាល់ មកទទួលវ៉ាក់សាំង នៅតាមមណ្ឌលនីមួយៗ។ ជាមួយគ្នានោះ ស្រុកទាំង ៥ ក៏ត្រូវរៀបចំកម្លាំងការពារ ដើម្បី ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ផងដែរ។

បើតាមលោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ប្រភេទ ស៊ីណូវ៉ាក់ ទាំងដូសទី១ និងដូសទី ២ មានចំនួន ៥៤៣.២០៦ដូស នឹងបានមកដល់ខេត្តកំពង់ចាម រួចហើយ។ ដោយឡែក ប្រជាពលរដ្ឋទាំង ៥ស្រុក ត្រូវទទួលវ៉ាក់សាំងបង្ការនេះ មានចំនួន ២៧១.៦០៣នាក់។ ដូច្នេះ តាមការប៉ាន់ប្រមាណ វ៉ាក់សាំងទាំងអស់នេះ គឺអាចចាក់ជូនប្រជាពលរដ្ឋទាំង ៥ស្រុកបានហើយ។

សូមបញ្ជាក់ថា ផ្អែកតាមផែនការ នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ក្នុងជំហ៊ានបន្តនោះ ត្រូវអនុវត្តលើស្រុកសេសសល់ ចំនួន ៥ គឺ ៖ ស្រុកស្ទឹងត្រង់ ចំការលើ ស្រីសន្ធរ កោះសូទិន និងស្រុកកងមាស។ ក្នុងនោះ ផែនការ នៃយុទ្ធនាការនេះ ត្រូវប្រើប្រាស់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៦៤០នាក់ ចែកចេញជា ៦៤ក្រុម ដើម្បី បម្រើ​សេវាចាក់ជូនប្រជាពលរដ្ឋ ក្នុងតំបន់នីមួយៗ ដោយត្រូវអនុវត្ត ចំនួន៤៣ទីតាំង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page43 Page44 Page45 … Page81 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×