ខេត្តកំពង់ចាម៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ផ្លែមៀន ឬផ្លែតាង៉ែន ចំនួន ១០តោន – រដ្ឋបាលខេត្តកំពង់ចាម។
អំណោយផ្លែមានចំនួន១០តោននេះ ត្រូវបាន
អាជ្ញាធរចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័ក អ្នកជំងឺកូវីដនិងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។
សូមរំលឹកថា សម្ដេចហ៊ុន សែន បានបញ្ជាឲ្យ លោកហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវី១៩។
សម្តេចហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក៕SRP

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នៅព្រឹកមិញនេះបានទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជន។
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអតីតយុទ្ធជនយើង សូមឲ្យមានការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក្តី ដោយត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ។
ខេត្តកំពង់ចាម៖លោក សុីម លាងទ្រី និងអ្នកស្រី ញ៉ែក មុំ ម្ចាស់ហាង «យីហោ ទ្រី មុំ» លក់ស្បែកជើង កាបូប ធ្វើសោ បោះដុំ និងលក់រាយ ដែលមានទីតាំង នៅផ្សារស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបាននាំយកអំណោយ មួយចំនួនចែកជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺប្រចាំកាយ រកអ្វីមិនបាន។
ខេត្តកំពង់ចាម៖ផ្ទះមួយខ្នងគិតជាថវិកាសាងសង់អស់ជាង៨ពាន់ដុល្លារ រួមនឹងសម្ភារប្រេីប្រាស់ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ត្រូវបានប្រគល់ជូន លោកយាយម្នាក់ឈ្មោះ ឌឿ ម៉េត អាយុ៧៣ឆ្នាំ មុខរបរដេីរបេះបន្លែស្លឹកឈើលក់ ដែលធ្លាប់ស្នាក់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ជាមួយនឹងកូនស្រីមេម៉ាយម្នាក់ និងចៅប្រុសស្រី២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ បានប្រកាសតែតាំង លោកសម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើថ្មី។
ខេត្តកំពង់ចាម ៖សត្វកន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បីធ្វេីការអភិរក្ស ។
ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះសូទិន នៅ ព្រឹកមិញនេះបាននាំយកនូវ ស្បៀងអាហារ រួមមាន អង្ករ មី ត្រី ខ ទឹកស៊ីអ៉ីវ ទឹកត្រី និង ម៉ាស មកប្រគល់ជូនដល់ អាជ្ញាធរដែនដី ស្រុកកោះសូទិន ដើម្បីចែងចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំនានា ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា អំណោយមនុស្សធម៌របស់ព្រះមន្ត្រីសង្ឃ និងសប្បុរសជន នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។