ចោរប្លន់ម៉ូតូបាញ់តដៃ ជាមួយសមត្ថកិច្ច ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូនិងបានបាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប។ សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថានៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌សរ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។ សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើងត្រូវបានពលរដ្ឋរាយការណ៍ភ្លាមៗមកសមត្ថកិច្ច។ សមត្ថកិច្ចបានបញ្ជាក់ថាក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត  និងកម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ

រកឃើញ ត្រីងៀតបបែល និងពពុះសណ្ដែក មានសារធាតុគីមី

ខេត្តស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់ការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល)បានចុះពិនិត្យគ្រឿងឧបភោគបរិភោគនៅផ្សារវាលយន្តក្រុងស្វាយរៀង បានរកឃើញត្រីងៀតនិងពពុះសណ្ដែកមានសារធាតុគីមីសរុប៦៥kg។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ហៅកាត់ (ក ប ប)បានថ្លែងថាក្រោយពីបានចុះត្រួតពិនិត្យជាបឋមនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀងបានរកឃើញត្រីងៀតបបែលចំនួន ៣០គីឡូក្រាមនិងពពុះសណ្ដែក៣៥ គីឡូក្រាមមានសារធាតុគីមី ម្ទេសដៃនាងនិងជីរណាមានជាតិថ្នាំពុល ត្រូវបានមន្ត្រីកាំកុងត្រូលធ្វើការដកហូតយកទៅកម្ទេចចោល។ លោកបានបន្តថា ការចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០នេះមន្ត្រីសាខាបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានត្រួតពិនិត្យទៅលើគ្រឿងឧបភោគបរិភោគជាច្រើនគំរូហើយបានរកឃើញសារធាតុគីមីដូចបានរៀបរាប់ខាងលើសរុបចំនួន៦៥ គីឡូក្រាមហើយក៏បានឱ្យម្ចាស់អាជីវករលក់របស់របរមានសារធាតុគីមីនោះធ្វើកិច្ចសន្យានិងផ្ដិតមេដៃកុំឲ្យមានលក់នៅថ្ងៃក្រោយទៀត។ លោកក៏បានបញ្ជាក់ថាក្រោយពីបានធ្វើការត្រួតពិនិត្យទៅលើគ្រឿងឧបភោគបរិភោគមួយចំនួនហើយមានសារធាតុគីមី មន្ត្រីជំនាញបានសុំគោលការណ៍ទៅក្រសួងនិងមន្ទីរដែលពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនដើម្បីត្រួតពិនិត្យទំនិញដែលចេញចូលនៅតាមច្រកនៅក្នុងខេត្តស្វាយរៀងដើម្បីត្រួតពិនិត្យទៅលើការក្លែងបន្លំការដាក់សារធាតុគីមីនៅក្នុងគ្រឿងឧបភោគបរិភោគដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាប្រចាំ។ ដោយឡែកប្រជាពលរដ្ឋនៅជុំវិញផ្សារវាយន្តក្រោយពីមន្ត្រី កបប.បានពិនិត្យទៅលើគ្រឿងឧបភោគបរិភោគ បានរកឃើញមានសារធាតុគីមី ពួកគាត់ សំណូមពរអោយខាងមន្ត្រី កបប ចុះពិនិត្យឱ្យបានញឹកញាប់ ព្រោះអ្នកលក់និងអ្នកទិញពុំដឹងថារបស់អ្វីមួយមានសារធាតុគីមីនោះទេ។ ពលរដ្ឋបានថ្លែងអំណរសាទរដល់មន្ត្រីកកបដែលបានចុះត្រួតពិនិត្យនិងធ្វើការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីបញ្ហាប៉ះពាល់ដល់សុខភាព៕SRP

អាជីវកររកស៊ីលាតត្រដាងរឿងអាស្រូវរបស់ការិយាល័យគយនិងរដ្ឋាករបុសមន

ខេត្តស្វាយរៀង៖ ក្រុមអាជីវករបានលាតត្រដាងរឿងអាស្រូវរបស់ការិយាល័យគយ និងរដ្ឋាករបុសមន ថាយកលុយពីពួកគាត់ដោយមិនមានចេញវិក្កយបត្រអ្វីទាំងអស់។ យោងតាមប្រភពពីអាជីវកររកស៊ីដឹកទំនិញតាមម៉ូតូ តាមរ៉ឺម៉កម៉ូតូ និងតាមត្រាក់ទ័រ នាំគ្នារអ៊ូរទាំប្រាប់អ្នកព័ត៌មានថា មានមនុស្សឈរ នៅមុខរបងការិយាល័យគយ និងរដ្ឋាករបុសមនស្ទាក់បង់ប្រាក់ក្នុងមួយម៉ូតូមួយម៉ឺនរៀល, មួយរ៉ឺម៉កម៉ូតូ០៤ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល តាមរ៉ឺម៉កវែងខ្លី និងតាមមុខទំនិញ តាមត្រាក់ទ័រគេយក១០ម៉ឺនរៀល ក៏ប៉ុន្តែពុំមានសរសេរវិក័យបត្រ័ ឬវីញ៉ែតបង់ពន្ធទេ គ្រាន់តែដើរមើលមុខទំនិញហើយទាលុយតែម្តង។ ការបែកធ្លាយករណីមនុស្សឈរទាលុយអ្នកដឹកទំនិញនេះកើតឡើង នាព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅជិតច្រកទ្វាព្រំដែនទ្វេភាគីបុសមន ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។ ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពី លោក ឃុត សាលីន ប្រធានការិយាល័យគយ និងរដ្ឋាករបុសមន បាននៅឡើយទេនារសៀលថ្ងៃទី០៨កក្កដានេះ។ ប៉ុន្តែក្រោយបែកធ្លាយព័ត៌មាននេះក៏មានស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់ស៊ីវិលបានមកប្រាប់ថា មេមិនអាចឲ្យចូលជួបសម្ភាសន៍បានទេ បើអ្នកសារព័ត៌មានគ្មានលិខិតបញ្ជាបេសកកម្មសុំជួបសម្ភាសន៍។ អ្នកសារព័ត៌មានក៏បានសួរទៅស្ត្រីនោះដែរថាពួកខ្ញុំចង់សម្ភាសន៍អំពីករណីក្រុមអាជីវករដឹកទំនិញតាមម៉ូតូ តាមម៉ូតូរ៉ឺម៉ក និងតាមត្រាក់ទ័រ ពួកគាត់រអ៊ូរទាំថា មានមនុស្សស្លៀកពាក់គ្មានឯកសណ្ឋានឈនៅខាងមុខការិយាល័យគយ និងរដ្ឋាករបុសមន ទារលុយពួកគេដែលដឹកអីវ៉ាន់បន្តិចបន្តួចតាមម៉ូតូ ក្នុង០១ម៉ូតូ០១ម៉ឺនរៀល ក្នុង០១រ៉ឺម៉កម៉ូតូ ០៤ម៉ឺនរៀល បើរ៉ឺម៉កម៉ូតូណាវែងដឹកមុខទំនិញចាប់ហួយ ឬតុ ទូ កៅអីជ័រ ពួក ដែកក្រឡាក្រួច