Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តសៀមរាប៖លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅរសៀលថ្ងៃទី៣០ខែមិថុនានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះរកដំណោះស្រាយ ករណីវិវាទបើកផ្លូវ ស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបដើម្បីជូនប្រជាពលរដ្ឋ។ ជាមួយគ្នាដែរលោកនួន ពុទ្ធារ៉ា ក៏បានបន្តពិនិត្យស្ថានភាពផ្លូវតំបន់ខាងលើដើម្បី ធ្វើការសាងសង់នាពេលខាងមុខផងដែរ។ ទោះយ៉ាងណាអភិបាលក្រុងបញ្ជាក់ថាជុំវិញករណីនេះលោកនឹងធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំដើម្បីសម្រេចនិងអនុវត្ត។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន០៣គ្រួសារបាន ស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដល់ពួកគាត់ ខណ:ផ្ទះពួកគាត់ ត្រូវបានឲ្យមានការរុះរើផ្នែកខ្លះ ដើម្បីបើកផ្លូវ។ ពលរដ្ឋថាពួកគាត់ថាមិនជំទាស់ទៅនឹងការរុះរើរបស់អាជ្ញាធរនោះទេ ប៉ុន្តែ សូមឲ្យមានតម្លាភាព ទាំងសងខាង។ ដោយហេតុថាឲ្យរើតែខាងផ្ទះពួកគាត់៦ម៉ែត្រ។ បើរើ៣ម៉ែត្រ ពួកគាត់មិនជំទាស់នោះឡើយ។

ពាក់ព័ន្ធករណីនេះនៅថ្ងៃទី៣០ខែមិថុនាម្សិលមិញប្រជាពលរដ្ឋ ដែលមានវិវាទខាងលើហាក់មានការសប្បាយចិត្តរីករាយបន្ទាប់ពីលោកអភិបាលក្រុងសៀមរាបបានធ្វើការពន្យល់ណែនាំចំពោះបញ្ហាមួយចំនួនប្រាប់ដល់ពួកគាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តសៀមរាប៖នារីម្នាក់ បានចងក សម្លាប់ខ្លួន នៅវេលាម៉ោង០៨ និង៣០នាទី យប់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០។
ហេតុការណ៍បានកើតឡើងនៅចំណុចក្រុមទី១០ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺជនរងគ្រោះបានយកខ្សែក្រណាត់អាវ រ៉ូបដេកយប់ អត្តឃាតបណ្តាលអោយស្លាប់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា
ជនរងគ្រោះឈ្មោះហាន ចរិយា អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងភូមិកើតហេតុខាងលេី។
សមត្ថកិច្ចថាឆ្លងតាមការពិនិត្យ ធ្វើកោសល្យពិច័យជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន ពុំពាក់ព័ន្ធនិងបទល្មេីសនោះទេ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុអាចសតិមិនគ្រប់។សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២០

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានដឹងថាជនជាតិអង់គ្លេសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧.០០នាទី
ថ្ងៃអាទិត្យ៨កើតទី២៨ខែមិថុនាឆ្នាំ២០២០ស្ថិតនៅក្រុមទី០១ភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
នគរបាលបន្តថាជនរងគ្រោះ ឈ្មោះ​  GROCUTTADRIANNEILភេទប្រុសកើតឆ្នាំ១៩៧៤ កាន់លិខិតឆ្លងដែនលេខ525545071 ជាភ្ញៀវទេសចរណ៍បានមកស្នាក់នៅផ្ទះជួលខាងលើ។
នគរបាលបញ្ជាក់ថាក្នុងការពិនិត្យសាកសព​បានបង្វិលមើលឃើញមានស្នាមជាំហើមនៅលើប្របកភ្នែកទាំងសាងខាង​ មានស្នាមជាំនៅលើខ្នង​ នៅលើប្រអប់ដៃខាងស្តាំមានស្នាមជាំ នៅលើចិញ្ចើមមានស្នាមជាំ នៅចំពីលើក្បាលមានស្នាមរយះស្បែកក្បាលនឹងផុងលលាក៏ក្បាល។
បើតាមនគរបាលបានបញ្ជាក់បន្ថែមថា
តាមការសាកសួរបំភ្លឺពីម្ចាស់ផ្ទះឈ្មោះឈុន វុទ្ធីភេទប្រុសបានអោយដឹងថា នៅវេលាម៉ោង២០និង៤៥នាទីយប់ថ្ងៃទី
២៧ខែមិថុនាឆ្នាំ២០២០ជនរងគ្រោះបានជិះរ៉ឺម៉កមកដល់ផ្ទះ ហើយម្ចាស់រ៉ឺម៉កបានប្រាប់ខ្ញុំថាភ្ញៀវធ្លាក់ពីលើ ជណ្តើរផ្ទះ ខ្ញុំក៏បានដើរទៅមើលភ្ញៀវដល់បន្ទប់ឃើញគាត់ដេកនៅលើគ្រែ ពេលនោះខ្ញុំក៏ចូលមកដេកវិញ។ លុះម៉ោង០៥ល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ខ្ញុំបានចូលមើលម្តងទៀតឃើញភ្ញៀវដេកលើការ៉ូរហូតដល់ម៉ោង០៥និង២៥នាទីថ្ងៃដដែលខ្ញុំបានហៅឡានពេទ្យឯកជនមកដឹក។ប៉ុន្តែនៅឡានពេទ្យមិនហ៊ាននោះដឹកទេពីព្រោះជនរងគ្រោះមានរបួសធ្ងន់ធ្ងរនៅលើក្បាល ហើយបានហៅរ៉ឺម៉កមកដឹក តែនៅពេលដែលរ៉ឺម៉កមិនទាន់មកដល់ផងជនរងគ្រោះបានស្លាប់បានទៅហើយ។
តាមការសន្និដ្ឋាន​ លោកគ្រូពេទ្យបានអោយដឹងថាជនរងគ្រោះស្លាប់ដោយសា(មានរបួសក្បាលធ្ងន់ធ្ងរ) ។សាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លា ដោយមានកាឯកភាពពីស្ថានកុងស៊ុលរងចាំក្រុមគ្រួសារមកទទួលយក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២០

ម៉ែរ៉ួយ អគ្គនាយកក្រុមហ៊ុន រួយ អ៊ីនហ្វីនីធី បានរៀបចំកម្មវិធីរៃអង្គាសដោយសហការជាមួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កិច្ចសហការណ៍រៀបចំកម្មវិធីរៃអង្គាសថវិកានេះ បានចាត់ចែងឡើងដោយមានការស្នើសុំពីមន្ទីរពេទ្យកុមារអង្គរ ដោយហេតុថាមន្ទីរពេទ្យកុមារអង្គរកំពុងតែមានការប្រឈមមុខខ្វះខាតថវិកាដើម្បីដំណើរការ ពិនិត្យព្យាបាលកុមារ ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតថ្លៃ ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយនឹងទឹកចិត្តដ៏សប្បុរស និងចំណូលចិត្តកិច្ចការមនុស្សធម៌ពីសំណាក់ម៉ែរួយ កម្មវិធីរៃអង្គាសក៏បានចាប់ផ្តើម ដោយការបរិច្ចាគធ្វើឡើងដំបូងតាមរយៈ ការឡាយផ្ទាល់អំពាវនាវនៅលើគេហទំព័រហ្វេសប៊ុក MaeRouy Queen of Univers ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

តាមរយៈទេព្យកោសល្យដ៏ប៉ិនប្រសប់របស់ ម៉ែរួយ ធ្វើឲ្យសន្ទុះនៃការការបរិច្ចាគរបស់សប្បុរសជនដែលជាតំណាងចែកចាយរបស់ ក្រុមហ៊ុន រួយ អ៊ីនហ្វីនីធី និង អ្នកគាំទ្ររបស់គាត់មកពីគ្រប់ខេត្តក្រុង កើនឡើងលើសពីការរំពឹងទុក ដោយទទួលបានថវិកាបរិច្ចាគតាមរយៈកម្មវិធីរៃអង្គាសផ្ទាល់មានចំនួន ៣០,០០០ដុល្លារ ថវិកាផ្ទាល់ខ្លួនរបស់ម៉ែរួយ ចំនួន១២,០០០ដុល្លារ ដែលថវិកាសរុបចំនួន ៤២ ០០០ ដុល្លារ ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ នៅច័ន្ទថ្ងៃទី២៩ មិថុនា ២០២០ព្រឹកមិញនេះ ក្រោមការដឹកនាំរបស់ម៉ែរួយផ្ទាល់ និងសហការី ព្រមទាំងតំណាងចែកចាយក្រុមហ៊ុនរួយអ៊ីនហ្វីនីធីជាច្រើនរូបផងដែរ។

នៅក្នុងពិធីប្រគល់-ទទួលថវិកានាព្រឹកមិញដែរក៏មានការចួលរួមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យកុមារអង្គរ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យ និង នាយករង និងបុគ្គលិកមន្ទីរពេទ្យធ្វើឲ្យពិធីកើតឡើងយ៉ាងអធិកអធម។ នាក្នុងឱកាសនោះដែរ ម៉ែរួយ ក៏បានសន្យាថានឹងបន្តជួយគាំទ្រដល់​ការងារមនុស្សធម៌ជាមួយនឹងមន្ទីរពេទ្យកុមារអង្គរទៅឆ្នាំក្រោយៗទៀត និងអំពាវនាវឲ្យតំណាងចែកចាយ ព្រមទាំងសាធារណៈជនទូទាំងប្រទេសកម្ពុជាចូលរួមជ្រោមជ្រែងជួយដល់មន្ទីរពេទ្យកុមារអង្គរឲ្យបានច្រើនថែមទៀត។ ការប្តេជ្ញាចិត្តរបស់ ម៉ែរួយ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងវប្បធម៌ចែករំលែកខ្មែរជួយខ្មែរ ក្នុងគ្រាលំបាកពិតៗ ព្រមទាំងជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសុខាភិបាលកម្ពុជាជាពិសេស ការថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។

អំពីមន្ទីរពេទ្យកុមារអង្គរ

មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ន នេះ មន្ទីរពេទ្យកុមារអង្គរបានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលមួយ ផ្តល់ជូននូវសេវាកម្មផ្នែកសុខភាពប្រកបដោយគុណភាពខ្ពស់ និងជំនាញឯកទេសវិជ្ជាជីវៈដល់កុមារនៅក្នុងប្រទេសកម្ពុជា អមដោយការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍសមត្ថភាពចំណេះដឹងទៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។​ តាមរយៈទិន្នន័យនៃការស្រាវជ្រាវ និងគោលនយោបាយបានបង្ហាញឲ្យឃើញថា មន្ទីរពេទ្យកុមារអង្គរកំពុងតែជួយសង្គ្រោះជីវិតកុមារកាន់តែទូលំទូលាយ តាមរយៈការពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារក្នុងតំបន់ និងអន្តរជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។

លោករដ្ឋមន្ដ្រីបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។ លោកថាខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។

បើតាមរដ្ឋមន្ដ្រីថាគម្រោងដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញគម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។

រដ្ឋមន្ត្រីអះអាងយ៉ាងដូច្នោះនៅថ្ងៃសៅរ៍ទី២៧ខែមិថុនាម្សិលមិញក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោកទៀ សីហា អភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកទៀ សីហា បានថ្លែងថាការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

សូមជម្រាបថាកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូននិងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់បានធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួន នៅម៉ោង០៧និង៤០នាទីព្រឹកមិញនេះ។ហេតុការណ៍បានកើតឡើងនៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថាជនរងគ្រោះឈ្មោះហែម ស៊ីណាង អាយុ២២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។មូលហេតុជនរងគ្រោះអាចជាមនុស្សប្រសៃប្រសាទ សតិមិនប្រក្រតី ហើយបានលេបថ្នាំប្រសៃប្រសាទជាប្រចាំ លុះម៉ោង និងថ្ងៃកើតហេតុ ជនរងគ្រោះបានលេបថ្នាំប្រៃប្រសាទអស់មួយកំប៉ុង ហើយដេកស្លាប់នៅលើអង្រឹងក្រោមផ្ទះតែម្ដង។តាមការពិនិត្យធ្វើកោសល្យពិច័យរបស់មន្ត្រីជំនាញឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង០៣នាក់ទៀតរងរបួសករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំគ្រួសក្រហម ត្រង់ចំណុច ភូមិបិតផ្ការ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងម៉ូតូ រួមប៉ះនិងរថយន្តច្រាសទិសគ្នា៖
1- ម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1U7172 អ្នកបើកបរឈ្មោះ សែម យ៉ូន ភេទ ប្រុសអាយុ33 ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ជិន ខ្មៅ ភេទប្រុសអាយុ27 រស់នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបុកប៉ះជាមួយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ស្រី កុសល ភេទ ប្រុសអាយុ34ឆ្នាំនិងប្រពន្ធឈ្មោះ វ៉ា រាំ ភេទ ស្រីអាយុ33ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ របួសស្រាលទាំង2នាក់ បានប៉ះជាមួយនឹងរថយន្តម៉ាកHYUNDAI 25T ពណ៌ស សេរីឆ្នាំ2001 ពាក់ស្លាកលេខ កំពង់ធំ 3A2142 អ្នកបើកបររត់គេចខ្លួនបាត់។
ករណីនេះបណ្តាលឱ្យ ខូចខាតម៉ូតូ 02គ្រឿងស្រាល និងស្លាប់មនុស្សម្នាក់របួស3នាក់។
មូលហេតុអ្នកបើកបរម៉ូតូស្មាក់បើកបរវ៉ាជេងក្នុងផ្លូវកែង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យនិងបានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅពេទ្យបង្អែកស្រុកសូត្រនិគម។ចំណែកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋានស្រុកស្វាយលើ។ដោយឡែកសាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖ ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ ចំនួន៣៥ គ្រួសារ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប តាមរយៈលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ អំណោយដែលបានផ្ដល់ជូនចំនួន៣៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ ឃីត០១កញ្ចប់ អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០១យួរ អាវយឺត០២ និងថវិកា០៤ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី២៥ខែ ម្សិលមិញ បានអញ្ជើញចុះទៅស្រុកបន្ទាយស្រី ពិនិត្យសកម្មភាពប្រជាសហគមធ្វើនំបញ្ចុកប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ព្រមទាំងបានពិសារនំបញ្ចុកដែលជាស្នាដៃរបស់កូនខ្មែរអង្គរផងដែរ។

លោកទៀ សីហា ក៏បានចុះត្រួតពិនិត្យមើលការងារកសិកម្ម និងការចិញ្ចឹមមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់នេះផងដែរ។

លោក ទៀ សីហា បានកោតសរសើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាប់យកនូវមុខរបបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចំការក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ក្នុងពេលដែល ខេត្តសៀមរាប ទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩។
លោកបានធ្វើការ ណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីបងប្អូនមិនបានទទួលនូវចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន តែបងប្អូនមានដីស្រែធ្វើការបង្កបង្កើនផល ដើមី្បក្នុងផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារផងដែរ។ ម៉្យាងទៀតលើការងារបង្កបង្កើនផល សូមឲ្យបងប្អូនគោរពទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញបច្ចេកទេសកសិកម្មដែលបានណែនាំ ដើមី្បធានានូវគុណភាពដីស្រែកុំឲ្យរីករឹល ដីស្រែសោះជីវជាតិ ដែលនាំឲ្យ ទន្និផលស្រូវមានការធ្លាក់ចុះ ព្រមទាំងធ្វើឲ្យដំណាំស្រូវមិនលូតលាស់បានល្អ ដោយការប្រើប្រាស់ជីគីមីលើសកំណត់ និង ខុសបច្ចេកទេសរបស់កសិកម្ម។

ដើមី្បឲ្យបងប្អូនប្រជាកសិករមានភាពជឿជាក់ ក្នុងការបង្កើននូវមុខរបបរបស់ខ្លួនលើការចិញ្ចឹមមាន់នេះអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនចំពោះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឲ្យត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរកនូវទីផ្សារជូនដល់បងប្អូនប្រជាកសិករ នូវគ្រប់មុខ កសិផលដែលបងប្អូនផលិតបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានប្រកាសថារដ្ឋបាលខេត្ត​នឹងរៀបចំបេីកផ្លូវ​ និងសាងសង់ផ្លូវបេតុង​ ១ខ្សែ​ ប្រវែង​ ១០៣០ម៉ែត្រ​ ចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប​ ឆ្ពោះទៅប៉ែកខាងត្បូងរហូតដល់ផ្លូវ​ ៧មករា​ ស្ថិតក្នុងភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ និងភូមិវត្តបូព៌​ សង្កាត់សាលាកំរេីក​ ក្រុងសៀមរាប។

ដើម្បីឲ្យការអនុវត្តគម្រោងរៀបចំបើកផ្លូវ និងសាងសង់ផ្លូវបេតុងមួយខ្សែនេះប្រព្រឹត្តទៅដោយរលូនស្របតាមផែនការយុទ្ធសាស្ត្រ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប រដ្ឋបាលខេត្ត​ ស្នេីដល់បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជនដែលមានសំណង់នៅលើផ្លូវនេះ​ ចូលរួមសហការរុះរេីសំណង់ដោយខ្លួនឯងក្នុងរយៈពេល 30ថ្ងៃ​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។រដ្ឋបាលខេត្តសៀមរាប​ សង្ឃឹមយ៉ាងមុតមាំថា​ បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជន​ មានការយោគយល់អធ្យាស្រ័យ​ និងចូលរួមសហការអនុវត្ត​ សេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនិងជាប្រធានក្រុមការងារចុះជួយឃុំកណ្តែក លោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត នៅថ្ងៃសុក្រទី២៦ខែមិថុនានេះ បានដឹកនាំ ប្រធានអនុប្រធាននិងសមាជិកក្រុមការងារចុះជួយភូមិទាំងអស់ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ប្រគេនទៀនព្រះវស្សា ព្រមទាំង អង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតដល់វត្តល្អក់និងវត្តស្វាយធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ក្រុងសៀមរាបនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃ ព្រហស្បតិ៍ ទី២ទី២៥ខែមិថុនាម្សិលមិញ ដឹកនាំ ដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប បានចុះបង្ក្រាបកន្លែង ជល់មាន់មួយកន្លែង ស្ថិតនៅចំណុចភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងឃាត់ខ្លួនមនុស្សបានចំនួន១១នាក់។
សមត្ថកិច្ចបានឲ្យដឹងថាមនុស្សទាំង១១នាក់៖

១/ ឈ្មោះ ជី ប៊ុនណារ៉ា ភេទប្រុស អាយុ៣៩ មុខរបរ លក់ដូ រស់នៅភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
២/ ឈ្មោះ គីម វណ្ណៈ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ លក់ផ្លែឈឺ រស់នៅភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៣/ ឈ្មោះ ភាព ធីតា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ផ្លែឈឺ រស់នៅភូមិមណ្ឌល ៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៤/ ឈ្មោះ សឹង្ហ ឆេង ភេទប្រុស អាយុ ៤០ មុខរបរ អ្នកដឹងភ្ញៀវ រស់នៅ ភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៥/ ឈ្មោះ រ៉ួន បារាំង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៦/ ឈ្មោះ នន់ នី ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរនគរបាល រស់់នៅភូមិ ខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
៧/ ឈ្មោះ ហុង ប៊ុនហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៨ / ឈ្មោះ ធិន គឹម ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៩/ ឈ្មោះ ផាន ផែន ភេទប្រុស អាយុ ៧១ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្វៀនសង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
១០/ ឈ្មោះ គិត ផាន់ ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
១១/ ឈ្មោះ ឡេង ហួច ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាករណីនេះដកហូតវត្ថុតាងរួមមាន៖

– ស៊ុម ក្រុងមាន់ចំនួន០៥។
-សៃវៀន មាន់ចំនួន០១។
– គម្រប់ ចានចំនួន០១។
-ចាន អាប៉ោង ចំនួ ន០១។
– តុ លេង អាប៉ោងចំនួន០១។
-ប៉ាតង់ ចំនួន០២ និងម៉ូតូជាច្រើនគ្រឿងផងដែរ។

បច្ចុប្បន្នមនុស្សទាំង១១នាក់ធ្វើការអប់រំណែនាំនឹងអនុញ្ញាតអោយវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page207 Page208 Page209 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×