Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារបើកម៉ូតូបុករថយន្តធំពីក្រោយ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០នៅលេីផ្លូវ ជាតិលេខ០៦ចំណុចភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរណ៍នេះគឺរវាងរថយន្តម៉ាកហុីយិនដាយពណ៌ស ខៀវពាក់ស្លាកលេខ ភ្នំពេញ ៤A ២៤៣៦( ខូចទុកនៅលេីចិញ្ចេីមផ្លូវ ) ដោយជនរងគ្រោះបេីកម៉ូតូ ម៉ាកC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ ១Q៦៥៥៩ ទិសដៅពីកេីតទៅលិច បានបុកពីក្រោយរថយន្តបណ្តាលឲ្យស្លាប់តែម្ដង។ ជនរងគ្រោះឈ្មោះធឿន ប៊ុនធា ភេទប្រុសអាយុ៤៥ឆ្នាំ ទីលំនៅ ភូមិអន្លង់សំណរឃុំអន្លង់សំណរ ស្រុកជីក្រែង។ ចំណែកអ្នកបេីកររថយន្ត បានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវរក។

សមត្ថកិច្ចបន្តថារថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០ និងពិធីប្រកាសលោកលី ប៊ុនណា ជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ក្រោមវត្តមានរដ្ឋលោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ ពិធីនឹងធ្វើឡើងនៅរដ្ឋបាលសាលាខេត្តសៀមរាប។នេះបើតាមសេចក្ដីប្រកាសជូនដំណឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា បានដាក់ចេញនូវវិធានការឲ្យមន្ត្រីទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋផ្សេងៗ។
បើតាមមន្ត្រីសាលាខេត្តបានបញ្ជាក់ថារដ្ឋបាលខេត្តសៀមរាបដាក់វិធានការចំនួន០៤ចំណុច ដល់លោក លោកស្រី អភិបាលក្រុង ស្រុក និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកស្រីស្នំបានឲ្យដឹងថាបុរសម្នាក់បានលង់ទឹកស្លាប់ វេលាម៉ោង១៣ និង១៦នាទីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០។

ហេតុការណ៍បានកើតឡើង នៅចំណុចខាងត្បូងភូមិក្របៅឃុំប្រិយ៍ស្រុកស្រីស្នំខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ញ៉ែម- យ៉ាត អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។ អាជ្ញាធរបានបញ្ជាក់ថាមូលហេតុ ចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ក្នុងប្រការ១ អនុញ្ញាតឲ្យលោក ប៊ុត វិចិត្រ បើកអាជីវកម្ម គេហទំព័រឈ្មោះ www.srpostnews.com មានអាសយដ្ឋានទីស្នាក់ការ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាចាងហ្វាងការផ្សាយ។
យោងតាមលិខិតអនុញាត របស់មន្ទីរព័ត៌មានខេត្តសៀមរាប ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដែលបានអនុញាត ឲ្យលោក ប៊ុត វិចិត្រ បន្តធ្វើអាជីវកម្ម គេហទំព័រឈ្មោះ www.srpostnews.com មានអាសយដ្ឋានទីស្នាក់ការ នៅភូមិចុង-កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្ដីសម្រេចចុះហត្ថលេខានៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ដែលបានតែងតាំង លោក យូ ផល្លី ជាទីប្រឹក្សាអង្គភាពសៀមរាបប៉ុស្ដិ៍ ។
សម្រេច
ប្រការ១៖   អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ www.srpostnews.com សម្រេចបញ្ចប់តួនាទី
លោកយូ ផល្លី  ចេញពីទីប្រឹក្សាបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ប្រការ២៖  លោកយូ ផល្លី មិនមានសិទ្ធប្រើប័ណ្ណនិងលិខិតបេសកកម្ម ដែលចេញដោយ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទៀតឡើយ។

ប្រការ៣៖  ដូចបានបញ្ជាក់តាមប្រការ១ ប្រការ២ អង្គភាពសៀមរាបប៉ុស្ដិ៍ ឈប់ទទួលស្គាល់ លោក យូ ផល្លី ជាទីប្រឹក្សា និងមិនទទួលខុសត្រូវជាដាច់ខាតប្រសិន លោក យូ ផល្លី បានប្រព្រឹត្តអ្វីអាចខុសច្បាប់។

សេចក្ដីប្រកាសនេះសូមអាជ្ញាធរមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា និងភរិយា ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃសៅរ៍ ថ្ងៃទី០៤ខែកក្កដាម្សិលមិញបានរៀបចំពិធីប្រគេនទៀនវស្សា និងទេយ្យវត្ថុ ប្រគេនថ្វាយព្រះសង្ឃដែលអញ្ជើញមក ចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថាករណីមានពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរុះរើចេញវិញហើយ។
តាមរយៈទំព័រpage ហ្វេសប៊ុកផ្លូវការ
របស់លោកទៀ សីហា អភិបាលខេត្ត
ខេត្តសៀមរាប បានសរសេរយ៉ាងដូច្នោះថាលោកអភិបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តយ៉ាងឆាប់រហ័សនូវករណីការធ្វើរបងលើផ្លូវ ក្នុងមូលដ្ឋានស្រុកសូទ្រនិគម។
លោកទៀ សីហា បន្តថាពាក់ព័ន្ធករណីនេះ គាត់(ម្ចាស់ដី) បានចូលរួមជាមួយអាជ្ញាធរស្រុក និងយល់ព្រមរុះរើរបងរបស់គាត់ចេញវិញ។
សូមបញ្ជាក់ថា ទីតាំងដែលមានការធ្វើរបងលើផ្លូវនេះក្នុងភូមិគោកមនខាងត្បូង ផ្លូវដីក្រហមថ្មី​ ស្រុកសូទ្រ​និគម​ ខេត្តសៀមរាប។ ការធ្វើបែបនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះចែកចាយនិងរិះគន់យ៉ាងខ្លាំង។
បើតាមអភិបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថាខ្ញុំបាទសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឱកាសទៀតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី លោក កែវ ធី ប្រធានក្រុមការងារចុះជួយឃុំត្បែង និងលោក​ ហុី​ សាយ​ ប្រធានក្រុមការងារចុះជួយឃុំឃុនរាម នៅព្រឹកថ្ងៃសៅរិ៍ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ​ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត រួមមាន វត្តបន្ទាយស្រី វត្តត្បែង វត្តធ្លកវារ៍ វត្តសសី វត្តជប់ពពេល វត្តម្រាក្សវារ៍ វត្តស្រះដូនរីក អាស្រមវត្តភ្នំហប់ អាស្រមវត្តព្រៃជាំ និងអាស្រមពើងព្រួត។
ក្នុងពិធីនេះក្រុមការងារ បានប្រគេនទេយ្យវត្ថុ​ និងបច្ច័យដល់ព្រះសង្ឃទាំង ១០វត្ត ដោយក្នុងមួយវត្តទទួលបានដូចជា​ :
១.ទៀនវស្សាចំនួន ០១គូ
២.សាដក ០១
៣.ទឹកផ្លែឈើ ០២កេស
៤.ទឹកដោះគោខាប់ ០១កេស
៥.ទឹកបរិសុទ្ធ ១០យួរ​
៦.ត្រីខ ០១កេស​
៧.មី ០១កេសធំ
៨.អង្ករ ០២ការ៉ុង
៩.ប៊ីចេង​០២គីឡូក្រាម​
១០.ប្រហុក​ ០៥គីឡូក្រាម​
១១.ទឹកសុីអុីវ​ ០២យួរ​
១២.ទឹកត្រី​ ០២យួរ​
១៣.ស្ករស​ ០៥គីឡូក្រាម​
១៤.តែ​ ០១កញ្ចប់​
១៥.ប្រេងម៉ាស៊ូត​ ៣០លីត្រ​
១៦.ប្រគេនបច្ច័យព្រះសង្ឃនៅវត្តក្នុងឃុំត្បែង​ និង
​ ឃុំឃុនរាមចំនួន​ ៩វត្ត​ ដោយក្នុងមួយវត្តទទួល
​ បានបច្ច័យចំនួន ៨៦០,០០០ រៀល​
១៧.ប្រគេនបច្ច័យព្រះសង្ឃនៅវត្តបន្ទាយស្រីចំនួន
​ ១,២០០,០០០រៀល
១៨.ជូនថវិកាដល់គណកម្មការអាចារ្យ​ម្នាក់​
​ ៥០,០០០រៀល​ ចំនួន​ ៦នាក់
១៩.ជូនថវិកាដល់តាជី​ យាយជីម្នាក់​ ១០,០០០រៀល​
ចំនួន​៩៤នាក់​
២៩.ឧបត្ថម្ភដល់ក្រុមឆៃយ៊ាំចំនួន​ ២០០,០០០រៀល​

សរុបជាទឹកប្រាក់ចំនួន​ ២០,០៩៩,២០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖អធិការនគរបាលស្រុក
ពួកលោកវរសេនីយឯក ទេព ពុំសែន បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តដឹកទំនិញបុក។
ហេតុការណ៍បានកើតឡើងថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០០ និង១០នាទី
ត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦។
លោកវរសេនីយឯក ទេព ពុំសែន បានបន្តថារថយន្តបង្កម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ២AB – ២២៤៨អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត បានបុកអ្នករុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យ
ស្លាប់។
ក្នុងនោះខូចខាតរថយន្តស្រាល
ខូចខាតរទេះរុញលក់ទាខ្វៃ១គ្រឿងធ្ងន់
លោកបន្តថាមូលហេតុរថយន្តបើកបរល្បឿនលឿន ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ ប៉ុន្តែកម្លាំងជំនាញ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យអន្តរាគមន៍តាមនិងឃាត់បានរថយន្តក្នុងក្រុងសៀមរាប។ ចំណែកអ្នកបើកបរគេចខ្លួនបាត់។
វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២០

ខេត្តសៀមរាប៖ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប ថ្មី ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាផ្លូវការ។ ក្នុងនោះដែរក៏មានប្រកាសអនុប្រធានសាខាគយនិងរដ្ឋាករ ខេត្តសៀមរាបមួយរូបផងដែរ។ ការប្រកាសនេះក្រោមវត្តមានលោក នួន ច័ន្ទរិទ្ធ អគ្ករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមបញ្ជាក់ថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ថ្មីគឺលោក កាំង លាង អតីតប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង។ ចំណែកអនុប្រធានមួយរូបទៀត មកពីច្រកអូររំដួល នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង។
សូមជម្រាបថាពិធីប្រកាសបានធ្វើនាពេលថ្មីៗនេះនៅសាខាគយនិងរដ្ឋាករខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃព្រហស្បតិ៍នេះថាស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ចំនួន១០ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានក្រុមមន្ត្រីចុះបិទ និងឲ្យបញ្ឃប់សកម្មភាព បន្ទាប់ពីអនុវត្តផ្ទុយពីសេចក្តីណែនាំ។

អាជ្ញាធរបានថ្លែងបញ្ជាក់ថាទីតាំងស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈទាំង១០កន្លែង

០១.ស្ថានីយឧស្ម័នឥន្ធនៈ របស់លោក ឯល អ៊ីស្មាឯល មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

០២.ស្ថានីយប្រេងឥន្ធនៈ របស់លោកស្រី ហេង ធាវី ( ស្លាកយីហោ ហេង ណារី) មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ០៣.ស្ថានីយប្រេងឥន្ធនៈរបស់លោក គឹម គុណ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

០៤.ស្ថានីយប្រេងឥន្ធនៈរបស់ លោក កៅ សំរស់ មានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

០៥.ស្ថានីយប្រេងឥន្ធនៈL. H. R របស់លោកស្រី ទី វណ្ឌធឿន មានទីតាំងស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

០៦.ស្ថានីយប្រេងឥន្ធនៈរបស់លោក បេង ចំរើន (មានស្លាកយីហោ ដេប៉ូតេលា សុខ ចំរើន ) មានទីតាំងស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។

០៧.ស្ថានីយប្រេងឥន្ធនៈរបស់លោក ឈាន រ៉ាវុធ (ដេប៉ូតេលា ចន្ទ័ ធាន) មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមអាជ្ញាធរបានបញ្ជាក់ដាសម្រាប់ស្ថានីយ៍ចំនួនបីទីតាំងទៀតបាន បញ្ឃប់សកម្មភាពដោយខ្លួនឯង ក្នុង០១. លោក ចាន់ កែវ ០,២. លោកស្រី លីន សូរិយា ០៣. លោក លី មុយ។

ជុំវិញហេតុការណ៍នេះប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងដោយហេតុថាកន្លងទៅមានកន្លែងលក់ហ្គាសបានបង្កឲ្យមានអគ្គិភ័យបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសផងដែរ។

ទោះយ៉ាងណាក៏សង្កេតឃើញថាមានទីតាំងស្ថាននីយ៍មួយចំនួនបានសាងសង់មុនច្បាប់អនុញាត ដែលអាចបង្កឲ្យមានការហានិភ័យយ៉ាងខ្លាំង ប៉ុន្តែគេអាចសាងសង់បានដោយរលូនទំនងមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២០

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុទើបតែ០៨ឆ្នាំ បានចងក លែងបណ្តាលអោយស្លាប់មែនទែន។ហេតុការណ៍បានកើតឡើងទី០១ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងនៅល្ងាចនេះថាជនរងគ្រោះឈ្មោះ ឈង់ គិមឡាង រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

អធិការនគរបាលស្រុកពួកបានបន្តថាក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងផ្នែកនគរបាលប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសខេត្ត និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យមន្ធីរពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្គេត ស្រាវជ្រាវភ្លាមៗ។

ការពិនិត្យលើសាកសពឃើញថាសាកសពបានចង.ក.ដោយខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៦៥សង់ទីមែត្រ ភ្ជាប់និងមែកដើមស្វាយ មានកម្ពស់១១០សង់ទីម៉ែត្រ នៅបរិវេណមុខផ្ទៈផ្នែកខាងលិច។សាកសពមានកំពស់១២៥សង់ទីម៉ែត្រមានស្នាមជាំនៅចំណុច.ក(ចង) ក្រៅពីនេៈមិនមានស្លាកស្នាម អ្វីពាក់ព័ន្ធនិងបទឃាតកម្ម នោះទេ។ការសន្និដ្ឋានផ្នែកនគរបាលបច្ចេកទេសខេត្តសាកសពអាចស្លាប់ដោយការចងកលែងបណ្តាលស្ទៈផ្លូវដង្ហើម។

លោកអធិការបញ្ជាក់ថា:តាមការបំភ្លឺរបស់ឈ្មោះ ទូច សុគុណ ភេទប្រុស អាយុ៥១ឆ្នាំ ជាជីតារបស់សាកសពប្រាប់ថា៖ ចៅគាត់(ឈង់ គិមឡាង)មានសតិស្មារតីធម្មតា បច្ចុប្បន្នរស់នៅផ្ទះជាមួយគាត់ ដោយឪពុកម្តាយគេទៅធ្វើកម្មករប្រទេសថៃ ។ចៅខាងលើតែងដើរលេងផ្ទះអ្នកខាងឬអង្គុយលេងនៅក្រោមដើមស្វាយ បរិវេណដីមុខផ្ទះគាត់(កន្លែងកើតហេតុ)។

ដោយឡែកនៅថ្ងៃកើតហេតុម៉ោង០៩និង៣០ព្រឹក គាត់ឃើញចៅ(ឈង់ គិមឡាង)មកពីដើរលេងផ្ទះអ្នកជិតខាង ដោយមានកាន់ខ្សែអង្រឹង១ខ្សែ(មិនដឹងថាយកពីណាទេ) សួរគាត់រកជំពាមកៅស៊ូក្នុងផ្ទះតែដោយរកមិនឃើញ គេកាន់ខ្សែអង្រឹងនោៈចេញទៅក្រៅផ្ទះ គាត់និងប្រពន្ធនៅក្នុងផ្ទះមិនបានមើលចៅទេ។ លុះរំលងកន្លះម៉ោងបន្ទាប់ ដោយស្ងាត់បាត់ចៅ គាត់ក៏ចេញមកមើលមុខផ្ទះ ស្រាប់តែឃើញចៅ(ឈង់ គិមឡាង)ចង.ក.នៅមែកដើមស្វាយដែលជាកន្លែងគេធ្លាប់អង្គុយលេង ដោយឃើញចុងជើងទាំង២ទល់ដី ជង្គង់បន្តុញ មាត់ចំហរ គាត់ហៅប្រពន្ធ និងអ្នកជិតខាងជួយលើកគ្រា និងកាត់ខ្សែចង.ក.នោៈផ្តាច់ និងបានធ្វើចលនាបេះដូងតែចៅមិនដឹងខ្លួន ទើបដឹកទៅមន្ទីរពេទ្យបង្អែកស្រុកពួក គ្រូពេទ្យប្រាប់ថា ចៅ(ឈង់ គិមឡាង)ស្លាប់បាត់ហើយ គាត់ក៏ដឹកសាកសពចៅមកផ្ទះវិញនិងរាយការណ៍មកសមត្ថកិច្ច។

គាត់អះអាងថាចៅ(ឈង់ គិមឡាង)ពិតជាចង.ក.លេង  បណ្តាលអោយស្លាប់ខ្លួនឯងពិតមែន! មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។លោកអធិការបញ្ជាក់ថាក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page206 Page207 Page208 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×