Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖កូនឈើប្រភេទឈើប្រណិត ឈើលេខ១ ចំនួន១៥,៦២៥ដើម ត្រូវបានដាំលើផ្ទៃដីជាង២៥ហិកតា ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបនាព្រឹកមិញនេះ។
ការដាំនេះក្នុងទិវាដាំកូនឈើ០៩កក្កដា ក្រោមវត្តមាន លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្ត និងវត្តមានមន្ត្រីចម្រុះក្នុងខេត្តសៀមរាប ជាច្រើននាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖លោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដានេះ បានជួបជាមួយលោក ទៀ សីហា អភិបាលខេត្ត ដើម្បីសម្តែងការគួរសមនិងពិភាក្សាកាងារអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប។
នៅក្នុងកិច្ចជួបពិភាក្សានេះ លោក ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាប បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដោយបានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ១៩ សរុបបានចំនួន៧១៩ករណី ស្រី២៧០នាក់ ការធ្វើតេស្តជនសង្ស័យសំណាកអវិជ្ជមានចំនួន៧១២នាក់ ស្រី២៦៩នាក់ និងតេស្ដ សំណាកវិជ្ជមានចំនួន០៧ករណី ស្រី ០១នាក់ ក្នុងនោះរួមមាន៖ ជនជាតិខែ្មរចំនួន០៥នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ០២នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយទាំងអស់។
លោកទៀ សីហា បានបញ្ជាក់បន្ថែមថាខេត្តបានទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីក្រៅប្រទេស (ប្រទេសថៃ) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រក អន្តរជាតិប៉ោយប៉ែត អូរបីជាន់ ដូង និងច្រកអូរស្មាច់ ព្រមទាំងបានបញ្ជូនមកកាន់ទីតាំងមណ្ឌលត្រួត ពិនិត្យសុខភាព ខេត្តស្ថិតនៅសាលាគរុកោសល្យ និងវិក្រឹត ការខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងតាមដាន សុខភាពមុននឹងបញ្ជូនទៅទីតាំងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋានរបស់ខ្លួន ដោយគិតត្រឹមថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០ មានចំនួន៨៩២នាក់ ព្រមទាំងបានរៀបចំទីតាំងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមបណ្ដាសាលារៀនក្នុងភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាបសរុបចំនួន ១៣០ទីតាំង។ ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏បានបន្តធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំផង ដើម្បីចៀសវាងមានរលកទី២ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា នៅ រសៀលថ្ងៃទី០៩ខែកក្កដានេះបានអញ្ជើញប្រកាសតែងតាំង លោក លី ប៊ុនណា ជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ជំនួសលោក សយ ទិត្យាវង្ស ដែលបានចូលនិវត្ដន៍។
ពិធីនេះធ្វើនៅរដ្ឋបាលខេត្តសៀមរាបក៏មានការចូលរួមវត្តមានពីលោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តនិងមន្ត្រីនានាជុំវិញខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរព្រមាន ម្ចាស់ផែកនិងគណនី បើមិនបញ្ឈប់ យកនិមិត្តសញ្ញា របស់រដ្ឋបាលខេត្តសៀមរាប ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
បើតាមអាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថារដ្ឋបាលខេត្តសៀមរាប សូមណែនាំដល់ម្ចាស់គណនី និងផេកមួយចំនួនឲ្យបញ្ឈប់យកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

រយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនី និងផេកហ្វេសបុកមួយចំនួនបានយកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាបទៅប្រើប្រាស់។

ដើម្បីចៀសវាងការភាន់ច្រឡំពីសំណាក់សាធារណជន រដ្ឋបាលសូមណែនាំដល់ម្ចាស់គណនី និងផេកដែលបានយកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាប ទៅប្រើប្រាស់ ឬមានបំណងយកទៅប្រើប្រាស់ សូមបញ្ឈប់ជាបន្ទាន់។

ក្នុងករណីនៅបន្តទៅប្រើប្រាស់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការជាផ្លូវការ និងសង្ឃឹមម្ចាស់ផែក និងគណនីទាំងនេះ អនុវត្តតាមការជូនដំណឹងនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមជម្រាបជូនសាធារណជនថា រដ្ឋបាលខេត្ត មានគណនី និងផេកផ្លូវការដែលមានឈ្មោះដូចខាងក្រោម៖
ផេកខេត្ត ៖ រដ្ឋបាលខេត្តសៀមរាប/siem reap provincial hall
គណនីខេត្ត ៖ រដ្ឋបាល ខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តកំពង់ឆ្នាំង៖ លោក ជួប ចំរើន ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង ជំនួស លោក ហ៊ាល ទូច ដែលត្រូវចូលនិវត្តន៍នៅរសៀលថ្ងៃទី០៨ខែកក្កដាម្សិលមិញក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា តំណាង លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហាអភិបាលខេត្តសៀមរាប បានឲ្យដឹងថាចំពោះការរុនរានទន្ទ្រានយកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតត្រូវធ្វើការទប់ស្កាត់ឱ្យខានតែបាន ដោយពុំអនុញ្ញាតឱ្យមានការកាប់ទន្ទ្រានវាតយកដីរដ្ឋនោះឡើយ។ អភិបាលខេត្តបន្តថាមេឃុំ ចៅសង្កាត់ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការហត្ថលេខាលើការទិញ លក់ដីរបស់រដ្ឋផងដែរ។
លោកបញ្ជាក់បែបនេះនៅសៀលថ្ងៃទី០៨ ខែកក្កដាម្សិលមិញក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមវត្តមានលោកអ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។
អភិបាលខេត្តបានបញ្ជាក់ផងដែរថា អំពីការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តជាប្រចាំនូវការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ចំពោះមន្ទីរ និងអ្នកពាក់ព័ន្ធក្នុងការចុះបញ្ជីអត្តសញ្ញាណកម្មជូនគ្រួសារ ដោយត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវ និងដល់គ្រួសារក្រីក្រពិតប្រាកដ ដោយពុំឱ្យមានការចុះបញ្ជីជូនតែក្រុមគ្រួសាររបស់ខ្លួននោះទេ ធ្វើយ៉ាងឱ្យផលប្រយោជន៍នេះបានទៅដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
សូមបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញលើកទី១៣នេះ មានរបៀបវារៈចំនួន០៣ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហាការអនុវត្តច្បាប់ចរាចរណ៍ សភាពការកូវីដ-១៩ ការស្តារស្ទឹងសៀមរាប ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយព័ត៌មាន ការដឹកជញ្ជូនដី ខ្សាច់ ថ្មផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស ០៣នាក់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធ ទី០៨ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទីចំណុចផ្លូវបំបែកចូលភូមិអំពិល លើផ្លូវលំក្រាលកៅស៊ូក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានដឹងថាករណីនេះរវាងម៉ូតូបុកម៉ូតូ ដោយម៉ូតូម៉ាកស្គុបពី ពណ៌ស គ្មានពាក់ផ្លាកលេខបើកបរដោយឈ្មោះរឹត ម៉ាត់លី ភេទប្រុស អាយុ២៥ ឆ្នាំនៅភូមិថ្មី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជើងបានបុកជាមួយម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ សៀមរាប1A1217 បើកបរដោយឈ្មោះ អឹម រ៉ានី ភេទស្រី អាយ៤៣ឆ្នាំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកឈ្មោះ ពិសិទ្ធិ សុវណ្ណារី ភេទស្រី អាយុ១៦ឆ្នាំ និងឈ្មោះ កុសល់ សុវិសុត ភេទប្រុស អាយុ៣ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីត្បូងទៅជើងហើយបត់ឆ្វេង បុកហើយម៉ូតូម៉ាកហុងដាឌ្រីមបានដួលទៅលើទ្រូងផ្លូវ ហើយម៉ូតូម៉ាកស្គុបពីក៏បានជ្រុលទៅបុក ម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរទិសដៅពីជើងទៅត្បូង។

សមត្ថកិច្ចបន្តថាករណីនេះបណ្តាលអោយស្លាប់មនុស្សម្នាក់ឈ្មោះរឹត ម៉ាត់លី ពេលបញ្ចូនទៅដល់មន្ទីពេទ្យបង្អែកពួកនិងរបួស០៣នាក់

1/ឈ្មោះ អឹម រ៉ានី(មធ្យម)

2/ឈ្មោះពិសិទ្ធសុវណ្ណារី (ស្រាល)

៣/ឈ្មោះកុសល់ សុវិសុត (ស្រាល) និងខូចខាតម៉ូតូ០3គ្រឿងស្រាល។

បើតាមសមត្ថកិច្ចមូលហេតុម៉ូតូម៉ាកហុងដាឌ្រីមីបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ម៉ូតូម៉ាកស្កុបពីបើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុកំលាំងផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះនិងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថារថយន្តដឹកមេន(បូជាសព) ក្រឡាប់នៅស្រុកក្រឡាញ់ ថ្ងៃទី ០៩ខែកក្កដា២០២០ នេះ វេលាម៉ោង ៧និង៣០នាទី។

ហេតុការណ៍បានកើតឡើងនៅលើ ផ្លូវ ជាតិលេខ៦៨ ត្រង់ចំណុចព្រំប្រទល់ឃុំចន្លាស់ដៃ និងឃុំសែនសុខស្ថិតក្នុងភូមិដូនកាយឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថារថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះម៉ាក កូរ៉េ១តោនកន្លះមួយគ្រឿង ពណ៌ស ដឹក ន(បូជាសព)ពាក់ផ្លាកលេខ សៀមរាប 2A.4972 បើកបរដោយឈ្មោះ ញឹម សារ៉េន ភេទប្រុសអាយុ៤៣ ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅទិសខាងត្បូង បានដាច់កង់ខាងក្រោយម្ខាងក្រឡាប់ខ្លួនឯង។

ករណីនេះអ្នករួមដំណើរជាមួយ៣នាក់
១.ឈ្មោះ ណែ រើន ភេទ ប្រុស អា៤៧ឆ្នាំ
២.ឈ្មោះ លួម កង់លី ភេទ ប្រុស អាយុ២៧ឆ្នាំ(របួសស្រាល)
៣.ឈ្មោះ វឿន វឿត ភេទ ប្រុស អាយុ៤២ ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា(របួសស្រាល)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តសៀមរាប៖ជនជាតិបរទេសម្នាក់ បានស្លាប់ក្នុងបន្ទប់ជួល នៅវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។
ហេតុការណ៍បានកើតឡើង នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចជនរងគ្រោះ ឈ្មោះMARET KENNETH RANDY ភេទ ប្រុស កើតថ្ងៃទី ២៤-០៧-១៩៥៦ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ៦៤២៥០៨២៣៣ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់ដោយសារ សំពាធឈាមឡើងខ្ពស់បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល។
សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តសៀមរាប៖រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះតាមបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានបង្ហោះផ្សព្វផ្សាយលាតត្រដាងរឿងអាស្រូវរបស់មេប៉ូលិសស្រុកប្រាសាទបាគងគឺលោកវរសេនីយ៍ទោ លឹម សម្បត្តិ ។

យោងតាមព័ត៌មានដែលបានបង្ហោះចែកចាយតាមបណ្ដាញសង្គមបានឲ្យដឹងថាប្រជាពលរដ្ឋមួយចំនួនបានប្រតិកម្ម ចំពោះ អធិការនគររដ្ឋានបាល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដោយចោទថា ជំរិតទារលុយពីអ្នកលេងល្បែងស៊ីសងក្នុងម្នាក់មួយលានរៀល ដោយជាថ្នូរទៅនឹងការដោះលែង ពួកគាត់អោយ ឲ្យមានសេរីភាព វិលត្រឡប់ ទៅផ្ទះទាំងកណ្ដាលយប់វិញ។ ការចោទប្រកាន់មកលើអធិការនគរបាលស្រុកប្រាសាទបាគងនេះក្រោយពេល សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងចុះចាប់ពលរដ្ឋ ក្នុងករណីបង្ក្រាបល្បែងស៊ីសង កាលពីជាងពីរសប្ដាហ៍មុន។

ប្រភពពីអ្នកស្រុកដែលសុំមិនប្រាប់ឈ្មោះ បានអោយដឹងថា  ក្រុមសមត្ថកិច្ចស្រុកប្រាសាទបាគង បានចាប់អ្នកលេងល្បែងស៊ីសង នៅតាមភូមិជាច្រើននាក់ ក្នុងនោះចាប់ទាំងអ្នកដែលមិនបានលេងផងដែរ។ យកទៅដាក់ខ្នោះដៃ ហើយសំឡុតអោយពួកគាត់បង់លុយចំនួន៣០០ដុល្លារជាថ្នូរនឹងការដោះលែង។ប៉ុន្ដែអ្នកលេងល្បែងអត់មានលុយ ក៏អង្វរសុំត្រឹមមួយលានរៀលដែលស្មើរនឹង២៥០ដុល្លាក្នុងម្នាក់។ អ្នកស្រុកបន្ដថា ប្រជាពលរដ្ឋ ដែលសមត្ថកិច្ចចាប់នោះ ខ្លះមិនបានលេងល្បែង គ្រាន់តែលក់ទឹក ខ្លះទៀតទៅទិញរបស់ហូប និងខ្លះទៀតដើរកាត់កន្លែងគេល្បែងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ពួកគាត់ដាក់រថយន្ដបញ្ជូនទៅអធិការដ្ឋានគរបាល ដែរ ដោយប្រាប់ថា អោយឡើងឡានសិនទៅ។

បើតាមប្រភពបន្តឲ្យដឹងទៀតថាពលរដ្ឋ ដែលសមត្ថកិច្ចចាប់នោះ មានប្រមាណជិត៣០នាក់។ ពួកគាត់ត្រូវបានសមត្ថកិច្ចសួរចំលើយ ហើយគម្រាមទារលុយ បើមិនបង់ប្រាក់ទេ មិនអាចរួចខ្លួននោះទេ។យោងតាមប្រភពបានបញ្ជាក់ទៀតថាក្រោយពេលចប់ការដោះស្រាយហើយ អធិការស្រុកប្រាសាទបាគង អោយដោះលែងទាំងយប់តែម្ដង។

ពាក់ព័ន្ធករណីនេះ អធិការស្រុក្រប្រាសាទបាគង លោកវរសេនីយ៍ទោ លឹម សម្បត្ដិ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានជំរិតទារលុយពីអ្នកលេងល្បែងដូចការចោទប្រកាន់នោះទេ។ អ្នកលែងល្បែងដែលសមត្ថកិច្ចចាប់ខ្លួនគឺសមត្ថកិច្ចអនុវត្ដទៅតាមផ្លូវច្បាប់។ក្នុងផងដែរគ្មានភស្ដុតាងណាមួយដែលសមត្ថកិច្ចជំរិតទារលុយពីអ្នកលែងល្បែងនោះទេ។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ លឹម សម្បត្ដិ អធិការស្រុក្រប្រាសាទបាគង បានបញ្ជាក់តាមប្រព័ន្ទតេលេកក្រាមរបស់គ្រុប.សៀមរាបប៉ុស្ដិ៍ ថាធម្មតា អ្នកធ្វើតែងតែខុស អ្នកមិនធ្វើ បានត្រូវ ។

នៅព្រឹកនេះដែរតាមរយ:ទំព័រផេកហ្វេសប៊ុករបស់លោកវរសេនីយ៍ទោ លឹម សម្បត្ដិអធិការស្រុក្រប្រាសាទបាគង បានសរសេរថា៖លិខិត របស់​ លោក​ អឿម ហួរ​ ធ្វើការបំភ្លឺ និងសូម​ទោស​ ដែលបាន​ផ្តល់ បទសម្ភាសន៍​ ដល់អ្នកសាព័ត៌មាន​ ដោយបាន បំភ្លើស និងចោទប្រកាន់​ មកលើរូបខ្ញុំបាទ​ រួមទាំងកងម្លាំង​ នៃអធិការដ្ឋានស្រុកប្រាសាទបាគង ដែលខិតខំលុបបំបាត់ ការលេងល្បែងស៊ីសង ក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ ។

​សូមជ្រាប​ជា​ព័ត៌មាន​ កុំបំពានសិទ្ធអ្នកដ៏ទៃនិងកុំបំភ្លៃការពិត​។  ទោះយ៉ាងណាយោងតាមលិខិតមួយទំព័រសរសេរដោយពលរដ្ឋបានធ្វើការសុំទោសនគរបាលស្រុកប្រាសាទបាគងផងដែរ ក្រោយពីមានការបែកធ្លាយរឿងដល់អ្នកសារព័ត៌មាន។

បើយោងតាមច្បាប់បង្ក្រាបល្បែងស៊ីសងជំពូកទី៣មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់១ម៉ឺនរៀលដល់៥ម៉ឺនរៀលឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០០០៛ដល់ប្រាំសែនរៀលនិងដាក់គុកពី១ខែដល់មួយឆ្នាំ។មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រ ដល់២០.០០០.០០០រ និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើយោងតាម សេចក្តីសម្រេចដែលចុះហត្ថលេខា នៅថ្ងៃទី០៦កក្កដាម្សិលមិញដោយលោកទៀ សីហា អភិបាលខេត្ត សៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page205 Page206 Page207 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×