Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថាមនុស្សម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់កាលពីល្ងាចម្សិលមិញ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ នៅចំណុចខាងជើងស្រែដំណាក់ ភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះវី ភេទ ប្រុសអាយុ៤៣ឆ្នាំ ទីលំនៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរធ្វើស្រែ។ មូលហេតុជនរងគ្រោះមកធ្វើស្រែ ហើយនៅថ្ងៃកើតហេតុរន្ទះបាញ់សម្លាប់តែម្ដង។ ជនរងគ្រោះបានបញ្ជូនទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២០

ខេត្តសៀមរាប៖ចៅក្រមសើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកមុយ សុភ័ក្រ្ត បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន មនុស្សពីរនាក់ដាក់ពន្ធនាគារ
ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាប់ដីព្រៃឈើ និងប្រើប្រាស់រណាយន្តដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលបានប្រព្រឹត្តនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០២០ បទល្មើសមានចែង និងផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា៩៧ កថាខណ្ឌ១ចំណុច៦ និងមាត្រា ៩៩ កថាខណ្ឌ ចំណុច១ នៅច្បាប់ស្ដីពីព្រៃឈើ។
ជនជាប់ចោទទី១ឈ្មោះ ហឿម ហុង ភេទប្រុសអាយុ២៩ឆ្នាំ កើតនៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំខេត្តសៀមរាប ទីលំនៅមុនចាប់ខ្លួន នៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំខេត្តសៀមរាប មុខរបរធ្វើស្រែ។
ជនជាប់ចោទទី២ឈ្មោះម៉ៅ ម៉ាងភេទប្រុសអាយុ២៨ ឆ្នាំ កើតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប មុនចាប់ខ្លួន នៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាមន្ត្រីយោធាម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើង
ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ១៤និង១០នាទី វាងម៉ូតូនិងគោយន្ដកន្ត្រៃ លើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០និង២១មុខការ៉ាស់សាំងឈ្មោះ ឡង ម៉ៅ ស្ថិតនៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អាជ្ញាធរបានបន្តថាករណីនេះគឺម៉ូតូម៉ាក វ៉េវអាល់ហ្វាពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១J៩៨៤៣ បើកបរឈ្មោះ អៀម ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ស្លាប់)និងអ្នករួមដំណើរម្នាក់ឈ្មោះក្រឹម រ៉ា ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិចង្ក្រានយក្ស ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (របួសធ្ងន់) ក្នុងទិសដៅពីត្បូងទៅជើង(អ្នកទាំងពីរជាទាហានធ្វើការនៅកងពលធំអន្តរាគមន៍លេខ២ វរសេនាតូចកាំភ្លើងត្បាល់ ១០០DKZ ៧៥) ពាក់មួកសុវត្ថិភាពទាំងពីរនាក់ បានបើកបុកគោយន្តកន្រ្តៃពីក្រោយម៉ាក់គូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខកំពុងឈប់នៅចិញ្ចើមផ្លូវខាងជើងបែរក្បាលទៅទិសខាងជើង បើកបរដោយ(មិនទាន់ស្គាល់អត្តសញ្ញាណ) ដោយកើតហេតុរួចអ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបន្សល់ទុកគោយន្តកន្ត្រៃនៅកន្លែងកើតហេតុ។ ក្នុងនោះខូចខាតម៉ូតូមួយគ្រឿងធ្ងន់ និងគោយន្តកន្ត្រៃខូចខាតស្រាលមួយគ្រឿង។
បើតាមអាជ្ញាធរបញ្ជាក់ថាមូលហេតុះអាចបណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿនដោយខ្វះការប្រុងប្រុងយ័ត្ន។ក្រោយកើតហេតុកម្លាំងជំនាញបានយកវត្ថុតាង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខស្រកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២០

ខេត្តសៀមរាប៖ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថាថ្ងៃច័ន្ទ ទី១៣ខែកក្កដាឆ្នាំ២០២០វេលាម៉ោង៨និង២៩នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ចំណុចបង្គោលគីឡូលេខ ២៩៨៧ ២៩៨ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ដ២គ្រឿង ម៉ាកហុងដា សេ១២៥សេរី ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H 9030 បើកបរដោយឈ្មោះ កាយ ម៉ាប ភេទប្រុសអាយុ៣១ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិតាត្រាវ ឃុំ កន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ស្លាប់) បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកប្រពន្ធពីក្រោយ ឈ្មោះ ក្រឹម ស្រីខួន អាយុ ២៥ឆ្នាំសញ្ជាតិខ្មែរ (របួសធ្ងន់) ដែលបើកបរពីទិសខាងលិចទៅកើត បុកនិង រថយន្ដម៉ាកកាមរីបាឡែនពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2Y 9479 បើកបរដោយឈ្មោះ ឆែម លាងសុង ភេទប្រុសអាយ៤២ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ បើបរមានទិសដៅពីលិចទៅកើត ក្រោយពេលកើតហេតុរួច ម៉ូតូសណ្ដោងរ៉ឺម៉កវេចង្កូតទៅបុកជាមួយរថយន្ដដឹកដី ម៉ាក នីសាន់ពណ៌ទឹកស ពាក់ផ្លាកលេខ តាកែវ3A 26 21 បើកបរដោយមិនស្គាល់អត្ដ សញ្ញាណ បើកបរមាទិសដៅពីកើតទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ដដឹកដីបានរត់គេចខ្លួនបាត់ទៅ។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ បន្តថា មូលហេតុម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

វត្ថុតាងទាំងបីគ្រឿងបានយកមករក្សាទុកនៅអធិ ការ រដ្ឋា ននគរ បាល ស្រុកប្រាសាទបាគង ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២០

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់ត្រូវបានរថយន្តដឹកដីបើកកិនបណ្តាលឲ្យស្លាប់ភ្លាមនៅមុននេះបន្តិច។

ហេតុការណ៍បានកើតឡើងនៅចំណុចភូមិស្ទឹង ស្រុកប្រាសាទបាគង ខេត្តសៀមរាបនាថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០នេះ។
ជនរងគ្រោះឈ្មោះ កាយ ម៉ាប អាយុ៣១ ឆ្នាំរស់នៅ ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ បើកពីលិចទៅកើត។ ប្រពន្ធឈ្មោះក្រឹម ស្រីខួន អាយុ២៥ឆ្នាំ រស់នៅ ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

បើតាមសេចក្ដីរាយការណ៍ន្តថា ជនរងគ្រោះដែលស្លាប់បើករ៉ឺម៉កដឹកដូង ទៅបុកគូទរថយន្តបាឡែនដែលធ្វើដំណើរស្របទិសគ្នា ហើយខ្ទាតចេញពីរ៉ឺម៉កទៅលើថ្នល់ ហើយក៏មានរថយន្តហីយ៉ានដាយ ដែលបើកបញ្ច្រាសទិសគ្នា បានបុកកិនស្លាប់តែម្ដង។

ក្រោយកើតហេតុរថយន្តបាឡែនរថយន្តដឹកដីបានបើករត់ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់បានទាំងពីរគ្រឿងផងដែរ។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់មានការបញ្ជាក់បន្ថែមពីសមត្ថកិច្ចស្រុកប្រាសាទបាគងនៅឡើទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២០

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាល ខេត្តសៀមរាបនៅរសៀលថ្ងៃសុក្រទី១០ខែកក្កដា ម្សិលមិញ បានដឹកនាំកិច្ចប្រជុំដោយដាក់វិធានការចំនួន ០៣សំខាន់ៗ ទី០១៖ វិធានការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ ដែលវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ទី០២៖ការបង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ទី០៣៖ដំណើរការនិងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។
កិច្ចប្រជុំនេះអភិបាលខេត្ត បានដាក់ចេញនូវ វិធានការ សម្រាម់ មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់យកទៅអនុវត្តដូចខាងក្រោម៖

-ត្រូវចុះពិនិត្យទីតាំងភូមិសាស្រ្តតាមផែនទីប្រើប្រាស់ដីឆ្នាំ2002 ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិប្រជាពលរដ្ឋ និងដីប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង។

-បង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ដោយការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។

-ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ពិសេសឲ្យចំគោលដៅគឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដាច់ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។ បន្ថែមលើសនេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុមការងារដើម្បីដកសិទ្ធិ(ដកប័ណ្ណសមធម៌)ចំពោះគ្រួសារដែលមានលក្ខខណ្ឌមិនស្របតាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌។

-កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឲ្យមានកម្លាំងល្បាត តាមពេលវេលា ទីតាំង ជាពិសេសមុខសញ្ញាមានសកម្មភាពលួច ឆក់ ប្លន់។ល។

អភិបាលខេត្តបានថ្លែងផងដែរថាមេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋដែលក្រពិតប្រាកដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២០

ខេត្តសៀមរាប៖លោកជំទាវ អ៊ីវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែង
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញដោយ
បានលើគម្រោងចំនួន០២ គឺទី០១. គម្រោងពុយទីហ្វូ គឺជាការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានទាក់ទាញលើឆាកអន្តរជាតិ ខណៈគម្រោងនេះ ជួបពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅថ្មីៗនេះ រវាងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងម្ចាស់គម្រោង ដើម្បីសិក្សាពីលទ្ធភាព និងធ្វើការសន្និដ្ឋាននាពេលឆាប់នេះ ។
ទី០២. ជាគម្រោងលើប្រព័ន្ធធារាសាស្រ្ត មានឈ្មោះថា “សៀមរាបទឹកសម្រាប់ទាំងអស់គ្នា” ដែលមានទីតាំងក្នុងស្រុកពួក និងគាំទ្រដោយ ទីភា្នក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ហើយគម្រោងនេះ នឹងគ្រប់គ្រងលើធនធានទឹកចម្រុះ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទឹកប្រើប្រាស់ទាំងអស់គ្នា ដែលមានគុណប្រយោជន៍ដល់ អាជ្ញាធរជាតិអប្សរា ក្រសួងធនធានទឹក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធដទៃទៀត ហើយទោះបីប្រទេសកម្ពុជា ក៏ដូចពិភពលោក កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ប្រទេសបារាំងនៅតែបន្តគាំទ្រ និងសហការ ជាមួយប្រទេសកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប លើគម្រោងនានានាពេលអនាគត។
អភិបាលខេត្ត លោកទៀ សីហា បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសបារាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានណែនាំដល់បណ្ដារដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាណកម្មជនក្រីក្រពិតប្រាកដ ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។
ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានខិតខំប្រឹងប្រែង ប្រែក្លាយពេលវេលាដ៏លំបាកនេះ ទៅជាការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រាប់ទទួលភ្ញៀវទេសចរ បន្ទាប់ជំងឺកូវីដ១៩នេះ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២០

ខេត្តសៀមរាប៖លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានចុះធ្វើការផ្សព្វផ្សាយលក្ខណ:០៩យ៉ាងនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យពលរដ្ឋស្វែងយល់បន្ថែមទៀត។
ពិធីនេះធ្វើនៅសាលាឆទានបុស្សក្រឡាញ់ ស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ នាព្រឹកថ្ងៃសៅរ៍ទី១១ខែកក្កដាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីរមន្ត្រីសង្កាត់រួមនឹងនគរបាលប៉ុស្ដិ៍ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថាពិធីនេះក៏មានការចែកលិខិតថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានឧបត្ថម្ភថវិការ សម្រាប់ការសាងសង់សាលាឆទាន នៅភូមិបុស្សក្រឡាញ់ នេះ និងការឧបត្ថម្ភថវិការ ចូលរួមទ្រទ្រង់ទប់ស្កាត់ជំងឺកូវីដ១៩។ ក្នុងនោះលោកគង់ ប៊ឹប ចៅសង្កាត់រងទី១បានឧបត្ថម្ភ១០០ដុល្លារផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២០

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបសុំធ្វើការបដិសេធច្រានចោលទៅនឹងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនដែលបានបង្ហោះថាមានករណីប្លន់នៅផ្លូវព្រលានយន្តហោះក្បែរស្នងការនគរបាលខេត្តសៀមរាប។
យោងរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថានៅព្រឹកថ្ងៃទី09ខែ កក្កដា ឆ្នាំ 2020 មានអាខោនហ្វេសប៊ុកឈ្មោះ Son chaya បានសរសេរបង្ហោះថាមានករណី ប្លន់ ទៅលើកូនប្រុសរបស់គាត់ឈ្មោះ ចិត្ត ហៅម៉ៅ ត្រង់ចំណុចផ្លូវព្រលាន យន្តហោះ ក្បែរស្នងការនគរបាលខេត្តសៀមរាបកាលពីវេលាម៉ោង 20 និង 00 នាទីថ្ងៃទី08 ខែ07ឆ្នាំ2020។
របាយការណ៍ដដែលបញ្ជាក់ទៀតថាក្រោយពេលឃើញការបង្ហោះហើយ នៅព្រឹកថ្ងៃទី 10 ខែកក្កដាឆ្នាំ 2020 កម្លាំងសមត្ថកិច្ចបានទៅជួបជាមួយជនរងគ្រោះ រួមទាំងឈ្មោះ ស៊ន់ ចៃ ( Son chaya ) ដែលជាឪពុកនិងអ្នកសរសេរបង្ហោះនៅលើ facebook។ តាមការសាកសួរករណីខាងលើនេះ មិនមែនជាករណីប្លន់នោះទេគឺជា ករណីហិង្សា ពេលនេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ Son chaya បានសរសេរបង្ហោះសុំទោសជាសាធារណៈ នៅលើហ្វេសប៊ុក ដើម្បី កុំឲ្យមានការយល់ច្រឡំ ថាជាករណីប្លន់។ សមត្ថកិច្ចក៏បានអោយគាត់ ដាក់ពាក្យបណ្តឹង ប៉ុស្ដិ៍ទឹកវិល ដើម្បីចំណាត់ការបន្តរួចរាល់ហើយដែរ។
បើតាមរបាយការណ៍បញ្ជាក់ថាចំណែអាខោនហ្វេសប៊ុកឈ្មោះ Nit Duch ដែលបានសរសេរបង្ហោះនៅលើ facebook ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ សមត្ថកិច្ចកំពុងធ្វើការស្វែងរកបន្តដោយហ្វេសប៊ុករបស់គាត់ទាក់ទងមិនបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តសៀមរាប៖(ដំណឹងមរណភាព)
លោក ឌិត សេរីរ័ត្ននា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៥រោច ខែអាសា ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីព្រឹក ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។

សពតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនានៅ គេហដ្ឋាននៃសព ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សពដង្ហែរចេញពីគេហដ្ឋានទៅបូជានៅឈាបនដ្ឋាន វត្តដំណាក់ នៅថ្ងៃ អាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ (ពត៌មានលំអិតនិងជម្រាបនៅពេលក្រោយ)។

សេចក្តីនេះចាត់ទុកជាការជូនដំណឹងដល់បងប្អូន ញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុកជាមួយក្រុមគ្រួសារសព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបដិសេធចោលទាំងស្រុង ការចោទប្រកាន់របស់ពលរដ្ឋ ថារូបលោក រួមទាំងមន្ត្រីក្នុងអធិការ ចុះទៅបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន បានចាប់មនុ ស្សជំរិតទារប្រាក់នោះ ពុំមែនជាការពិតនោះឡើយ។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន ថា ការចុះបង្ក្រាបល្បែង ស៊ីសងកាលពីកន្លងទៅ គឺដើម្បីរក្សាគោលការណ៍ភូមិឃុំមានសុវត្ថិភាព។ ប៉ុន្តែវាធ្វើអោយរំខាន និងប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមអ្នកញៀនល្បែង។ ចឹងហើយទើបពួកគេផ្តល់ព័ត៌មាន ដល់អ្នកសារព័ត៌មានមិនពិត បំណងមួលបង្កាច់បង្ខូចសមត្ថកិច្វទូទាំងអធិការ។ ការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានរបស់លោកកាលពីកន្លងទៅ យើងត្រឹមតែនាំខ្លួនពួកគេមកអប់រំនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ មិនពាក់ពន្ធ័និងការទាមទារប្រាក់ ពីបុគ្គលណាម្នាក់នោះឡើយ។
អធិការនគរបាលបញ្ជាក់ថា ក្រោយព័ត៌មានបានផ្សព្វផ្សាយអំពីករណីនេះ បុគ្គលដែលជាអ្នកញៀនល្បែងឈ្មោះអឿម ហួរ ក៏បានសរសេរជាលិខិតបំភ្លឺ និងសុំទោសជាសាធារណ: អំពីកំហុសឆ្គង ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននេះវិញផងដែរ។
ជាមួយនិងលិខិតបំភ្លឺ ទទួលស្គាល់កំហុសនេះ លោកអធិការក៏បានបង្ហាញអំពីជំហររបស់ខ្លួន ដោយអះអាងថា រាល់សកម្មភាពល្បែងស៊ីសង ការសេពគ្រឿងញៀន សកម្មភាពលួច ឬសកម្មភាពផ្សេងៗផ្ទុយនិងច្បាប់ ដែលកើតមានឡើងក្នុងមូលដ្ឋាន គឺចាំបាច់ត្រូវតែបង្ក្រាប បើទោះបីប៉ះចំខ្សែឬខ្នង ឬធ្វើអោយរូបលោកធ្លាក់បុណ្យសក្តិក៏ដោយ។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១៩មិថុនាឆ្នាំ២០២០ កន្លងទៅ កម្លាំងរបស់អធិការស្រុកប្រាសាទបាគង បានចុះទៅបង្ក្រាបល្បែងស៊ីសង មានដូចជាអាប៉ោង បៀរ ។ល។ ក្នុងនោះក៏បាននាំខ្លួនមេល្បែង និងអ្នក លេងសរុប០៩នាក់ មកធ្វើការអប់រំ ហើយអោយត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន។ចឹងទេការចោទប្រកាន់ដែលផ្តើមចេញពីការប៉ះពាល់ផលប្រយោជន៍នេះ រូបលោក រួមទាំងមន្ត្រីក្នុងអធិការ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ហើយក៏សុំទទួលយកមកវិញ ចំពោះរិះគន់បែបស្ថាបនាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់បាន ចងក សម្លាប់ខ្លួន នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៩ខែកក្កដាម្សិលមិញ។

ហេតុការណ៍បានកើតឡើងនៅភូមិ សង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ស្ងួន វ៉ុន អាយុ ៣៩ឆ្នំា រស់នៅភូមិខ្លាឃ្មុំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

បើតាមសមត្ថកិច្ចមូលហេតុ តាមការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះ ជាមនុស្ស ចូលចិត្តផឹកស្រាហេីយហាក់មានស្មារតីវង្វែងវង្វាន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page204 Page205 Page206 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×