Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុដោយសារក្រឡាប់គោយន្ត។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី០២ខែសីហាឆ្នាំ២០២០នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺក្រឡាប់គោយន្តឆ្នៃមួយគ្រឿងបណ្តាលឲ្យ ស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះចិន ជឿងអាយុ៤២ឆ្នាំរស់នៅភូមិ ករលំ ឃុំតាសោម ស្រុកអង្គរជុំ។ បើតាមសមត្ថកិច្ចមូលហេតុបណ្ដាលមកពីជនរងគ្រោះស្រវឹងស្រា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ នៅក្នុងថ្លុកឈាម ដោយសារអារប្រដាប់ភេទ ខ្លួនឯង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាបុរសនេះសង្ស័យបែកថ្នាំបានអារប្រដាប់ភេទ និងកាត់ដៃខ្លួនឯងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។
បើតាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា បុរសដែលស្លាប់ខាងលើមានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករលើកឪឡឹកនៅផ្សារសាមគ្គី ក្រុងសៀមរាប។
ក្នុងហេតុការណ៍ ក៏បណ្ដាលឱ្យនគរបាលប៉ុស្តិ៍ស្លក្រាមម្នាក់រងរបួស ពេលចុះមកអន្តរាគមន៍។
បើតាមការសន្និដ្ឋាន ជនរងគ្រោះអាចបណ្ដាលមកពីបែកថ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់បានហើយ ចោរលួចកង់ នៅក្រុងសៀមរាប កាលពីថ្ងៃមុនសុទ្ធតែក្មេងៗ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅដីឡូតិ៍ មួយកន្លែងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាបអនុសេនីយ៍ទោ សៀក សោភា បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យិន ប៊ុណ្ណា ភេទស្រី អាយុ៥៣ឆ្នាំមានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនឹងអំពើលួច កាលពីវេលាម៉ោង០៣និង២៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ៖

១. ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប សៀមរាប។
២.ឈ្មោះ ពៅ វិន ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាចេត ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប។
៣.ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៤.ឈ្មោះ ម៉ៅ ជុំ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អនុសេនីយ៍ទោ សៀក សោភា បានបញ្ជាក់ថាក្រោយពីសាកសួរ ជនសង្ស័យទាំង០៤នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់របស់គេ ពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាងកង់០៦គ្រឿង ក្នុងនោះ​ កង់០២គ្រឿង ត្រូវបានជនសង្ស័យលួចយកនៅម៉ោង០៣និង២៥នាទី ២៤ខែកក្កដាឆ្នាំ២០២០នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរកឃើញហើយបានប្រគល់អោយម្ចាស់វិញ។​ បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត។

បើតាម អនុសេនីយ៍ទោ សៀក សោភា ការបង្ក្រាបបានជនសង្ស័យទាំង០៤នាក់ ក្រោមការណែនាំចង្អុលបង្ហាញ ពីរលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន១៥នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអន្តរាគមន៍ស្នងកាខេត្តសៀមរាប ឃាត់ខ្លួននៅមាត់ស្ទឹងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង០០និង រំលងអាធ្រាតចូលថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្តសៀមរាប លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ភឹងចិន្តារ៉េត ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ទើប រូបលោកបានសហការល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារនិងអន្តរាគមន៍ ក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ធំៗទាំង០៤ក្នុងក្រុងសៀមរាប ដោយចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់។
ក្រុមទី១
.១.ឈ្មោះ លឹតលីឆាតផោយងាមសែង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-២.ឈ្មោះ ជា រ៉ាភី ភេទប្រុស អាយុ១៥ ឆ្នាំ ទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៣.ឈ្មោះ វ៉ាត់ សេរីវឌ្ឍនាភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៤.ឈ្មោះ ណារិន សុផារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៥.ឈ្មោះ ជី សាមាយ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិត្រៀក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៦.ឈ្មោះ ចក់ លាងម៉េង ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៧.ឈ្មោះ លី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៨.ឈ្មោះយ៉ា អារីហ្វីន(ឥស្លាម) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៩.ឈ្មោះលី ចាន់ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-១០.ឈ្មោះ គីយ៉ូមរីកា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-១១.ឈ្មោះ ជាតិ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
ក្រុមទី២-
១.ឈ្មោះ ស៊ុន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។ – ២.ឈ្មោះគង់ មាក់ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។-
៣.ឈ្មោះប៉ុន សុភី ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ ។
-៤.ឈ្មោះ សៀងសែប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
លោកបន្តថា ក្មេងទំនើងទាំង១៥នាក់ខាងលើមកធ្វើការសាកសួរ ឃើញថាពុំមានជាប់ពាក់ពន័្ធនិងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាអវិជ្ជមានទាំងអស់ បានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅអាណាព្យាបាលឲ្យយកទៅលំនៅដ្ឋានអប់រំវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២០

ខេត្តសៀមរាប៖ អភិបាលខេត្ត លោក ទៀ សីហា បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និង វឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានកន្លងមក និង បានលើកឡើងពីការលំបាក បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដោយបានស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយដោះស្រាយផងដែរ។
អភិបាលខេត្តបានលើកផងដែរអំពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងទៅនឹងការងារគណៈកម្មការទី៣ អំពីកង្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ជី ក្នុងការដាំដុះរបស់ប្រជាកសិករ អំពីការគ្រប់គ្រងប្រមូលសំរាមនិងទីធ្លាចាក់សំរាមមិនទាន់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងការលួចកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក និងប្រព័ន្ធស្រោចស្រពប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ធ្វើឲ្យការងារផលិតរបស់ប្រជាកសិកររងផលប៉ះពាល់។

លោកបានលើកឡើងយ៉ាងដូច្នោះក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ និងសមាជិកគណៈកម្មការ ដើម្បីសិក្សាស្វែងយល់ពីវិស័យ ការងារពាក់ព័ន្ធនឹងការទទួលខុសត្រូវ របស់គណៈកម្មការទី៣ ដោយមានការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប នៅព្រឹកមិញនេះ។

ក្នុងកិច្ចពិភាក្សានេះនេះ លោក ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងការបម្រើប្រជាពលរដ្ឋ។ចំពោះការលំបាក និង បញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការបានបញ្ជាក់ថា នឹងពាំនាំទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឲ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ។ ម៉្យាងទៀត ការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្នងភ្នំគូលែន ដែលធ្វើឲ្យស្ថានភាពបរិស្ថាននៅខ្នងភ្នំមានការប្រែប្រួល ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្មនៅខេត្តសៀមរាបផងដែរ។ កត្តាសំខាន់អាជ្ញាធរខេត្ត និងមន្ទីរជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ លើការដាំដុះដំណាំបន្លែសរីរាង្គប្រកបដោយ សុវត្ថិភាព ក្នុងការបាន ជម្រុញឲ្យប្រជាកសិកបង្កើនការផលិតបន្លែ សុវត្ថិភាពឲ្យបានច្រើន ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែ ពីខាងក្រៅ ព្រមទាំងបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង។ ដូច្នេះត្រូវតែបង្កើនការផលិតបន្លែ ផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារដោយគិតពីនិរន្តរភាពទៅពេលអនាគត មិនចាំបាច់នាំចូលបន្លែមកពីខាងក្រៅ ដោយហើយក្រោយពីបញ្ចប់កូវីដ១៩ និងធ្វើឲ្យខេត្តទេសចរណ៍មួយនេះ មានការអភិវឌ្ឍ ធ្វើឲ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។

លោក ឡូយ សុផាត ក៏បានជំរុញថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរៀបចំធ្វើការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និង ផែនការមេ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ដោយសារខេត្តមួយនេះមានអំណោយផលខាងវិស័យទេសចរណ៍ កសិកម្ម និង កសិទេសចរណ៍ជាដើម ដើម្បីឆ្លើយតបចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការសកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តសៀមរាប៖លោកឃឹម ហ្វីណង់
អភិបាលស្រុកបន្ទាយស្រីបានអះអាងថា សំណង់គ្មានច្បាប់ដែលបានសង់នៅអមសងខាងផ្លូវឡើងលើភ្នំគូលែន ត្រូវតែបន្តរុះរើរហូតអស់ទាំងស្រុង ព្រោះជាតំបន់ឧទ្យានជាតិ។
លោកអះអាងនេះគឺ ក្រោយរដ្ឋបាលស្រុកបានប្រជុំត្រៀមលក្ខណៈដោះស្រាយបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ទ្រង់ទ្រាយធំ ក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០នេះ បានថ្លែងតាមទូរស័ព្ទថា រដ្ឋាភិបាលកំពុងធ្វើសិក្សាកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ។ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីចៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូចនិងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារចំណែកអោយអាជ្ញាធរដោះស្រាយជូនដែរ។
លោកហ្វីណង់បន្តថា បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាទទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់។ ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ ឬសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ។សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់។ ដើម្បីត្រៀមលក្ខណៈទុកជាមុនរដ្ឋបាល ស្រុកបានតម្រូវអោយមេភូមិ មេឃុំ សហការជាមួយតំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យ។ ពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន០៤ .ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ.ដីដែលមិនមានទំនាស់.ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់.ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ។
អភិបាលស្រុកថ្លែងបញ្ជាក់ថា បើទោះបីជាត្រូវសិក្សាដើម្បីដោះស្រាយទំនាស់រ៉ាំរ៉ៃ ដែលអូសបន្លាយច្រើនឆ្នាំនៅក្នុងស្រុកនេះ ប៉ុន្តែចំពោះសំណង់ខ្ទមនិងផ្ទះ ដែលសាងសង់អមសងខាងផ្លូវឡើងទៅ លើខ្នងភ្នំគូលែនខុសច្បាប់ទាំងនោះ គឺនៅតែបន្តរុះរើចេញរហូតអស់ទាំងស្រុង។ ពីព្រោះតំបន់នោះជាឧទ្យានជាតិភ្នំគូលែន។ កាលពីកន្លងទៅ រដ្ឋបាលស្រុកបានចាត់វិធានការរុះរើអស់៤៩ខ្នងរួចមកហើយ។ ចឹងទេសំណង់ដែលនៅសល់ មិនថាតូចឬធំ ផ្ទះឬខ្ទម គឺត្រូវតែចាត់វិធានការ។
បើតាមលោកឃឹម ហ្វីណង់រយ:ពេល០៩ខែ ក្នុងអាណត្តិដែលរូបលោក ជាអភិបាលស្រុក មិនមានការសាង សង់ថ្មីនោះទេ។ សំណង់ខុសច្បាប់ដែលរីករាលទាំង នោះ គឺកើតមុនពេលរូបលោក ជាអភិបាលស្រុកបន្ទាយស្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗដោយសាររថយន្តបើកជាន់ពីលើ។
ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិខ្នាត ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងរវាងម៉ូតូនិងរថយន្តច្រាស់ទិសគ្នាបណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូម្នាក់។
សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះឈ្មោះ អឿត អាត ភេទប្រុសអាយុ២៧ឆ្នាំ
នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប ជិះម៉ូតូម៉ាកC125 ឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ:សៀមរាប: 1.A I
8857។ ចំណែករថយន្តម៉ាកហីយ៉ាន់ដាយព សៀមរាប 3A.1966 បើកបរពីទិសខាងកើតមកលិចដល់ចំណុចកើតហេតុខាងលើ បានជាន់ពីលើម៉ូតូនិងមនុស្ស បណ្ដាលអោយស្លាប់តែម្ដង។
អ្នកបើកបររថយន្តឈ្មោះខន ជ័យ ភេទប្រុអាយុ២៩ឆ្នាំនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ករណីនេះ នគរបាលបានចុះវាស់វែងនិងយកវត្ថុតាងទៅរក្សាទកដើម្បី រងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តសៀមរាប៖ មន្ត្រីបានថ្លែងថាលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំមន្រ្តីរាជការនិងបងប្អូនប្រជាពលរដ្ឋ ជិះកង់ជាលក្ខណៈគ្រួសារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក និងលើកទឹកចិត្ត កសិករ ដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។

អាជ្ញាធរបន្តថាសមាជិកដែល ចូលរួមជិះកង់មានចំនួន ២៥២នាក់ លើប្រវែងផ្លូវចម្ងាយ ៤០គម ដោយចេញដំណើរពីសាលាស្រុក ដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានឆ្លងកាត់ភូមិសាស្រ្តឃុំចំនួន ៣ គឺឃុំរលួស ឃុំកន្ទ្រាំង និង ឃុំបល្ល័ង្ក ។

កម្មវិធីជិះកង់នេះ ក៏មានកម្មវិធីដាំដើមឈើចំនួន ៧០០ដើម (ដើមធ្នង់ ដើមក្ងោក និងដើមលឿងរាជ នៅបរិវេណសាលាស្រុក ផ្លូវទៅប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ភូមិព្រំកុដ្ឋ) និងផ្លូវទៅសហគមន៍ព្រៃឆ្កែលូ(ភូមិក្រពើ) សួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារជួបការលំបាកជីវភាពចំនួន ១០គ្រួសារ នៅឃុំកន្ទ្រាំងនិងឃុំបល្ល័ង្ក និងជួបបងប្អូនកសិករនិងទស្សនាកន្លែងដាំបន្លែ និងចិញ្ចឹមមាន់ កង្កែបជាលក្ខណៈ គ្រួសារនៅភូមិតាត្រាវ និងភូមិស្រិតខាងលិច ឃុំកន្ទ្រាំង រួមជាមួយការទស្សនាប្រាសាទចៅស្រីវិបុលកេរ្ត៍ និង រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ផងដែរ។

សូមបញ្ជាក់ថាការជិះកង់ជំរុញលើកទឹកចិត្តឲ្យកសិករដាំបន្លែនិងការចិញ្ចឹមសត្វលក្ខណ:គ្រួសារនេះគឺមន្ត្រីរដ្ឋបាលស្រុកនិង ជិះជាប្រចាំខែ ដោយមួយខែជិះម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តសៀមរាប៖ទីតាំងហាងបៀរហ្គាឌិន លួចបើកខារ៉ាអូខេចំនួនបីកន្លែងត្រូវបានក្រុមមន្ត្រីចុះបិទ។

ហេតុការណ៍បានធ្វើឡើងនៅយប់ថ្ងៃ២៧ កក្កដា ២០២០ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃីម ផល្លា អធិការរងនគរបាលក្រុងសៀមរាប កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ចុះសហការជាមួយមន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ព័ន្ធ។

មន្ត្រីដែលបានចុះផ្ទាល់បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា ទីតាំងទាំង០៣កន្លែង ទី១-ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកនិងបង្កប់KTV)
២- ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកនិងបង្កប់KTV)
៣- ស្នាដៃម៉ែក្មេក៥ (បង្កប់KTV តែយប់មិញជាក់ស្ដែងអត់បើកទេ)។

មន្ត្រីបានថ្លែងថាលទ្ធផល ហាងម្លប់ជ្រៃ និងម្លប់ដូងត្រូវផ្អាកអាជីវកម្ម និងត្រូវសុំច្បាប់បើកភោជនីយដ្ឋានធម្មតា។ ចំណែកហាងម៉ែក្មេក៥ មានអាជ្ញាប័ណ្ណភោជនីយដ្ឋានតែផុតសុពលភាព។ ចឹងអនុញាតអោយបន្តបើកតែត្រូវបន្តអាជ្ញាប័ណ្ណភោជនីយដ្ឋានធម្មតា។ ជុំវិញហេតុការណ៍នេះប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីពាក់ព័ន្ធ ដែលបានចុះបិទទីតាំងភោជនីយដ្ឋានដែលហ៊ានបើកខារ៉ាអូខេបំពានទៅនឹងបម្រាមហាមឃាត់របស់រដ្ឋាបាល។ ទោះយ៉ាងណា គេនៅសង្ស័យថា អាចមានភោជនីយដ្ឋានមួយចំនួនទៀត លួចបើកខារ៉ាអូខេផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២០

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថាគម្រោងរបស់ខេត្ត នៅថ្ងៃឈប់សម្រាកខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយ នៅ ថ្ងៃទី២០.២១ ខែ សីហាឆ្នាំ២០២០ ដើមី្បធ្វើការស្តារឡើងវិញនូវវិស័យទេចរណ៍នៅខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ផងដែរ អំពីវិធានការការពារជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីនោះផងដែរ ។

លោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកអតីតៈប្រធានធនាគារចាស់ ដែលបានរួមសហការល្អជាមួយអាជ្ញាធរខេត្ត ក្នុងពេលដែលយើងកំពុងជួបនូវវបត្តិកូវីដ១៩ ក្នុងការសម្របសម្រួល ដល់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការបន្ធួរបន្ថយដល់បងប្អូនជាប្រតិបត្តិករទេសចរណ៍ ផ្ទះសំណាក់ និង ប្រជាពល រដ្ឋ ដែលជាប់បំណុលក្នុងខេត្ត។

លោកក៏បានទទួលស្វាគមន៍ចំពោះលោកប្រធានថ្មីដែលទើបចូលកាន់តំណែង ព្រមទាំងសុំឲ្យមានកិច្ចសហការល្អជាមួយគ្នាបន្តទៅទៀត ក្នុងពេលធ្វើការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នូវជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាល នៅក្នុងសហគមន៍។

លោក ទៀ សីហា ថ្លៃងយ៉ាងដូច្នោះក្នុងពេលជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា នាព្រឹកមិញនៅសាលាខេត្តសៀមរាប។

លោកទេសាភិបាល ជា ចាន់តូ ក៏បានបញ្ជាក់ពីគោលបំណងរបស់ប្រតិភូក្នុងជំនួប ពិភាក្សានាពេលនោះ គឺដើមី្បធ្វើការបញ្ហាមុខលោកប្រធានថ្មីសាខាធនាគារខេត្តសៀមរាប ដែលទើបបានប្រកាសចូលកាន់មុខតំណែង ជំនួសលោកប្រធាន ដែលបានចូលនិវត្តន៍ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា លោកប្រធានថ្មី ដើមឡើយជាប្រធានសាខាធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានមកកាន់ជាប្រធានសាខាធនាគារខេត្តសៀមរាប ហើយ លោកស្រីអនុប្រធានសាខាធនាគារខេត្តសៀមរាប ក៏ត្រូវបានទៅកាន់មុខតំណែងជាប្រធានសាខាធនាគារខេត្តបន្ទាយមានជ័យវិញ។

លោកទេសាភិបាល ក៏បានកោតសរសើរពីភាពដឹកនាំរបស់លោកអភិបាលខេត្តវ័យក្មេង ដែលមានវិធីសាស្ត្រ និង វិធានការល្អៗមួយចំនួនក្នុងកិច្ចអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទោះបីនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ពិតមែន តែខេត្តសៀមរាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និង ការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារគោយន្តកន្រ្តៃក្រឡាប់សង្កត់។
ហេតុការណ៍បានកើតឡើងវេម៉ោង២០និង៣០នាទីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០នៅចណុចផ្លូវលំក្រាលគ្រួសក្រហមខាងត្បូងស្នាក់ការអគ្គិសនីស្រីស្នំ ចម្ងាយប្រហែល១០០ម៉ែត្រភូមិត្រុំខាងត្បូង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺក្រឡាប់គោយន្តកន្ត្រៃដោយខ្លួនឯងបណ្តាលឲ្យសង្កត់លើស្លាប់ជនរងគ្រោះឈ្មោះប៊ុន-សុផល្លីភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្សរស់នៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន០២នាក់រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។
បើតាមសមត្ថកិច្ចមូលហេតុដោយសារគោយន្តកន្ត្រៃបែកបាដាងកង់រ៉ឺម៉កខាងក្រោយហើយរបូតកង់ចេញទាញគោយន្តធ្លាក់ផ្លូវបណ្តាលឲ្យគោយន្តក្រឡាប់ហើយបោកសង្កត់ជនរងគ្រោះស្លាប់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២០

ខេត្តសៀមរាប៖ ជនសង្ស័យដែលបានលើកកាំបិតគំរាមសម្លាប់ម្ដាយមីងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ មន្ត្រីនគរបាលបានថ្លៃប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាជនសង្ស័យត្រូវបានចាប់ខ្លួននៅ រសៀល ថ្ងៃទី២៤ ខែកក្កដា ម្សិលមិញចំណុចលើខ្នង ភ្នំត្បែង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដោយកំលាំងនគរបាលខេត្តសៀមរាបសហការជាមួយនគរបាលស្រុកត្បែងមានជ័យ។

ជនសង្ស័យ (អែម បញ្ញា) អាយុ២៧ឆ្នាំ រស់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សូមរំលឹកថាកាលពី ថ្ងៃទី១៨ខែ កក្កដា ឆ្នាំ២០២០ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យរូបនេះបាន ធ្វើសកម្មភាពចាប់ម្ដាយមីងឈ្មោះ អែម ចាន់សូឡី ដោយសម្លុតគំរាមកំហែងនឹងកាប់រថយន្តពលរដ្ឋម្នាក់ឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាតនឹងបើកទៅផ្លុងចោលនៅស្រុកប្រាសាទបាគង រួមទាំងលួចយកលុយនៅក្នុងរថយន្តជិត៦០០០(ប្រាំមួយពាន់)ដុល្លារទៅជាមួយ។ ក្រោយមានហេតុការណ៍សមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ចាប់ជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។

បើតាមមន្ត្រីនគរបាលបានថ្លែងបន្ថែមថា ករណីនេះក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់មួយចំនួនដែលនៅសល់និងប្រគល់ជូនទៅជនរងគ្រោះវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page201 Page202 Page203 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×