Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាក្រុង លោក ទេព ប៊ុនឆាយ បានថ្លែងថាអាជ្ញាធរក្រុងមិនលើកលែងចំពោះជនណាដែលបានកាប់ទន្ទ្រានព្រៃលិចទឹកឡើយ។

លោក ទេព ប៊ុនឆាយ បន្តថា១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សង្កាត់ បន្តដឹកនាំបង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹកអោយកាន់តែសកម្ម។
២-ស្នើសុំរដ្ឋបាលក្រុង សង្កាត់ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ បន្តអនុវត្តយុទ្ធនាការនេះអោយបានច្រើនក្នុងក្រុង សង្កាត់។
៣-សូមប្រជាពលរដ្ឋ ចូលរួមបង្កា បង្រ្កាប និងទប់ស្កាត់ការរុករានទន្ទ្រានព្រៃលិចទឹក។
៤-យើងមិនលើកលែងអោយជនល្មើសឡើយ។
៥-សូមសហគមន៍ទាំងអស់ក្នុងក្រុងសៀមរាប បន្តបណ្តុះកូនឈើព្រៃលិចទឹក និងដឹកនាំអនុវត្តភារកិច្ចអោយកាន់តែសកម្ម។

លោកថ្លែងយ៉ាងដូច្នេះក្នុងយុទ្ធនាការដាំកូនឈើព្រៃលិចទឹកឡើងវិញ បន្ទាប់ពីមានការឈូសឆាយរុករានទន្រ្ទានដីព្រៃពីជនល្មើស នារដូវប្រាំងកាលពីកន្លងទៅ។

ការដាំកូនឈើព្រៃលិចទឹក នៅថ្ងៃទី០៧ខែសីហានាព្រឹកមិញនេះ ធ្វើនៅចំណុចខ្មោចហាំង ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប នៅចំណុចភ្ញាជ័យ កន្រ្តក ក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ និងនៅចំណុចរហាល ត្រស់ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ ដោយមានការចូលរួមពីមន្ត្រីក្រុងសង្កាត់ភូមិនិងធនាគារABA ដោយកូនឈើព្រៃលិចទឹកចំនួន២០០០ដើម ដែលបានដាំគឺបានមកពីសហគមន៍បឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តកំពង់ចាម​៖លោក​ ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បាន​ដឹកនាំ​ប្រតិភូ​ អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែល​មាន​ការដឹកនាំដោយ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន ចាន់ដា អភិបាលខេត្ត​​ ដោយមានការអញ្ជើញចូលរួមពី​លោក​ លោកស្រី​ អភិបាលរងខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ជាច្រើន​រូប​ទៀត​ ។
កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ដោយក្នុង​គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យបីនាក់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់កាត់សោរផ្ទះនៅពេលយប់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការខេត្តសៀមរាប សហការណ៍ ជាមួយនគរបាលក្រុងសៀមរាប ចាប់ខ្លួន។
ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី០៦ខែ សីហា ឆ្នាំ២០២០ក្នុងភូមិសាស្ត្រក្រុងសៀមរាប។
មន្ត្រីនគរបាលបានថ្លែងថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកម៉ូតូដែលគ្មានឯកសារចំនួន០២គ្រឿង
១.ម៉ាក សាដូ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីនMBK៣៩៨CM,
២.ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1H-7186 លេខតួ+លេខម៉ាស៊ីន៨៥៨៥៥០៦ ។
ជនសង្ស័យទី១.ឈ្មោះ សេន តាំ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
២.ឈ្មោះ វី ភ្លី ភេទប្រុស ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (មុខសញ្ញាចាស់)។
៣.ឈ្មោះ ម៉ាត់ សាលី ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (មុខសញ្ញាចាស់)រួមនឹងសម្ភារវត្ថុតាង ដែលសង្ស័យពាក់ព័ន្ធបទល្មើស ម៉ូនីទ័រកំព្យូទ័រ២គ្រឿង, ម៉ូទ័រឈូសឈើ២គ្រឿង, កន្ត្រៃកាត់ដែក២, កៅអីឈើ២, តុឈើ២, ទូរឈើ១, កូនឈើក្រឡឹង២១គ្រាប់, កង់ជិះ៣គ្រឿង, កង់ឡាន៥គ្រាប់, អំពូលភ្លើងហ្វា៤, ខ្សែភ្លើង១ដុំ, កាំមេរ៉ាសុវត្ថិភាព១០គ្រាប់, ម៉ាស៊ីនត្រជាក់២គ្រឿង, និងកែវ១ធុង។

តាមការស្តាមចម្លើយរបស់ឈ្មោះ ម៉ាត់ សាលី និងឈ្មោះ រី ភ្លី បានឆ្លើយសារភាពថា វត្ថុដែលសមត្ថកិច្ចធ្វើការចាប់យកខាងលើគឺពួកខ្លួន និងគូកនឈ្មោះ មិនស្គាល់១នាក់បានធ្វើសកម្មភាពលួចនាពេលកន្លងមក។
បើតាមមន្ត្រីនគរបាលបញ្ជាក់ថា
ជាក់ស្តែងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី០៦ខែសីហា  ពួកគេទាំង៣នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែក ឌុបគ្នាចេញពីផ្ទះរបស់ឈ្មោះ រី ភ្លី ទៅធ្វើសកម្មភាពកាត់សោរនៅចំណុចឃ្លាំងផ្ទុកសម្ភារមួយកន្លែងស្ថិតនៅក្រុមទី៩ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពេលកាត់សោរទ្វាឃ្លាំងបានហើយ ឈ្មោះ រី ភ្លី ជាអ្នកនៅលើរ៉ឺម៉កចាំមើលផ្លូវ ចំណែកឈ្មោះ ម៉ាត់ សាលី និងឈ្មោះ មិនស្គាល់ជាអ្នកចូលលួចយកសម្ភារមានដូចជាៈ ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង, ម៉ូនីទ័រកុំព្យូទ័រ ១, អំពូលភ្លើងម៉ាក FFL ៤គ្រាប់, កំាមេរ៉ាសុវត្តិភាព ២គ្រាប់, ភ្លើងបានចំនួន ៤គ្រាប់, ខ្សែភ្លើង ១ដុំ និងគ្រឿងភ្លើងលម្អមួយចំនួន។
ផ្អែកតាមការស្តាប់ចម្លើយរបស់ឈ្មោះ សេន តាំ បានឆ្លើយថារូបខ្លួនត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះ រី ភ្លី ហើយសម្ភារមួយចំនួនមានដូចជា តុឈើកូនក្រឡឹងចំនួន ៦គ្រាប់, ម៉ាស៊ីនព្រីន ១គ្រឿង, ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង,អំពូលភ្លើម៉ាក FFL ៤គ្រាប់ និងកៅអីជ័រចំនួន១៤ គឺជនមិនស្គាល់ឈ្មោះ២នាក់បានយកទៅផ្ញើនិងរូបខ្លួន។ ករណីនេះ តេស្តន៍រកសារធាត់ញៀន លើឈ្មោះ រី ភ្លី និងឈ្មោះ ម៉ាត់ សាលី លទ្ធផលវិជ្ជមាន។
បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖អ្នកភូមិថាធ្លាប់រត់ទៅច្រើនដងហើយ តែពេលនេះ ធ្វើអោយផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋ។
បុរសម្នាក់បានចងកសម្លាប់ខ្លួនម៉ោង១៥និង៣០នាទីថ្ងៃទី០៦ខែសីហាឆ្នាំ២០២០។ ហេតុការណ៍ស្ថិតនៅចំណុចភូមិពួកចាស់ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីធ្វើអត្តឃាតនេះគឺជនរងគ្រោះបានយកខ្សែ
ក្រណាត់អង្រឹងជាមួយដើមស្វាយចន្ទីមានកំពស់៣ម៉ែត្រខាងក្រោយផ្ទះចំងាយ
២៥ម៉ែត្រ។

ជនរងគ្រោះឈ្មោះ ធិក សុជាតិ ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះ
ជាមនុស្សញៀនស្រាវង្វេង ធ្លាប់រត់ចងកជាច្រើនលើក ហើយ តែមិនបានសម្រេចទើបតែលើកនេះចងកស្លាប់តែម្ដង។

តាមការពិនិត្យរបស់កម្លាំងនគរបាលមិនមានពាក់ព័ន្ធរឿងឃាតកម្មនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតអគាររួមទាំងបរិវេណសាលាស្រុកសូទ្រនិគមទាំងមូល ដែលជាកន្លែងផ្តល់សេវាកម្មគ្រប់ប្រភេទ ដល់ពលរដ្ឋទូទៅ ពេលនេះបានក្លាយទៅជាផ្ទះល្វែងសម្រាប់លក់ទៅវិញ។
ការប្រែប្រួលពីអគារសាលាស្រុក ទៅជាផ្ទះល្វែងយ៉ាងស្គឹមស្គៃនេះ ក៏បានក្លាយទៅជាប្រធានបទ សំណួរនិងចម្លើយ របស់មហាជនទូទាំងស្រុក។

អ្នកខ្លះលើកឡើងជាសំណួរថា ហេតុអ្វីបានជា ទីតាំងសាលាស្រុក ស្ងាត់បាត់អក្សរ សរសេរថា សាលា ស្រុកសូទ្រនិគម ហើយបែជាឃើញពាក្យថា(ផ្ទះល្វែង) សម្រាប់លក់ទៅវិញ?។ អ្នកខ្លះទៀតលើកឡើងថា កន្លងមកឃើញមានការរុះរើ និងសាងសង់ថ្មី ស្មានថា ចៅហ្វាយស្រុកជួសជុលអគារ ដឹងអីពេលកើតថ្មី ប្រែជាផ្ទះល្វែងបែបនេះ!។ ចំណែកអ្នកខ្លះទៀត ក៏បានលើកឡើងបែបដឹងល្ហៀងៗថា គេដោះដូរតើ..។
ស្ត្រីអាជីវករលក់ដូរក្នុងផ្សារដំដែក នៃស្រុកសូទ្រ និគមម្នាក់បានបរិយាយថា ចាប់តាំងរូបគាត់លក់ដូរនៅផ្សារនេះ អគារសាលាស្រុកហាក់មិនមានការប្រែប្រួលអ្វីទេ។តែឥឡូវនេះទីធ្លាសាលាស្រុកបានប្រែទៅជាផ្ទះល្វែងទៅហើយ មិនដឹងថាគេលក់ឬដោះដូរទីតាំងគ្នាឡើយ។ បើអីចឹងមែនល្អហើយ តែគួរអោយសោកស្តាយ ក្នុងនាមជាពលរដ្ឋ។
ជុំវិញករណីខាងលើនេះ អភិបាលស្រុក សូទ្រ និគម លោកម៉ក់ ប្រុស បានថ្លែងប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២០នេះថា ទីតាំងសាលាស្រុករួមទាំងអគារផងនោះ គឺជារបស់ធនាគារជាតិ។ មិនមែនជាដីរបស់សាលាស្រុកនោះទេ។ តាមពិតសាលាស្រុកបានខ្ចីអគាររបស់ធនាគារជាតិ សម្រាប់ប្រើបាស់តែប៉ុណ្ណោះ។
ដោយឡែកលោកលី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ក៏បានមានប្រសាសន៍នៅរសៀលថ្ងៃដដែលនេះដែរថា ទីតាំងសាលាស្រុកសូទ្រនិគម ពិតជារបស់ធនាគារជាតិមែន។ ពីមុនស្រុកខ្ចីអគារគេប្រើ តែឥឡូវគឺបានសង់សាលាស្រុកវិញហើយ នៅខាងត្បូងទីតាំងមុនបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖ជីក្រែងគឺជាស្រុកមួយរបស់ខេត្តសៀបរាប ដែលមានចម្ងាយពីទីរួមក្រុងសៀមរាបជាង៦០គីឡូ
ត្រូវបានបង្កើតតំបន់ទេសចរណ៍ថ្មីពីរកន្លែងផ្សេងទៀតគឺរមណីយដ្ឋាន ទឹកធ្លាក់ចំកាដូងអូររមាសនិង រមណីយដ្ឋានទំនប់ខ្សាកបន្ទាប់ពីរមណីយដ្ឋានទំនប់ម្កាក់ ។

ថ្វីត្បិតរមណីយដ្ឋានទឹកធ្លាក់ចំការដូងអូររមា សនិងទំនប់ខ្សាក ជាតំបន់អភិវឧ្បន៍ទេសចរណ៍អេកូឡូសុីថ្មី ប៉ុន្តែគេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើនទៅកម្សាន្ដនៅនោះ ដោយភ្ញៀវទេសចរខ្លះបានទៅសំរាកទទួលទានអាហារថ្ងៃត្រង់នៅរមណីដ្ឋានទឹកធ្លាក់ចំការដូងអូររមាសនាពេលថ្ងៃ ឯពេលល្ងាចពួកគេប្ដូរទៅលំហែកាយនៅខ្នងទំនប់ខ្សាកជាទីដែលអាចមើលថ្ងៃលិចបាន។ ទាកទង់ទៅនឹងការអភិវឌ្បន៍តំបន់ទសចរណ៍ទាំងនេះ អភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន បានប្រាប់បណ្ដាញសាព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមទរស័ព្ទនៅពីថ្ងៃទី០៦ ខែសីហា ២០២០ ថាលោកនឹងបន្តគម្រោងអភិវឌ្បទេសចរណ៍៍ អេកូឡូស៊ី Ecolozi បន្ថែមមួយកន្លែងផ្សេងទៀត បន្ទាប់ពីគម្រោងចាស់ស្ថាបនារួចរាល់ជាស្ថាពរ។ ក្នុងនោះដែរ លោក ពៅ ប៊ុនធឿន ក៏សូមអោយបណ្ដាញព័ត៌មាននានាជួយផ្សព្វផ្សាយព័ត៌មានស្ដីអំពីតំបន់ទេសចរណ៍នេះផងដែរ។ លោកក៏រំពឹងថានិងមានភ្ញៀវទេសចរ កើនឡើងជាបន្តបន្ទាប់។

ដោយឡែកលោក ភឹង វិទូ ដែលជាម្ចាស់គម្រោងអភិវឌ្បន៍តំបន់ថ្មី រមណីយដ្ឋាន ទឹកធ្លាក់ចំកាដូងអូររមាស បានថ្លែងប្រាប់អ្នកយកព័ត៌មាន សៀមរាបប៉ុស្ដិ៍ ដែលកំពុងទទួលទានអាហារថ្ងៃត្រង់ក្នុងរមណីយដ្ឋានទឹកធ្លាក់ អូរមាស នៅថ្ងៃទី ០៥ខែសីហា២០២០ ថា លោកនឹងរៀបចំប្រព័ន្ធសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ អោយបានខ្ពស់ ដូចជាការមិនអោយមានទឹកច្រើនពេក ការពាក់អាវពោងសុវត្តិភាពជាប្រចាំ និងការជិះទូកមានចំនួនកំណត់ ។

បើតាម លោក ភឹង វិទូ បានផ្ដោតសំខាន់នៅរមណីយ ដ្ឋានទឹកធ្លាក់ចំការដូងអូររមាសគឺការអនាម័យ មិនអោយចោលសំរាម ពាសវាលពាសកាលឡើយ។ ជាមួយគ្នាភ្ញៀវជាតិនិងអន្តរជាតិអាចយកបាយម្ហូបស្រាទៅពីខាងក្រៅបាន ដោយម្ចាស់ទីតាំងគិតតែថ្លៃតូបនិងភេសជ្ជៈប៉ុណ្ណោះ។

សូមបញ្ជាក់ថារមណីយដ្ឋានទឹកធ្លាក់ចំការដូងអូររមាស មានកញ្ចុះជាង៤០ ដែលបានធ្វើនៅជាប់មាត់ទឹកហូរ មានលក់ម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ។ រមណីយដ្ឋានទឹកធ្លាក់ចំការដូងអូររមាសស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មានចំងាយពីទីប្រជុំជនស្រុកជីក្រែងទៅជាង២០គីឡូតាមផ្លូវលេខ២៦៦។

ចំណែកទំនប់ខ្សាកស្ថិតក្នុងភូមិអូរ ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពីទីប្រជុំជនស្រុកជីក្រែងទៅតាមផ្លូវលេខ ២៦៦មានចម្ងាយជាង៤០គីឡូ។
សូមបញ្ជាក់ផងដែរថាក្នុងស្រុកជីក្រែងក្រៅពីមានរមណីយដ្ឋានទាំងពីរខាងលើ ក៏មានរមណីយដ្ឋានមួយកន្លែងទៀតដែលពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តរជាតិនិយមចូលចិត្តមកលេងកម្សាន្តគឺរមណីយដ្ឋានទំនប់ម្កាក់ មានចំងាយពីទីរួមស្រុកជីក្រែងទៅមានចម្ងាយជាង១០គីឡូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តនៅព្រឹកមិញ បានសហការជាមួយក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ។

សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍នេះ ដើម្បីឱ្យមានជនបង្គោលសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានផ្តាំផ្ញើថា បន្ទាប់ពីសិក្ខាសាលានេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលជាជនបង្គោលទាំងអស់នឹងយកពិសោធន៍ទាំងនេះទៅអនុវត្តនិងបម្រើសេវាទេសចរណ៍ឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។ លោក បានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ក្តី តែជំងឺនេះ គឺជាការនាំចូល ហើយក៏មិនទាន់មានករណីស្លាប់ផងដែរ។

បន្ទាប់ពីសិក្ខាសាលានេះ លោក លោកស្រីដែលជាសិក្ខាកាមក្នុងថ្ងៃនេះ អាចយកចំណេះជំនាញទាំងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមការណែនាំ និងនីតិវិធីដែលបានបង្ហាញនាថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖ តាមរយៈការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៅ រសៀលថ្ងៃទី ០៥ ខែសីហា ម្សិលមិញ បានប្រគល់រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២.០០០ម៉ាស់ជូនដល់រដ្ឋបាលខេត្តក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត និង លោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅសាលាខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកអាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និង សម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុន ក្នុងកិច្ចដំណើរការកសាងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិ ហើយក្រុមហ៊ុននិងស្ថាបនាឲ្យបានរួចរាលនៅក្នុងឆ្នាំ២០២៣។

ក្នុងនាមប្រជាជនខេត្តយូណាន លោកក៏បានបញ្ជាក់ថា នេះគឺជាសមិទ្ធិសង្គម ប្រកបដោយប្រសិទ្ធភាព ដែលបានជួយផ្តល់ នូវរថយន្តសម្អាតបរិស្ថានក្នុងក្រុង ដើមី្បគាំទ្រក្នុងកិច្ចអភិវឌ្ឍន៍ក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប។

លោក ពិន ប្រាកដ ក៏បានសម្តែងនូវអំណរគុណចំពោះ ប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន០២គ្រឿង រួមទាំងម៉ាស់ ២២.០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប ដោយខេត្តសៀមរាប និង ខេត្តយូណាន បានចងនូវសម្ព័ន្ធមេត្រីភាពនឹងគ្នា ចាប់តាំង ពីឆ្នាំ២០០៦មកដល់ពេលនេះ បានធ្វើការទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា។

លោកក៏បានលើកឡើងថា ស្របពេលដែលខេត្តសៀមរាប កំពុងធ្វើការអភិវឌ្ឍន៍ ហើយ ក៏ជាការចាំបាច់បំផុតរបស់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែស្រស់ ស្អាត ប្រកបដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ លោកបាន បន្តទៀតថា ទោះបីនៅលើពិភពលោកជួបនូវបញ្ហាវបត្តិកូវិដ១៩ក៏ពិតមែន តែអាជ្ញាធរខេត្តសៀមរាបក៏មិនប្រងើយកន្តើយ លើកិច្ចអភិវឌ្ឍខេត្ត ដោយបានធ្វើការជួសជុល ស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឡើង កាន់តែមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍។

លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះប្រធានការិយាល័យកុងស៊ុល ចិន ប្រចាំខេត្តសៀមរាប ដែលតែងតែជួយធ្វើការសម្របសម្រួលដល់កិច្ចការទាំងនេះផងដែរ។
លោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា រាល់កិច្ចទំនាក់ទំនងរវាង ខេត្តទាំងពីរ ឯកឧត្តមនឹងធ្វើការសម្របសម្រួលជម្រុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នឹងធ្វើឲ្យខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍន៍ឡើង ថែមទៀត ក្នុងវិស័យទេសចរណ៍ ក្រោយពេលដែលការសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ បានរួចរាល់នោះ លោកសង្ឃឹមជឿ ជាក់ថា សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប និងមានការឈានឡើងទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២០

ខេត្តសៀមរាប៖ ក្រុមមន្ត្រីបានឲ្យដឹងថា នៅយប់ថ្ងៃទី០៤ខែសីហាឆ្នាំ២០២០ កម្លាំងនគរបាល ក្រុងសៀមរាប និង នគរបាលរដ្ឋ បាលសាលាកំរើក ចុះសហការជាមួយគណៈកម្មការ មន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ពន្ធ័ ចុះទៅពិនិត្យនិងបិទហាងបៀរហ្គាឌិន ០៤ កន្លែងដែលស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មាន៖

១- ហ្គាឡាក់សុី
២- សែនមនោរម្យក្លាសុីក៥
៣- សែនមនោរម្យក្លាសុីក៧
៤- សែនសប្បាយផ្លាទីនឹម ។

មន្ត្រីបានបន្តថាបន្ទាប់ពីចុះពិនិត្យឃើញថាបៀហ្កាឌិនចំនួនខាងលើគឺពុំមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ដូច្នេះគណកម្មការចម្រុះតម្រូវអោយម្ចាស់បិទអាជីវកម្មទាំងអស់ជាបណ្ដោះអាសន្នសិនចាប់ពីយប់នេះ។  ដើម្បីតម្រូវអោយម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកភោជនីយដ្ឋានធម្មតាវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តសៀមរាប៖តៃកុងគ្រឿងចក្រចំនួនពីរនាក់ ត្រូវរដ្ឋបាលព្រៃឈើសៀមរាប បញ្ជូនខ្លួនទៅតុលាការ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យទាំងពីរ បានបញ្ជូនទៅតុលាការនៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០​នេះ ក្នុងបទល្មេីសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហំព័ទ្ធកាន់កាប់ដីព្រៃឈេីដោយខុសច្បាប់។
បុរសទាំងពីរដែលត្រូវបញ្ជូនទៅតុលាការ ទី០១ ឈ្មេាះ រិន ដែន ជាតៃកុងត្រាក់ទ័រ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ទី០២ ឈ្មេាះ គា គុល ជាតៃកុង អេស្ការវទ័រ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីមបន្តថា ក្នុងប្រតិបត្តិការ ក្រៅពីឃាត់ខ្លួនជនសង្ស័ុយ
សមត្ថកិច្ចក៏បានរឹបអូស ត្រាក់ទ័រចំនួនមួយគ្រឿង ម៉ាកគូបូតា៦០៤០ ពណ៌ក្រហម និងអេស្ការ មួយគ្រឿងម៉ាកGAT120។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈេីអង្គរធំ បានសហការជាមួយកម្លាំង
កងរាជអាវុធហត្ថខេត្តសៀមរាប ចុះ បង្ក្រាបបទល្មេីសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហំព័ទ្ធកាន់កាប់ដីព្រៃឈេី នៅត្រង់ ចំណុចភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានធ្វេីការរឹប អូសវត្ថុតាងរួមមាន ត្រាក់ទរ័ចំនួនមួយគ្រឿង និងអេស្ការ ចំនួនមួយគ្រឿង យករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈេីអង្គរធំ។ ជាមួយគ្នានោះ ក៏បានឃាត់ខ្លួនបុរសដែលជាតៃកុងគ្រឿងចក្រចំនួនពីរនាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តសៀមរាប៖កូនឈើប្រណិតនិងឈើលម្អចំនួន៥០០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្ត អង្គរខាងជើង នាព្រឹកមិញនេះ ក្រោមការផ្តួចផ្តើមពីព្រះចៅអធិការវត្ត ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស។

ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព មានសង្ឃដីកាពីគោលបំណងនៃការដាំដើមឈើ គឺដើម្បីលើកស្ទួយសោភ័ណភាពបៃតងក្នុងតំបន់អង្គរ ដើម្បី បណ្តុះទឹកចិត្តស្រឡាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាមួយពិភពលោក ព្រោះដើមឈើនៃជាប្រភពនៃជីវិត ផ្តល់ខ្យល់បរិសុទ្ធ និងសារៈប្រយោជន៍ជាច្រើនក្នុងការរស់នៅរបស់មនុស្សសត្វ។ មិនតែប៉ុណ្ណោះ ដើមឈើគឺជាកន្លែងដែលព្រះពុទ្ធចាប់កំណើត ត្រាស់ដឹង និងបរិនិព្វានផង ហើយការដាំដើមឈើនេះ ក៏បានផលអានិសង្ឃបុណ្យច្រើនណាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តសៀមរាប៖លោកស្រេង ប្រណី បានបដិសេធទៅនឹងការបង្ហោះព័ត៌មាន របស់ផេករស្មីឧត្តរ ដែលបានផ្សាយព័ត៌មានចោទប្រកាន់រូបលោកថា ពូកែទាលុយពីក្រុមអ្នករកស៊ីបទល្មើសរាប់ពាន់ៗដុល្លារ។

ជុំវិញការបង្ហោះព័ត៌មា​នរបស់ផេករស្មីឧត្តរ កាលពីថ្មីៗនេះ លោកស្រេង ប្រណី បានបកស្រាយថា ខ្ញុំមិនល្អគ្រប់១០ទេ ហើយខ្ញុំធ្វើក៏មិនត្រឹមត្រូវគ្រប់១០ដែរ តែអ្វីដែលខ្ញុំធ្វើខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ តែលោកឯងវិញសំអាងលើទឹកប៊ិចសរសេរគ្មានការពិតសរទៅជាខ្មៅ ខ្មៅប្រែក្លាយជាសរ ខ្ញុំ ស្រេង ប្រណី សុខចិត្តទទួលទោសតាមច្បាប់ជាធរមាន តែសំណូមពរ គណកម្មការថ្នាក់ជាតិទប់ស្កាត់បទល្មើសធនធានធម្មជាតិចុះស្រាវជ្រាវ ទៅលើឈ្មោះឈឿង ស័ក្កអោយដល់ឬសគល់ ថាតើដូចលោកឯងសរសេរដែរឬយ៉ាងណា ។

លោកស្រេង ប្រណី​ បានបន្តថាខ្ញុំស្រេងប្រណី ដើម្បីកុំអោយសាធារណ:មតិ មានកាយល់ច្រឡំជឿតាមគេហទំព័រដែលសរសេរគ្មានវិជ្ជាជីវ: សរទៅជាខ្មៅ ឧក្រិដជនអោយកម្មកឆ្លងដែនលួចកាប់ឈើដោយខុសច្បាប់ បែជាសសើរ បែជាមកវាយប្រហារអ្នកអនុវត្តច្បាប់ ខ្ញុំសុំស្នើអធិកាកិច្ចថ្នាក់ជាតិចុះស្រាវជ្រាវឈ្មោះឈឿនស័ក័្អ អោយដល់ឬសគល់ អោយដឹងសរខ្មៅ ហើយបើករណីខ្ញុំបានយកលុយគេទាំងពាន់ៗមែន ខ្ញុំនឹងទទួលទោសចំពោះមុខច្បាប់។

លោកស្រេង ប្រណី​បន្តទៀតថាខ្ញុំនឹងបើកវាំងននខ្មៅ នៅពីក្រោយរឿងដែលមេឈ្មួញទុច្ចរិតនៅតំបន់អូរស្មាច់ល្បីខាងបញ្ជូនកម្មករ ទៅលួចឈើធ្នង់ពីទឹកដីថៃ មកលក់អោយខ្លួនចន្លោះថ្ងៃទី២៣ ប៉ូលិសវីរ៩០៥ចាប់បានកូនចៅវាពីនាក់ខ្ញុំនឹងបង្ហាញរូបតាមក្រោយ។សុំអោយមានគណកម្មកាថ្នាក់ជាតិជុះស្រាវជ្រាយរកអោយឃើញថាតើអ្នកណាជាឈ្មួញទុច្ចរិតបញ្ជូនកម្មករ ទៅលួចឈើក្នុងទឹកដីថៃររៀងរាល់ថ្ងៃអោយប្រាកដ។ លោកថា សំរាប់ខ្ញុំឈប់រកស៊ីរបរនេះ១០ឆ្នាំជាងមកហើយ។

លោកស្រេង ប្រណី បានសូមអោយម្ចាស់គេហទំព័ររស្មីឧត្តរ មេត្តាបំភ្លឺជូនសាធារណមតិអោយបានជ្រាបច្បាស់ផង ថាខ្ញុំទទួលលុយពីអ្នកណាទាំងពាន់ៗដុល្លារហើយរកភស្តតាងបញ្ជាក់ផង។ ឈ្មួញឈ្មោះឈឿង ស័ក្ក ហៅអោយខ្ញុំទៅជួបលើភ្នំអូស្មាច់ ខ្ញុំមិនទៅជួបផងទានប្រុស មិនជឿលោកតេជួបផ្ទាល់ទៅបើលោកមិនស្គាល់លេខខ្ញុំអោយលេខទៀត បងប្អូនខាងក្រោមនេះជាលេខមេឈ្មួញឈឿង ស័ក្ក 0976666419 ។

សូមបញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះផេកហ្វេសប៊ុកដែលមានឈ្មោះរស្មីឧត្តរ បានបង្ហោះថាលោកស្រេង ប្រណី ទារលុយពីឈ្មួញរាប់ពាន់ដុល្លារនិងបានកាក់រថយន្តមិនរើសមុខជាពិសេសរថយន្តដឹកទំនិញ។ ពាក់ព័ន្ធករណីការបង្ហោះចោទប្រកាន់បែបនេះលោកសូមធ្វើការច្រានចោលទាំងស្រុង។

បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈឿង ស័ក្ក ដែលព័ត៌មានថារូបលោកជាឈ្មួញឈើដ៏សកម្មនៅតំបន់អូរស្មាច់ខេត្តឧត្តរមានជ័យនៅឡើយទេដោយទូរស័ព្ទមិនចូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page200 Page201 Page202 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×