Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តសៀមរាប៖តាមការពិតគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួកបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនិង ពីរនាក់ទៀតរងរបួសគឺម៉ូតូបុកជាមួយរថយន្តពាក់ស្លាកលេខនគរបាល។

យោងតាមរបាយការណ៍បានដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ម៉ោង២១និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនិងរថយន្តកើតហេតុចំណុច ផ្លូវជាតិលេខ៦ចំណុច ផ្លូវបំបែកភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍បន្តថាម៉ូតូម៉ាហុងដាឃ្លិច ផលិតឆ្នាំ2016ពណ៌ស ពាក់ស្លាក សៀមរាប1T4409 បើកបរដោយឈ្មោះរឹទ្ធ ធារ៉ា ភេទប្រុស អាយុ22ឆ្នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសស្រាល ដឹកមនុស្ស២នាក់

1/ឈ្មោះ ធាស្រី ភេទស្រី អាយុ21ឆ្នៅភូមិវិហារចិន សង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល

2/ឈ្មោះ ឡាម ហ៊ីង ភេទស្រី អាយុ20ឆ្នាំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់នៅកន្លែងកើតហេតុ បើកបរទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ នគរបាល2-4507 បើកបរដោយឈ្មោះនៅ ពុទ្ធារឹទ្ធ ភេទប្រុស អាយុ37ឆ្នាំនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត ពេលបុកម៉ូតូហើយក៏បានខ្ទាតទៅឆ្វេងបានបុកនិងរថយន្តមួយគ្រឿងទៀតម៉ាកBMW X3 ពណ៌ទឹកប្រាក់ពាក់ស្លាក លេខ ភ្នំពេញ2AO1685 បើកបរដោយឈ្មោះសេង ហ៊ានប៊ុនសា ភេទប្រុស អាយុ២៩ឆ្នាំនៅផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ3 ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរទិសដៅពីលិចទៅកើត។
របាយការណ៍បញ្ជាក់ថាករណីនេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់របួសស្រាលមនុស្សពីរនាក់។
ខូចខាតរថយន្ត២គ្រឿងស្រាល និងម៉ូតូ១គ្រឿងធ្ងន់។ បើតាមរបាយការណ៍មូលហេតុ៖

-រថយន្តព្រូសបត់ឆ្វេង
-ម៉ូតូបើកបរលឿន។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែង និងប្រគល់សាកសពជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។​ វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។

សូមបញ្ជាក់ថារថយន្តម៉ាកព្រូសពាក់ស្លាកលេខនគរបាល ក្រោយកើតហេតុបានទុករថយន្តចោល រត់គេចខ្លួនបាត់។ បើតាមប្រភពថាតៃកុងរថយន្តម៉ាកព្រូសជានគរបាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានារីម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ភ្លាមខណ:កំពុងបើកម៉ូតូម្នាក់ឯង។

ហេតុការណ៍បានកើតឡើងម៉ោង៩ ៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិទឹកថ្លា ឃំុខ្នាត ស្រុកពួកខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តនិងម៉ូតូ ម៉ាកឃ្លីកពណ៌ស ពាក់ស្លាកលេខសៀមរាប១T៤៤០៩ បានខូចខាតទាំងស្រុង។ ចំណែករថយន្តបង្កបើករត់គេចបាត់ក្រោយកើតហេតុ។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មានឈ្មោះឡាម ហុីង ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះមូលហេតុនៅឡើយ រហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី១១ខែសីហានេះ រកសាច់ញាតិមិនទាន់ឃើញនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ១២៧គ្រួសារដែលមានក្បាលដី១៥៧ប័ណ្ណ ស្ថិតក្នុងភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី បានទទូចសុំអោយអាជ្ញាធរខេត្ត ជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដី ដល់ពួកគាត់បន្ទាប់ពីរងចាំអស់រយ:ពេលច្រើនឆ្នាំ។ ករណីនេះ មន្ត្រីសាលាខេត្តសៀមរាប ដែលជាអ្នកកាន់ឯកសារដី បញ្ជាក់ថា បានបញ្ជូនទៅក្រសួងអស់ហើយ។

លោកស៊ា ថាច ប្រជាពលរដ្ឋក្នុងចំណោម១២៧ គ្រួសារបានប្រាប់អ្នកសារព័ត៌មានថា ក្បាលដីទាំង១៥៧ប័ណ្ណ ដែលស្ថិតក្នុងភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី នេះ កាលពីឆ្នាំ២០១២ ខាងនិស្សិតបានចុះវាស់រួចអស់ហើយ។ ក្នុងពេលជាមួយគ្នានោះ ក៏មានឈ្មួញមួយក្រុមដើរទិញដី លុះពេលពលរដ្ឋពួកគាត់មិនព្រមលក់ ដោយរក្សាទុកសម្រាប់ធ្វើស្រែចំការ ក៏លេចមុខមនុស្ស៣នាក់ប្តឹងជំទាស់។ ដោយសារមានបណ្តឹងជំទាស់ ខាងនិស្សិតមិនបានចេញប្លង់អោយទេ ដោយទុកឱកាសអោយដោះស្រាយគ្នាសិន។ លោកបន្តថា លុះឆ្នាំ២០១៥ អ្នកប្តឹងជំទាស់ទាំង៣នាក់ គឺឈ្មោះហង្ស ម៉ៅ.ឡុង វ៉ាន់ថា និងងូវ ប៉េងតារាវ៉ាន់ បានដកបណ្តឹងវិញអស់។ ពេលបន្ទាប់ពួកគាត់ក៏បានស្នើសុំទៅស្រុកដើម្បីបន្តឯកសារជាថ្មី។ ប៉ុន្តែមកទល់ពេល នេះបាត់ដំណឹង មិនដឹងថា ឯកសារនោះមានបញ្ហាអី។

ក្នុងករណីនេះលោកឃឹម ហ្វីណង់ នៅល្ងាចថ្ងៃទី១០ខែសីហានេះបានថ្លែងប្រាប់តាមទូរស័ព្ទថា ដីខាងលើក្រោយពេលបញ្ចប់វិវាទ លោកបានរៀបចំឯកសារបញ្ជូនមកសាលាខេត្តរួចហើយ។ ចឹងទេគ្រប់យ៉ាងផុតពីដៃលោកហើយ។

ក្រុមប្រជាពលរដ្ឋខាងលើ ក៏បានអោយដឹងថា ដោយបាត់ដំណឹងអំពីឯកសារដីនេះយូពេក ពួកគាត់ក៏បាននាំគ្នាទៅសាកសួរ ខាងមន្ទីរសុរិយោដីខេត្ត ហើយខាងមន្ទីរបញ្ជាក់ថា ឯកសារបញ្ជូនទៅខេត្តរួចហើយដែរ។ ពួកគាត់(ពលរដ្ឋខាងលើ) បញ្ជាក់ថា ដោយមិនដឹងថា ឯកសារនៅស្ទះត្រឹមណាពិតប្រាកដ ពួកគាត់សុំអោយអាជ្ញាធរពន្លឿនក្នុងការបញ្ជូនឯកសារ ដើម្បីបានផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់ពួកគាត់។

អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប លោកលី សំរិទ្ធ បានមានប្រសាសន៍ថាឯកសារបានបញ្ជូនទៅក្រសួងអស់ហើយ។តែបើចង់ដឹងលម្អិតសុំសួរទៅមន្ត្រីកាន់ឯកសារ។

លោកអឹង សុភ័ណ មន្ត្រីសាលាខេត្តសៀមរាបបានបញ្ជាក់ថា ឯកសារដីនោះ មិនមានកកស្ទះនៅសាលាខេត្តទេ គឺបានបញ្ជូនទៅក្រសួងអស់ហើយ។ លោសុភ័ណថា ករណីនេះគឺរងចាំតែការ អនុវិយោគពីរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ បើរាជរដ្ឋាភិបាលសម្រេច សាលាខេត្តនិងចុះទៅផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២០

ខេត្តសៀមរាប៖ អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបលោក ឡេង លាត បានមានប្រសាសន៍ថា បច្ចុប្បន្នអាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប មានចំនួន៣៣កន្លែង ប៉ុន្តែមានតែ១០ទីតាំងប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតច្បាប់បើកអាជីវម្ម ពីមន្ទីររ៉ែនិងថាមពល។ ដូច្នេះចំពោះទីតាំងណាដែលមិនទាន់មានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទេ នាពេលខាងមុខអាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ខណៈបច្ចុប្បន្ននេះ មិនទាន់មានចំណាត់ការផាកពិនិយ ឬ ផ្អាកអាជីវកម្ម ណាមួយចំពោះអាជីវករទាំងនោះនៅឡើយទេ ព្រោះជាជំហានដំបូងត្រឹម តែចុះអប់រំផ្សព្វផ្សាយតែប៉ុណ្ណោះ។

លោក ឡេង លាត មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋ ដែលមានបំណងចង់បើកអាជីវកម្មលក់ និង បញ្ជូលហ្គាសខ្នាតតូច គឺអាចធ្វើការស្នើសុំពាក្យសំណុំឯកសារ នៅមន្ទីររ៉ែនិងថាមពលខេត្ត ហើយដាក់ជូនទៅអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ក្រុង -ស្រុក ដែលខ្លួនរស់នៅ ដើម្បីឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យ និង ចេញលិខិតអនុញ្ញាត រួចដាក់ជូនបន្ដមកកាន់មន្ទីររ៉ែនិងថាមពលខេត្ត ហើយក្រុមការងារមន្រ្តីជំនាញ នឹងធ្វើការចុះពិនិត្យដល់ទីតាំងដែលបានស្នើសុំផ្ទាល់ ដើម្បីធ្វើការវាយតម្លៃ អនុញ្ញាតឲ្យបើកអាជីវកម្មលក់ និងបញ្ជូលហ្គាសខ្នាតតូចនេះតែម្ដង។ ចំពោះកម្រៃសេវាលើកការស្នើសុំពាក្យបើកអាជីវកម្មនេះ គឺមិនមានការគិតថវិកាឡើយ ដោយឡែកសម្រាប់ការបើកអាជីវកម្មហ្គាសខ្នាតធំ គឺជាការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល។

លោក ឡេង លាត បានសំណូមពរដល់អាជីវករកំពុងប្រកបអាជីវកម្មហ្គាសខ្នាតតូចទាំងអស់ ដែលមានទីតាំងស្ថិតនៅទីប្រជុំជនហើយមានកន្លែងចង្អៀត គួរតែលក់ត្រឹមសំបកកំប៉ុងហ្គាសបានហើយ ចំណែកកន្លែងបញ្ជូល ឬ ស្តុកហ្គាស គួរតែដាក់នៅឲ្យឆ្ងាយដែលមានទីតាំងធំទូលាយ ដើម្បីសុវត្ថិភាពទាំងម្ចាស់អាជិវកម្ម និងអ្នកប្រើប្រាស។ លោក ឡេង លាត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកបន្ទាយស្រី បានរាយការណ៍នៅថ្ងៃនេះថា បានប្រទះឃើញសាកសពយុវជនម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងចំការដំឡូង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០ នៅត្រង់ចំណុចចំការដំឡូង ស្ថិតក្នុង ភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះថាំង វុន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិឃុំ កេីតហេតុខាងលេី។

យោងតាមការបំភ្លឺពីម្តាយជនរងគ្រោះ ប្រាប់ដល់សមត្ថកិច្ចថា កាលពីកន្លងមកជនរងគ្រោះធ្លាប់បានស្រលាញ់នារីម្នាក់ ហេីយបានអោយម្តាយទៅស្តីដណ្តឹងអោយ តែម្តាយមិនព្រមដោយគាត់ពុំមានលុយ។

ស្ត្រីជាម្ដាយបន្តថានៅមុនថ្ងៃកេីតហេតុកូនរបស់គាត់មកពីដេីរលេងវិញ ក៏បានមកបេីកឆ្នាំងបាយ ដោយពុំមានបាយនៅក្នុងឆ្នាំង កូនរបស់គាត់ក៏មិនបាននិយាយអ្វីដែរ ហើយទៅទិញស្រាបៀរ២កំប៉ុងមកផឹករួចក៏ដេីរចេញទៅបាត់ ដោយគាត់នឹកស្មានថាទៅដេីរលេង។
ប៉ុន្តែដោយសារបាត់យូរពេក បងប្អូន បានតាមរក តែរកមិនឃេីញសោះ។  រហូតថ្ងៃនេះទើបប្រទះឃើញសាកសព ចងក នៅលេីដេីមត្របែកព្រៃដោយខ្សែលីឡុុងពណ៌ខៀវ ដោយសភាពសាកសពបានហើមបាត់ទៅហើយ។ ម្តាយជនរងគ្រោះនិយាយបន្តទៀតថា កូនរបស់គាត់ តែងតែស្តាប់ស្មូតនិងនិយាយពាក្យ លាហេីយម៉ែចាំជាតិក្រោយជួបគ្នាទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២០

ខេត្តសៀមរាប៖គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម រួមមានត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម សរុបចំនួន១៣៦គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបាន។
ហេតុការណ៍បានធ្វើឡើងនៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២នឹង២៧នាទីទៀបភ្លឺ។

មន្ត្រីនគរបាលបានឲ្យដឹងថាគ្រឿងក្នុងជ្រូកខាងលើគឺរកឃើញនៅក្នុងរថយន្ត១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ដែលដឹកគ្មានលិខិតអនុញ្ញាត។
មន្ត្រីបានបន្តថាវត្ថុតាងធ្វើការដុតកម្ទេចចោល។ចំណែកមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះបានប្រគល់អោយទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានលួចយកម៉ូតូរបស់មិត្តភ័ក្ករបស់ខ្លួនត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួននិងដកហូតបានម៉ូតូមកវិញ។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងប៉ូលិសខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ថាជនសង្ស័យឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្តថានៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ខែសីហាឆ្នាំ២០២០ស្ថិតនៅចំណុចមុខបន្ទប់ជួលក្រុមទីភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខសៀមរាប1AE-0175 លេខតួ+លេខម៉ាស៊ីន ៥៤៣៣២២៥ និងលុយចំនួន២០ម៉ឺនរៀលរបស់ជនរងគ្រោះឈ្មោះ លី សុវណ្ណដារ៉ា ភេទ ប្រុសអាយុ២០ឆ្នាំមុខរបរសិស្ស។

លោកថាមូលហេតុនៅពេលជនរងគ្រោះកំពុងដេកលក់មិនដឹងខ្លួនជនសង្ស័យដែលត្រូវជាមិត្តភក្ដិរបស់ជនរងគ្រោះដែលបានស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា បានលួចយកសោរម៉ូតូ ដែលជនរងគ្រោះទុកលើធ្នើរក្បាលគ្រែនឹងលុយចំនួន២០ម៉ឺនរៀលដែលជនរងគ្រោះទុកក្នុងហោប៉ៅខោរពន្យួរនឹងជញ្ជាំងរួចជិះគេចខ្លួនបាត់។

លោកបញ្ជាក់ថាក្រោយទទួលបានព័ត៌មានកម្លាំងជំនាញរបស់ក្រុងបានចុះស្រាវជ្រាវនិងស៊ើបអង្កេតករណីនេះភ្លាមៗដោយបានទំនាក់ទំនងសុំកិច្ចសហការណ៍គ្រប់អង្គភាពពាក់ពន្ធ័ក្នុងខេត្តផ្ទាល់និងបណ្តាខេត្តជាប់ព្រំប្រទល់។លុះម៉ោងប្រហែលម៉ោង៩ព្រឹកថ្ងៃទី០៩ខែសីហាម្សិលមិញកម្លាំងនគរបាលអធិការក្រុងស្ទឹងសែនធ្វើការឃាត់ខ្លួនបានរួមទាំងម៉ូតូផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ក្រោយមានការឃាត់ខ្លួននិងធ្វើការសាកសួរជនសង្ស័យបានឆ្លើយយសារភាពថារូបគេពិតជាបានលួចយកម៉ូតូនិងប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ ប៉ោវណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានថ្លែងតាមទូរស័ព្ទប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅយប់ថ្ងៃអាទិត្យទី ០៩ខែសីហាមុននេះបន្តិចថា ជុំវិញការផ្សព្វផ្សាយព័ត៌មានមួយចំនួនហាក់មិនមានការពិត លោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត
ថាករណីនេះមិនមែនជាករណីបាញ់បោះនោះទេប៉ុន្តែជាការរាលកៃមុនចេញល្បាតតែប៉ុណ្ណោះ។លោកប៉ោ វណ្ណនិតថា រាលកៃតែ២គ្រាប់តែប៉ុណ្ណោះមិនដូចការលើកឡើងមួយចំនួននោះទេ។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានបានផ្សព្វផ្សាយថានៅល្ងាចកាលពីវេលាម៉ោងប្រមាណជា២០យប់ ថ្ងៃទី០៨ខែសីហាឆ្នាំ២០២០ មានករណីបាញ់បោះសេរីបង្អើលមេឃមួយកើតឡើងនៅចំណុចក្នុងបន្ទាយកងរាជអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនបង្កមានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើង អាកា៤៧(AK47)អស់ជាច្រើនគ្រាប់។
សេក្តីរាយការណ៍បន្តថា មន្ត្រីខាងលើមានការអាក់អន់ចិត្តដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម…។

មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។
ជុំវិញករណីនេះមន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងថាមិនមែនជាករណីពិតនោះទេ។
បើតាមប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់ខាងលើមកសាកសួររួចហើយ តែចំណាត់ការបន្តយ៉ាងនោះគេនៅមិនទាន់ដឹងនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តសៀមរាប៖ លោកជំទាវ ទាងអេង ទៀ សីហា ភរិយា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញទីកន្លែងកម្សាន្តនានានៅក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃឈប់សម្រាកថ្ងៃខាងមុខនាខែសីហានេះ។
លោកជំទាវទាងអេង ទៀ សីហា បានលើកឡើងថាតោះ!!!«ទៅកន្លែងដែលយើងប្រាថ្នា» តែមុននឹងទៅសូមជួយ share & Mention អោយបានច្រើនផងអ្នកទាំងអស់គ្នា 😘។

ថ្ងៃឈប់សម្រាកខាងមុខនេះ អត់ដឹងទៅឯណាមែនទេ??
មោះ! ចាំខ្ញុំបង្ហាញកន្លែងកម្សាន្តជាច្រើនក្នុងខេត្តសៀមរាប។
ដឹងអត់បងប្អូនថានៅខេត្តសៀមរាប មានរៀបចំកម្មវិធីអ្វីខ្លះ?? នៅថ្ងៃសម្រាកខាងមុខនេះ ខេត្តសៀមរាប បានរៀបចំកម្មវិធីសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាច្រើនដូចជា៖

១.ទៅលេងប្រាសាទស្វែងយល់ពីប្រវត្តិសាស្ត្រ

២.ជិះកង់មើលថ្ងៃរះ នាពេលព្រឹកព្រលឹមជាមួយមនុស្សជាទីស្រឡាញ់❤️🚴‍♂️🚴‍♀️.

៣.ជិះទូកកម្សាន្តតាមដងស្ទឹងបុរាណខេត្តសៀមរាប.

៤.ញាំម្ហូបអាហារឆ្ងាញ់ៗប្រចាំខេត្តសៀមរាប .

៥.កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលមានលក់ផលិតផលធ្វើដោយសិប្បករខ្មែរ មានការប្រកួតមាន់អាំងឆ្ងាញ់ជាងគេក្នុងខេត្ត និងម្ហូបល្បីៗប្រចាំទាំង១២ក្រុង-ស្រុកផងដែរ ហើយក៏ដូចជាមាន «ផ្សារទឹក» ដែលមានលក់ម្ហូបអាហារ និងនំចំណីខ្មែរជាច្រើននៅលើទូក ទន្ទឹមនឹងនេះបងប្អូនក៏អាចជិះទូកលេងកម្សាន្តនៅតាមដងស្ទឹងបុរាណ ចំណែកបងប្អូនដែលគាត់ចូលចិត្តជិះកង់ មើលទេសភាពបែបស្រុកស្រែ និងមើលពីជីវភាពរស់នៅរបស់អ្នកភូមិ ក៏ដូចជាចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រាសាទវ័យចំណាស់ជាច្រើន អ្នកទាំងអស់គ្នា អាចចូលរួមក្នុងកម្មវិធី «ជិះកង់សប្បុរសធម៌កាកបាទក្រហមកម្ពុជា» បានដែលនឹងមានមគ្គទេសក៍ រងចាំរៀបរាប់ពីប្រវត្តិនៃប្រាសាទឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់។
លោកជំទាវបន្ថែមថាតែទោះបីជាយ៉ាង ក៏សូមក្រើនរំលឹកដល់ ពុកម៉ែ បងប្អូន សូមមានការទទួលខុសត្រូវខ្ពស់៖

1.កុំភ្លេចត្រៀមយកម៉ាស់មកពាក់ និងក្រម៉ា ។
2.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)
3.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា!
មោះ!មោះ!មកសម្រាកនៅសៀមរាប  សៀមរាបផ្ទះខ្ញុំ នៅចាំណា… 😇🙏💙TEA Seiha/ទៀ សីហា។ សុំបញ្ជាក់ថាអាជ្ញាធរខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្ត ក្នុងខែសីហាឆ្នាំ ២០២០នេះ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ ក្នុងពេលអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនារសៀលថ្ងៃទី០៨ ខែសីហា ម្សិលមិញ បានថ្លែងប្រាប់នគរបាលខេត្តសៀមរាបថា
១. ពង្រឹងឡេីងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង ពិសេសភូមិឃុំមានសុវត្ថិភាព ។
២. ពង្រឹងសាមគ្គីផ្ទៃក្នុង ។
៣. តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗអោយខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ។
៤. រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ដេីម្បីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់កងកម្លាំង មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋអោយទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដេីម ។
៥. ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំអោយយល់ច្រឡំ ។
៦. ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍អោយទាន់ពេលវេលា២៤/២៤។ ៧. រៀបចំលេខទំនាក់ទំនងទាន់ហេតុការណ៍ ដេីម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងរាយការណ៍មកសមត្ថកិច្ច ។

៨. ប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន។
លោកក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលខិតខំបំពេញភារកិច្ចកន្លងមក ដែលប្រឹងប្រែងបំពេញភារកិច្ចអោយកាន់តែល្អប្រសើរស័ក្តិសមជាខេត្តទេសចរណ៍។
សូមបញ្ជាក់ថាកិច្ចប្រជុំក៏មានវត្តមានលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនយុត្តិធម៌ តំណាងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជេីញចូលរួមពីអនុប្រធាននាយកដ្ឋានទេសចរណ៍ បេតិកភណ្ឌ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុងស្រុកទាំង១២ សរុបចំនួន ៧៤នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តសៀមរាប៖មនុស្ស៩នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីឈូសឆាយរំលំដើមឈើទៅខុសច្បាប់។
ប្រតិបត្តិការធ្វើឡើងថ្ងៃសុក្រ ថ្ងៃទី០៧ ខែសីហា ម្សិលមិញ ត្រង់ចំណុចអូរដា ក្នុុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាការបង្ក្រាបបទល្មើសព្រៃឈើ នេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ
ក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប សហការជាមួយអធិការរដ្ឌព្រៃឈើ ខាងជើងបឹងទន្លេសាបប៉ូលីសប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ៤។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ ហេតុការណ៍នេះក្រុងសមត្ថកិច្ចនាំខ្លួនមនុស្សចំនួន៩នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើនិងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង ដែលឈូសឆាយដីព្រៃអស់ចំនួន៦,២២៥ហិកតា។
មន្ត្រីរបស់ព្រៃឈើបន្តថាកិច្ចការនេះ
សមត្ថកិច្ចបាននាំយកគ្រឿងចក្រ និងម៉ូតូ១គ្រឿងមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត
ខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅតុលាការ។ទោះបីយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់អត្តសញ្ញាណមនុស្សទាំង ០៩នាក់នោះទេ ហើយក៏មិនបានបញ្ជាក់ឈ្មោះថៅពួកគេដែរដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួន បណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ដោយអាជ្ញាធរក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។
ពាក់ព័ន្ធកម្មវិធីនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ ពាក់ព័ន្ធលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សម្រាកនិងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ នៅរដ្ឋបាលខេត្តនាថ្ងៃទី០៧ ខែសីហា ម្សិលមិញ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួន៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីជិះទូកកម្សាន្ត
៨.កម្មវិធីកីឡាវាយកូនហ្គោល
៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
១០.ផ្ទាំងទស្សនីយភាពសិល្បៈ។

ក្នុងកិច្ចប្រជុំលោកទៀ សីហា បានបញ្ជាល់ថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកម្សាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ។ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរលោកក៏បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page199 Page200 Page201 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×