Skip to content
Siem Reap Post

ខេត្តក្រចេះ

ប៊ុន វិចត្រ 28 April 2023 · Image
···

នៅទីបំផុត ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះបានរកឃើញឈើជាច្រើន ម៉ែត្រ នៅក្នុងក្រុមហ៊ុនស៊ីង បាយអូថេក នឹងកំពុងបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផងដែរ។ ក្រុមមន្ត្រីជំនាញក៏បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ គោយន្តកន្ត្រៃដឹកឈើចំនួន ១១គ្រឿង អត់មានឈើ ចំនួន ២គ្រឿង សរុប (១៣គ្រឿង) បញ្ជូនទៅស្ថាប័នអយ្យការដើម្បីអនុវត្តនីតិវិធី។ ប្រភពបានឲ្យដឹងថា ចំពោះឈើចំនួន ៦ឡាន ដែលកម្លាំងរកឃើញនៅក្រុមហ៊ុន ស៊ីងបាយអូថេក មន្ត្រីជំនាញនឹងបើកអង្កេតបឋម ដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធបន្តទៀត។ បើតាមប្រភពនៅព្រឹកមិញនេះ មានការប្រជុំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរៀបចំកម្លាំងរុករកស្រាវជ្រាវ រកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើ ដែលបានកាប់បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ និងដាក់បន្ទុកទៅលើឈើនៅក្នុងក្រុមហ៊ុន ថាតើផែនការមេ នៅក្នុងក្រុមហ៊ុន

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 26 April 2023 · Image
···

មានការលើកឡើងថាគោយន្ត​កន្ត្រៃ​ រាប់រយគ្រឿង សម្រុកចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចូល​ទៅ​ដឹកឈើ​លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​ ​កម្មភាព កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុចរិត​រក​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក Think-Biotech;Co.ltd យ៉ាងគំហុក​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​ មាន​ការឃុបឃិត​ ជា​បណ្តាញ​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន ដែល​មាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​ ​ពលរដ្ឋ​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុង​ព្រៃ​ក្បែរ​ស្នាក់ការ​បរិស្ថាន​”​ត្រពាំង​សង្កែ​” កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។ មិនតែប៉ុណ្ណោះ​ ក្រុម​ឈ្មួញ​បាន​គៀងគរ​ ប្រជាពលរដ្ឋ​ ឲ្យចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំង​នេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​)​។​ ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ ដែន​ជម្រក​ព្រៃ​ឡ​ង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូលរំលំ​ដើមឈើ​ធំ​ពុះ​ជ្រៀក​ជា​ជ្រុង​ រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូល​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 25 July 2022 · Image
···

ខេត្តក្រចេះ អភិបាលរងស្រុកឈ្នួលលោក នូ សុផល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តខ្លួនឯង ក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។ ហេតុការណ៍នៅចំណុចផ្លូវជាតិលេខ៧​ (ស្នួល-ក្រចេះ)​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ២៦៨ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល​ ខេត្តក្រចេះ​ នៅវេលាម៉ោង២ និង៣០ ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍នគរបាលចរាចរណ៍ បានឲ្យដឹងថា លោក នូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ​​ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ 2R-5300 ដោយបើកបរបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់លោកបានរ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក ក្នុងពេលនោះតែម្ដង។ បច្ចុប្បន្ន​ សាកសព ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យ ប្រគល់ជូនក្រុមគ្រួសារ នៃសពយកទៅធ្វេីបុណ្យតាមប្រពៃណី​៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 12 March 2022 · Image
···

ខេត្តក្រចេះ៖កម្លាំងគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ ខេត្តក្រចេះ និងអាអាវុធហត្ថបានចុះបង្ក្រាបបានរថយន្តអត់ពន្ធបានចំនួន០៦គ្រឿង។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមីនា ម្សិលមិញ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ការចុះបង្ក្រាបយោងតាមការណែនាំរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក។ សូមជម្រាបថារថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿងរួមមាន៖ ១៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។ ២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។ ៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។ ៤៖ រថយន្តម៉ាក

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 16 February 2022 · Image
···

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។ ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ទាំងនោះដែលប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានទាំងអស់មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន៖ – ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្សី ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។ – ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 9 February 2022 · Image
···

ខេត្តក្រចេះ៖មានការលើកឡើងថាក្រុមហ៊ុនស៊ីងបាយអូថេក នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងក៏ដោយ។ ប្រភពបានឲ្យដឹងថាក្រុមឈ្មួញបានប្រើប្រាស់គោយន្តកន្ត្រៃ រាប់រយគ្រឿង ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ចូលមកតាមផ្លូវត្រង់ក្រវ៉ាត់ ក្នុងដីក្រុមហ៊ុន ត្រង់និយាមកា 48P 0595836 UTM 1431190 ដើម្បីជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ឲ្យឈើក្លាយជាឈើស្របច្បាប់។ ប្រជាពលរដ្ឋបានបង្ហាញផ្លូវនិងទីតាំងដែលក្រុមគោយន្តរាប់សិបគ្រឿងកំពុងធ្វើសកម្មភាពកាប់ឈើឈ្លីក និងដឹកចេញពីតំបន់ព្រៃឡង់។ ជាកស្ដែងអ្នកសារព័ត៌មានបានជួបប្រទះគោយន្តកន្ត្រៃដឹកឈើឈ្លីក(ឃ្លុម)ជាបន្តបន្ទាប់រាប់សិបគ្រឿង នៅចំណុចនិយាមកា 48P 592218 UTM1430366 និងចំណុច48P 594143 UTM1429657 ស្ថិតក្នុងឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះ។ បើតាមម្ចាស់គោយន្តកន្ត្រៃដឹកឈើនោះបានអះអាងថា ដឹកលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក តម្លៃក្នុងមួយម៉ែត្រគូប១០០ដុល្លារ (ស្មើ៤០ម៉ឺនរៀល) គោយន្តកន្ត្រៃដឹកឈើថ្ងៃនេះមានជាង៣០គ្រឿង។ក្នុងនោះមានគោយន្តដឹកឈើទាំងអស់សរុបប្រមាណជាង៣៥០គ្រឿង។  សេចក្ដីរាយការណ៍បង្ហើបថា ក្រោយមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយពាក់ព័ន្ធ ថាមានមនុស្សរបស់ក្រុមហ៊ុនស៊ីងបាយអូថេក បានកៀងគរប្រជាពលរដ្ឋកាន់រណាយន្តនិងគោយន្តកន្ត្រៃ បន្តលូចចូលទៅកាប់ឈើ និងអារឈើក្នុងតំបន់ព្រៃឡង់ ដឹកចូលលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក។ យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកថាមានមេឈ្មួញបាននៅពីក្រោយខ្នងឲ្យមនុស្សរបស់ខ្លួនឈរចាំទិញឈើ និងកៀងគរ ប្រជាពលរដ្ឋឲ្យចូលទៅក្នុងព្រៃកាប់ឈើ និងអារឈើ ដើម្បីឲ្យក្រុមហ៊ុនស៊ីងបាយអូថេក។ ជុំវិញការលើកឡើងបែបនេះ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុនស៊ីងបាយអូថេក នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 7 February 2022 · Image
···

ខេត្តក្រចេះ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ គឺមិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ សម្តេចតេជោ នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨។ សម្តេចតបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។ សម្តេចបន្តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅខែអំឡុងមីនា ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើមិត្តចិនជួយសាងសង់ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់អូរគ្រៀង ទៅព្រំដែនកម្ពុជា-ឡាវ ជាបន្តទៀត ផងដែរ។ ទាក់ទងទៅនឹងការនាំចេញផលិតផលកម្ពុជាទៅទៅផ្សារចិន សម្តេចតេជោបានថ្លែងថា ចិន

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 7 February 2022 · Image
···

ខេត្តក្រចេះ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។ កំណាត់ផ្លូវជាតិលេខ៧នេះ ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាព ផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ នៅក្នុងប្រទេស៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 21 January 2022 · Image
···

ខេត្តក្រចេះ៖ក្រុមហ៊ុនស៊ីបាយអូថេច កំពុងរងការរិះគន់ថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រៃឡង់។ ប្រភពបានរាយការណ៍ថាចាប់តាំង ពីចុងឆ្នាំ ២០២១ រហូតដល់ពេលនេះ ក្រុមហ៊ុនសម្ប ទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ ក្នុងតំបន់ព្រៃឡង់ ដោយដឹកតាមគោយន្តកន្ត្រៃ ចូលមកក្នុងក្រុមហ៊ុន ហើយបម្លែងជាឈើស្របច្បាប់ ដើម្បីដឹកចែកចាយបន្ត។ ប្រភពបានបន្តថាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅឃាត់រថយន្តវ៉េអងដឹកឈើមួយគ្រឿងក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យឈើនៅលើរថយន្តនោះ មានច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូនស្របច្បាប់ពីស្ថាប័នជំនាញ។ ប៉ុន្តែនៅជាប់នឹងរថយន្តបែរជាគ្មានលិខិតអនុញ្ញាតហៅថា(PC)ឡើយ ដោយអ្នកបើកបររថយន្តដឹកឈើនោះថាលិខិតអនុញ្ញាត នៅមេការក្រុមហ៊ុនជាអ្នកកាន់ ហើយហាមមិនឲ្យសមត្ថកិច្ចបើកតង់ពិនិត្យឈើនៅលើរថយន្តនោះទេ។ រហូតដល់ម៉ោងជាង៦ល្ងាច ទើបសមត្ថកិច្ចបានឃើញលិខិតអនុញ្ញាត ដែលចេញដោយរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏សម្រេចដោះលែងរថយន្តតែម្ដង។ មានការលើកឡើងថា ក្រុមហ៊ុនសុីបាយអូថេច កដឹកជញ្ជូនឈើស្របច្បាប់ ចេញពីក្រុមហ៊ុនបានលុះត្រាតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យ វាស់វែង ចេញបញ្ជីរាយទំហំឈើត្រឹមត្រូវ ទើបអនុញ្ញាតចេញលិខិតដឹកជញ្ជូនឈើបាន ហើយលិខិតអនុញ្ញាតនេះត្រូវបានចែកជូនដល់មន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នភ្លាមៗឲ្យបានដឹង នឹងត្រូវដាក់ជាប់នឹងរថយន្តដឹកឈើនោះផងដែរ។ ផ្ទុយទៅវិញក្រុមហ៊ុនសុីបាយអូថេច បែរជាមិនអនុញ្ញាតឲ្យសមត្ថកិច្ចបើកតង់ត្រួតពិនិត្យឈើ លើរថយន្ត ឯលិខិតអនុញ្ញាតដឹកជញ្ជូនឈើpc ក៏គ្មាន។ ករណីនេះគេសង្ស័យក្រុមហ៊ុន ដែលទំនងជាការគប់គិតជាប្រព័ន្ធរវាងក្រុមហ៊ុននិងមន្ត្រីជំនាញក្នុងការរៀបចំបម្លែងឈើខុសច្បាប់ឲ្យទៅជាឈើស្របច្បាប់។ សេចក្ដីរាយការណ៍ថាការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 2 November 2021 · Image
···

ខេត្តក្រចេះ៖នៅទីបំផុតតុលាការខេត្តក្រចេះបានសម្រេចចេញដីកាឃុំខ្លួន ឈ្មោះ ទេព ហ៊ុយ ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ឈ្មោះ គឹម សុ​វណ្ណា​រឹទ្ធ ជា​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ ជាបណ្ដោះអាសន្ន ក្រោយពីបានសាកសួរ៕SRP    

❤️ 0
💬 0
🔄 Repost
Older posts
Newer posts
← Previous Page1 Page2 Page3 Next →
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
© 2026 srpostnew.com. All Rights Reserved!