Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សពីរនាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៦ចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចថារថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប3A1051 បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងត្បូង បានបុកជាមួយនិងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 0086បើកបរដោយឈ្មោះព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកទិសដៅពីលិចទៅកើតបណ្តាលអោយរបួសធ្ងន់និងអ្នកជិះជាមួយ ឈ្មោះដួង ស៊ីម ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នារបួសស្រាល។ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយមនុស្សពីរនាក់ធ្វើសកម្មភាពកាប់ទៅលើមនុស្សមួយក្រុមទៀតបណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតការណ៍បានឲ្យដឹងថា
ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
ជនរងគ្រោះរួមមាន៖
១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។
២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប (របួសធ្ងន់)។
៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (របួសស្រាល)។
៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះនៅពុំទាន់ដឹងមូលហេតុនៅឡើុយទេ។ ទោះយ៉ាង
សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ សើុបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថាសាកសពជនរងគ្រោះ ត្រូវបានយកត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ សឹង រិទ្ធីរ៉េត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖ការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប ដោយពិធីនេះមានចុងភៅមកពីតំណាង១២ក្រុង. ស្រុក បានចូលរួម ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ ,លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣។
សម្រាប់ពានរង្វាន់ក្នុងការប្រកួត៖
ក្រុមលេខ១ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល,
ក្រុមលេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១, ប័ណ្ណសរ សើរ ១និងទឹកប្រាក់១លាន។

ពិធីធ្វើនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប និងលោកជំទាវ, លោក ទៀ សីហា អភិបាល ខេត្តសៀមរាប និងលោកជំទាវនិងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សូមរំលឹកថាកម្មវិធីប្រកួតមាន់អាំងឆ្ងាញ់សៀមរាបនេះ ជាពិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៩ របស់កម្មវិធី ” សម្រាកសៀមរាប ” ហើយក៏ជាវិញ្ញសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តសៀមរាប។ តាមការពិនិត្យ វាយតម្លៃ និងការដាក់ពិន្ទុ:ពីសមាគមន៍ចុងភៅកម្ពុជា។ ដែលការដាក់ពិន្ទុ:នោះបានផ្អែកលើរបៀបចម្អិន រស់ជាតិ សោភណ្ឌភាព និងការប្រើរយ:ពេលខ្លី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖យុវជនម្នាក់មិនខិតខំរៀនបែជាលួចកាច់សោរកម៉ូតូ ត្រូវបាននគរបាលសង្កាត់ជ្រាវធ្វើការឃាត់ខ្លួន។
ការឃាត់ខ្លួននេះនៅថ្ងែទី១៨ខែសីហាឆ្នាំ២០២០នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប។ ដោយបានលួចម៉ូតូនៅថ្ងៃទី១៨ខែសីហាម្សិលមិញនៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកជនរងគ្រោះជាគ្រូបង្រៀន នៅក្នុងកន្លែងអង្គការមួយកន្លែង។
បើតាមសមត្ថកិច្ចថាករណីនេះបញ្ជូនសំណុំរភងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង(ម៉ូតូ) បានធ្វើការប្រគល់ជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ។
សូមរំលឹកថានគរបាលក្រុងសៀមរាប តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គការ គ្រប់អង្គភាពស្ថាប័ន មេត្តាទិញសោរសុវត្ថិភាពចាក់បន្ថែមលើសោរក ចៀសវាងការបាត់បង់ ដោយការធ្វេសប្រហែសណាមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការខេត្តសៀមរាប បាន
ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទីនៅខាងកើត ផ្សារលេីធំថ្មី នៃក្រុងសៀមរាប បណ្តាលអោយរបួសធ្ងន់បាក់ឆ្អឹងជំនី ៦កាំ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេឌីខែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ នៅសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នៅមន្ទីរពេទ្យផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន  បានមានមតិផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារព្រមទាំង នាំយកកន្រ្តកផ្លែឈើ ថវិកា ឧបត្ថម្ភផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ក៏បានណែនាំដល់លោកវរសេនីយ៍ទោ អោយខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺនិងជូនពរអោយឆាប់ជាសះស្បើយ ដេីម្បីឆាប់បានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២០

ខេត្តសៀមរាប៖នារីពីរនាក់បានរងរបួសធ្ងន់ខណ:កំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង៤០រសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្ទះឈ្មោះតាន់ ធុល ស្ថិតនៅក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២លើផ្លូវជាតិលេខ៦។

មន្ត្រីស្រុកជីក្រែងបានឲ្យដឹងថាករណីនេះរថយន្តម៉ាកLEXUS.LS4.60Lពាក់ស្លាកលេខខេមរភូមិន្ទ០១:២-៨៥៥៤ប្រភេទទេសចរណ៍ ពណ៌ខ្មៅអ្នកបើកបរមិស្គាល់អត្តសញាណ ទិសដៅពីកើតទៅលិចបានបុកម៉តូម៉ាកហុងដាឌ្រីមសេ១២៥ផលិតឆ្នាំ២០១៧ពាក់ស្លាកលេខសៀមរាប១Y-៧១១៨ពណ៌ខ្មៅ អ្នកបើកបរឈ្មោះផុនហេង ភេទស្រីអាយុ២៣ឆ្នាំទីលំនៅភូមិតាយ៉ុន ឃុំស្ពានស្ពានត្នោត ស្រុកជីក្រែង អ្នកបើកម៉ូតូពាក់មួកសុវត្ថិភាពរបួសធ្ងន់ ឌុបប្អូនឈ្មោះ តឿ ធី ភេទស្រីអាយុ១៣ឆ្នាំពាក់មួកសុវត្ថិភាពរបួសធ្ងន់។ទិសដៅពីត្បូងទៅជើង។ចំណែកម៉ូតូខូចខាតធ្ងន់និងរថយន្តមួយគ្រឿងមធ្យម។

មន្ត្រីបានបន្តថាមូលហេតុ អ្នកជិះម៉ូតូឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន និងរថយន្តបើកបរល្បឿនលឿន។មន្ត្រីបានបន្ថែមថាក្រោយពេលកើតហេតុអ្នកបើករថយន្តរត់គេចពីកន្លែងកើតហេតុ។ប៉ុន្តែសមត្ថកិច្ចតាមចាប់បាននៅក្នុងវត្តខ្នាធ្នង់ស្ថិតនៅភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ បើតាមមន្ត្រីថាអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។ប៉ុន្តែឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ទិតវាសនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ នៅចំណុចវាលស្រែខាងលិចវត្ត។ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួនបុរសម្នាក់ដែលបានចូលទៅរុញរូបសំណាកព្រះអង្គចេកព្រះអង្គចម។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១១និង២៦នាទីថ្ងៃទី ១៦ខែសីហាឆ្នាំ២០២០ នៅចំណុចព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់
ព្រះអង្គចេកព្រះអង្គចម។ ជនសង្ស័យសារភាពថាពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។

ករណីនេះនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តសៀមរាប៖រថយន្តលុចស៊ិសមួុគ្រឿងបានរេចង្កូតចូលត្រាំក្នុងទឹក។ករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០និង៤០នាទីព្រឹកថ្ងៃច័ន្ទ ថ្ងៃទី១៧ ខែ សីហាឆ្នាំ២០២០ ត្រង់ចំណុចស្ពានក្បាលប្រើស ចន្លោះគីឡូម៉ែត្រលេខ 46-47 ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
អាជ្ញាធរស្រុកស្វាយលើ បានឲ្យដឹងថារថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក LUXES RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N: 0890 សេរីឆ្នាំ2000 អ្នកបើកបរឈ្មោះ នួន រឿន ភេទ ប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រែកលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកធ្វើដំណើរជាមួយចំនួន៣នាក់ទៀត។
បើតាមអាជ្ញធរថាមូលហេតុ អ្នកបើកបរក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង ជាន់ហ្វាំង មិនជាប់បណ្តាលឱ្យធ្លាក់ចូលទឹកប្រឡាយតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់រថយន្តឱ្យម្ចាស់យកទៅជួសជុលវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២០

ខេត្តសៀមរាប៖ លោក ឡុង កុសល  អ្នកនាំពាក្យអាជ្ញាធជាតិអប្សរាថា ដើមឈើដែលវាកាប់ វាមិនដែលកាប់ពេលថ្ងៃទេ។ ហើយការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់ហ្នឹងគឺតែម៉ោងពេលថ្ងៃទេ ពេលយប់គឺស្ថិតការគ្រប់គ្រងរបស់នគរបាលការពារបេតិភណ្ឌ។ សម្លេង…

https://www.srpostnews.com/wp-content/uploads/2020/08/audio_2020-08-16_21-38-02_01.mp3

លោកអះអាងយ៉ាងដូច្នេះនៅក្នុងគ្រុបតេលេក្រាមសៀមរាបប៉ុស្តិ៍ ក្រោយពេលបណ្ដាញសៀមរាបប៉ុស្ដិ៍បានចេញផ្សាយពាក់ព័ន្ធទៅនឹងករណី កាប់ឈើគ្រញូង នៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។

សូមរម្លឹកថាដើមឈើគ្រញូងមួយដើម ដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់អត្តសញ្ញាណរួចកាត់យកបាត់ដោយសុវត្ថិភាព។  បើតាមរកំណត់ហេតុសរសេរថា នៅវេលា ង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាប ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។

បើយោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមរំលឹកថាកាលនៅវលាម៉ោង១៤ ០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុច ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ។ ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់ បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរ ជាតិអប្សរាចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២០

ខេត្តសៀមរាប៖មន្ត្រីបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន ម្មាក់បានសាងសង់សំណង់អគារដ៏ស្កឹមស្កៃ នៅតំបន់ឧទ្យានអង្គរ ត្រូវបានវាយកម្ទេចចោលវិញ។
ទីតាំងសំណង់ដ៏ធំនេះត្រូវបានគេអះអាងថាបានសាងសង់ជាយូណាស់មកហើយស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិលក្រុងសៀមរាប ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំ៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានតម្លៃប្រមាណជាង២លានដុល្លាអាមេរិកឯណោះ។

យោងតាមប្រភពបានឲ្យដឹងថាសំណង់ដ៏ធំរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ តាមការកំណត់របស់អាជ្ញាធរជាតិអប្សរា។
តាមប្រភពបានឲ្យដឹងថា ដើមចមដែលនាំឲ្យមានសំណង់ធំនេះ គឺដំបូងឡើយគេបានយកឈ្មោះ ក្រសួងសាធារណការ និងដឹកជញ្ជូន មកសុំការសាងសង់ជារោងសម្រាប់ដាក់សម្ភារបម្រើការជួសជុលផ្លូវជាតិលេខ៦។ប៉ុន្តែបន្ទាប់ពីបានការអនុញ្ញាតស្រាប់តែម្ចាស់ទីតាំងបានលួចសាងសង់សំណង់ដ៏ធំខុសពីការស្នើសុំ ហើយបានរុះរើដោយខ្លួនឯងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាពុំសាងសង់តាមការអនុញ្ញាត។
មន្ត្រីបាននិយាយថា បន្ទាប់ពីមានការចាត់វិធានការនេះ ម្ចាស់សំណង់បានសម្រេចចិត្តទាំងបង្ខំសុំធ្វើការរុះរើសំណង់នេះដោយខ្លួនឯង ដោយបានចំណាយពេលជាច្រើនថ្ងៃ ទើបការរុះរើសំណង់នេះបានចប់ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០មុននេះពីរថ្ងៃ។
ពាក់ព័ន្ធការសាងសង់សំណង់ពលរដ្ឋជាច្រើនបានលើកឡើងថានៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងរឹងតឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋ ជួសជុលលំនៅដ្ឋានបន្តិចបន្តួចត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមៗនឹងវាកម្ទេចចោលដោយគ្មានការយោគយល់ឡើយ។ មតិពលរដ្ឋបានលើកឡើងថាបើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរ មានផ្ទះសាងសង់ជាច្រើនផងដែរ មិនដឹងថាមានលិខិតអនុញាតឬយ៉ាងណានោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២០

ខេត្តសៀមរាប៖ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី “ ការសរសេរព័ត៌មានបែបសន្តិភាព ” នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញ
លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត បានមានមតិផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ ដោយសុំកុំឈ្លោះគ្នា ត្រូវចេះសាមគ្គីគ្នា ចេះជួយគ្នាឲ្យល្អប្រសើរ។
លោកលីវ សុខុន បានថ្លែងថា ការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវ:និងមានក្រមសីលធម៌ របស់អ្នកសារព័ត៌មាន គឺជាអាវក្រោះការពារ ដល់អ្នកសារព័ត៌មាន។
លោកលីវ សុខុន ក៏បានលើកឡើងនូវ”ពាក្យស្លោក” ផងដែរថា សារព័ត៌មាន (លឿន ប្លែក ទុកចិត្តបាន នៅពេលណា ទីណាក៏បាន) ។
សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង មានរយ:ពេលមួយថ្ងៃ នៅមន្ទីរព័ត៌មានខេត្តសៀមរាបដោយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់( ACT ) ដែលមានកញ្ញាស្រី សុធាវី ជានាយកា សហការរៀបចំដោយមន្ទីរព័ត៌មានខេត្ត និងសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកសារព័ត៌មានក្នុងខេត្តចំនួន ៣៣នាក់ស្រី៣នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះដែរ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានទាំងអស់បានយល់ដឹងអំពីការសរសេរព័ត៌មានបែបសន្តិភាព និងអនុវត្តឱ្យសមស្របតាមក្រមសីលធម៌វិជ្ជាជីវ: ដើម្បីចៀសវាងបញ្ហាទំនាស់ និងបញ្ហាប្រឈមនានា ដែលធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។
កញ្ញាស្រី សុធាវី នាយកាអង្គការACT បានលើកឡើងឱកាសនោះ ថា ថ្វីដ្បិតតែវគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមជាអ្នកសារព័ត៌មានតែជាង៣០នាក់ ក៏ពិតមែនក៏ប៉ុន្តែវគ្គនេះបានធ្វើឱ្យសិក្ខាកាមយើងបានសិក្សាស្វែងយល់អំពីរបៀបសរសេរព័ត៌មានបែបសន្តិភាព និងចៀសវាងបានទំនាស់ទាំងឡាយ ហើយប្រាសចាកពីផលប៉ះពាល់ នៃការធ្វើប្រតិបត្តិការ របស់អ្នកសារព័ត៌មានល្អប្រសើរជាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២០

ខេត្តសៀមរាប៖អ្នកសារព័ត៌មានជាង៣០នាក់ មកពីបណ្ដាខេត្តនិងមក ពីរអង្គភាពផ្សេងៗគ្នា នៅព្រឹកថ្ងៃសុក្រទី១៤ខែសីហាឆ្នាំ២០២០នេះ បានចូលរៀន វគ្គបណ្ដុះបណ្ដាលស្ដីពី ការសរសេរព័ត៌មានបែបសន្តិភាព ដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។

ពិធីនេះបានធ្វើនៅមន្ទីរព័ត៌មានខេត្តសៀមរាប ចាប់ពីម៉ោង០៨ព្រឹករហូតដល់ម៉ោង០៤និង៣០នាទីល្ងាចក្រោមវត្តមានលោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងកញ្ញា ស្រី សុធាវី ដែលរៀបចំដោយ ក.ដ.ទ សហការរៀបចំដោយមន្ទីរព័ត៌មានខេត្តសៀមរាប សហការសម្របសម្រួលដោយរដ្ឋបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page197 Page198 Page199 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×