Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឆក់ដ៏សកម្មនៅក្រុងសៀមរាប។
អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងកាលពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020 វេលាម៉ោង 13និង53 នាទី ស្ថិតនៅ ចំណុចតាមផ្លូវមុខ បន្ទប់ជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ 33 ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជន សង្ស័យម្នាក់ភេទប្រុស​ អាយុចន្លោះពី 20 ឆ្នាំទៅ 30 ឆ្នាំជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប 1Y-6834 បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់និងស្មា​ ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។  ចំណែកជនសង្ស័យ យកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង01 គ្រឿង និងគ្រឿង សំអាងមានតំលៃមួយចំនួនទៀត។
អធិការក្រុងសៀមរាបបានបន្តថាក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន ភិនភាគម៉ូតូតាមរយ:កាមេរ៉ាសុវត្តិភាព។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួនបាត់រហូតមក។
បើតាមលោកវរសេនីយ៍ឯក ណុប សារ៉ាក់បានបញ្ជាក់ថានៅថ្ងៃទី11ខែកញ្ញា ឆ្នាំ 2020​ វេលាម៉ោង 15និង30នាទី ស្ថិតនៅ ភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នី​ បូរីន ភេទស្រី​ អាយុ 24 ឆ្នាំមុខរបរ បុគ្គលិកក្រុម ហ៊ុនធានារ៉ាប់រងអេអាយអេ  មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ភេទ ប្រុស ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ៊ពេលនោះ ជនរងគ្រោះបានឃើញស្លាកលេខ ម៉ូតូរបស់ជន សង្ស័យ ដែលមានលេខ1Y-6834។  ក្រោយពីកើតហេតុជនរងគ្រោះបានមកប្តឹង ដោយដល់សមត្ថកិច្ចបានកំណត់មុខសញ្ញាចាស់ ក៏បាននាំគ្នាចុះធ្វើការស្វែងរកព្រមទាំងធ្វើការហ៊ុំព័ទ្ធផ្ទះរបស់ជនសង្ស័យ ក៏ឃើញជនសង្ស័យ កំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះ​ ក៏ឃាត់ខ្លួនតែម្ដង និងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងដែលរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ គឺម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ​ មានស្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536។
ក្រោយពេលធ្វើការសាកសួរជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ26 ឆ្នាំនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។
សុំបញ្ជាក់ថាប្រតិបត្តិការទទួលបានជោគជ័យនេះ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការខេត្តសៀមរាប និងមានការ
បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ។ ករណីនេះពលរដ្ឋបានសាទរយ៉ាងខ្លាំងចំពោះកងកម្លាំងនគរបាលខេត្តសៀមរាប ដែលបង្ក្រាបបានមុខសញ្ញាចោលឆក់ដ៏សកម្មនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២០

ខេត្តសៀមរាប៖ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមក ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាសបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់ក្មេងម្នាក់បានស្លាប់និង០៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងថ្ងៃសុក្រ​ថ្ងៃ​ទី​១១​ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង១៧និង១០នាទីនៅចន្លោះបង្គោលគីឡូលេខ៣៩៧ .៣៩៨ ភូមិស្ទឹងឃុំបាគងស្រុកប្រាសាទបាគង​ ខេត្ត​សៀមរាប​ លើផ្លូវជាតិលេខ ៦ រវាងរថយន្ត និង ម៉ូតូ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគងបានដឹងថាបានបង្ហាញថាករណីនេះរថយន្តម៉ាកលុចស៊ីស Ls៤៦០ពណ៌សពាក់ស្លកលេខភ្នំពេញ២X ៣៩៩៥បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុសអាយុ២០ឆ្នាំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិចប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខសៀមរាប១D៤២៩១ បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុសអាយុ៣១ឆ្នាំនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) បើកបរដឹកប្រពន្ធនិងកូន២នាក់
១ ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ(របួសស្រាល)
២ កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ (ស្លាប់)
៣ ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង។ បើតាមរបាយការណ៍បញ្ជាក់ថាមូលហេតុម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ ម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថាអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកា ចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និង គ្រួសារ  យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ,មី, ស្ករស ,ទឹកដោះគោ និង  វិកា៣ម៉ីនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាជនជាតិអាមេរិកម្នាក់ បានដេកស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង។ហេតុការណ៍ប្រទះឃើញបានកើតឡើងនៅនៅម៉ោង១៨.០០នាទីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០នៅចំណុចផ្ទះជួលស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ LAMBERT WILLIAM JACK ភេទប្រុស កើត ថ្ងៃទី៣០.០៦.១៩៤៤ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែន៥៤៦២៧០៩៨២ ជាភ្ញៀវទេសចរស្នាក់នៅទីតាំងកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត្ន័គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកសួតដំណាក់កាលចុងក្រោយ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់បណ្ដោះអាសន្ននៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្វស្រុកជីក្រែងបានអោយដឹងថារថយន្តSIENNA រត់តាក់ស៊ី បើកលឿន បុកជាមួយលុចស៊ិស នៅស្រុកជីក្រែង បណ្តាលអោយស្លាប់តៃកុងម្នាក់និងរបួស៥នាក់ ក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកជីក្រែងអោយដឹងរថយន្តSIENNA ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២AC – ៩៩៧១ ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច ពណ៌ទឹកមាស អ្នកបើកបរដោយឈ្មោះសួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅផ្ទះ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដឹកមនុស្ស០៦នាក់ ស្រី៥នាក់ ក្នុងទិសដៅពីទិសលិចទៅទិសកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាក LEXUS ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ ២M – ៤៣៣៤ ប្រភេទទេសចរណ៍ ពណ៌ទឹកមាសអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ ទិសដៅពីកើត លិចក្នុងល្បឿនយ៉ាងលឿនដូចគ្នា ដោយមិនបានប្រុងប្រយ័ត្នក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។
បើតាមនគរបាលថាក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ វាស់វែង និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យតែអកុសលជនរងគ្រោះឈ្មោះ សួ ភិន អ្នកបើកបររថយន្ត Toyota sienna បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ បង្អែកសៀមរាប។ ចំណែកអ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះយ៉ាងណានគរបាលមិនបានបញ្ជាក់ឈ្មោះអ្នករងរបួសឡើយ។ ដោយឡែក វត្ថុតាងពាក់ព័ន្ធ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធី។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះ វុធ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកំណើតនៅភូមិបុស្ស ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានថ្លែងបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌ ក្រុងសៀមរាបនិងនគរបាលស្រុកបន្ទាយស្រី ឃាត់ខ្លួននៅថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ក្នុងពេលយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះតែម្នាក់ឯងពិតមែន។

សូមបញ្ជាក់ករណីលួចម៉ូតូបានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះចាន់ សុភាព ភេទស្រី អាយុ៤៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ការបាត់ ខណ:ជនរងគ្រោះទុកម៉ូតូមុខផ្ទះមិនបានដកសោរ។ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១J-៥២៦៤  ខតួ.លេខ៨៤៨៤៩១៦ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

ខេត្តសៀមរាប៖កីឡាករបាល់ទាត់ម្នាក់បានរងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាលខណ:ជិះម៉ូតូបុកគ្នាជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២០នៅចំណុចផ្លូវបំបែបជា៤ក្បែវត្តគោកចក ស្ថិតក្នុង ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក ford ranger ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេ ខ-2AW6696 បើកបរ ដោយឈ្មោះ សុិន សាន ភេទប្រុស អាយុ៣២ឆ្នាំ មមុខរបរលក់សាំង រស់នៅ ភូមិប្រឡាយ សង្កាត់ជ្រាវ ក្រុងសៀមរាប រថយន្តខូចខាត ខ្លាំង ផ្នែកខាងឆ្វេង។ ចំណែកម៉ូតូ ម៉ាក់ click ពណ៌ សរ ពាក់ស្លាកលេខ សៀមរាប 1Q7320 បើកបរ ដោយឈ្មោះ កែវ សុផល ភេទប្រុស យុ២៦ឆ្នាំ មុខរបរកីឡាករ បាល់ទាត់ រស់នៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (របួសធ្ងន់)។

– អ្នករួមដំណើរ ជាមួយម៉ូតូ៖
-ឈ្មោះ ធា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប (របួសស្រាល)។ ម៉ូតូខូចខាត់ផ្នែកខាងមុខទាំងស្រុង។

បច្ចុប្បន្ន អ្នករបួសត្រូវបានបញ្ជូនទៅ ព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សៀមរាបយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ។ទោះយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតនៅឡើយអំពីមូលហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២០

ខេត្តសៀមរាប៖អាជ្ញាស្រុកក្រឡាញ់ បានអោយដឹងថាប្ដីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចណ៍ រវាងម៉ូតូប៉ះជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចផ្លូវចូលភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ អាជ្ញាធរបានបន្តថាករណីនេះ រថយន្តម៉ាហ៊ីយ៉ាន់ដាយពណ៌ខៀវ១តោន
ពាក់ស្លាកលេខ សៀមរាប២B.៥៧៥៤ ដឹកទឹកសុទ្ធបើកបរដោយឈ្មោះ រ៉ុត រ៉ាវីត ភេទប្រុស អាយុ២០ រស់ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត បន្ថយល្បឿនបំរ៉ុងបទស្តាំចូលផ្លូវលំភូមិផ្លាំង។ ចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មំ១H ៤៨៣៤បើកបរដោយឈ្មោះ ឈយ ពិ ភេទប្រុសអាយុ៣៣ឆ្នាំ របួសធ្ងន់ ឌុបប្រពន្ធឈ្មោះតាំង យ៉ាត អាយុ២០ឆ្នាំ របួសស្រាល អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិនិគមលើ ឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ក្នុងទិសដៅពីលិចទៅកើតស្របគ្នា ពីក្រោយ បានទាក់នឹងដៃចង្កូតម៉ូតូខាងឆ្វេង និងកាបាំងភ្លើងស្តុបរថយន្ត ខាងក្រោយផ្នែកខាងស្តាំ បណ្ដាលអោយគ្រោះថ្នាក់តែម្ដង។ ចំពោះម៉ូតូនិងរថយន្តខូចស្រាលយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃំុស្រណាល់រងចាំការដោះស្រាយ។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ចន្លោះសុវត្ថិភាពជិតហើយមិនប្រយ័ត្ន។ ទោះយ៉ាងណា
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានអោយដឹងថាបុរសអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅល្ងាច
ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២០លេីផ្លូវជាតិលេខ០៦ចំណុច ភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
សមត្ថកិច្ចបានអោយដឹងថារថយន្ត ម៉ាក starex ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២BE៤២៥៧។ចំណែកម៉ូតូ ម៉ាកwave អាល់ហ្វាពណ៌ខ្មៅ ( គ្មានស្លាកលេខ )ទិសដៅស្របគ្នាពីលិចទៅកេីត។
ជនរងគ្រោះឈ្មោះ ភាវ ស៊ួ ភេទប្រុស អាយុ៥៧ឆ្នាំមានទីលំនៅភូមិឃុំ កេីតហេតុខាងលេី។ ដោយឡែកអ្នកបេីកបររថយន្ត គេចខ្លួនបាត់។សមត្ថកិច្ចកំពុងស្រាវជ្រាវ។
ក្រោយសមត្ថកិច្ចចុះវាស់វែងបានយករថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាស្នងការនគរបាលខេត្តឧត្ដរមានជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសកម្មវិធី។
សូមបញ្ជាក់ថាការប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ហួត សុធីជាស្នងការនគរបាលខេត្តឧត្ដរមានជ័យ នឹងធ្វើឡើងនៅថ្ងៃទី ០៩ខែកញ្ញាឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសម្រុកចូលបន្ទប់ក្នុងហាងម៉ាស្សា ស្រីពៅ រកឃើញសុទ្ធតែស្រោមអនាម័យ មិនទាន់ប្រើនិងប្រើរួចជាច្រើន និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់ក្នុងនោះមានអនីតិជនអាយុ១៦ឆ្នាំម្នាក់ផងដែរ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានអោយដឹងថាករណីបង្ក្រាបការជួញដូរមនុស្សក្នុងហាងម៉ាស្សា ស្រីពៅ នេះ បុរសជាថៅកែហាងម៉ាស្សា ម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការ ក្រោមបទចោទ អំពើសញ្ចារកម្ម។
លោកវរសេនីយ៍ឯក ជា ហេង បានអោយដឹងថា ការជនសង្ស័យមានឈ្មោះយិន ង៉ែត ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅហាងម៉ាស្សាខាងលើ។
លោកបន្តថា ក្នុងប្រតិបត្តិការ ដែលដឹកនាំសម្រប សម្រួលនិតិវិធីដោយលោកកើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត។ លោកបញ្ជាក់ថា ជនសង្ស័យ បញ្ជូនទៅតុលាការនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០នេះ។ចំណែកនារីបំរើសេវាផ្លូវភេទទាំង៤នាក់ ជាជនរងគ្រោះ ប្រគល់អោយមន្ទីរសង្គមកិច្ចដើម្បីអប់រំណែនាំ។សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page194 Page195 Page196 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×