ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានចេញសេចក្ដីប្រកាស មួយណែនាំ ៥ចំណុច ដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដើម្បីធ្វើការរៀបចំ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០។
ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំដូចខាងក្រោម៖
ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានចេញសេចក្ដីប្រកាស មួយណែនាំ ៥ចំណុច ដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដើម្បីធ្វើការរៀបចំ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០។
ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំដូចខាងក្រោម៖
ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែង បានឲ្យដឹងថា បុរសម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ដោយសារជនល្មើសកាប់សម្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាត ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិគំរូ ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មាន ឈ្មោះ ឃុន រុន ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុ ខាងលេី។ ចំណែកជនសង្ស័យ មានឈ្មោះ ជី គា ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។
បើតាមសមត្ថកិច្ចថាករណីនេះជនល្មើស បានយកពូថៅ កាប់ទៅលេីជនរងគ្រោះ កំពុងដេកលក់ ចំនួន២ពូថៅចំគល់ថ្គាមខាងឆ្វេង១ពូថៅ ចំជញ្ចឹងក ផ្នែកខាងក្រោយ១ពូថៅ បណ្តាលអោយស្លាប់តែម្ដង។ ក្រោយពីធ្វេីសកម្មភាព រួចជនល្មើស បានរត់ទៅធ្វេីអត្តឃាត «ចងក» សម្លាប់
ខ្លួន នៅក្នុងបន្ទប់ទឹក ក្នុងវត្តក្បាលដំរី ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលអោយស្លាប់ផងដែរ។
សមត្ថកិច្ចបានដកស្រង់សំដី ប្រជាពលរដ្ឋ នៅក្នុងភូមិថា «ជនល្មើសជាមនុស្ស វិកលចរិក សតិមិនគ្រប់គ្រាន់»៕SRP
ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការ ជាមួយ ក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាល ទាំង៤សង្កាត់ ក្នុងក្រុងសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស «កាច់សោរកម៉ូតូ»។
ហេតុការណ៍ បង្ក្រាប ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យ ឈ្មោះ មុត សុភា ហៅ ចាន់ នី អាយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសខេត្តសៀមរាប បានដឹងថា ខណ:កម្លាំងនគរបាល កំពុងចុះល្បាត ក៏បានប្រទះឃើញ មុខសញ្ញាចាស់ «កាច់សោរ.ក» ម៉ូតូ ចំនួនពីរនាក់ ដែលធ្លាប់បានប្រព្រឹត្ត កន្លងមក នឹងបម្រុងធ្វើសកម្មភាពទៀត ប៉ុន្តែត្រូវបានបង្ក្រាបបានភ្លាមៗ បានម្នាក់ និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
បើតាមប៉ូលិសបញ្ជាក់ថាករណីនេះ ដកហូតវត្ថុតាង រួមមាន៖សោរ សម្រាប់ កាច់សោរ កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរ សុវត្ថិភាពចំនួន៣គ្រាប់ ,ដងទុលលើវីសចំនួន១ដើមផងដែរ។
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបម្រុង ធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន។ បច្ចុប្បន្ននគរបាល កសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់។
គួររម្លឹកថា មួយរយៈចុងក្រោយនេះ
ពលរដ្ឋ បានលើកឡើងថា មានករណីចោរលួចម៉ូតូ នៅក្នុងក្រុងសៀមរាប បានកើតឡើង ជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង។ ទោះយ៉ាងណា ពលរដ្ឋ រំពឹងថាសមត្ថកិច្ច នឹងស្រាវជ្រាវ បង្ក្រាបករណីអំពើចោរកម្ម នេះបានជោគជ័យជាក់ជាមិនខាន។
សូមបញ្ជាក់ថា ប្រតិបត្តិការ បង្ក្រាបបានជោគជ័យនេះ ក្រោមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប នឹងបញ្ជាផ្ទាល់ របស់ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប នឹងចុះអនុវត្តដឹកនាំកម្លាំង ដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាបផងដែរ៕SRP

«លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ទើបឡើងថ្មី»
ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ហាក់សម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ខណ:អំពើអសន្តិសុខ ចោរកម្ម លួចទ្រប្បសម្បត្តិ របស់ពួកគាត់បានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេស ករណីលួចយកម៉ូតូតែម្ដង។
បើតាមភពពីពលរដ្ឋបានប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»ថាករណីបាត់ម៉ូតូទី១ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប វេលាម៉ោងទៀបភ្លឺ ថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២០ ម្ដុំភោជនីយ៍ដ្ឋានកេសសកូល (ម៉ូតូម៉ាកZoomer០១៦)ពាក់ស្លាកលេខ សៀមរាប «១U៧៧៦៦»ពណ៌ផ្ទៃមេឃ។

ករណីទី២បាត់នៅថ្ងៃទី១៤ខែ០៩ឆ្នាំ២០២០ នៅភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ «សៀមរាប ១AH៤៤៩៤»។

ករណីទី៣ នៅយប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅមុខបន្ទប់ជួល មួយគ្រឿង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម មួយគ្រឿង។
ករណីទី៤នៅយប់ថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប មួយគ្រឿង។
ករណីទី៥នៅយប់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ មួយគ្រឿង។
ករណីទី៦ ព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នៅក្រោយស្តាតចាស់ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មួយគ្រឿង។
ករណីទី៧ បាត់នៅព្រឹកថ្ងៃទី២១ខែវិច្ចកាឆ្នាំ២០២០ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាបមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ «សៀមរាប ១AJ២៩៤៨»។

សូមជម្រាបថាកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ មេប៉ូលិសក្រុងសៀមរាប ត្រូវបានធ្វើការផ្លាស់ប្ដូរ ដោយបានតែងតាំង លោក ដា ចំរើន ជាអធិការក្រុងសៀមរាប។ ទោះយ៉ាងណារហូតមកដល់ពេលនេះ បើទោះបីជាកន្លងទៅ នឹងបច្ចុប្បន្ន នៅក្រុងសៀមរាប មានអំពើចោរកម្ម បានកើតមានយ៉ាងច្រើន យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សមត្ថកិច្ច ក្រុងសៀមរាប ហាក់បីរក្សាភាព ស្ងប់ស្ងាត់ មិនទាន់ឃើញមានការបង្ក្រាបបានចោរមួយករណីនៅឡើយ។ ប្រការនេះ ពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ច នឹងស្រាវជ្រាវ បង្ក្រាបពួកចោរទាំងនោះ មកអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ ដើម្បីឲ្យក្រុងទេសចណ៍មួយនេះ មានសន្តិសុខល្អប្រសើរ៕SRP
ខេត្តសៀមរាប៖នគរបាលរដ្ឋបាលសង្កាត់គោកចក នៃក្រុងសៀមរាប នៅថ្ងៃទីនៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ បានហៅម្ចាស់ទីតាំងហាងកាហ្វេ មួយកន្លែងមកធ្វើកិច្ចសន្យា កុំឲ្យមានការបើកល្បែងស៊ីសង ដល់អ្នកមកផឹកកាហ្វេ។
ទីតាំងហាងកាហ្វេ ស្ថិតនៅនៅផ្លូវបេតុង ភូមិវាល សង្កាត់គោកក ខាងលិចប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក។
ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា ហាងកាហ្វេ ខាងលើ មានបើកល្បែងភ្នាល់ កម្លាំងប៉ុស្តិ៍បានចុះទៅដល់មជាក់ស្ដែង និង បាននាំម្ចាស់ផ្ទះឈ្មោះ ឃិ សុខាក់ ភេទ ស្រីអាយុ ៦០ឆ្នាំ មកសសកសួរនៅប៉ុស្តិ៍។
ស្ត្រីម្ចាស់ហាងកាហ្វេ បានប្រាប់សមត្ថកិច្ចថា ផ្ទះរបស់គាត់ ពិតជាបានលក់កាហ្វេ លេងអុកចត្រង្គ និងបើកមើល កីឡាប្រដាល់ ជាយូរឆ្នាំមកហើយ គាត់ទទួលភ្ញៀវដែលមកញ៉ាំ កាហ្វេ ជារាងរាល់ថ្ងៃ។ ប៉ុន្តែត្រង់ថាមានអ្នកណាឬជនខិលខូចណា ម្នាក់លួច ភ្នាល់គ្នាលួចលាក់ គាត់មិនបានដឹងនោះទេ។ នៅក្នុងនោះគាត់ក៏មានបិតបម្រាមហាមលេងល្បែងស៊ីសង នៅលើជញ្ជាំង ផ្ទះរបស់គាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ និង បញ្ឈប់អោយមានលេង ល្បែងស៊ីសងទៀត នៅលើទីតាំងហាងកាហ្វេរបស់គាត់។ ក្នុងករណី ដែលនៅតែបន្តសមត្ថកិច្ចនិង សុំគោលការណ៍ថ្នាក់ដឹកនាំចុះបង្ក្រាបយ៉ាងម៉ឺងម៉ាត់តែម្ដង៕SRP
ខេត្តសៀមរាប៖ក្រោយទទួលបានការអនុញ្ញាត ពីសម្តេច តេជោ ហ៊ុន សែន សម្រាប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ពេលនេះការអនុវត្តគម្រោងកំពុង ដំណើរការជាបណ្តើរៗ។
អាជ្ញាធរខេត្តសូមថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ និងសាធារណជន ដែលបានរុះរើដោយខ្លួនឯងនូវសំណង់ លំនៅឋានតូបលក់ដូរ របង និង សំណង់ការ្យផ្សេងៗទៀត ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក៏មានការៀបចំស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធបណ្ដាញលូទឹកភ្លៀង និងទឹកកខ្វក់ចំនួន២៥ ខ្សែ ដូចមានក្នុងផែនទីភ្ជាប់មកជាមួយ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែវិច្ឆិកា នេះ បានអញ្ជើញចុះពិនិត្យការបង្កបង្កើនផល ស្រូវស្តារឡើងវិញ ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ និងឃុំជើងព្រៃ ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់រងគ្រោះ ដោយជំនន់ទឹកភ្លៀង។
បេីតាមអាជ្ញាធរស្រុកព្រៃឈរ បានឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន១៣២គ្រួសារ បានធ្វេីការសាបព្រោះ ដេីម្បីស្តារឡើងវិញ លេីដំណាំស្រូវ ប្រមាណជា ៧០% លេីផ្ទៃដីជាង៨០ហិកតា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងមក នៅតំបន់ទំនប់តាឡូ ស្ថិតក្នុងភូមិមេម៊ាំង ឃុំល្វា ស្រុកព្រៃឈរ។
គួរគួរបញ្ជាក់ថាក្រោយពីទទួលបានពូជស្រូវ ដែលជាអំណោយ ដ៏ថ្លៃថ្លាសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រជាកសិករ បានចាប់ផ្ដើមអនុវត្តការងារ បង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផ្ទៃដីដែលរងការខូចខាត ចំនួន១.៩៦៧ហិកតា
បានស្តារឡើងវិញចំនួន១.៧០២ហិកតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ៖-ស្រុកកំពង់សៀម ខូចខាតចំនួន១១០ហិកតា បានស្ដារឡើងវិញចំនួន១១០ហិកតា ស្មើ១០០ភាគរយ
-ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិកតា បានស្តារឡើងវិញចំនួន ៥៨៣ហិកតា ស្មើ៧២ភាគរយ
-ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិកតា បានឡើងវិញចំនួន ៥៧៨ហិកតា ស្នើនឹង ១០០ភាគរយ
-ស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិកតា បានស្ដារឡើងវិញចំនួន ១០៨ហិកតា ស្មើ៧០ភាគរយ។
-ស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិកតា បានស្ដារឡើងវិញចំនួន ១៤៣ហិកតា ស្មើ៤៤ភាគរយ៕SRP
ខេត្តសៀមរាប៖មន្ទីរធនធានទឹកខេត្តសៀមរាប បានចេញសេចក្ដីណែនាំ ប្រាប់ដល់ប្រជាកសិករ ត្រូវធ្វើស្រូវប្រាំង បានតែមួយដង ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរធនធានទឹក និងឧតុនិយម ដែល «បណ្ដាញសៀមរាបប៉ុស្ដិ៍» ទើបទទួលបាននៅព្រឹកថ្ងៃ សៅរ៍ ទី២១ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ។
មន្ទីរធនធានទឹកខេត្តសៀមរាបបានឲ្យដឹងថា យោងតាមការព្យាករណ៍ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ ២០២០នេះ ព្រះ រាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតផ្សេងៗ ដោយបង្ក អោយមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង របាយទឹកភ្លៀងមានភាពរអាក់ អួលមិនស្មើគ្នា ពិសេសរបបទឹកទន្លេមេគង្គ និងទន្លេសាបមានការប្រែប្រួលខ្លាំង មានកំរិតទាបបំផុត ដែលមិនធ្លាប់ ជួបប្រទះក្នុងរយៈពេលកន្លងមក ដែលបណ្តាលអោយទឹកមិនបានជន់លិចក្នុងអាងទឹកទំនប់៧៨ នៅប៉ែកខាងក្រោម មានកំរិតទាប។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមធ្វើការណែនាំដូច ខាងក្រោម៖
១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០២០. ២០២១នេះ ធ្វើបានតែ ១ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើ ស្រូវលើកទី២បានទេ បើទោះជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុកកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ ដោយ គូគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
២.មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សូមចូលរួមចាត់វិធានការថែរក្សាទឹកទុកអោយបាន ល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕SRP
ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកប្រាសាទបាគង នាថ្ងៃទី ២០ ខែវិច្ឆិកា ព្រឹកមិញនេះ។
របាយការណ៍ប៉ូលិសស្រុកប្រាសាទបាគង បានដឹងថា ករណីនេះ នៅចន្លោះគីឡូលេខ២៩៤. ២៩៥ ភូមិស្វាយជ័យឃុំត្រពាំងធំ លើផ្លូវជាតិលេខ៦ រវាងរថយន្តនិងរថយន្ត ទិសដៅផ្ទុយគ្នា។
របាយការណ៍បន្តថារថយន្តទីមួយម៉ាក HYUNDAI ពណ៌ខៀវពាក់ស្លាកលេខ ស្វាយរៀង3A 0958 សណ្តោងរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A38 36 បើកបរដោយឈ្មោះ ម៉េង សុខឃង ភេទប្រុសអាយុ ២២ ឆ្នាំនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរមានទិសដៅពីកើត ទៅលិច បុកនិងរថយន្តម៉ាកហ្វរធុនណឺ ពណ៌សពាក់ស្លាកលេខ សៀមរាប 2B4299 បើកបរដោយឈ្មោះ លុយ ស៊ីនិត ភេទប្រុអាយុ ៣៣ឆ្នាំ នៅភូមិស្ពានជ្រាវសង្កាត់សៀមរាប ក្រុងសៀមរាប (របួសធ្ងន់) និងរបួសអ្នករួមដំណើរ នៅក្នុងរថន្ត៤នាក់៖
អ្នកបើកបរ និង អ្នករួមដំណើរ រថយន្តហ្វរធុនណឺ បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ រថយន្តរងការខូចខាតទាំងសាងខាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បី កសាងសំណុំរឿងតាមផ្លូវច្បាប់។ មូលហេតុមូល «រថយន្តធុនធំរបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន»។
បើតាមលោកវរសេនីយ៌ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់បន្ថែមថា ចំពោះហេតុការណ៍នេះ តៃកុងរថយន្តធំ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានផងដែរ៕SRP
ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិចមានរថយន្តចំនួនពីរគ្រឿងបានបុកគ្នានៅស្រុកប្រាសាទបាគង។
សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាហេតុការណ៍បានកើតឡើងថ្ងៃសុក្រទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោងជាង៨ព្រឹក នេះនៅភូមិស្វាយជ័យ ស្រុកប្រាសាទបាគងខេត្តសៀមរាប។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងទិសដៅផ្ទុយគ្នា
ពីរលិចទៅកើត រវាងឡានម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ៤A ៤៨៣៦និងឡានម៉ាកតូយូតាពាកស្លាក
លេខ សៀមរាប២B ៤២៩៩។
សមត្ថកិច្ចបានបន្តថាក្រោយកើតហេតុ
ម្ចាស់ឡានហុីយ៉ានដាយ បានរត់គេចខ្លួនបាត់។ ចំណែកម្ចាស់ឡានតូយូតា ត្រូវឡានពេទ្យបញ្ជូនទៅព្យាបាលហើយ។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP
ខេត្តសៀមរាប៖បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ
រវាងរថយន្តនិងម៉ូតូ មានទិសដៅផ្ទុយគ្នានៅ បានកើតឡើង នៅថ្ងៃសុក្រ ទី២០ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត លើផ្លូវជាតិលេខ៦ចន្លោះបង្គោល គីឡូម៉ែតលេខ
៣៣៩,៣៤០ ក្នុងទឹកដីភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។
សមត្ថកិច្វបានឲ្យដឹងថារថយន្តម៉ាកសាំយុង ព៌ណសពាក់ស្លាកលេខ រាជការ បើកបរ ដោយឈ្មោះស្វឿង ពិសី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បើកបរទិសដៅពីលិចទៅកើត ហើយវ៉ា ទៅបុកម៉ូតូម៉ាកហុងដាទ្រីមព៌ណខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាក
លេខសៀមរាប ១O.៣០៧៩ បើកបរដោយឈ្មោះ ឡង ពន្លឹកភេទប្រុសអាយុ៣៣ ឆ្នាំសព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកពីកើតទៅលិចបណ្តាលឲ្យស្លាប់ ក្នុងពេល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីនេះខូចខាត រថយន្តស្រាល នឹងធ្លាក់រថយន្តពីចម្លាក់ផ្លូវទៅខាងឆ្វេងដៃទិសចរាចរណ៍
-ម៉ូតូខូចខាតធ្ងន់។ មូលហេតុអ្នកបើកបររថយន្ត វ៉ាជែង និងមិនប្រកាន់ស្ដាំ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែង នឹងកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕SRP
ខេត្តសៀមរាប៖នគរបាលស្រុកអង្គរធំ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ម្សិលមិញ បានឃាត់ខ្លួនបុរសម្នាក់ ពីបទ រំលោភសេពសន្ថវ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ ។
ជនសង្ស័យ មានឈ្មោះ នី នាត ហៅ ណយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការអធិការដ្ឋាននគរបាលស្រុកអង្គរធំ បានអោយដឹងថា ករណីនេះបានកើតឡើង នៅអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរគ្រោះឈ្មោះ ជ. ច. អាយុ ១៣ឆ្នាំរស់នៅភូមិឃុំខាងលើ។
អធិការបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះចំនួន ១២លើក នៅលើផ្ទះចំនួន ០៤លើក និងនៅក្នុងព្រៃក្រោយផ្ទះចំនួន០៨លើក។
នៅចំពោះ សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តពិតប្រាកដមែន។បច្ចុប្បន្ន ត្រូវបានកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើមដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP
