Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ ម្ចាស់លុយ បានចាប់ខ្លួនស្ត្រីម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច  ពាក់ព័ន្ធ លួចលុយ របស់គាត់ ហើយព្យាយាមគេចខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៥ ខែ វិច្ឆិកា ម្សិលមិញ នៅចំណុចមណ្ឌលកែប្រែក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍លួចបានកើតឡើង នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំណុច តូបលក់ដូរ ឈ្មោះសេកក្នុងផ្សាទឹកវិល ក្នុងភូមិប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រងសៀមរាប ខណៈពេលដែលជនរងគ្រោះ ឈ្មោះ ឡាន ប៉ាច ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ្រៃ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដាក់ថង់លុយលើតុ ក្នុងតូប ហើយរវល់តែតថ្លៃឥវ៉ាន់ ជាមួយនឹងអ្នកលក់ ជន សង្ស័យ ក៏លួចយកលុយសរុបចំនួន ១៨៦៨៦០០៛(មួយលានប៉ែតសិបប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំមួយរយរៀល)។

ស្ត្រីរូបនេះបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ(ថង់ប្រាក់) របស់ជនរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តបានថ្លែងថាកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ បានតាមទៅចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូត ដល់ក្រុង ភ្នំពេញ បន្ទាប់ពី រំលោភសេពសន្ធវ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។

នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ការចាប់ខ្លួនជនខាងលើ គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប។

លោកបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ

«យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។

លោកនាយការិយាល័យអោយដឹងទៀតថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើកូនចៅរបស់ខ្លួន(បុគ្គលិក)ដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។

តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ: បុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះ អោយមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់អោបនាងផ្តួលទៅលើការ៉ូ បឺតមាត់នាង និងសម្រាតខោរនាងហើយរំលោភ តែមិនទាន់ចូលជាជម្រៅទេ ដោយនាងរើខ្លាំងពេក។ នៅពេលបន្ទាប់ ជននេះចាប់នាងអោបជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត«រំលោភពីក្រោយ»។ បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រម ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៏តាមទៅចាប់ខ្លួនតែម្តង។ បើតាមមន្ត្រីនគរបាលបញ្ជាក់ថា បានបញ្ជូណ ជនជាប់សង្ស័យ ទៅតុលាការ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ដើម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ដោយសាររគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើងថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨និង៥៥នាទី ត្រង់ចំណុចផ្លូវបំបែកខាងកើតរបង អនុវិទ្យាល័យស្ពានត្នោត  ស្ថិតក្នុង ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៤៥ទៅ២៤៦។

អធិការនគរបាលស្រុកជីក្រែង លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ​ បានឲ្យដឹងថាករណីនេះមានរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTON   ស្លាកលេខភ្នំពេញAF- 7151ប្រភេទដឹកអ្នក ដំណើរធុនតូច ១៥កៅអី  ផលិតឆ្នាំ២០១៥ ពណ៌ស  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត បានបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម  អ្នកបើកបរឈ្មោះ អ៊ាត ប៉េត  ភេទប្រុស អាយុ១៦ឆ្នាំ  មានទីលំនៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ «បណ្ដាលឲ្យស្លាប់» នឹងអ្នករួមដំណើរ០២នាក់ទៀត ទី១.ឈ្មោះ ចាន់ អៀត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុក  ២.ឈ្មោះ អៀន សឿន ភេទស្រី អាយុ៤០ឆ្នាំ  ត្រូវជាម្ដាយ«របួសធ្ងន់» បញ្ជូនទៅព្យាបាលនៅមន្ទឺពេទ្យ មណ្ឌលសុខភាព ស្ពានត្នោត គោលបំណង អ្នកទាំង៣ឪពុកម្ដាយកូន ទៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ទិសដៅពីកើតទៅលិច លើផ្លូវជាតិលេខ៦។ ខូចខាតស្រាល រថយន្ត០១គ្រឿង គោយកន្រៃ្តស្រាល០១គ្រឿង។

មូលហេតុរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTON ឡើងជេងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់។ បន្ទាប់ពីបុក អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ក្រោយកើតហេតុកម្លាំងជំនាញចុះវាស់វែង រៀបចំតាមនិតិវិធីច្បាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ករណីស្រ្តី៣នាក់ ជួញដូរ សត្វត្រចៀកកាំ.ខុសច្បាប់ នៅផ្សារលើធំថ្មី ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានអស់ល័ក្ខហើយ បន្ទាប់ពីមន្ត្រីជំនាញចុះរឹបអូស សត្វត្រចៀកកាំ បោចរោមរួច សរុប ២៥០ក្បាល និងចាប់ផាកពិន័យទៅផ្លូវច្បាប់។

នេះបើយោងតាមមន្ត្រីជំនាញបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃទី ២៤ ខែវិច្ឆិកា នេះ។

សមត្ថកិច្ចថ្លែងថា ស្ត្រីទាំង៣នាក់នេះ ទី១មាន ឈ្មោះ រៀម ស៊ីណាត អាយុ៣៣ឆ្នាំ

ទី២ឈ្មោះ សុខ ស្រីនាថ អាយុ ៣០ឆ្នាំ

ទី៣ឈ្មោះ ម៉ន សាវឿន អាយុ ២៩ ឆ្នាំ។

ស្ត្រីខាងលើ បានប្រាប់មន្ត្រីថា
សត្វត្រចៀកកាំ ទាំងនោះ គឺពួកគេបានទិញ ពីពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលពួកគេខ្លះ បានប្រើលប់ ខ្លះប្រើមង រាយប៉ប្រះលើផ្ទៃទឹក ដើម្បីចាប់វា។

បើតាមកម្លាំងមន្ត្រីជំនាញថា នឹងបន្តកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានចុះ បង្ក្រាបករណី រាយមង ឬសំណាញ់ ចាប់សត្វត្រចៀកកាំ ទៅដល់មូលដ្ឋានតែម្ដង។ បើមិនដូច្នោះទេ សត្វត្រចៀកកាំ នឹងឈានទៅផុតពូជ មិនខាន»។
គួរបញ្ជាក់ថា នៅខេត្តសៀមរាប
មានកន្លែងចិញ្ចឹមសត្វ ត្រចៀកកាំជាច្រើនកន្លែង គេមិនទាន់ដឹងថា មានលិខិតអនុញ្ញាតដែរឬយ៉ាងណានោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ទីតាំងលក់សំបកកង់រថយន្តយីហោ លួង ឃីន

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងប្ដឹង លោកលួង ឃីន ថៅកែលក់សំបកង់រថយន្ត ខាងកើតផ្សារលើធំថ្មី ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត។ នេះបើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល«បណ្ដាញសៀមរាបប៉ុស្ដិ៍ ទទួលបាន» ខាងក្រោមនេះ សម្លេងម្ចាស់បណ្ដឹង៖

https://www.srpostnews.com/wp-content/uploads/2020/11/១-2.ogg https://www.srpostnews.com/wp-content/uploads/2020/11/២-1.ogg

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា«ខ្ញុំឈ្មោះ ម៉ក់ សំអឿន និងប្រពន្ធឈ្មោះ ប្រាក់ សុផល»

អាស័យដ្ឋានបច្ចុប្បន្ន នៅផ្លូវសុខសាន្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លេខទូរស័ព្ទទំនាក់ទំនង : ០១២ ៦៣០ ២៩០, ០១៦ ៦៣៦ ១៣៨

សូមគោរពជូន

«លោក អភិបាល នៃគណៈអភិបាលក្រុងសៀមរាប»

កម្មវត្ថុ៖សុំប្តឹងឈ្មោះ លួង ឃីន ម្ចាស់ក្បាលដីលេខ២៨១ ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ករណីសង្ស័យសាងសង់សំណង់ពុំមានច្បាប់អនុញ្ញាត។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមគោរពជម្រាបជូន លោក អភិបាល នៃគណៈ អភិបាលក្រុងសៀមរាប មេត្តាជ្រាបថា៖ ខ្ញុំជាម្ចាស់ក្បាលដីលេខ២៦៨ បានសង្កេតឃើញថា ឈ្មោះ លួង ឃីន ជាម្ចាស់ក្បាលដីលេខ២៨១ កំពុងសាងសង់សំណង់បន្ថែមលើសំណង់ចាស់ ដែលមានគ្រោងឆ្អឹង ដែកខ្ពស់ទៅលើ ហាក់មិនមានភាពរឹងមាំ សំណង់ដល់ព្រំរបងនិងមិនមានហ៊ុំព័ទ្ធ សំណាញ់ការពារជុំវិញ ការដ្ឋានឡើយ។ មិនតែប៉ុណ្ណោះសំណង់នេះ មានកម្ពស់ ដល់ទៅដប់ពីរម៉ែត្រ ដែលធ្វើឲ្យរំខានដល់ការធ្វើអាជីកម្មរបស់យើងខ្ញុំ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាព យើងខ្ញុំសូមគោរពស្នើសុំលោក អភិបាល នៃគណៈ អភិបាលក្រុង មេត្តាចាត់មន្ត្រីជំនាញ ដើម្បីចុះពិនិត្យលក្ខណៈបច្ចេកទេស និងមានវិធានការផ្លូវច្បាប់ ក្នុងករណីសំណង់នេះ ពុំមានលិខិតអនុញ្ញាតសាងសង់ និងណែនាំម្ចាស់សំណង់ ឱ្យអនុវត្ត ឱ្យបាន ត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត នានាដែលនៅជាធរមាន។

អាស្រ័យហេតុដូចបានគោរពជម្រាប ជូនខាងលើ សូមលោកអភិបាល នៃគណៈ អភិបាលក្រុង មេត្តាពិនិត្យ និងសម្រេចដោយអនុគ្រោះ សូម លោក អភិបាលក្រុង មេត្តាទទួលនូវការគោរពអំពីខ្ញុំ។

ជុំវិញការរងបណ្ដឹងពីពលរដ្ឋនេះ លោក លួង ឃីន ម្ចាស់ទីតាំងលក់បំបកកង់រថយន្តបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទថា៖ ខាងក្រោមនេះសម្លេង លោក លួង ឃីន៖

https://www.srpostnews.com/wp-content/uploads/2020/11/៣.mp3

 

ជុំវិញការសាងសង់សំណង់នេះ លោក ស៊ី សាយ ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប បាន គូរបញ្ជាក់ថា៖ ខ្ញុំ អោយមន្ត្រីជំនាញចុះទៅមើល»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖កន្លងមកគេតែងតែឃើញ​ អាជ្ញាធរជាតិអប្សរា បង្ហោះសារព្រមានម្ដងហើយ ម្ដងទៀត ទៅលើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ថានឹងចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែការប្រកាសរបស់អាជ្ញាធរជាតិអប្សរា បែបនោះ ក្លាយជារឿងឥតន័យដោយហេតុថា បានត្រឹមតែប្រកាសព្រមាន ដដែលៗ មិនដែលឃើញ ចាត់វិធានការ បានមួយករណីឡើយ។

ជាក់ស្ដែងនៅព្រឹកនេះ ផេកហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានប្រកាសព្រមានអ្នកលក់ដីនៅនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ទៀតហើយ។ មជ្ឍដ្ឋាននានាកំពុងរងចាំមើលថាតើអាជ្ញាធរជាតិអប្សរា អាចចាត់វិធានការបានដូចសេចក្ដីប្រកាសដែរឬយ៉ាងណា ឬបានត្រឹមតែប្រកាសព្រមាននោះទេ ? ។ ខាងក្រោមនេះជាសាររបស់អាជ្ញាធរជាតិអប្សរា៖« បុគ្គលដែលប្រកាសលក់ដូរដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក អាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!»

ដើម្បីអនុវត្តគោលការណ៍ ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក  Vinea Su Su  និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត ដើម្បីបង្ការការខូចខាត ផលប្រយោជន៍ របស់សាធារណជន ដែលកើតឡើងពីការទិញដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវ ផងដែរ ដល់សាធារណជន ដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនង មកកាន់អាជ្ញាធរជាតិអប្សរា បើមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធ នឹងការគ្រប់គ្រង ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់ នឹងនឹងការប្រើប្រាស់ ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។  ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ស្រ្តី០២នាក់ និងប្រុស០១នាក់  ករណីចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការធ្វើឡើងនៅម៉ោង១៤និង០០នាទី ថ្ងៃទី២៣  ខែវិច្ឆិកា  ឆ្នាំ ២០២០ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនៅក្នុងហេតុការបង្ក្រាបបានឲ្យដឹងថាករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន១២កញ្ចប់តូច ទូរស័ព្ទ ដៃចំនួន០៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសង្ស័យជាសារធាតុផ្សំសម្រាប់ការផលិតគ្រឿងផងដែរ។ ទោះយ៉ាងណារបាយការណ៍ នៅមិនទាន់បញ្ជាក់ឈ្មោះ ជនសង្ស័យនៅឡើយទេ។សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ ទៅការិយាល័យ ជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានយកសោរ សរសេរឈ្មោះ លើកជញ្ជាំងថ្ម មួយកន្លែងនៅតំបន់ ប្រាសាទអង្គរវត្ត។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃសៅរ៍ ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី ព្រឹក ដោយ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារ អាជ្ញាធរជាតិអប្សរា។

ពលរដ្ឋម្នាក់នោះ មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសរូបនេះបានយកកូនសោរ ទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្ម ដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាល ឡើងពីក្តាបែន។ ទោះយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ កុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅ ទស្សនា ប្រសាទបន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ការពិតព្រះសង្ឃដែល និមន្តបិណ្ឌបាត្រ នៅផ្សារលើធំថ្មី ហើយមានការប្រតាយប្រតប់គ្នាជាមួយ ពលរដ្ឋ កាលពីម្សិលមិញ គឺសង្ឃអង្គនេះ «មានជំងឺសសៃ ប្រសាទ»។

នេះបើយោងក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានបំភ្លឺថានៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១និង៣០ នាទី នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម បានសហការណ៍ ជាមួយនគរបាល សណ្តប់ធ្នាប់ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន២អង្គ
១-ឈ្មោះ ពិន ពិសី ភេទ ប្រុស អាយុ ៤១ឆ្នាំ គង់នៅវត្តតាក់តាល់ បូកគោ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ឈ្មោះ ពិន ពិសី ជាអតីតព្រះសង្ឃមួយអង្គ ដែលត្រូវបានផ្សឹកតាំងពី ឆ្នាំ២០០៩នៅវត្តមួយក្នុងស្រុកបន្ទាយស្រី ។
២-ឈ្មោះ មល់ សម្ជស្ស ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ថ្នាក់ទី២ មានទីលំនៅ ភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប កំពុងដើរបិណ្ឌបាត ក្នុងផ្សារលើធំថ្មី យកមកធ្វើការសាកសួរ។ ក្រោយពីបានធ្វើការសារកសួររូចមក៖
ឈ្មោះ ពិន ពិសី បានឆ្លើយប្រាប់កសមត្ថកិច្ចថា នៅថ្ងែទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខ្លួនបានមកលេងផ្ទះ ឈ្មោះ មល់ សម្ជស្ស ដែលត្រូវជាក្មួយប្រុសបង្កើត ហើយក៏បាននាំឈ្មោះ មល់ សម្ជស្ស ទៅជាមួយស្របពេលដែលឪពុកម្តាយ មិននៅផ្ទះ ដោយយកឈ្មោះ មល់ សម្ជស្ស ទៅកោសក់ ពាក់ស្បង់ជីព ដើរបិណ្ឌបាត ដោយមិនបានបំបួសតាមពិធីសាសនានោះទេ លុះដល់ថ្ងៃទី ២២ ខែ វិចិ្ឆកា ម្សិលមិញ ឪពុក ម្តាយបានប្រទះឃើញលោកប្អូន និង កូនប្រុស កំពុងដើរបិណ្ឌបាត នៅផ្សារលើធំថ្មី ក៏បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យជួយឃាត់ និងយកកូនទៅផ្ទះវិញ។

ប៉ូលិសបានបន្តថាករណីនេះ សមត្ថកិច្ច បាននាំព្រះសង្ឃទាំង២អង្គ ខាងលើ ទៅជួបព្រះចៅអធិការវត្តកោសា និងព្រះចៅអធិការវត្ត ទេព ពោធិវង្ស ដែលកាន់ខាងវិន័យសង្ឃ ហើយក៏បានផ្សឹកទាំង២អង្គ តែម្ដង។ បើតាមលោកមានពុទ្ធដីកាថា ឈ្មោះ ពិន ពិសី មានបញ្ហា សតិស្មារតី «មានជំងឺសសៃប្រសាទ» មិនអាចបួសបានទេ ហើយក៏បានឲ្យត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាល ព្រហ្មទណ្ឌ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ជាមួយការិយាល័យ ជំនាញ ទាំងបី និងអធិការដ្ឋាន នគរបាល ក្រុងសៀមរាប ដើម្បី ដាក់ផែនការ ពង្រឹងបន្ថែម ការបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានថ្លែងអំណរអរគុណ ចំពោះកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ជានាយការិយាល័យ និងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលក្រុងសៀមរាប ដែលបានសហការ គ្នាធ្វើការបង្ក្រាប បានមុខសញ្ញាលួចកាច់សោរកម៉ូតូ ម្នាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចផ្លូវបំបែកចូលតារ៉ាងបាល់យុវជន លើផ្លូវ៦០ម៉ែតពីស្តុបស្មាយលីញទៅរង្វង់មូលអប្សរា រវាងម៉ូតូនឹងម៉ូតូ។

មន្ត្រីនគរបាលបានបន្តថាភាគីម៉ូតូទី១
ម៉ាកឌុក ពណ៌ខ្មៅ ស្លាកលេខ «សៀមរាប 1Y0590» បើកបរឈ្មោះ សំរឹទ្ធ សុវណ្ណមករា អាយុ១៨ឆ្នាំ រស់នៅភូមិខ្នា ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (របួសស្រាល) បើកបរពីត្បូងទៅជើង។ ចំណែកភាគីម្ខាងទៀត
ម៉ូតូសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ផ្លាកលេខ «សៀមរាប1S5494» បើកបរឈ្មោះបូ សុខា ប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិមណ្ឌុល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់នៅពេទ្យ)សឹងរឹទ្ធីរ៉េត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ទោះយ៉ាងណា នៅក្នុងរបាយការណ៍សមត្ថកិច្ច នៅមិនបានបញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នឹងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានសម្ដែងនូវការកោតសរសើរ លោកវរសេនីយ៍ឯក  ហង្ស  សូផាតភីរម្យ  នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការខេត្តសៀមរាប ដែលបានសហការគ្នា ជាមួយកងកម្លាំងសមត្ថកិច្ច ក្នុងការទប់ស្កាត់ បទល្មើសបានយ៉ាងល្អប្រសើរ។

សារសម្លេងលោកវរសេនីយ៍ឯក  ហង្ស  សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល៖

https://www.srpostnews.com/wp-content/uploads/2020/11/១២១២.ogg https://www.srpostnews.com/wp-content/uploads/2020/11/១២១៣.ogg

លោកទៀ សីហា អភិបាលខេត្ត  បានឲ្យដឹងថា៖ ខ្ញុំសូមកោតសរសើរ ចំពោះសារសំលេងរបស់បង ភិរម្យ ប្រធានការិយាល័យ ព/ទ កម្រិតស្រាល។ សហការគ្នាល្អ ជាមួយកងកម្លាំងមានសមត្ថកិច្ច ដែលបានព្យាយាម រក្សាសន្តិសុខ របស់ខេត្តយើង សូមបន្តសហការ និងបង្ក្រាបបទល្មើស អោយមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា៖ អរគុណដល់បងចិត្រ ផងដែរ ដែលតែងតែជួយ ផ្សព្វផ្សាយ ព័ត៌មានពិត របស់អជ្ញាធរខេត្តយើង។

សូមបញ្ជាក់ថានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ម្សិលមិញ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការ ជាមួយ ក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាល ទាំង៤សង្កាត់ ក្នុងក្រុងសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស «កាច់សោរកម៉ូតូ»។

ជនសង្ស័យ ឈ្មោះ មុត សុភា ហៅចាន់ នី អាយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសខេត្តសៀមរាប បានដឹងថា ខណ:កម្លាំងនគរបាល កំពុងចុះល្បាត ក៏បានប្រទះឃើញ មុខសញ្ញាចាស់ «កាច់សោរ.ក» ម៉ូតូចំនួនពីរនាក់ ដែលធ្លាប់បានប្រព្រឹត្ត កន្លងមក នឹងបម្រុងធ្វើសកម្មភាពទៀត ប៉ុន្តែត្រូវបានបង្ក្រាបបានភ្លាមៗ បានម្នាក់ និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។

បើតាមប៉ូលិសបញ្ជាក់ថាករណីនេះ ដកហូតវត្ថុតាង រួមមាន៖សោរ សម្រាប់ កាច់សោរ កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរ សុវត្ថិភាពចំនួន៣គ្រាប់ ,ដងទុលលើវីសចំនួន១ដើមផងដែរ។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបម្រុង ធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន។ បច្ចុប្បន្ននគរបាល កសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់។
គួររម្លឹកថា មួយរយៈចុងក្រោយនេះពលរដ្ឋ បានលើកឡើងថា មានករណីចោរលួចម៉ូតូ នៅក្នុងក្រុងសៀមរាប បានកើតឡើង ជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង។ ទោះយ៉ាងណា ពលរដ្ឋ រំពឹងថាសមត្ថកិច្ច នឹងស្រាវជ្រាវ បង្ក្រាបករណីអំពើចោរកម្ម នេះបានជោគជ័យជាក់ជាមិនខាន។

សូមបញ្ជាក់ថា ប្រតិបត្តិការ បង្ក្រាបបានជោគជ័យនេះ ក្រោមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប នឹងបញ្ជាផ្ទាល់ របស់ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប នឹងចុះអនុវត្តដឹកនាំកម្លាំង ដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាបផងដែរ។ សូមជម្រាបថាការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងក្រុងសៀមរាប ដូចភ្លៀងរលឹម។

លោកនាយការិយាល័យ នៅតែបន្តណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងវិធាការបង្ការ បទល្មើសតាមរយ:សកម្មភាព ថែរក្សា នូវទ្រព្យសម្បត្តិ របស់ខ្លួនដោយការចាក់សោរ ក ម៉ូតូ បិតសន្ទះសោសុវត្តិភាព ចាក់សោរជន្ទល់ម៉ូតូ ។ ចំណែកនៅតាមបន្ទប់-ផ្ទះជួល គប្បីបំពាក់កាមេរ៉ាសុវត្តិភាពផងដែរ។ ចំពោះបងប្អូនប្រជាពលរដ្ឋ បានដឹង ឬមានការសង្ស័យ ករណីបទល្មើសចោរកម្ម កើតឡើងអាចទាក់មកបានតាមរយៈលោកវរសេនីយ៍ទោ ចាប ណារិន ទូរស័ព្ទលេខ «012 264 999» និងលោកវរសេនីយ៍ត្រី ឆឺយ ផុនសុភី ទូរស័ព្ទលេខ 012 983 511 ជានាយរងការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល។សូមអរគុណចំពោះ ការប្រុងប្រយ័ត្ន និងការការពារ ទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ សកម្មភាពទាំងនេះ គឺជាកាចូលរួមកាត់បន្ថយ បទល្មើស ដែលបង្ក ឡើងដោយជនឆ្លៀតឱកាសមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page177 Page178 Page179 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×