
ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨ និង៣០ ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថា ស្ត្រីដែលស្លាប់ មានឈ្មោះ រូ សុនី អាយុ៣១ឆ្នាំរស់នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះក៏បណ្ដាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿងផងដែរ។ មូលហេតុ ម៉ូតូc125 ពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជ័យ1B 3652 ចតលើចញ្ចើមផ្លូវនឹងម៉ូតូពាក់ស្លាកលេខ សៀមមរាប1A 5572 បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការនគរបាលស្រុកបន្ទាយស្រី លោកវរសេនីយ៍ឯកឡុង សំណាង មិនអាចបញ្ជាក់បំភ្លឺ បានទេ ដោយលោកថា ជាប់រវល់បើករថយន្ត បើទោះបី ជា បណ្ដាញសារព័ត៌មាន «សៀមរាបប៉ុស្តិ៍» បានព្យាយាម សុំការបំភ្លឺបន្ថែមយ៉ាងណាក៏ដោយ៕SRP


ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប សូមផ្ញើសារលិខិត ជូនពរសូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្វសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
ខេត្តសៀមរាប៖លោក លី សេងហួត តំណាង លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង «អគ្គនាយិការ ក្រុមហ៊ុន លី អ៊ុំអេង» បាននាំយកអង្ករចំនួន៥តោន ឧបត្ថម្ភ ជូនរដ្ឋបាលខេត្តសៀមរាប។