Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញចុងកសម្លាប់ខ្លួននៅនឹងដើមស្វាយចន្ទី។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨និង២៥នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខាងលិចភូមិ ចំងាយប្រហែល៤០ម៉ែត្រ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងរាយការណ៍បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ញុញ ម៉ាន អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុខាងលេី។

មូលហេតុ៖ជនរងគ្រោះមានជំងឺវង្វេងស្មារតី ធ្លាប់បានទៅចងក ជាច្រើនលើក មកហើយ។  តាមការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសា ចងក
ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ បាន ចងក សម្លាប់ខ្លួន ព្រោះតែខឹងនឹងឪពុកម្ដាយ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៩និង៤៦នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលំនៅដ្ឋាន ភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់ បានឲ្យដឹងថា
ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក សហការ ជាមួយគ្រូពេទ្យបានចុះទៅដល់ នឹងធ្វើកោសល្យវិច័យពិនិត្យឃើញថា មិនពាក់ព័ន្ធនិងករណីរឿងឃាតកម្ម នោះទេ។

ជនរងគ្រោះឈ្មោះ ប៉ាប ឌឿត អាយុ១៧ឆ្នាំរស់នៅភូមិគោកថ្មី ឃុំ ក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការឆ្លើយបំភ្លឺ របស់ឪពុក ជនរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់ខ្លួនគឺបានខឹង នឹងឪពុកម្ដាយស្ដីបន្តោស។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារ ចងក ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណ:ឪពុកម្ដាយជាប់រវល់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​ខាន់សរ ឃុំ​គោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកអង្គរជុំ បានរាយការណ៍ថា ជនរងរងគ្រោះ មានឈ្មោះ កំសត់ សុវណ្ណ​ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុគឺ ឪពុកម្ដាយ​ ជាប់រវល់នៅខាងមុខផ្ទះ កូនដើរទៅលេងទឹកស្រះក្រោយផ្ទះ បណ្ដាលឲ្យលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួននៅលើដើមឈើ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅលេីដេីមធ្លក ដោយចងនឹងខ្សែនីឡុង ខាងក្រោយផ្ទះ ចំងាយប្រហែល២០ម៉ែត្រ ក្នុងភូមិចេក ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថា
ជនរងគ្រោះ មានឈ្មោះ និល វាស្នា អាយុ ២៦ឆ្នាំមានទីលំនៅភូមិឃុំ កេីតហេតុខាងលេី។
អាជ្ញាធរបន្តថា មូលហេតុ ជនរងគ្រោះមានជំងឺវង្វេងស្មារតី ធ្លាប់បានទៅ ចងកចំនួន៣លេីកមកហេីយ តែបានបងប្អូនជួយទាន់។
តាមការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសា ចងកពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖រង្វង់មូលក្នុងស្រុកបន្ទាយស្រី គឺជារង្វង់មូលមួយ ដ៏សែនធំជាគេ នៅកម្ពុជា។ ដោយសាតែរង្វង់មូលមួយនេះ មានទំហំធំ ហើយហាក់នៅឆ្ងាយពីទីប្រជុំជន ទើបទីនោះក្លាយ ទៅជាកន្លែងចង់គោ.ក្របី និងវាលចាក់
សំរាម។ល។

ក្រោមក្រសែភ្នែកមនុស្ស ជាច្រើននាក់  ដែលបានសម្លឹងមើលក្នុងមួយថ្ងៃៗ ក៏មានការលើកឡើង ហើយបរិយាយបែបផ្សេងៗគ្នា ដោយអ្នកខ្លះបង្ហាញពីក្តីសង្វេកនិងខ្លះទៀត បង្ហាញពីភាពរិះគន់ផងដែរ។

ជាមួយគ្នានោះដែរ អាជ្ញាធរស្រុកបន្ទាយស្រីក៏ បានអះអាងថា នឹងដាំស្មៅ រួមទាំងផ្កាចម្រុះពណ៌ ហើយកែប្រែរង្វង់មូល ដែលគ្មាន២នៅកម្ពុជាមួយនេះ អោយទៅជាទេសភាពបៃតង និងជាតំបន់ទាក់ទាញឡើងវិញ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថា អាជ្ញាធរខេត្ត រួមទាំងមន្ទីរទេសចរណ៍ខេត្តសៀមរាប គ្រោងរៀបចំក្រែប្រែរង្វង់មូលនេះ ដោយមានដាក់តាំងរូបសំណាកផងដែរ។ តែមិនទាន់ដឹងច្បាស់ថា នឹងត្រូវដាក់រូបអ្វី ហើយការកែប្រែនោះ និងត្រូវបង្រួមអោយតូចឬយ៉ាងណានោះទេ។  តែ ដោយគម្រោងរបស់ខេត្តនៅមានរយ:ពេលយូ ចឹងទេរូបលោករួមទាំងមន្ត្រី ត្រៀមរៀបចំសំអាតបណ្តើរៗ ដោយដាំស្មៅ ដាំផ្កាចម្រុះពណ៌ រៀបចំប្រព័ន្ធទឹក បញ្ចៀសការចងគោ ក្របី និងចោលសំរាម
ធ្វើយ៉ាងណាអោយតំបន់នោះ ក្លាយជាតំបន់ទាក់ទាញ។

លោកអភិបាលបន្តថា រង្វង់មូលមួយនេះកសាងឡើងក្នុងអំឡុងឆ្នាំ២០១០.២០១១ ក្នុងតំណែងលោកស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។ រង្វង់មូលនេះមានផ្ទៃក្រឡាជាង២ម៉ឺនម៉ែត្រក្រឡា(ជាង២ហិកតា) ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី ដោយមានចម្ងាយជាង៤០គីឡូម៉ែត្រពីទីប្រជុំជននៃក្រុងសៀមរាប។

លោកឃឹម ហ្វីណង់ បន្ថែមថា អ្នកទេសចរណ៍ ក៏ដូចជាពលរដ្ឋ ផ្សេងទៀត អាចស្គាល់រង្វង់មូលដ៏សែនធំនេះ ប្រសិនបើពួកគេ ដើរទស្សនាប្រាសាទ ក៏ដូចជារមណីយដ្ឋាន ភ្នំគូលែន ដោយឆ្លងកាត់រង្វង់មូលនេះ។

សូមរំលឹកថា រង្វង់មូលដ៏សែនធំ ដែលអាច
និយាយបានថា នៅកម្ពុជាគ្មាន២នេះ ថ្វីបើគ្មានការចាប់អារម្មណ៍ គ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក ប៉ុន្តែក៏ជាទីតាំងដែលធ្លាប់ជួយសង្គ្រោះជីវិតមនុស្ស រាប់ពាន់នាក់រួចមកហើយដែរ។ កាលពីអំឡុងឆ្នាំ២០១១កន្លងទៅ ទឹកជំនន់បានវាយប្រហារមកលើព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាប ដែលបង្កការលិចលង់ខ្លាំង រង្វង់មូលដ៏សែនធំមួយនេះ គឺជាទីតាំង ក៏ដូចជាទី ជម្រក របស់ពលរដ្ឋរាប់ពាន់នាក់។ ក្រៅពីនោះ ក៏ជាកន្លែងចុះចត របស់ឧត្ថម្ភាគចក្រ ក្នុងពេលសង្គ្រោះពលរដ្ឋ ដែលរងការវាយប្រហារដោយទឹកជំនន់ផងដែរ។
ទោះបីយ៉ាងណា គេរំពឹងថា រង្វង់មូលដ៏សែនធំមួយនេះ នឹងប្រែមុខមាត់ឡើងវិញ តាមរយ:ការអះអាងរបស់អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ ដាំឬស្សីធ្វើជារបង ដើម្បីការពារ ដីរបស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើចេញវិញ។

ប្រជាពលរដ្ឋឆ្ងល់ថាដីរបស់ខ្លួន បើគ្រាន់តែដាំឬស្សីធ្វើជារបងការពារ បែជាអាជ្ញាធរអប្សរា មកហាមឃាត់បែបនេះ តើសមដែរឬទេ?

ទីតាំងដែលពលរដ្ឋ ដាំឬស្សី ដើម្បីការពារដី របស់ខ្លួន ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងទៅពួកគាត់ ដាំដំណាំផ្សេងៗ ដើម្បីហូប ឬធ្វើរបងការពារដី របស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះមកហាមឃាត់និងដកក្រវ៉ាត់ចោល គ្មានការយោគយល់នោះឡើយ។ ទោះយ៉ាងណា ពលរដ្ឋ សុំសំណូមពរដល់អាជ្ញាធរជាតិអប្សរា មេត្តា អធ្យាស្រ័យនិងយោគយល់ ដល់ពួកគាត់ក្នុងការធ្វើរបងការពារដីឬដាំដំណាំដើម្បីហូបផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនជាកម្លាំងអាជ្ញាធរជាតិអប្សរាចុះទៅរុះរើ ការដាំឬស្សីរបស់គាត់នោះ ពួកគាត់នឹងប្ដឹងទៅស្ថាប័នតុលាការ ជាក់ជាមិនខាន។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ នេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយ ពីអាជ្ញាធរជាតិអប្សរានៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ដើរតាមផ្កូវ ត្រូវបានម៉ូតូបុកស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៩និង១៥នាទីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវលេខ២៦៦ ចំណុចភូមិស្វាយចេក ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះ មាន ឈ្មោះប៊ុត បុិច អាយុ ៦៣ឆ្នាំ មានទីលំនៅ ភូមិស្វាយចេក ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា អ្នកបេីកម៉ូតូ មិនស្គាល់ អត្តសញ្ញាណ មានទិសដៅ ពីត្បូងទៅជើង បានបុក ជនរងគ្រោះ ពីក្រោយ ដែលកំពុងដើរលើផ្លូវបណ្ដាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មណ្ឌលសុខភាពង្រក្រោម។ ចំណែកអ្នកបេីកម៉ូតូបានបើកគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ខេត្តសៀមរាប៖លោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ បានដឹកនាំក្រុមការងាររបស់អនុសាខា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ សប្បុរសជន បានចុះសំដែងសាកសួរសុខ ទុក្ខ និងនាំយកនូវទេយ្យវត្ថុនិងថវិកាប្រគេនដល់ព្រះគ្រូចៅអធិការវត្តគគីរ ស្ថិតនៅភូមិស្រិតខាងលិច ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង ដែលវត្តព្រះអង្គអគ្គិភ័យបាន ឆាបឆេះ កុដិ០១ខ្នងទំហំ៦មx៩ម កំពស់ ៥ម ធ្វើពីឈើ ប្រក់ស៊ីប្រូ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១:១៥ នាទី។

ក្នុងឱកាសនោះដែរ លោកប្រធាននិងក្រុមការងារ បានចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុអគ្គិភ័យខាងលើ ដែលបណ្តាលឲ្យកុដិ០១ខ្នង ឆេះអស់ទាំងស្រុង ដែលជាបាត់បង់ សមិទ្ធផលដ៏ចំណាស់មួយ បន្សល់ទុកតាំងពីជំនាន់ចៅអធិការវត្តមុនៗ ហើយ លោកប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ របស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរថា បន្ទាប់ពី ឯក ឧត្តម បានដឹងដំណឹងនេះតាមរយ:ខ្ញុំព្រះករុណា ឯកឧត្តមប្រធាន ក៏មានការចូលរួម សោកស្តាយ ជាខ្លាំងផងដែរ និងចាត់ឲ្យក្រុមការងារអនុសាខាស្រុកចុះ ជួបសុខទុក្ខ និងនាំយកសម្ភារៈប្រគេនភ្លាមៗ ព្រោះអាធាតុត្រជាក់ បារម្ភព្រះកាយរបស់សង្ឃគ្រប់ព្រះអង្គ មិនមានបច្ច័យ៤ប្រើប្រាស់គ្រប់គ្រាន់។

លោកប្រធានបានបន្ត ទៀតថា ទេយ្យវត្ថុនិងថវិកា ដែលបាននាំយកមក ប្រគេននាពេលនេះ គឺជារបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក រដ្ឋបាលស្រុក និងសប្បុរសជនក្នុងស្រុក ដែលបានបរិច្ចាគ ដើម្បីប្រគេនចំពោះព្រះ សង្ឃផ្ទាល់ សម្រួល ទុក្ខ លំបាក ក្នុងកិច្ចការងារព្រះសង្ឃនាពេលនេះ។

សម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគេនចំពោះព្រះសង្ឃរួមមាន៖

សម្ភារនិងគ្រឿងឧបភោគបរិភោគ៖
របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត: អង្ករ ៦០គក្រ ភួយ២ ត្រីខ២យួរ មុង២ មី២កេស កន្ទេល២។
របស់រដ្ឋបាលស្រុក៖ មុង១០ ត្រីខ៥យួរ អង្ករ៥០ គក្រ ទឹកសុទ្ធ២កេស ភួយ៥
ថវិកា៖សរុប ១,៧១០,០០០រៀលក្នុងនោះ
– អនុសាខា ២០០,០០០រៀល
– លោក សូរ ប្លាតុង ២០០,០០០រៀល
– លោក ឌឿន ង៉ិក ៥០០,០០០រៀល
– លោក ឈួន លន់ ៤០,០០០រៀល
– លោក ស៊ី ហុង ៤០,០០០រៀល
– លោក ប្រាក់ លំអង ៥០,០០០រៀល
– លោក តាន់ វិច្ឆិកា រង្សី ៣០,០០០រៀល
– លោក ហ៊ីង ហាក់ ៥០,០០០រៀល
– លោក សុមន៍ សុវណ្ណ ២៥០,០០០រៀល
– លោក សុង លាងឆាយ ២៥០,០០០រៀល
– លោក ឃាម ឆាង ៥០,០០០រៀល និង
– សមាគមនារីស្រុក ៥០,០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០នេះ បានឧបត្ថម្ភ អង្ករចំនួន ៥តោន ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប  ដើម្បី យុទ្ធនាការ អប់រំផ្សព្វផ្សាយ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩(COVID-19)។

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង

ដែលបានចូលរួមចំណែកជា អង្ករ ចំនួន ៥តោន ជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩(COVID-19) តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សូមកោតសរសើរ និងសូមប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ខេត្តកំពង់ចាម​៖គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម​ និមន្តដឹកនាំដោយព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងចូលរួមនិមន្តមន្ត្រីសង្ឃក្រុង-ស្រុក១០ទូទាំងខេត្ត​ នារសៀល​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ បាន​នាំយកបច្ច័យមូលនិធិសម្រាប់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃដែលបានបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជាដេីម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩​ និងបន្តធ្វេីសកម្មភាពមនុស្សធម៌រួមគ្នាបន្តទៀត។

គូសបញ្ជាក់ថា បច្ច័យមូលនិធិ ដែលបានចូលរួមពីតាមបណ្តាលវត្តទូទាំងខេត្ត សរុប៦៣,៧៧៩,០០០រៀល​ ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ខេត្តសៀមរាប៖នារីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ: កំពុងជិះម៉ូតូ ត្រូវបានរថយន្ត បុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង១៤ និង ៣០ នាទី ត្រង់ចំណុចមុខដីចំការ ឈ្មោះ អាង សំអាត ស្ថិតនៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

នគរបាលស្រុកស្វាយលើបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្ក ឡើងរវាង រថយន្តនិងម៉ូតូ ទិសដៅផ្ទុយគ្នា។ រថយន្តម៉ាក
Toyota Hiluxពណ៌ស សេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញគ.១៨៥៣ភព២ អ្នកបើកបរឈ្មោះ រាំ ភារ័ត្ន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ស្លាកលេខ សៀមរាប ១T៤៨០៣ អ្នកបើកបរឈ្មោះ មី ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរ ឈ្មោះ អន ថុក ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង(រងរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម)បានពាក់មួកសុវត្ថិភាព។ ក្នុងនោះខូចខាតរថយន្ត ១គ្រឿងស្រាល និងម៉ូតូ១គ្រឿងធ្ងន់។

នគរបាលបានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកម៉ូតូ។

ករណីនេះកម្លាំងជំនាញ បានចុះវាស់វែងនិងប្រគល់សាកសព ទៅអោយក្រុមគ្រួសារ។ ចំណែកវត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋាននគបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះ ក្រុងសៀមរាប បានរឹបអូសយកស្រូវពូជ របស់ក្រុមជនល្មើសដែលបានដឹកទៅដាក់នៅលើចុងឈើ ទុកសម្រាប់សាបព្រោះ នៅលើដីលិចទឹកដែលជាតំបន់ហាមឃាត់ បានចំនួនបីតោន។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរៀបចំកំណត់ហេតុបញ្ជូនវត្ថុតាង (ស្រូវពូជ) ទៅមន្ទីរជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។

ហេតុការណ៍ធ្វើថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយ លោកវរសេនីយ៍ទោ មឿន បុរី អធិការរងនគរបាលក្រុងសៀមរាប និងលោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង សហការ ជាមួយ មន្ត្រីមន្ទីរកសិកម្ម បរិស្ថាន នឹងសង្កាត់ស្រង៉ែ សង្កាត់សំបួរ សង្កាត់ក្របីរៀល និងសង្កាត់ស្វាយដង្គំ ផងដែរ។

មន្ត្រីសាលាក្រុងសៀមរាបបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺដោយគោលការណ៍​ចុះទៅបង្ក្រាបបទល្មើស កាប់ទន្ទ្រាន ឈូសឆាយ ព្រៃលិចទឹក នៅភូមិសាស្ត្រវាលត្រពាំងរហាល ត្រពាំងដំរីលេង ត្រពាំងផ្ទោលធំ ដើម្បីធ្វើស្រូវរដូវប្រាំង របស់ជនល្មើសមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page170 Page171 Page172 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×